ផ្សារស៊ីនជូរីផ្លាហ្សានៅពោធិ៍ចិនតុងនឹងត្រូវអភិវឌ្ឍឡើងវិញទៅជាផ្សារទំនើប
ផ្សារដែលមានអាយុកាលយូរអង្វែងមួយនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្សី ឈ្មោះថា ផ្សារស៊ីនជូរីផ្លាហ្សា នឹងត្រូវអភិវឌ្ឍឡើងវិញទៅជាផ្សារទំនើប ក្រោយពីមានការប្រជុំពិភាក្សាជាមួយម្ចាស់អភិវឌ្ឍន៍ សាលាក្រុងភ្នំពេញ និងអាជីរករក្នុងផ្សារ។ កាលពីថ្ងៃទី ៤ ខែ សីហា កិច្ចប្រជុំពាក់ព័ន្ធទៅនឹងគម្រោងអភិឌ្ឍន៍ផ្សារស៊ីនជូរីផ្លាហ្សា ត្រូវបានធ្វើឡើងដោយមានការចូលរួមដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ...
អានបន្ថែមរដ្ឋាភិបាលបើកភ្លើងខៀវលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តព្រះសីហនុ
រដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានសម្រេចគាំទ្រឲ្យ ក្រុមហ៊ុន ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល អ៊ិនដាស្ទ្រៀល ផាក បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតលើផ្ទៃដីជាង ៥៥ហិកតា នៅខេត្តព្រះសីនុ នេះបើយោងតាមការប្រកាសរបស់ ក្រសួងបរិស្ថាន។ ការសម្រេចបើកភ្លើងខៀវនេះ ជាលទ្ធផលនៃកិច្ចប្រជុំអន្តរក្រសួងលើកទី២ស្ដីពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងនេះ ដែលធ្វើឡើង កាលថ្ងៃទី១ ខែសីហា ឆ្នាំ...
អានបន្ថែមCBRE និង DFDL នឹងរួមគ្នាពិភាក្សាអំពីសក្តានុពលការវិនិយោគលើវិស័យសណ្ឋាគារនិងអចលនទ្រព្យនៅកម្ពុជា
ស្របពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL នឹងធ្វើការរៀបចំវេទិកាពិភាក្សា នៅថ្ងៃទី ៨ ខែសីហា ដើម្បីពិភាក្សាអំពីសក្តានុពលនៃការវិនិយោគលើវិស័យសណ្ឋាគារ និងអចលនទ្រព្យនៅកម្ពុជា នៅឯសណ្ឋាគារ Rosewood ភ្នំពេញ។ ក្រោមប្រធានបទ “ការវិនិយោគអចលនទ្រព្យនៅកម្ពុជា” កម្មវិធីនេះ នឹងប្រមូលផ្តុំវាគ្មិនជំនាញមកពីក្រុមហ៊ុន DFDL និង CBRE...
អានបន្ថែមរដ្ឋាភិបាលសហការនឹងបារាំងជ្រើសរើសខេត្ត៣ ជាគោលដៅទេសចរណ៍ទី២
ក្រសួងទេសចរណ៍ កាលពីថ្មីៗនេះសហការជាមួយនិងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) សម្រេចជ្រើសយក ទីក្រុងកំពត បាត់ដំបង ក្រចេះ ដើម្បីអភិវឌ្ឍឲ្យក្លាយជាគោលដៅទេសចរណ៍ទាក់ទាញទី២ ឬ secondary urban tourism destination។ នេះបើយោងតាមការប្រកាសលើទំព័រ Facebook របស់ ក្រសួងទេសចរណ៍។ ការប្ដេជ្ញាជំរុញការអភិវឌ្ឍន៍ខេត្តទាំង៣នេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរវាងភាគីទាំង២ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងទេ...
អានបន្ថែមបច្ចេកវិទ្យាថែទាំផ្លូវថ្មី Cold In-Place Recycling ត្រូវបានណែនាំដល់កម្ពុជាដល់កម្ពុជា
បច្ចេកវិទ្យាថែទាំផ្លូវថ្មីឈ្មោះថា Cold In-Place Recycling ត្រូវបានណែនាំដល់ប្រទេសកម្ពុជាតាមរយៈសិក្ខាសាលារយៈពេលមួយថ្ងៃដែលធ្វើឡើងនៅឯក្រសួងសាធារណការ និង ដឹកជញ្ជូន កាលពីថ្ងៃទី ០១ ខែសីហា ដែលមានអ្នកចូលរួមជាច្រើននាក់។ ស្របពេលដែលប្រទេសកម្ពុជាកំពុងធ្វើយុទ្ធនាការដើម្បីលើកកម្ពស់គុណភាពផ្លូវរបស់ខ្លួន បច្ចេកវិទ្យាថ្មីនេះ នឹងជួយថែទាំផ្លូវឲ្យល្អប្រសើរជាងមុន និងអាចសន្សំសំចៃថវិកាសម្រាប់ប្រទេសកម្ពុជា។ ថ្លែងបន្ទ...
