អគារមនី្ទរពេទ្យព្រះអង្គឌួងថ្មី តម្លៃជាង ៨លានដុល្លារ នឹងបើកដំណើរការ ក្នុងខែមីនានេះ

គិតមកដល់ពេលនេះ អគារព្យាបាលត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅមន្ទីរពេទ្យព្រះអង្គឌួង តម្លៃ៨លានដុល្លារ ក្រោមជំនួយរបស់សាធារណរដ្ឋកូរ៉េ បានសាងសង់រួចជាស្ថាពរហើយ ខណៈអគារនេះគ្រោងនឹងសម្ពោធដាក់ដំណើរការនៅខែមីនា ឆ្នាំ២០២២ នេះ។ នេះបើយោងតាម ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងកិច្ចចុះពិនិត្យគម្រោងសាងសង់ ផ្ទាល់កាលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ម៉ម ប៊ុនហេង បានឱ្យដឹងថា «យើងខ្ញុំ...

អាន​បន្ថែម

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ តម្លៃ៥០លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅខេត្តភាគខាងកើត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃចន្ទ ទី០៧ ខែមីនា ឆ្នាំ២០២២នេះ។ ពិធីសម្ពោធត្រូវបានប្រារព្ធធ្វើឡើង នៅក្រោមអធិបតីភាពដ៏ខ្អង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤ ៣០០...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណងជិត៣០ម៉ឺនដុល្លារ ជួយសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើន

រដ្ឋាភិបាលនៃប្រទេសជប៉ុន បានសម្រេចផ្តល់ថវិកាសរុបជិត៣០ម៉ឺនដុល្លារអាមេរិកបន្ថែមទៀត តាមរយៈគម្រោង KUSANONE ដើម្បីសាងសង់ស្ថានីយផលិតទឹកស្អាតខ្នាតតូច ផ្តល់ឧបករណ៍ផ្គត់ផ្គង់ទឹកស្អាត និងជួយដំឡើងឧបករណ៍សិប្បនិម្មិតព្យាបាលដោយចលនាផងដែរ។ ភាគីជប៉ុន និងកម្ពុជាបានចុះហត្ថលេខាសម្រាប់ជំនួយនេះ កាលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។ គម្រោងដំឡើងឧបករណ៍សិប្បនិម្មិត រណប និងព្យាបាលដោយចលនា នឹងធ្វើឡើងនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មក...

អាន​បន្ថែម

មជ្ឈមណ្ឌលព្យាបាលព្យាបាលកូវីដខ្នាតធំ នៅខណ្ឌព្រែកព្នៅ បើកការដ្ឋានសាងសង់ជាផ្លូវការ

រដ្ឋបាលរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ខ្នាតធំមួយកន្លែង នៅខណ្ឌព្រែកព្នៅ។ ការដ្ឋានមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ថ្មីនេះ បើកចំពេលដែលកម្ពុជាមានចំនួនឆ្លងកូវីដ១៩ប្រភេទថ្មី អូមីក្រុងកើនឡើងដល់ទៅ ៣ខ្ទង់ ក្នុងមួយថ្ងៃ។ ពិធីបើកការដ្ឋាននេះ ធ្វើឡើងនៅថ្ងៃទី ១៤ ខែកុម្ភៈ ក្រោមវត្តមានរបស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេ...

អាន​បន្ថែម

មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ សាងសង់សម្រេចបានជិត១២% ហើយ

ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន១១,៨៨% ហើយ បើគិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងទៅនេះ។ នេះបើតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។ អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិចតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមាន...

អាន​បន្ថែម

មណ្ឌលសុខភាពថ្មីនៅស្រុកកោះធំ តម្លៃជិត ២០ម៉ឺនដុល្លារ បើកសម្ពោធជាផ្លូវការហើយ

អគារមណ្ឌលសុខភាពពោធិ៍រាម្មា នៅឃុំព្រែកស្ដី ស្រុកកោះធំ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា មណ្ឌលសុខភាពនេះ សាងសង់ឡើង ដើម្បីបងប្អូន ពលរដ្ឋអាចស្វែងរកនិងទទួលបានកន្លែងព្យាបាល និងថែទាំអ្នកជំងឺប្រកបដោយជម្រើសសម្បូរបែប ក្រោមថវិកាទទួលបានពីសប្បុរសជនក្រៅប្រទេស និងវិភាគទានពីថ្នាក់ជាតិ។...

