រដ្ឋអនុម័តគម្រោងវិនិយោគ ២ ធំៗ តម្លៃ ជាង១០ លានដុល្លារ នៅភ្នំពេញ និងកំពង់ស្ពឺ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន ២ ឱ្យវិនិយោគសរុប ១០,៤ លានដុល្លារ បង្កើតរោងចក្រ ២ កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ យោងតាមសេចក្ដីប្រកាសរបស់CDC កាលពីថ្ងៃទី ១ មេសា ក្រុមហ៊ុនទី ១ គឺ ក្រុមហ៊ុន MALAGA GARMENT FACTORY CO., LTD វិនិយោគ ៦,៤ លានដុល្លារ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេ...

អាន​បន្ថែម

អូស្ត្រាលីនឹងផ្តល់ជំនួយឥតសំណងចំនួន៦៥លានដុល្លារសម្រាប់វិស័យ ៣ រយៈពេល៥ ឆ្នាំ

អូស្តា្រលីនឹងផ្តល់ជំនួយឥតសំណងចំនួន ៦៥ លានដុល្លារអាមេរិក មកកម្ពុជា សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ ៣ ក្នុងរយៈពេល៥ ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៧។ នេះបើតាមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ជំនួយនេះ នឹងជួយដល់ការអភិវឌ្ឍវិស័យដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតជាសំខាន់លើវិស័...

អាន​បន្ថែម

កម្ពុជាជំរុញកូរ៉េវិនិយោគបន្ថែមលើវិស័យ២ ធំៗ ខណៈបច្ចុប្បន្នទុនកូរ៉េមានជាង ៥ ពាន់លានដុល្លារ

គិតត្រឹមខែកុម្ភៈឆ្នាំ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់របស់កូរ៉េ សរុប ២១៩គម្រោង ដែលមានទុនវិនិយោគប្រមាណ ៥ប៊ីលានដុល្លារ។ គម្រោងទាំងនេះ មានក្នុងច្រើនវិស័យអាទិភាពដូចជាបច្ចេកវិទ្យា កសិកម្ម និងពិសេសវិស័យសំណង់ និងអចលនទ្រព្យជាដើម។ ជាមួយនឹងទុនវិនិយោគដ៏ច្រើននេះ កម្ពុជាក៏បាន ជំរុញឱ្យកូរ៉េមកវិនិយោគបន្ថែម ពិសេសក្នុងវិស័យឌីជីថល និងវិស័យកែច្នៃចំណីអាហារផ...

អាន​បន្ថែម

កូរ៉េសម្រេចផ្ដល់កញ្ចប់កម្ចីថ្មីដល់កម្ពុជា ១២០០ លានដុល្លារ សម្រាប់សង់ហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានសន្យាថានឹងផ្តល់កញ្ចប់ឥណទានសម្បទានបន្ថែមទៀតដល់កម្ពុជា តាមរយៈក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណ ១,២ប៊ីលាន ដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។ កញ្ចប់ឥណទានសម្បទានថ្មីនេះ ត្រូវបានប្រកាសឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តាម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក KOO Yun Cheol រដ្ឋមន្ត្រីទទួលបន្ទុកសម្របសម្រួលគោលនយោបាយរដ្ឋាភិបាលនៃ...

អាន​បន្ថែម

ឯឧ ស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការទុន៥០ ប៊ីលានដុល្លារ ដើម្បីអនុវត្តផែនការភស្តុភារ ១០ ឆ្នាំ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៥០ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។ ឯកឧត្តម បានបង្ហើបពីទុនសម្រាប់ផែនការខ្នាតធំនេះ នៅក្នុងពិធីបើកការដ្ឋានឃ្លាំងស្តុកទុកទំនិញត្រជាក់ នៅចំណតផែកុងទឺណ័រនៃកំពង់ផែស្វ័យតភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា។ (អានបន្ថែម) ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបាន និង...

