គម្រោងផ្លូវ២ខ្សែ អមសងខាងផ្លូវរថភ្លើងនឹងតភ្ជាប់ទៅផ្លូវល្បឿនលឿនតម្លៃ២ពាន់លានដុល្លារ
រដ្ឋបាលរាជធានីភ្នំពេញ និង ក្រសួងសាធារណការនិងដឹកជញ្ជូន បាននិងកំពុងសិក្សាសាងសង់ផ្លូវចំនួន២ខ្សែអមសងខាងផ្លូវរថភ្លើង ដែលនឹងតភ្ជាប់ទីប្រជុំជនក្នុងក្រុងភ្នំពេញទៅផ្លូវល្បឿនលឿនតម្លៃ២ពាន់លានដុល្លារ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ។ យោងតាមការបញ្ជាក់របស់រដ្ឋបាលរាជធានីភ្នំពេញ គម្រោងនេះគឺកំពុងស្ថិតក្នុងដំណាក់កាលសិក្សាមុនស្នើដល់រដ្ឋាភិបាលអនុម័តនឹងស្វែងរកទុនវិនិយោគ ដែលផ្លូវទាំងពីរខ្សែនេ...
អានបន្ថែមសម្តេច ហ៊ុន សែន គាំទ្រឲ្យក្រុមហ៊ុនជប៉ុនដំឡើងអំពូលភ្លើងឆ្លាតវៃក្នុងខេត្តព្រះសីហនុ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រឲ្យក្រុមហ៊ុនជប៉ុនដំឡើងអំពូលភ្លើងឆ្លាតវៃក្នុងខេត្តព្រះសីហនុ ក្រោយពីក្រុមហ៊ុននេះបានដំឡើងអំពូលទាំងនេះក្នុងក្រុងភ្នំពេញ និងខេត្តសៀមរាមរួចមក។ នេះបើយោងតាមការចុះផ្សារលើទំព័រហ្វ៊េសប៊ុករបស់សម្តេចផ្ទាល់។ ការគាំទ្រនេះ ធ្វើឡើងក្នុងអំឡុងពេលដែលសម្តេចជួបពិភាក្សាជាមួយលោក Yoshihisa Kainuma ប្រធានក្រុមហ៊ុនមីនីបៀរបស់ប្រទេសជប៉ុន ស្តីអំពីវឌ្ឍភាពនៃការវិនិយោគរបស់ក្រុ...
អានបន្ថែមOCIC នឹងអភិវឌ្ឍតំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះធំជាងកោះពេជ្រ១០ដង
ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC ដែលជាក្រុមហ៊ុនវិនិយោគអចលទ្រព្យដ៏ធំនៅកម្ពុជា នឹងអភិវឌ្ឍតំបន់សេដ្ឋកិច្ចរបស់ព្រលានយន្តហោះឬ Airport Economy Zone ធំជាងកោះពេជ្រ១០ដង ស្ថិតក្នុងខេត្តកណ្តាល។ នេះបើយោងតាមការបញ្ជាក់របស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលបានលើកឡើងក្នុងពិព័រណ៍ឧស្សាហកម្មសំណង់ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី៥ ខែធ្នូ នេះ។ ការលើកឡើងបែបនេះ គឺស្របពេលដែលការសាងសង់អាកា...
អានបន្ថែមរដ្ឋចំណាយជាង២លានដុល្លារលើគម្រោងស្តារប្រព័ន្ធលូ នៅក្រុងសីហនុ
ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើការដ្ឋានស្តារប្រឡាយ និងលូទឹក នៅក្នុងទីក្រុងសីហនុ ដើម្បីបញ្ចៀសការជន់លិចដោយទឹកភ្លៀងនៅរដូវវស្សា។ គម្រោងនេះ គ្រោងចំណាយ ១០ពាន់លានរៀល ឬប្រមាណ ២.៥លានដុល្លារ។ ពិធីបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅថ្ងៃទី ០៩ ខែធ្នូ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន។ តាមរយៈគម្រោងនេះ ប្រឡាយបង...
អានបន្ថែមផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចការសាងសង់ជាង៧ភាគរយហើយ
គម្រោងផ្លូវល្បឿនលឿនតភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងព្រះសីហនុដែលមានតម្លៃប្រមាណជា ២ប៊ីលានដុល្លារអាមេរិក គឺបានសម្រេចការសាងសង់ប្រមាណជា ៧,៣ ភាគរយហើយ នេះបើយោងតាមលទ្ធផលនៃការចុះពិនិត្យការដ្ឋានសាងសង់ផ្ទាល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន។ បើតាមក្រសួងសាធារណការនិងដឹកជញ្ជូន ផ្លូវប្រវែងជាង១៩០គីឡូម៉ែត្រនេះគឺត្រូវបានអនុវត្តការងារសាងសង់ដោយក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd. និងត្រួតពិនិត្យបច្ចេកទេសដោយ...