អានបន្ថែមតម្លៃជួលនឹងកើនឡើងក្នុងទីផ្សារការិយាល័យនៅរាជធានីភ្នំពេញដោយសារការផ្គត់ផ្គង់ថ្មីត្រូវបានបញ្ចូលក្នុងទីផ្សារ
ទីផ្សារអចលនទ្រព្យនៅរាជធានីភ្នំពេញនឹងបន្តកើនឡើង ស្របពេលដែលតម្លៃជួលការិយាល័យបានកើនឡើងជាលំដាប់ ក្នុងអំឡុងពេលប្រាំឆ្នាំកន្លងមកនេះ បើទោះបីជាមានការកើនឡើងនូវចំនួនការិយាល័យនៅរាជធានីភ្នំពេញក៏ដោយ។ ទីផ្សារសព្វថ្ងៃនេះនៅតែមានការកើនឡើង។ រហូតមកដល់ពេលនេះ មិនមានកត្តាហានិភ័យសម្រាប់ការមកដល់បន្ទាប់នោះទេ។ បច្ចុប្បន្ននេះ កម្រិតទាបនៃការជួលផ្ទៃក្រឡាទំនេររបស់ការិយាល័យថ្នាក់B និងថ្នាក់ C បាននាំឱ្យមានការរីកចម្រើននៃកំណើនក...
អានបន្ថែមក្រុមហ៊ុន Morgan Group បើកការសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួនក្នុងខេត្តព្រះសីហនុ
ក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅប្រទេសចិន Morgan Group កាលពីថ្ងៃទី ៣១ ខែកក្កដា បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងារដ៏ធំរបស់ខ្លួននៅខេត្តព្រះសីហនុ ស្របពេលដែលខេត្តមួយនេះកំពុងមានការវិនិយោគយ៉ាងគំហុក។ ជាមួយនឹងការមិនបញ្ចេញដើមទុនវិនិយោគ ក្រុមហ៊ុន Ever Asend Development Co.Ltd ដែលជាក្រុមហ៊ុនមួយរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ Morgan Group បានចាប់ផ្តើមសាងសង់គម្រោងពហុមុខងាររបស់ខ្លួនដែលមានឈ្មោះថា Morgan The Pure Bay ...
អានបន្ថែមការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ)៖ វគ្គសិក្សាមួយដើម្បីស្វែងយល់ពីសារៈសំខាន់នៃទ្រព្យសម្បត្តិ (អចលនទ្រព្យ)
វិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (RCI) នឹងរៀបចំវគ្គសិក្សាផ្នែកទី១ នៃវិញ្ញាបនប័ត្រការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) ដែលនឹងសិក្សាអំពីការគ្រប់គ្រងទ្រព្យសម្បត្តិ (អចលនទ្រព្យ) នៅថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០១៩។ គ្រូបង្រៀនគឺលោក Dan Davies មកពីចក្រភពអង់គ្លេស។ តើទ្រព្យសម្បត្តិ (អចលនទ្រព្យ) គឺជាអ្វី? ទ្រព្យសម្បត្តិ (អចលនទ្រព្យ) ជាធម្មតាត្រូវបានពិពណ៌នាថាជាអចលនវត្ថុនៅក្នុងលក្ខខណ្ឌធម្មតា។ នៅក្រោមទម...
អានបន្ថែមគម្រោងតម្លៃជាង ២១,២លានដុល្លារអាមេរិកត្រូវបានអនុម័តនៅទូទាំងខេត្តចំនួន ៣
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬហៅកាត់ថា CDC កាលពីថ្ងៃទី ៣១ ខែកក្កដាបានអនុម័តគម្រោងវិនិយោគចំនួន ៤ នៅទូទាំងខេត្តចំនួន ៣ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ២១,២លានដុល្លារអាមេរិក ដែលនឹងបន្ថែមការងារដល់ទៅជាង ១៥០០ កន្លែងទៅក្នុងទីផ្សារ។ ក្រុមហ៊ុនThe Prestige Hospital Co., Ltd. ត្រូវបានអនុញ្ញាតឱ្យសាងសង់មន្ទីរពេទ្យលំដាប់ពិភពលោក ដែលមានគ្រែសម្រាកព្យាបាលចំនួន ១០០គ្រែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រា...
អានបន្ថែមសម្តេចតេជោ ហ៊ុន សែនប្រាប់ឲ្យក្រសួងរៀបចំដែនដីពិនិត្យមើលដំណើរការសុំច្បាប់សាងសង់ឡើងវិញ
ជាការឆ្លើយតបទៅនឹងការត្អូញត្អែរអំពីដំណើរការយឺតយ៉ាវក្នុងការទទួលបានលិខិតអនុញ្ញាត សាងសង់ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ២៩ ខែកក្កដា បានប្រាប់ឲ្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យមើលដំណើរការសុំលិខិតអនុញ្ញាតការសាងសង់នេះឡើងវិញ។ សម្តេចតេជោ ហ៊ុន សែនបានថ្លែងក្នុងកម្មវិធីចុះពិនិត្យការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោថា៖ «កន្លែងខ្លះ សាងសង់អត់ច្បាប់បណ្តាលមកពីមន្ត្រីមិនព្រមអនុម័ត [ល...
អានបន្ថែម