អាន​បន្ថែម

កម្មវិធីទិញអចលនទ្រព្យ បានសញ្ជាតិនៅតែបន្ដ! គម្រោងផ្ទះថ្មីទើបបើកលក់នៅរដ្ឋ North Carolina

អត្ថបទផ្សព្វផ្សាយ៖ ក្រុមហ៊ុនក្នុងស្រុក Isaford Immigration នៅតែបន្តសហការជាមួយភាគីអាមេរិក Golden Gate Global និង Lennar Home ផ្ដល់សេវាគ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិនខ្មែរដែលចង់ទិញផ្ទះនៅអាមេរិក ដោយប្រតិបត្តិការគ្រប់យ៉ាងអាចធ្វើបានតាមប្រព័ន្ធអនឡាញ ខណៈថ្មីៗ ទើបតែបើកលក់គម្រោងថ្មីមួយនៅរដ្ឋ North Carolina។ មិនត្រឹមតែអាចវិនិយោគបានដោយងាយស្រួលប៉ុណ្ណោះទេ បច្ចុប្បន្នវិនិយោគិនមានជម្រើសច្រើនជាងមុន ដល់ទៅ ២...

អាន​បន្ថែម

ម៉ាឡេស៊ី ចាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលធំៗ ៧ នៅខេត្តកំពង់ស្ពឺ

ក្រុមវិនិយោគិនម៉ាឡេស៊ីនេស៊ី កំពុងសិក្សាពីសក្តានុពលវិនិយោគក្នុងវិស័យជាច្រើនក្នុងខេត្តកំពង់ស្ពឺ រួមមាន អចលនទ្រព្យ ទេសចរណ៍ ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី និងថាមពលព្រះអាទិត្យ។ ការលើកឡើងពីចំណាប់អារម្មណ៍នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងឯកអគ្គរដ្ឋទូតប្រទេសម៉ាឡេស៊ី ELDEEN HUSAINI HOHD HASHIM កាលពីថ្ងៃទី១៦ ខែមីនា។ បើតាមឯកឧត្តម វ៉ី សំណាង ឯកអគ្គរដ្ឋទូត...

អាន​បន្ថែម

ផ្សារទំនើបលក់សម្ភារតុបតែងផ្ទះ និងសង្ហារិមស្ដង់ដា SCG Design Village បើកសម្ពោធជាផ្លូវការ

SCG HOME DESIGN VILLAGE បើកសម្ពោធជាផ្លូវការ ហាងផ្គត់ផ្គង់សម្ភារៈប្រើប្រាស់សម្រាប់គេហដ្ឋាន ដែលផ្តល់នូវប្រណីតភាពនៃការរស់នៅ ដំបូងគេតែមួយគត់ក្នុងប្រទេសកម្ពុជា SCG Home Design Village ជាហាងផ្គត់ផ្គង់គ្រឿងបរិក្ខារសម្ភារប្រើប្រាស់ក្នុងគេហដ្ឋានបែបទាន់សម័យ បានធ្វើការបង្ហាញខ្លួនក្នុងថ្ងៃបើកសម្ពោធជាផ្លូវការ នាថ្ងៃទី១៤ ខែមីនា ដែលមានទីតាំងស្ថិតនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គួរបញ្ជាក់ផងដែរថា SCG Home Desi...

អាន​បន្ថែម

មកទល់បច្ចុប្បន្ន ភ្នំពេញមានបូរីជាង ៣០០ កន្លែង និងអគារខ្ពស់ជាង ១៦០០ អគារ

គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ។ លើសពីនេះ ក្នុងឆ្នាំ ២០២១ កន្លងទៅ ភ្នំពេញទទួលបានគម្រោងសាងសង់ថ្មីៗ ១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ។ នេះបើតាមការឱ្យដឹងរបស់អភិបាលរាជធានីភ្នំព...

អាន​បន្ថែម

ធនាគារហត្ថាវិនិយោគ ១៥ លានដុល្លារ លើគម្រោងព្រលានថ្មី តាមរយៈមូលបត្របំណុល

ធនាគារ ហត្ថា ម.ក បានទិញបណ្ណបំណុល ១៥លានដុល្លារអាមេរិក របស់ក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ដើម្បីចូលរួមក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល។ ពិធីចុះហត្ថលេខានេះធ្វើឡើងនៅថ្ងៃទី ៤ មីនា រវាងអគ្គនាយករង CAIC លោកឆារស៍ វ៉ាន់ និង ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ា ហួត អៀងតុង ក្រោមអធិបតីភាពអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC។ អត្រាក...

អាន​បន្ថែម