កីឡដ្ឋានខេត្តកំពង់ស្ពឺ បើកសម្ពោធជាផ្លូវការ ត្រៀមធ្វើម្ចាស់ផ្ទះកីឡា SEAGAME ២០២៣

កីឡដ្ឋានខេត្តកំពង់ស្ពឺ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមជា សុផារ៉ា។ មានទីតាំងស្ថិតនៅក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន កីឡដ្ឋានខេត្តកំពង់ស្ពឺ លាតសន្ធឹលើផ្ទៃដីជាង ៤ហិកតា ហើយជាកីឡដ្ឋានស្ដង់ដាមួយ។ ឯកឧត្តមជា សុផារ៉ា បានឱ្យដឹងថា កីឡដ្ឋានេះគឺជាក្តីសង្ឃឹមថ្...

អាន​បន្ថែម

អាជ្ញាធរខេត្តកំពតគ្រោងបង្កើតមណីយដ្ឋានឆ្នេរ និងសួនកម្សាន្តដ៏ប្រណីត

អាជ្ញាធរខេត្តកំពត គ្រោងនឹងស្ថាបនារមណីយដ្ឋានឆ្នេរសមុទ្រ និងសួនកម្សាន្តដ៏ប្រណីតជាច្រើនកន្លែង ដើម្បីទាក់ទាញ​ភ្ញៀវ​ទេស​​ចរបន្ថែមទៀត ខណៈដែលខេត្តមួយនេះ មិនទាន់មានឆ្នេរសម្រាប់បម្រើដល់ការកម្សាន្ត របស់​ភ្ញៀវទេស​ចរ​នៅឡើយ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២​។ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ដែលមានសក្តានុពល និងធនធានដ៏​ស...

អាន​បន្ថែម

អនាគតនៃអគារជាប់គាំងនៅខេត្តព្រះសីហនុ៖ ទស្សនៈរបស់ចិន រដ្ឋាភិបាល និងម្ចាស់ដី

បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានបិទការលេងល្បែងអនឡាញក្នុងក្រុងព្រះសីហនុ គួបផ្សំនឹងការមកដល់នៃជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ សេដ្ឋកិច្ចក្រុងព្រះសីហនុបានធ្លាក់ចុះ ខណ​:ពពុះទីផ្សារអចលនទ្រព្យក៏បានបែកធ្លាយ។ ជាលទ្ធផល គម្រោងសាងសង់សរុបចំនួន ១១៥៥ ត្រូវបានទុកចោលមិនបញ្ចប់ការដ្ឋាន ខណៈតម្លៃជួលអចលនទ្រព្យនៅក្នុងខេត្តនេះ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងពីខ្ទង់ម៉ឺន មកត្រឹមខ្ទង់ពាន់ ឬដល់ខ្ទង់រយសម្រាប់ទីតាំងខ្លះ នេះបើយោង...

អាន​បន្ថែម

​ថៃប្រកាសសង់សួនសត្វ​ដ៏ធំ១ តម្លៃជិត​៣០០​លាន​ដុល្លារ​ លើដី៤៨ហិកតា

រដ្ឋាភិបាលថៃបានអនុម័តថវិកាចំនួនជិត ៣០០លានដុល្លារ សាងសង់សួនសត្វ មជ្ឈមណ្ឌលអប់រំ និងកន្លែងអភិរក្សនៅភាគខាងជើងនៃទីក្រុងបាងកក។ នេះបើយោងតាមការផ្សាយរបស់ GCR កាលពីចុងខែកក្កដា ២០២២ កន្លង។ អ្នកនាំពាក្យរងរដ្ឋាភិបាល Rachada Dhnadirek បានឱ្យដឹងទៀតថា សួនសត្វដ៏ធំមួយនេះ​នឹងត្រូវសាងសង់​នៅ​លើ​ផ្ទៃដី ៤៨ហិកតា ដែលបាន​បរិច្ចាគ​ដោយ​ស្តេច​ថៃ Maha Vajiralongkorn ក្នុង​ខេត្ត Pathum Thani។ ប្រភពដដែលបានបញ្ជាក់ថា គម្រោងដ...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោង៥ តម្លៃជិត ៨៣លានដុល្លារ នៅខេត្តកណ្តាល កែប កំពង់ធំ និងរាជធានីភ្នំពេញ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគដែលមានទុនសរុប ៨២,៧លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រចំនួន ៥កន្លែង នៅខេត្តកណ្តាល កែប កំពង់ធំ និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនឯកជនទាំងនោះរួមមាន៖ ១-KITATSU SOLAR (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងព្រៃភូមិ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ក្នុង...

