រដ្ឋាភិបាលកំពុងរៀបចំផែនការសាងសង់ខ្សែផ្លូវថ្មីឆ្លងពីខេត្តកំពតទៅផ្លូវជាតិលេខ៤
រដ្ឋាភិបាលបាននិងកំពុងរៀបចំផែនការសាងសង់ផ្លូវថ្មីមួយខ្សែទៀតឆ្លងកាត់ពីខេត្តកំពតឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ នេះបើយោងតាមការអះអាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ថ្លែងអំពីសក្តានុពលនិងការរីកចម្រើនរបស់ខេត្តកំពតក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត នាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា៖ «ក្រៅពីផ្លូវជាតិលេ...
អានបន្ថែមជប៉ុនអនុវត្តបច្ចេកទេសថ្មីលើកដំបូងនៅកម្ពុជាសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដែលបានដាក់ឲ្យដំណើរការ
រូបភាពដោយ Facebook Page Samdach Hun Sen គម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតដ៏ធំមួយនៅខេត្តកំពតត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរប្រើប្រាស់ជាផ្លូវការហើយ ដោយក្នុងនោះ ជប៉ុនដែលជាម្ចាស់ជំនួយបានសាងសង់ប្រព័ន្ធនេះឡើងដោយការប្រើប្រាស់បច្ចេកទេសថ្មីនិងទំនើប។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតថ្មីត្រូវបានដាក់សម្ពោធឲ្យដំណើរការជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ...
អានបន្ថែមគម្រោង Amber Kampot នឹងទាញយកទីផ្សាររមណីយដ្ឋានបែបប្រណីតនិងភ្ញៀវទេសចរណ៍អឺរ៉ុប
ក្រុមហ៊ុនអភិវឌ្ឍរមណីយដ្ឋានអន្តរជាតិឈ្មោះថា Amber International Holdings ថ្មីៗនេះ បានប្រកាសបើករមណីយដ្ឋានលំដាប់ប្រណីតមួយនៅលើទឹកដីខេត្តកំពត ដើម្បីទាញយកទីផ្សាររមណីយដ្ឋានបែបប្រណីតនិងភ្ញៀវទេសចរណ៍អឺរ៉ុប។ ជាមួយនឹងទុនវិនិយោគប្រមាណជា ១០ លានដុល្លារអាមេរិក រមណីយដ្ឋានលំហែរកាយលំដាប់ផ្កាយប្រាំ« Amber Kampot Boutique Luxury Resort» នឹងលាតសន្ធឹងលើផ្ទៃដី ១.៧ ហិកតា តាមបណ្តោយទន្លេកំពតដោយនឹងមានការសាងសង់ជារីហ្សតតូចៗ...
អានបន្ថែមរដ្ឋាភិបាលសម្រេចឲ្យក្រុមហ៊ុនអ្នកឧកញ៉ាគិតម៉េងបន្តប្រតិបត្តិការផ្លូវដែកភាគខាងត្បូងវិញ
រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូនបានសម្រេចឲ្យក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ាគិត ម៉េង បន្តប្រតិបត្តិការផ្លូវដែកភាគខាងត្បូងវិញ នេះបើយោងតាមសេក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩។ សេក្តីជូនដំណឹងខាងលើបានឲ្យដឹងថា ការសម្រេចឲ្យក្រុមហ៊ុន Royal Railway បន្តប្រតិបត្តិការផ្លូវដែកពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុវិញគឺដោយសារ«ក្រសួងត្រូវការពេលវេលាគ្រប់គ្រាន់ក្នុងការសិក្សាឲ្យបានគ...
អានបន្ថែមក្រុមហ៊ុន OCIC ចាប់ផ្តើមសាងសង់អគារពិព័ណ៌អន្តរជាតិដ៏ទំនើបនៅតំបន់ជ្រោយចង្វារ
ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជាឬ OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ល្បីល្បាញនៅកម្ពុជាបានចាប់ផ្តើមដំណើរការសាងសង់«អគារពិព័ណ៌អន្តរជាតិជ្រោយចង្វារ» របស់ខ្លួនហើយ កាលពីថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩។ យោងតាមរបាយការណ៍សង្ខេបនៃគម្រោងដែលទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំទទួលបានពីតំណាងក្រុមហ៊ុន OCIC បានឲ្យដឹងថា «អគារពិព៍ណ័អន្តរជាតិជ្រោយចង្វារ» នឹងត្រូវសាងសង់លើផ្ទៃដីទំហំសរុបប្រហែល ២៦,៧៧៤.៣៨ ម៉ែត្រការ៉េ ឬស្ម...
