ផ្លូវជាតិលេខ ១០ ពីសំឡូតនៃខេត្តបាត់ដំបងទៅកោះកុងនឹងបើកការដ្ឋានសាងសង់នៅខែមីនានេះ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ គឺតភ្ជាប់រវាងសំឡូតនៃខេត្តបាត់ដំបងទៅកោះកុង នៅក្នុងកំឡុងខែមីនាខាងមុខនេះ ក្រោយពីធ្វើការសិក្សាជាច្រើនខែ។ សម្តេច ហ៊ុន សែន បានឱ្យដឹងដូច្នេះនៅក្នុងពិធីបើកការដ្ឋានស្ដារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកនេះ។ បើតាមក្រសួងសាធារណការ ផ្លូវជាតិលេខ១០នេះ ដែលមានប្រវែងសរុប ១៩៧ គីឡូម៉ែត តភ្ជាប់ពី...
អានបន្ថែមរដ្ឋាភិបាលនឹងដាក់គម្រោងស្ពានជ្រោយចង្វារស្វាយជ្រុំជាគម្រោងអាទិភាពចេញពីកញ្ចប់កម្ចី ៧០០ លានពីកូរ៉េ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដាក់គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ពីជ្រោយចង្វារទៅ ដល់ស្វាយជ្រុំ ជាគម្រោងអាទិភាព ក្នុងការស្នើថវិកាចេញពីកញ្ចប់ឥណទាន ៧០០ លានដុល្លារពីកូរ៉េសម្រាប់ឆ្នាំ ២០១៩-២០២៣។ សម្ដេច ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «បើយោងតាមការសិក្សា គម្រោងស្ពានតភ្ជាប់រវ...
អានបន្ថែមក្រុមហ៊ុនជប៉ុនធំៗ ៣ គ្រោងមកវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីភ្នំពេញ
ក្រុមហ៊ុនជប៉ុនធំៗ ចំនួន ៣ កាលពីថ្មីៗចាប់សំដែងការអារម្មណ៍មករវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាមនៅរាជធានីនៅភ្នំពេញ ខណៈពេលដែលការប្រមូលសំរាមនៅក្នុងទីក្រុង កំពុងតែទាមទារឱ្យមានការរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងថ្មី និងមានប្រសិទ្ធភាពជាងមុន។ ការបង្ហាញពីចំណាប់អារម្មណ៍នេះ ធ្វើឡើងនៅក្នុងជំនួបរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងលោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ...
អានបន្ថែមធនាគារពិភពលោក៖ ឥណទានលើវិស័យអចលនទ្រព្យកំពុងស្ថិតនៅកម្រិតខ្ពស់គួរឱ្យព្រួយបារម្ភ
ឥណទានសម្រាប់វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ទទួលបានចំណែកឥណទានធំបំផុតក្នុងចំណោមឥណទានទាំងអស់ ដែលអាចជាហានិភ័យដ៏ចម្បងមួយសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមការវិភាគរបស់ធនាគារពិភពលោក។ យោងតាមរបាយការណ៍អភិវឌ្ឍន៍សេដ្ឋកិច្ចនិងចក្ខុវិស័យ (Economic Development and Outlook Report ) ចុងក្រោយរបស់ធនាគារពិភពលោក ដែលចេញផ្សាយក្នុងខែវិច្ឆិកាឆ្នាំ ២០១៩ កន្លងមកនេះ ហានិភ័យសេដ្ឋកិច្ចសម្រាប់ប្រទេសកម្ពុជាគឺក...
អានបន្ថែមការផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសកើនដល់ ៣,៣៨២មេហ្គាវ៉ាត ឆ្នាំ២០១៩
ការផ្គត់ផ្គង់ថាមពលអគ្គិសនីពីប្រភពផ្សេងៗសរុប កើនដល់ ៣,៣៨២មេហ្គាវ៉ាត ក្នុងឆ្នាំ២០១៩ ដែលមានកំណើន ២៨ ភាគរយ បើធៀបនឹងឆ្នាំ២០១៨។ មន្រ្តីរដ្ឋាភិបាលក៏បានលើកឡើងទៀតថា កំណើនផ្គត់ផ្គង់អគ្គិសនីដែលស្ទុះខ្លាំងនេះ គឺដោយសារតម្រូវការនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋដែលកើនឡើង ស្របតាមការរីកចម្រើននៃប្រទេសជាតិ។ តួលេខរបស់ក្រសួងរ៉ែ និងថាមពល បានបង្ហាញថា គិតត្រឹមឆ្នាំ២០១៩ ប្រភពថាមពលធំៗ ដែលកំពង់ដំណើរការមាន វារីអគ្គិសនីចំនួន ...
