ក្រុមហ៊ុនចិនគ្រោងបង្កើតរោងចក្រផលិតឧបករណ៍បំរើដល់វិស័យថាមពល

ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អគ្គិសនីមកពីប្រទេសចិន Chint Group គ្រោងនឹងបង្កើតរោងចក្រផលិតឧបករណ៍បំរើដល់វិស័យថាមពលនៅកម្ពុជា នេះបើយោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុករបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងខាងលើ គឺត្រូវបានបញ្ជាក់ក្នុងជំនួបរវាងសម្តេច តេជោ ហ៊ុន សែន និងលោក Nan Cunhui ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Chint Group នៅថ្ងៃទី ទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ នៅឯវិមានសន្ត...

អាន​បន្ថែម

ផ្សារទំនើបអូឡាំព្យាសាងសង់ដំណាក់កាលទី២ដើម្បីទទួលភ្ញៀវ៥ម៉ឺននាក់ប្រចាំថ្ងៃ

ក្រុមហ៊ុនអភិវឌ្ឍន៍ឈានមុខគេនៅកម្ពុជា ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងធ្វើការពង្រីកផ្សារទំនើបអូឡាំព្យារបស់ខ្លួនក្នុងខណ្ឌ ៧មករា ក្នុងឆ្នាំ ២០២០ ដើម្បីអាចទទួលភ្ញៀវបានប្រមាណជា ៥ម៉ឺននាក់ ក្នុងមួយថ្ងៃៗ។ ក្រោយពីទទួលបានជោគជ័យលើការបើកដំណើរការផ្សារទំនើបអូឡាំព្យាកាលពីខែមិថុនាកន្លងមក ក្រុមហ៊ុន OCIC បាននិងកំពុងសាងសង់ដំណាក់កាលទី២បន្ថែមទៀត ដែលនឹងធ្វើឲ្យផ្ទៃក្រឡាផ្សារសរុបមានរហូតដល់ទៅ ១២០០០ ម៉ែត្រការ...

អាន​បន្ថែម

តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសក្នុងរាជធានីភ្នំពេញនឹងមានអ្វីខ្លះ?

ស្របពេលដែលកំណើនប្រជាជនក្នុងទីក្រុងភ្នំពេញកាន់តែច្រើនឡើងៗ នាំមកជាមួយបញ្ហា កកស្ទះចរាចរណ៍ផងទៀតនោះ រដ្ឋាភិបាលបាននិងកំពុងស្វែងរកដំណោះស្រាយលើការដឹកជញ្ជូនអ្នកដំណើរក្នុងក្រុងភ្នំពេញ ដែលក្នុងនោះរួមមាន ការអភិវឌ្ឍផ្លូវដែកលើអាកាសឬ រថភ្លើងស្វ័យប្រវត្តិ AGT។ តើគម្រោងអភិវឌ្ឍន៍ផ្លូវដែកលើអាកាសនេះនឹងមានអ្វីខ្លះ? យោងតាមរបាយការណ៍សង្ខេបដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំទទួលបានកាលពីពេលថ្មីនេះ បានឲ្យដឹងថា រដ្ឋ...

អាន​បន្ថែម

រដ្ឋាភិបាលគ្រោងបង្កើតក្រុងសៀមរាបថ្មីដែលអនុញ្ញាតឱ្យមានការកសាងអគារទំនើបៗ

កិច្ចប្រជុំលើកទី៣ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍទេសចរណ៍នៅខេត្តសៀមរាប កាលពីថ្ងៃទី ១៦ ខែ កញ្ញា បានបង្ហាញពីគម្រោងរបស់រដ្ឋាភិបាល ក្នុងការបង្កើតក្រុងសៀមរាបថ្មីដែលនឹងអនុញ្ញាតឲ្យមានការកសាងអគារទំនើបៗ។ យោងតាមការបញ្ជាក់នៅលើទំព័រហ្វ៊េសប៊ុកក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួងនេះ មានគម្រោងសិក្សាបង្កើតក្រុងសៀមរាបថ្មីមួយ ដែលមានទីតាំងស្ថិតនៅទិសខាងកើតក្រុងសៀមរាបបច្ចុប្បន្ន មានចម្ងាយប្រមាណ ៦០...

អាន​បន្ថែម

អគារកម្ពស់៣៩ជាន់ តម្លៃ១ពាន់លានដុល្លារអាមេរិកគ្រោងសាងសង់នៅខណ្ឌច្បារអំពៅ

អគារកម្ពស់៣៩ជាន់ វិនិយោគក្នុងតម្លៃប្រមាណ១ពាន់លានដុល្លារអាមេរិកគ្រោងនឹងសាសង់នៅតំបន់កោះនរាណ៍ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រើយខាងកើតទន្លេបាសាក់ទល់មុខទីក្រុងកោះពេជ្រ។ អគារ Vue Aston គ្រោងនឹងសាងសង់នៅចុងឆ្នាំ២០១៩ និងបញ្ចប់នៅចុងឆ្នាំ២០២២ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Sino-Cambodia Investment Co Ltd និងក្រុមហ៊ុន Mingda International Group។ រួមបញ្ចូលសណ្ឋាគារ ខុនដូ និងភោជនីយដ្ឋាន អគារ Vue Aston ...

