ក្រុងប៉ោយប៉ែតត្រៀមស្វាគមន៍គម្រោងធំៗចំនួន ២ តម្លៃជិត ៧០ លានដុល្លារ

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឬ CDC បានអនុម័តអោយក្រុមហ៊ុន Boonma Heng Co.,Ltd សាងសង់សណ្ឋាគារលំដាប់ផ្កាយ៤ និងផ្សារទំនើបដ៏ធំមួយ តម្លៃរួមប្រមាណ ៦៨,២៩លានដុល្លារអាមេរិកនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។ គម្រោងនេះមានទីតាំងស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។ ចំពោះសណ្ឋាគារលំដាប់ផ្កាយ៤ដ៏ទំនើបមួយនេះ គឺមានបន្ទប់សរុប៣៩២បន្ទប់។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រ...

អាន​បន្ថែម

ក្រុមហ៊ុន Makro នឹងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅខេត្តសៀមរាប

រូបគំរូផ្សារ Makro នៅភ្នំពេញ កាលពីថ្ងៃទី ១០ ខែ សីហាឆ្នាំ ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ CDCបានអនុម័តអោយក្រុមហ៊ុន Makro (Cambodia) Company Limited សាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ដោយត្រូវចំណាយទឹកប្រាក់វិនិយោគជាង១៨លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាប។ គម្រោងនេះមានទីតាំងវិនិយោគស្ថិតនៅភូមិគោកត្នោតឃុំសណ្តែកស្រុកប្រាសាទបាគងខេត្តសៀមរាប។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព...

អាន​បន្ថែម

ខេត្តតាកែវត្រូវបានជ្រើសរើសសម្រាប់គម្រោងភូមិឌីជីថល

សាធារណរដ្ឋឥណ្ឌា កាលពីថ្មីៗនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសយក ស្រុកទ្រាំង ខេត្តតាកែវ ជាទីតាំងគោលដៅដើម្បីអនុវត្តគម្រោងភូមិឌីជីថលសាកល្បង។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាង ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកជំទាវ Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៦ ខែសីហា ឆ្...

អាន​បន្ថែម

កំពង់ផែទេសចរណ៍អន្តរជាតិដំបូងបង្អស់នៅកំពតបើកការដ្ឋានសាងសង់ជាផ្លូវការ

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃភ្ញៀវទេសចរណ៍តាមផ្លូវទឹករដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ កន្លងមកនេះបានបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិថ្មីមួយនៅខេត្តកំពតដែលជាកំពង់ផែទេសចរណ៍ដំបូងបង្អស់នៅទីនោះ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៏ កំពង់ផែទេសចរណ៍ថ្មីមួយនេះ មានទីតាំងស្ថិតនៅភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពតនឹងគ្របដណ្តប់ផ្ទៃដីចំនួន ៤ ហិកតា ដែលនឹងត្រូវសាងសង់ឡើងដោយ...

អាន​បន្ថែម

រោងចក្រស៊ីម៉ងត៍តម្លៃជាង ៣២ លានដុល្លារគ្រោងនឹងសាងសង់ក្នុងខេត្តព្រះសីហនុ

រូបគំរូ រោងចក្រស៊ីម៉ងត៍ ប្រភព៖ Himalayan Times ក្រុមហ៊ុន King Elephant Construction Material Co. , Ltd. កាលពីថ្មីៗនេះ បានប្រកាសពីផែនការវិនិយោគទំហំទឹកប្រាក់ជាង ៣២ លានដុល្លារដើម្បីសាងសង់រោងចក្រស៊ីម៉ងត៍ដ៏ធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការស៊ីម៉ងត៍ក្នុងទីផ្សារកម្ពុជានាពេលបច្ចុប្បន្ន។ បើយោងតាមកិច្ចប្រជុំជាផ្លូវការរវាងតំណាងក្រុមហ៊ុននិង លោក ឈិន សេងង...

