CDC អនុម័តគម្រោងរោងចក្រសម្ភារសំណង់តម្លៃជាង៣៦លានដុល្លារនៅខេត្តព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬហៅកាត់ថា CDCកាលពីថ្ងៃទី ២៩ ខែកក្កដា បានអនុម័តគម្រោងវិនិយោគលើការបង្កើតរោងចក្រផលិតសម្ភារសំណង់ចំនួន ៦ កន្លែងនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជាង ៣៦ លានដុល្លារអាមេរិក។ ដោយមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គម្រោងសរុបចំនួន ៦ខាងលើនេះ រំពឹងថានឹងបង្កើតការងារបានចំនួន ១,៨៣៨ កន្លែងដោយប្រើប្រាស់ទុនវិនិយោគសរុបចំនួន ៣៦,២ លានដុល្លារអាមេរិក។ ...

អាន​បន្ថែម

តម្រូវការសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មកើនឡើងស្របពេលក្រុមហ៊ុនផលិតរបស់ចិនធ្វើការផ្លាស់ប្តូរផលិតកម្មទៅក្រៅប្រទេស

តំបន់ឧស្សាហកម្មជាច្រើនបានរាយការណ៍ថា តម្រូវការបានកើនឡើងពីក្រុមហ៊ុនផលិតរបស់ចិន ដែលកំពុងសម្លឹងរកការប្តូរទីលំនៅមកកម្ពុជា ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលបានធ្វើឱ្យផលិតផលដែលផលិតនៅក្នុងប្រទេសចិនមានតម្លៃពន្ធខ្ពស់។ ជាលទ្ធផល ក្រុមហ៊ុនអភិវឌ្ឍន៍ឧស្សាហកម្មកំពុងស្វែងរកព័ត៌មានពីក្រុមហ៊ុនចិនដែលចង់ប្តូរមូលដ្ឋានផលិតកម្មរបស់ខ្លួនពីប្រទេសចិនទៅកាន់អាស៊ីអាគ្នេយ៍និងប្រទេសកម្ពុជា បានក្លាយទៅជាគោលដៅមួយ...

អាន​បន្ថែម

សម្តេចតេជោ ហ៊ុន សែនថានឹងយកពហុកីឡដ្ឋានតម្លៃ១៧០លានដុល្លារប្រើប្រាស់យកផលចំណេញបន្ថែម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថា នឹងយកអគារពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃដែលជាចំណងដៃតម្លៃ១៧០លានដុល្លារអាមេរិកពីសាធារណរដ្ឋមានិតចិនប្រើប្រាស់ដើម្បីយកផលចំណេញបន្ថែមទៀត។ ពហុកីឡដ្ឋានជាតិមរតកតេជោគឺ ជាកីឡដ្ឋានដ៏ធំស្កឹមស្កៃលាតសន្ធឹងលើផ្ទៃក្រឡាសំណង់ប្រមាណជា ៨២.៤០០ ម៉ែត្រការ៉េក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រាយចង្វារ រាជធានីភ្នំពេញដែលបច្ចុប្បន្ន កំពុងដំណើរការសាងសង់យ៉ាងស្វិតស្វា...

អាន​បន្ថែម

ក្រសួងនឹងផ្តោតលើការងារសំណង់និងអចលនទ្រព្យតាមរយៈកម្មវិធីអង្គការសហប្រជាជាតិ

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងជំរុញការផ្តោតការយកចិត្តទុកដាក់ទៅលើការនាំយកឱកាសការងារសមរម្យ និងការងារប្រកបដោយផលិតភាពជាងមុនដល់យុវជនកម្ពុជា ក្នុងវិស័យសំណង់ និងអចលនទ្រព្យ តាមរយៈកម្មវិធីរួមគ្នាថ្មីមួយជាមួយនឹងអង្គការសហប្រជាជាតិ។ ក្រសួងការងារ និងអង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៥ ខែកក្កដា បានព្រមព្រៀងបន្តអនុវត្តគម្រោង «រួមគ្នាដើម្បីមុខរបរ និងការងាររបស់យុវជននៅកម្ពុជា» សម្រាប់រយៈពេល ៥ ឆ្នាំ ចាប់...

អាន​បន្ថែម

ក្រសួងសាធារណការកំពុងសិក្សារកទីតាំងសាងសង់ស្ពានតភ្ជាប់ខេត្តក្រចេះ-កំពង់ធំ

ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី ២៣ ខែកក្កដា បានចុះសិក្សាស្វែងរកទីតាំងដើម្បីសាងសង់ស្ពានតភ្ជាប់ពីខេត្តក្រចេះទៅកាន់ខេត្តកំពង់ធំដែលនឹងជួយចូលរួមចំណែកយ៉ាងខ្លាំងដល់វិស័យដឹកជញ្ជូននៅកម្ពុជា។ ថ្លែងក្នុងកិច្ចសម្ភាសន៍បន្ទាប់ពីចុះត្រួតពិនិត្យពីស្ថានភាពផ្លូវលេខ៧ ខេត្តស្ទឹងត្រែង-ក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ថា ក្រសួងកំពុងស្វែងរកទីតាំងអ...