អាន​បន្ថែម

អាកាសយានដ្ឋានសីហនុនឹងអាចទទួលអ្នកដំណើររហូតដល់១០លាននាក់ក្នុងមួយឆ្នាំ

អាកាសយានដ្ឋានសីហនុ ក្នុងខេត្តមាត់សមុទ្រព្រះសីហនុ នឹងអាចទទួលអ្នកដំណើរឆ្លងកាត់ រហូតដល់១០លាននាក់ក្នុងមួយឆ្នាំ តាមរយៈគម្រោងពង្រីកស្ថានីយអ្នកដំណើររបស់ក្រុមហ៊ុនវិនិយោគ Cambodia Airports។ រដ្ឋលេខាធិការដ្នានអាកាសចរណ៍ស៊ីវិល កាលពីថ្ងៃព្រហស្បតិ៍បានឯកភាពជាគោលករណ៍ លើគម្រោងផែនការមេ ស្តីពីការពង្រីកស្ថានីយអ្នកដំណើរនៅអាកាសយានដ្ឋានសីហនុ ដើម្បីមានសមត្ថភាពទទួលអ្នកដំណើរឆ្លងកាត់ ឲ្យបាន១០លាននាក់ក្នុងមួយឆ្នាំ។ គម្រោង...

អាន​បន្ថែម

ជប៉ុននាំមុខចិនក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីអាគ្នេយ៍

បើទោះបីជា ប្រទេសចិនមានថវិកាច្រើន និងមានគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅតំបន់អាស៊ីអាគ្នេយ៍តាមរយៈគំនិតផ្តួចផ្តើមផ្លូវ និងខ្សែក្រវាត់ក្តី ប្រទេសជប៉ុននៅតែបន្តចំណាយច្រើនជាងប្រទេសជិតខាងរបស់ខ្លួនលើគម្រោងទ្រង់ទ្រាយធំក្នុងតំបន់។ យោងតាមទិន្នន័យដែលប្រមូលបានដោយក្រុមហ៊ុន Fitch Solutions ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន Bloomberg ជប៉ុនបានគាំទ្រគម្រោងនៅប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំង ៦ នៅអាស៊ីអាគ្នេយ៍ គឺឥណ្ឌូណ...

អាន​បន្ថែម

ការិនិយោគអាកាសយានដ្ឋានតម្លៃជាង ២,៧ ពាន់លានដុល្លារនឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា

ស្របពេលដែលសេដ្ឋកិច្ចកម្ពុជារក្សាបានកំណើនយ៉ាងល្អ កម្ពុជាក៏ត្រូវការវិនិយោគរាប់ពាន់លានដុល្លារអាមេរិកក្នុងការអភិវឌ្ឍវិស័យអាកាសចរណ៍របស់ខ្លួន ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម ក៏ដូចជា ជួយសម្រួលដល់អ្នកដំណើរតាមអាកាសចំនួន ១៥ លាននាក់ ដែលរំពឹងថា នឹងចូលមកប្រទេសនេះនៅឆ្នាំ ២០៣០ខាងមុខនេះ។ ការធ្វើឱ្យប្រសើរឡើងវិស័យអាកាសចរណ៍ គឺជាផ្នែកមួយនៃផែនការរបស់រដ្ឋាភិបាលដើម្បីជំរុញកម្ពុជាឲ្យក្លាយជាប្រទេស ដែលប្រជាជនមានចំណូលមធ្យម...

អាន​បន្ថែម

កម្ពុជាគ្រោងចុះកិច្ចព្រមព្រៀងទិញថាមពល ២៤០០មេហ្គាវ៉ាតពីឡាវនៅសប្តាហ៍ក្រោយ

កម្ពុជា និងឡាវ គ្រោងចុះហត្ថលេខា លើកិច្ចព្រមព្រៀងទិញលក់ ថាមពលទំហំ ២៤0០ មេហ្គាវ៉ាត ពីឡាវមកកម្ពុជា ដែលគម្រោងនេះនឹងរួមបញ្ចូលការសាងសង់បណ្តាញបញ្ជូនតង់ស្យុងខ្ពស់ពីព្រំដែនប្រទេសឡាវចូលមកដល់រាជធានីភ្នំពេញផងដែរ។ កិច្ចព្រមព្រៀងទិញលក់ថាមពលនេះ នឹងត្រូវចុះហត្ថលេខា ក្នុងអំឡុងទស្សនកិច្ចផ្លូវការរបស់ លោក ថងលូន ស៊ីស៊ូលីត នៅកម្ពុជា នៅសប្តាហ៍ក្រោយ។ លោក វ៉ិចទ័រ ហ្សូណា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា ...

អាន​បន្ថែម

ក្រុមហ៊ុនថាមពលពីប្រទេសថៃឈ្នះការដេញថ្លៃលើគម្រោងសូឡា៦០មេហ្គាវ៉ាតនៅកំពង់ឆ្នាំង

ក្រុមហ៊ុន Prime Road Alternative បានឈ្នះការដេញថ្លៃ លើគម្រោងថាមពលពន្លឺព្រះអាទិត្យ ឬសូឡា អនុភាព៦០មេហ្គាវ៉ាត នៅខេត្តកំពង់ឆ្នាំង ជាមួយនឹងតម្លៃផលិតលក់ចេញទាបជាងគេនៅតំបន់អាស៊ីអាគ្នេយ៍។ គម្រោងថាមពលសូឡានេះ បានបើកឲ្យអ្នកវិនិយោគឯកជនចូលរួមដេញថ្លៃជាសាធារណៈកាលពីខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីការសិក្សាសមទ្ធិលទ្ធភាពដោយក្រុមអ្នកជំនាញនៃធនាគារអភិវឌ្ឍអាស៊ីហៅកាត់ថា ADB បានបញ្ចប់។ (អានបន្ថែម) គម្រោងស្ថានីយផលិតថាមពលអ...

អាន​បន្ថែម