ឆមាសទី១ ទុនវិនិយោគតំបន់សេដ្ឋកិច្ចពិសេសសីហនុមាន ១,៤ ពាន់លានដុល្លារ កើន៣៨%
ក្នុង ៦ ខែ ដំបូងនៃឆ្នាំ ២០២២ ទំហំទឹកប្រាក់នៃការនាំចេញនាំចូលនៅតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ មានដល់ ១,៤ ពាន់លានដុល្លារ ដែលកើនឡើង ៣៨% បើធៀបនឹងពេលដូចគ្នាឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់លោក CHEN Jiangang ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ថ្ងៃទី០២ កក្កដា ២០២២។ លោក CHEN Jiangang បញ្ជាក់ថា ក្រុមហ៊ុនយើងនឹងបន្តពង្រីកការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិចផ្លូវសូត្រ ដែលជាជំហានបន...
អានបន្ថែមរដ្ឋចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានថ្មី សរុប ៧៦០លានដុល្លារ ក្នុងឆមាសទី១-២០២២
រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន មានទឹកប្រាក់សរុបប្រមាណ ៧៦២លានដុល្លារអាម៉េរិក ខណៈ បានដកសាច់ប្រាក់ក្រោមក្របខ័ណ្ឌនេះ សម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអតិភាពផ្សេងទៀត ចំនួនប្រមាណ ៥២៤លានដុល្លារ។ កិច្ចព្រមព្រៀងថ្មីដែលត្រូវបានចុះក្នុងឆមាសទី១-២០២២ គឺសម្រាប់អនុវត្ត ១៨គម្រោង/កម្មវិធីអភិវឌ្ឍន៍។ នេះបើយោងតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត...
អានបន្ថែមផ្លូវក្រវាត់ក្រុងទី៣ សម្រេចការសាងសង់បាន ៧៦% ត្រឹមខែកក្កដានេះ
ការស្ថាបនាផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២២ ខណៈក្រសួងពន្យាពេលបញ្ចប់សាងសង់ដល់ខែកញ្ញា ឆ្នាំក្រោយ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី០១ ខែសីហា នេះថា បច្ចុប្បន្នគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ សម្រេចបាន ៧៦.៨៧% ហើយ គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ២០២២ ។ ក្នុងនោះដែរ ការងារផ្លូវស...
អានបន្ថែមកំពង់ផែកំពត តម្លៃ $១៥០០លាន ជាប់ជាកំពង់ផែធំជាងគេលើពិភពលោក
កំពង់ផែខ្នាតយក្ស-កម្រិតអន្តរជាតិតម្លៃ ១៥០០លានដុល្លារអាមេរិក នៅកំពត បានក្លាយជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក នេះបើយោងតាម ទិន្នន័យរបស់ GlobalData។ ក្នុងរបាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ ២០២២ នេះ មានគម្រោងកំពង់ផែខ្នាតយក្សចំនួន ៥ ដែលក្នុងនោះកំពង់ផែកម្ពុជា ជាប់លំដាប់លេខ១។ មកស្វែងយល់ពីគម្រោងកំពង់ផែខ្នាតយក្សទាំង ៥ ដូចខាងក្រោម៖ ១. មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត_ មានទុនវិនិយោគសរុប ១...
អានបន្ថែមឥណ្ឌាផ្តល់កម្ចីជិត ៣៧លានដុល្លារ អភិវឌ្ឍអាងទឹកស្ទឹងស្វាហាប់ក្នុងខេត្តកំពង់ស្ពឺ
សាធារណរដ្ឋឥណ្ឌា បានផ្តល់ហិរញ្ញប្បទានប្រមាណ ៣៦,៩២លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្វាហាប់រយៈពេល ៥ឆ្នាំ។ នេះបើតាមកិច្ចប្រជុំចាប់ផ្តើមគម្រោង (Kick-off Meeting) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើផែនការសកម្មភាពការងាររបស់ទីប្រឹក្សាគ្រប់គ្រងគម្រោង WAPCOS-PMC មានរយៈពេល ៥ឆ្នាំ រួមមាន៖ ការរៀបចំរបាយការណ៍សិក្សាលម្អិត DPR ...