អានបន្ថែមសម្ដេចហ៊ុនសែន៖ អរិយក្សត្រនឹងក្លាយជាក្រុងរណបដ៏ធំមួយនាពេលអនាគត
តំបន់អរិយក្សត្រ និងស្វាយជ្រុំ ដែលនៅត្រើយម្ខាងនៃរាជធានីភ្នំពេញ នឹងក្លាយជាទីក្រុងរណបប្រកបដោយសក្ដានុពលដ៏ធំមួយ នាពេលអនាគត ជាពិសេសក្រោយមានស្ពានឆ្លងពីជ្រោយចង្វារទៅស្វាយជ្រុំ។ នេះបើយោងតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សម្ដេច ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និង ២២ កាលពីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ កន្លងមកនេះ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «តំបន់ត្រើយម...
អានបន្ថែមផ្លូវជាតិលេខ៥៨ នឹងបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងខែកុម្ភៈនេះ
ផ្លូវជាតិលេខ៥៨ ពីខេត្តបន្ទាយមានជ័យដល់ឧត្តរមានជ័យ នឹងបើកសម្ពោធឲប្រើប្រាស់ជាផ្លូវការ នៅថ្ងៃ២៦ កុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន។ បើតាមរបាយការណ៍របស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន កំណាត់ផ្លូវជាតិលេខ៥៨ នេះ ត្រូវបានសាងសង់ចប់សព្វគ្រប់ ១០០ ភាគរយ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងមកនេះ។ ផ្លូវនេះមានប្រវែងសរុប ១៧៤,១៦៦ គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុងនោះមានផ្លូវមេប្រវែង១៦៥,...
អានបន្ថែមសម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ ។ ចំពោះ កំណាត់ផ្លូវជាតិលេខ២ គឺចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ (ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៥,៤គីឡូម៉ែត្រ ខេត្តកណ្ត...
អានបន្ថែមរដ្ឋាភិបាលគ្រោងប្រែក្លាយក្រុងសីហនុទៅជាក្រុងឧស្សាហកម្មដូចក្រុងស៊ិនជិន
រដ្ឋាភិបាល កាលពីថ្មីៗនេះ បានបញ្ជាក់ពីគម្រោងប្រែក្លាយក្រុងព្រះសីហនុ ទៅជាក្រុងឧស្សាហកម្ម មានបណ្តុំទីតាំងតំបន់សេដ្ឋកិច្ចពិសេស សម្រាប់ផលិតនាំចេញ ដូចនឹងគំរូទីក្រុងឧស្សាហកម្ម ស៊ិនជិន នៅភាគខាងត្បូងប្រទេសចិន។ ថ្លែងនៅក្នុងវេទិការសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាសម្រាប់ឆ្នាំ២០២០ កាលពីថ្ងៃទី ៦ ខែកុម្ភៈ កន្លងមកនេះ ឯកឧត្តម វង្ស៊ី វិសុទ្ធ បានលើកឡើងថា រដ្ឋាភិបាលកំពុងដោះស្រាយបញ្ជាអសកម្ម...
អានបន្ថែមគម្រោងពង្រីកផ្លូវសហព័ន្ធរុស្ស៊ីនិងកសាងរង្វង់មូលក្តាន់ពីរថ្មីចាប់ផ្តើមអនុវត្ត
រដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១០ ខែកុម្ភៈនេះ បានចាប់ផ្តើមអនុវត្តគម្រោងពង្រីកមហាវិថីសហព័ន្ធរុស្ស៊ី និងការស្ថាបនារង្វង់មូលត្រង់ចំនុចប្រសព្វក្តាន់ពីរថ្មី ដើម្បីធានាលំហូរចរាចរណ៍ត្រង់ចំណុចកកស្ទះមួយនេះ។ យោងតាមសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី១០នេះ គម្រោងនេះរួមមាន ការស្ថាបនាពង្រីកកំណាត់មហាវិថីសហព័ន្ធរុស្ស៊ីចិញ្ចើមខាងជើង ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ដល់ផ្លូវកែងមហាវិថីស៊ីធីសេនធ័រ ចូលទីក្រុងរណបស...
អានបន្ថែម