អាន​បន្ថែម

វិស័យសណ្ឋគារនៅកម្ពុជាកំពុងទាក់ទាញក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើន

ឆ្លើយតបទៅនឹងការរីកចម្រើននៃសេដ្ឋកិច្ច និងកំណើននៃភ្ញៀវទេសចរ ក្រុមហ៊ុនលំដាប់អន្តរជាតិកាន់តែច្រើនបាននិងកំពុងផ្តោតការវិនិយោគបង្កើតសណ្ឋគារយ៉ាងច្រើននៅកម្ពុជាជាពិសេស សណ្ឋគារបែបប្រណិត។ យោងតាមការព្យាករណ៍របស់ក្រសួងទេសចរណ៍ កម្ពុជាត្រូវការបន្ទប់សណ្ឋាគារយ៉ាងហោចណាស់ចំនួន ១០០ ០០០ បន្ទប់បន្ថែមទៀតក្នុងឆ្នាំ ២០២៨ ដែលក្នុងនោះ ៦០ ០០០ បន្ទប់នៃចំនួនបន្ទប់សរុបគឺគឺសំដៅដល់សណ្ឋគារបែបប្រណិត។ ថ្មីៗនេះដែរ ក្រុមហ៊ុនអន្តរជ...

អាន​បន្ថែម

គម្រោងណាហ្គា៣តម្លៃ៤ពាន់លានដុល្លារអាមេរិកនឹងចាប់ផ្តើមសាងសង់ក្នុងខែកញ្ញា

ក្រុមហ៊ុន NagaCorp Ltd ដែលបានចុះបញ្ជីនៅផ្សារហ៊ុនហុងកុង បានប្រកាសគម្រោងចាប់ផ្តើមសាងសង់គម្រោងទី៣របស់ខ្លួននៅលើទឹកដីអតីតអគារប៊ូលឌីងចាស់ក្នុងរាជធានីភ្នំពេញនៅខែកញ្ញាខាងមុខនេះ ដោយអះអាងថា គម្រោងនេះនឹងទាក់ទាញការវិនិយោគបន្ថែមទៀតចូលទៅក្នុងទីក្រុង។ ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Bloomberg នៅថ្ងៃទី ២៣ ខែកក្កដា លោក Timothy McNally ប្រធានក្រុមហ៊ុន NagaCorp Ltd បានឱ្យដឹងថា ការសាងសង់អគារកម្សាន្តចម្រុះណ...

អាន​បន្ថែម

ក្រសួងបរិស្ថានផ្តល់ភ្លើងខៀវដល់គម្រោងរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីងក្នុងខេត្តកំពត

ក្រសួងបរិស្ថានកាលពីថ្ងៃទី២៣ ខែកក្កដា បានសម្រេចផ្តល់ភ្លើងខៀវដល់គម្រោងរោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីង ទៅលើការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ឬ Environmental and Social Impact Assessment (ESIA)។ រោងចក្រស៊ីម៉ង់ត៍កម្ពុជាចក្រីទីងត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ២០១៤ ក្រោមទុនវិនិយោគប្រមាណជា ១០០ លានដុល្លារអាមេរិក ស្ថិតក្នុងភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីប្រមាណជា ៣២ ហិកតា។ រ...

អាន​បន្ថែម

អនាគតនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មសំណង់នៅប្រទេសកម្ពុជា

នៅក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមអនុវត្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយមហិច្ឆតាខ្ពស់ ដោយឆ្ពោះទៅកាន់ការកសាងអាកាសយានដ្ឋាន ស្ពាន ទំនប់អគ្គិសនី ផ្លូវ និងកំពង់ផែសមុទ្រដែលចាំបាច់នានា។ ទោះជាយ៉ាងនេះក្តី ប្រទេសកម្ពុជានៅតែជាប់ចំណាត់ថ្នាក់លេខ ១១២ ក្នុងចំណោមប្រទេសចំនួន ១៣៧ លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដែលនេះគឺស្ថិតនៅពីក្រោយប្រទេសជិតខាងក្នុងតំបន់អាស៊ីអាគ្នេយ៍ នេះបើយោងតាមរបាយការណ៍ច...

អាន​បន្ថែម

Lumiere Residence នឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ

បន្ទាប់ពីទទួលបានជោគជ័យលើគម្រោងទីមួយរបស់ខ្លួនរួចមក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី Lumiere Hospitality (LH) កាលពីថ្ងៃទី ២១ ខែកក្កដា បានបើកសម្ពោធដាក់ឲ្យដំណើរការគម្រោងទី ២ របស់ខ្លួន នៅរាជធានីភ្នំពេញ ដែលនឹងក្លាយជាស្ថាបត្យកម្មកំណត់សម្គាល់ថ្មីសម្រាប់ទីក្រុងភ្នំពេញ។ មានឈ្មោះថា Lumiere Residence អគារកម្ពស់២៥ជាន់នេះ មានបន្ទប់សណ្ឋាគារប្រណីត និងបន្ទប់អាផាតមិន ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងប...

អាន​បន្ថែម