អាន​បន្ថែម

រដ្ឋចុះកិច្ចសន្យាសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដ៏ធំមួយក្នុងខេត្តកំពង់ចាម

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Beijing Urban Construction Group Co., Ltd (BUCG) ក្នុងការសាងសង់ស្ថានីយ៍បូមទឹកឆៅ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាត និងបណ្តាញទឹកស្អាតក្នុងខេត្តកំពង់ចាម។ នេះបើតាមពិធីចុះហត្ថលេខា នៅថ្ងៃទី២៩ ខែសីហា​ ឆ្នាំ២០២២។ ក្រោយការសាងសង់ចប់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតថ្មីនេះ មានសមត្ថភាពផលិតបាន ១១៦០០ម៉ែត្រគូប ក្នុង​មួយ​ថ្ងៃ ...

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែន បើកការដ្ឋានស្ពានអាកាសចំនួនពីរតម្លៃជាង៤៦លានដុល្លារព្រឹកនេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ បានបើកការដ្ឋានសាងសង់ស្ពានអាកាសចំនួនពីរទៀត ដែលមានទឹកប្រាក់សរុប៤៦.៧លានដុល្លារ។​ ពិធីបើកការដ្ឋានស្ពានអាកាស ត្រូវបានធ្វើឡើងនៅលើផ្លូវមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។​ ស្ពានអាកាសដែលសាងសង់បន្ថែមនេះ ស្ថិតនៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ដែលមានតម្លៃសាងស...

អាន​បន្ថែម

អគារមន្ទីរពេទ្យបង្អែកសៀមរាបថ្មី សាងសង់បានជាង ១៧ភាគរយហើយ

អគារមន្ទីរពេទ្យបង្អែកខេត្តសៀមរាបថ្មី តម្លៃ ១៩លានដុល្លារអាមេរិក ក្រោមជំនួយរបស់ជប៉ុន បច្ចុប្បន្នការសាងសង់​សម្រេច​បាន ១៧,៣៨ ភាគរយ​ ហើយគ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៣។ នេះបើតាមឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ។ ក្នុងដំណើរចុះត្រួតពិនិត្យការដ្ឋានសាងសង់ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រីកអគារនេះគឺ​​ស្របទៅ​តាម​តម្រូវ​ការរបស់ប្រជាពលរដ្ឋ ក៏ដូចជាគោលដៅរបស់...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយជិត ២៧ម៉ឺនដុល្លារ បំពាក់សម្ភារបរិក្ខារនៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មា

រាជរដ្ឋាភិបាលជប៉ុន បានជួយបំពាក់នូវសម្ភារបរិក្ខារពេទ្យចំនួន ១៧មុខ មានតម្លៃជាង ២៦ម៊ឺនដុល្លារ​អាមេរិក ជូនដល់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ក្នុងក្របខណ្ឌនៃមូលនិធិ KUSANONE។ នេះបើតាម​សេចក្តី​ប្រកាស​នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ របស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ថ្លែងក្នុងពិធី ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការបំពាក...

អាន​បន្ថែម

រដ្ឋកំពុងសម្រុកស្ថាបនាផ្លូវនៅរុនតាឯក ខណៈបច្ចុប្បន្នសម្រេចបានជាង១៦ភាគរយ

គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០២២ ក្រុមការងារកងវិស្វកម្មតេជោ ហ៊ុន សែនសៀមរាប បានស្ថាបនា​ផ្លូវ​គ្រួស​ក្រហម​ដោយកងវិស្វកម្មតេជោ ហ៊ុន សែន​សៀម​រាប ក្នុងតំបន់ទី១ និងតំបន់ទី២ ក្នុងភូមិធម្មជាតិរុនតាឯក សម្រេចបានប្រវែង ២៨៥០ម៉ែត្រ ស្មើ​ ១៦,៨៧%​ នៃ​ប្រវែង​ផ្លូវដែលត្រូវស្ថាបនាសរុប ១៦៨៨៧ ម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់ផេកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះផងដែរ ការ...

អាន​បន្ថែម