អានបន្ថែមក្រុមហ៊ុនជីបម៉ុងសម្ពោធរោងចក្រកែច្នៃកាកសំណល់ឧស្សាហកម្មនៅខេត្តកំពត
ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង គ្រុប បានសម្ពោធរោងចក្រកែច្នៃសំណល់ឧស្សាហកម្ម ដែលជាដំណោះស្រាយក្នុងការគ្រប់គ្រងកាកសំណលបរិស្ថានដំបូងគេបង្អស់នៅកម្ពុជា។ រោងចក្រគ្រប់គ្រងសំណល់ ជីប ម៉ុង អេកូសាយខល ត្រូវបានបើកដាក់ឲ្យដំណើរការ កាលពីថ្ងៃទី៥ ខែធ្នូ នៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ រោងចក្រនេះស្ថិតនៅក្នុងបរិវេនរោងចក្រស៊ីម៉ង់ ជីប ម៉ុង ...
អានបន្ថែមខណៈគម្រោងរថភ្លើង AGT តម្លៃរាប់ពាន់លានដុល្លាររដ្ឋាភិបាលសិក្សាគម្រោងរថភ្លើង២ទៀត
រដ្ឋាភិបាលបាននិងកំពុងសិក្សាជម្រើសប្រព័ន្ធដឹកជញ្ជូនរថភ្លើងចំនួនពីរជម្រើសបន្ថែមទៀត ខណៈគម្រោងអភិវឌ្ឍន៍ផ្លូវដែកក្នុងរាជធានីភ្នំពេញ (AGT) ដែលបានសិក្សាចប់កន្លងមក គឺមានតម្លៃខ្ពស់ខ្លាំងដល់ទៅរាប់ពាន់លានដុល្លារអាមេរិក នេះបើតាមការអះអាងរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ក្រោយវេទិការស្តីពីចលភាពក្នុងទីប្រជុំជនកាលពីថ្ងៃទី ៥ ខែ ធ្នូ ថា៖ «យើងកំពុ...
អានបន្ថែមរូបសំណាក់សក្ការៈបូជាកម្ពស់ជាង៥៤ ម៉ែត្រនឹងត្រូវសាងសង់នៅជិតប្រាសាទអង្គរវត្ត
មេដឹកនាំឥណ្ឌាផ្នែកជំនឿសាសនាហិណ្ឌូបានប្រកាសសាងសង់រូបសំណាក់មួយដែលមានកំពស់ ១៨០ ហ្វីត ឬ ប្រមាណជាង ៥៤ ម៉ែត្រ ដែលនឹងក្លាយជាទីសក្ការៈបូជាព្រហ្មញ្ញសាសនាឬហិណ្ឌូ ស្ថិតនៅក្បែរកន្លែងតំបន់ទេសចរណ៍អង្គរវត្ត ខេត្តសៀមរាប នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Times ។ រូបសំណាករបស់ព្រះសិវៈនេះ នឹងក្លាយជាទីសក្ការៈបូជារបស់សាសនាហិណ្ឌូដែលមានតម្លៃម្រមាណជា ៥ លានរូពីឬស្នើទៅនឹង ៦៩,៧៨២ ដុល្លារអាមេរិក។ មេដឹកនាំឥណ្ឌាផ...
អានបន្ថែមគម្រោងអាកាសយានដ្ឋានថ្មីនៅខេត្តកណ្តាលគ្រោងបញ្ចប់មុនកិច្ចប្រជុំកំពូលអាស៊ាន
ការសាងសង់នៃគម្រោងអាកាសយានដ្ឋានភ្នំពេញថ្មី នៅលើទឹកដីខេត្តកណ្តាល គ្រោងបញ្ចប់នៅមុនកិច្ចប្រជុំអាស៊ាន នៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC ដែលវិនិយោគលើគម្រោងនេះ បានឲ្យដឹងថា ការងារសាងសង់ កំពុងបន្តតាមផែនការគ្រោងទុក លោកឧកញ៉ា ពុងឃាវសែ ថ្លែងថា៖ “ឥឡូវនេះ យើងកំពុងធ្វើការងារក្រោមដី ហើយកំពុងធ្វើ Runway ហើយតាមការគ្រោងទុក ធ្វើឲ្យហើយនៅឆ្នាំ២០២៣”។ (អានបន្ថែម) ជា...
អានបន្ថែមOCIC Developing “Second Diamond Island” on Koh Norea Area
ក្រុមហ៊ុនវិនិយោគ Overseas Cambodia Investment Corporation (OCIC) កំពុងវិនិយោគលើគម្រោងទីក្រុងរណបពាណិជ្ជកម្ម នៅលើទឹកដីកោះនរា ឲ្យក្លាយជាទីក្រុង “កោះពេជ្រទីពីរ”។ លោកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងថា ក្រុមហ៊ុនកំពុងចាក់ដីបំពេញនៅ ដែនទឹកកោះនរា ខាងកើតទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ គម្រោងអភិវឌ្ឍកោះនរា គឺស្ថិតក្នុងគម្រោងថ្មីៗរបស់ក្រុម...
អានបន្ថែម