អានបន្ថែមអគារការរិយាល័យគយនិងរដ្ឋាករ ក្នុងខេត្តត្បូងឃ្មុំត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការហើយ
អគាររដ្ឋបាល អគារស្នាក់នៅ និងហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងការរិយាល័យគយនិងរដ្ឋាករត្នោត និង ក្នុងការិយាល័យគយនិងរដ្ឋាករដា ក្នុងខេត្តត្បូងឃ្មុំ និង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ កក្កដា ២០២២។ ពិធីនេះប្រព្រឹត្តិឡើងក្រោមអធិបតេយ្យភាពរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អមដំណើរដោយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អ...
អានបន្ថែមចិនគ្រោងសង់រោងចក្រផលិតកង់រថយន្តថ្មីមួយទៀត តម្លៃ ៣០០លានដុល្លារ នៅឆ្នាំ២០២៣
ក្រុមហ៊ុនវិនិយោគឯកជនចិន គ្រោងនឹងសាងសង់រោងចក្រផលិតកង់កៅស៊ូរថយន្តថ្មីមួយទៀត មានតម្លៃជាង ៣០០លានដុល្លារអាមេរិក នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ នេះបើតាមជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ឈិន ចៀនកាង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SIHANOUKVILLE SPECIAL ECONOMY ZONE CO., LTD. កាលពីថ្ងៃទី២៨ ...
អានបន្ថែមកូរ៉េនឹងជួយកម្ពុជា បំពាក់បច្ចេកវិទ្យាឆ្លាតវៃគ្រប់គ្រងទឹកស្អាតនៅភ្នំពេញ
ក្រុមហ៊ុនដ៏ល្បីល្បាញ GREENTECH INC របស់កូរ៉េ បានបង្ហាញពីជំហរដ៏មុតមាំក្នុងកិច្ចសហការអភិវឌ្ឃការបំពាក់បច្ចេកវិទ្យាឆ្លាតវៃ ដើម្បីគ្រប់គ្រងវិស័យផ្គត់ផ្គង់ទឹកស្អាតជាជំហ៊ានដំបូងនៅរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមជំនួបពិភាក្សា រវាងឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម ជាមួយប្រតិភូក្រុមហ៊ុន GREENTECH INC កូរ៉េ ស្តីពីគម្រោងបំពាក់បច្ចេកវិទ្យាឆ្លាតវៃសម្រាប់វិស...
អានបន្ថែមក្រសួង២ រួមគ្នាបង្កើតមណ្ឌលសុខភាពថ្មី ១៣កន្លែង និងពង្រឹងសមត្ថភាពមណ្ឌលសុខភាពនៅទូទាំងប្រទេស
ក្រសួងសុខាភិបាល និងក្រសួងមហាផ្ទៃសម្រេចបង្កើតមណ្ឌលសុខភាពថ្មីចំនួន ១៣កន្លែង មន្ទីរពេទ្យបង្អែកថ្មី ១កន្លែង ប៉ុស្តិ៍សុខភាពថ្មី ១កន្លែង និងតម្លើងកម្រិតមន្ទីរពេទ្យបង្អែកចំនួន ២កន្លែង និងតម្លើងប៉ុស្តិ៍សុខភាពឱ្យទៅជាមណ្ឌលសុខភាពចំនួន ៥កន្លែង នៅទូទាំងប្រទេស។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៣១ សនរ/ប្រក ចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ ការសម្រេចបង្កើតមណ្ឌលសុខភាពថ្មីចំនួន ១៣កន្លែង រួមមាន៖ មណ្ឌលសុខភា...
អានបន្ថែមត្រឹមខែមិថុនា ឆ្នាំ២០២២ សិង្ហបុរីបានបោះទុនជាង ១,៥៣ពាន់លានដុល្លារ នៅកម្ពុជា
គិតត្រឹមខែមិថុនា ឆ្នាំ២០២២ នេះសិង្ហបុរីបានដាក់ទុនវិនិយោគលើគម្រោងធំៗចំនួន១២៧ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១,៥៣ ពាន់លានដុល្លារអាមេរិក ក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ កម្មន្តសាល និងវិស័យផ្សេងៗទៀត។ នេះបើតាមសិក្ខាសាលស្តីពីការយល់ដឹងពីកម្ពុជា៖ ការយល់ដឹងពីកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ លោកជំទាវ តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានថ្លែងថា ស...
អានបន្ថែម