អានបន្ថែមកម្ពុជាកំពុងស្នើឲ្យកូរ៉េជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមួយបន្ថែមទៀតនៅរាជធានីភ្នំពេញ
រូបភាពដោយ McElhanney ស្របពេលដែលការសម្ពោធស្ពានជ្រោយចង្វារចាស់ខិតជិតមកដល់ រដ្ឋាភិបាលបានបង្ហើបឲ្យដឹងពីគម្រោងសាងសង់ស្ពានថ្មីមួយបន្ថែមទៀត ដែលបច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុងស្នើសុំជំនួយពីរដ្ឋាភិបាលកូរ៉េខាងត្បូង នេះបើយោងតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។ ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មានកាលពីថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ...
អានបន្ថែមជប៉ុនផ្តល់ប្រាក់កម្ចីទិញផ្ទះនៅក្នុងប្រទេសមីយ៉ាន់ម៉ា
Credit to shutterstock.com រដ្ឋាភិបាលប្រទេសជប៉ុនបានចរចារជាមួយរដ្ឋាភិបាលប្រទេសមីយ៉ាន់ម៉ាក្នុងការផ្តល់ប្រាក់កម្ចីទិញផ្ទះនៅក្នុងប្រទេសមីយ៉ាន់ម៉ានៃអត្រាការប្រាក់ទាប ដើម្បីសម្រួលដល់អ្នកមានជីវភាពមធ្យមមានលទ្ធភាពក្នុងការទិញអចលទ្រព្យ។ នេះបើយោងតាមសារព័ត៌មាន Eleven Myanmar។ «បើទោះបីជាអាផាតមិនរបស់រដ្ឋដែលបានលក់ទៅអ្នកទិញដែលបានទូទាត់ពេញក្នុងពេលទិញក៏ដោយក៏វាកំពុងស្ថិតក្រោមការចរចារជាមួយរដ្ឋាភិបាលជប៉ុនដើម្បី...
អានបន្ថែមចំនុចសំខាន់ៗដែលអ្នកគួរប្រុងប្រយ័ត្នជុំវិញការវិយោគដីធ្លីនៅកម្ពុជា
ដោយសារកម្ពុជារក្សានូវស្ថេរភាពល្អ ប្រទេសមួយនេះបានទទួលយកការវិនិយោគដោយផ្ទាល់ពីបរទេសក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់ ដែលក្នុងនោះការវិនិយោគទៅលើដីធ្លីក៏ជាការវិនិយោគដ៏សំខាន់មួយដែរ។ ថ្មីៗនេះ ចំនួនអគារខុនដូបាននិងកំពុងកើនឡើងយ៉ាងខ្លាំងនៅទីក្រុងភ្នំពេញ ក្រុងព្រះសីហនុ និងខេត្តសៀមរាបជាដើម។ ក្នុងនោះដែរ ទីតាំងដ៏សំខាន់និងមានសក្តានុពលបំផុតគឺក្នុងរាជធានីភ្នំពេញដែលជាកន្លែងបណ្តុំទៅដោយសកម្មភាពពាណិជ្ជកម្ម និង ការិយាល័យកណ...
អានបន្ថែមវិស័យសំណង់មានការកើនឡើង២៣ភាគរយក្នុងមួយឆ្នាំៗ
រូបភាពដោយ Facebook Page ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យសំណង់មានការកើនឡើងក្នុងអត្រា២៣ភាគរយក្នុងមួយឆ្នាំៗ នេះបើតាមការឲ្យដឹងពីឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅឯវិមានសន្តិភាព នាថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០១៩ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...
អានបន្ថែមសម្តេចតេជោសម្រេចដកសិទ្ធគ្រប់គ្រងអាជីវកម្មផ្លូវដែកទាំងអស់នៅកម្ពុជាពីអ្នកឧកញ៉ាគិតម៉េង
រូបភាពដោយ Kidskunst.info រាជរដ្ឋាភិបាលសម្រេចបញ្ចប់អាជីវកម្មរបស់ក្រុមហ៊ុន Cambodia Royal Railway របស់អ្នកឧកញ៉ាគិត ម៉េងក្នុងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា នេះបើយោងតាមការប្រកាសរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៨ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សម្តេចបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលសម្រេចបញ្ចប់អាជីវកម្មរបស់ក្...
អានបន្ថែម