អាន​បន្ថែម

មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ បានចាប់ផ្តើមសាងសង់ជាផ្លូវការហើយ

គម្រោងសាងសង់អគារមន្ទីរពេទ្យ តេជោសែន កោះធំ តម្លៃប្រមាណ១០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិការបស់សប្បុរសជនក្នុងស្រុក និងការសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ។ ការសាងសង់រចនាសម្ព័ន្ធអគារមន្ទីរពេទ្យ គ្រោងចំណាយទឹកប្រាក់ប្រមាណជាង ៦លានដុល្លារ ខណៈការបំពាក់...

អាន​បន្ថែម

មន្ទីរពេទ្យកុសុមៈតម្លៃ ៨១លានដុល្លារ បញ្ចប់ការសាងសង់ និងជាប់ការត្រួតពិនិត្យបច្ចេកទេសហើយ

សំណង់អគារមន្ទីរពេទ្យព្រះកុសុមៈថ្មី ដែលសាងសង់ឡើងក្រោមជំនួយចិនតម្លៃ ៨១ លានដុល្លារ បានជាប់ការត្រួតពិនិត្យបច្ចេកទេសហើយកាលពីថ្ងៃទី ២៨ ធ្នូ កន្លងមកនេះ ដោយគ្រោងនឹងបើកឱ្យប្រើប្រាស់ផ្លូវការឆាប់ៗនេះ។ នេះបើយោងតាមក្រុមហ៊ុនសាងសង់ China State Construction Engineering Corporation Ltd។ លោក Shi Xiaoguang ប្រធានក្រុមបច្ចេកទេសនៃគម្រោងសាងសង់ បានប្រាប់សារព័ត៌មាន Xinhua ថា អគារនេះនឹងក្លាយជាមន្ទីរពេទ្យដំបូងគេបង្អស់ក្...

អាន​បន្ថែម

អគារព្យាបាលមួយខ្នង តម្លៃជិត២០លានដុល្លារ ក្រោមជំនួយជប៉ុន ចាប់ផ្តើមសង់ហើយ

អគារព្យាបាលអ្នកជំងឺមួយខ្នង កម្ពស់៤ជាន់ តម្លៃជិត២០លានដុល្លារអាមេរិក ក្រោមជំនួយរបស់ប្រទេសជប៉ុន ជូនដល់មន្ទីរពេទ្យបង្អែកខេត្ដសៀមរាប បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ អគារមួយខ្នងមានផ្ទៃក្រឡាសំណង់ទំហំ ៧.២៦០ ម៉ែត្រការ៉េ កំពស់៤ជាន់ ប្រវែង២៥ ម៉ែត្រគុណនឹង ៦៩ ម៉ែត្រ ដែលនឹងត្រូវប្រើប្រាស់សម្រាប់សេវាឯកទេស វះកាត់ សេវាសង្រ្គោះបន្ទាន់ និងសេវាពាក់ព័ន្ធផ្សេងៗទៀត។ អគារមន្ទីរពេទ្...

អាន​បន្ថែម

ឣគារថ្មីរបស់មន្ទីរពេទ្យតេជោសែន កោះធំ នឹងត្រូវបើកការដ្ឋានសាងសង់ខែមករានេះ

ឣគារថ្មីរបស់មន្ទីរពេទ្យ តេជោសែន កោះធំ នឹងត្រូវបើកការដ្ឋានសាងសង់នៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំ របស់ក្រុមគណៈកម្មការសាងសង់ និងភាគីពាក់ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ គម្រោងសាងសង់មន្ទីរពេទ្យនេះរួមមាន ការសាងសង់អគារថ្មីចំនួន៣ខ្នង ដែលមានទំហំសរុប ១២ ៥៤៤,៤ ម៉ែត្រការ៉េ។ អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដាំមានកម្ពស់ ២ ជាន់។ មន្ទីរពេទ្យខ...

អាន​បន្ថែម