អាន​បន្ថែម

និម្មិតរូបសន្តិភាពខ្មែរ«វិមានឈ្នះ ឈ្នះ»គ្រោងនឹងបើកសម្ពោធនាខែធ្នូខាងមុខនេះ

វិមាននិម្មិតរូបនៃសុខសន្តិភាពរបស់ប្រទេសកម្ពុជាឈ្មោះថា «វិមានឈ្នះ ឈ្នះ»បញ្ចប់ការសាងសង់ជាង ៨០ ភាគរយ ហើយគ្រោងនឹងបើកសម្ពោធជាផ្លូវការក្នុងឱកាសខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Fresh News។ កាលពីព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០១៨សម្តេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងការពារជាតិ ...

អាន​បន្ថែម

អង្គរវត្តជាប់ចំណាត់ថ្នាក់លេខ ១ ថាជាទីសំណង់ប្រវត្តិសាស្ដ្រដ៏អស្ចារ្យបំផុតក្នុងព�

ភ្នាក់ងារទេសចរណ៍ដ៏ល្បីល្បាញនិងពេញនិយមមួយនៅលើនៅពិភពលោក TripAdvisor កាលពីប្រកាសថ្មីៗនេះ បានប្រកាសឈ្មោះសំណង់ប្រវត្តិសាស្ដ្រទាំង ២៥ កន្លែង ដែលឈ្នះពានរង្វាន់ថាជាទីតាំងទេសចរណ៍អស្ចារ្យលើពិភពលោក ដោយក្នុងនោះប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជាជាប់លំដាប់ថ្នាក់លេខ ១។ បើយោងតាមរបាយការណ៍របស់ AKP ភ្នាក់ងារ TripAdvisor នឹងធ្វើពិធីប្រគល់ពានរង្វាន់ជាផ្លូវការដល់ប្រាសាទអង្គរនៅថ្ងៃទី ៩ ខែសីហា នេះនៅខេត្តសៀមរាប ដែលនេះជា...

អាន​បន្ថែម

គម្រោងការិយាល័យចំនួន ១៦ ឬស្មើនឹង ២០ ម៉ឺនម៉ែត្រការ៉េគ្រោងនឹងបើកដំណើរក្នុងឆ្នាំ ២០២២

ការិយាល័យជួលក្នុងអគារ Exchange Square ប្រភព៖ Exchange Square យោងតាមរបាយការណ៍របស់ភ្នាក់ងារអចលនៈទ្រព្យ CBER Cambodia នៅក្នុងត្រីមាសទី ២ ឆ្នាំ ២០១៨ មានគម្រោងការិយាល័យចំនួន ១៦ ឬ មានផ្ទៃក្រឡាសម្រាប់ប្រើប្រាស់/ជួល (net lettable area) ស្មើនឹង ២០ ម៉ឺនម៉ែត្រការ៉េ កំពុងសាងសង់ ហើយគ្រោងនឹងបើកដំណើរក្នុងឆ្នាំ ២០២១។ លើសពីនេះ ក៏មានគម្រោងថ្មីៗមួយចំនួនដែលគ្រោងនឹងបញ្ចប់ការសាងសាង់ក្នុងត្រីមាសទី ៣ ខាងមុខនេះដូចជា...

អាន​បន្ថែម

ធនាគាជាតិ ៖ កំណើនខ្ពស់នៃវិស័យសំណង់គឺផ្នែកទៅលើកត្តាបី

ការកើនឡើងនៃវិស័យសំណង់ក្នុងឆមាសទី ១ ឆ្នាំ២០១៨ គឺគាំទ្រដោយកត្តាសំខាន់ៗចំនួន ៣ រួមមាន ការកើនឡើងបរិមាណការនាំចូលសម្ភារសំណង់ ឥណទានចំពោះវិស័យសំណង់ និងគម្រោងវិនិយោគ។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១របស់ធនាគារជាតិនៃកម្ពុជា។ ក្នុងអំឡុងពេល៦ខែដំបូងនៃឆ្នាំ ២០១៨ វិស័យសំណង់បានកើនឡើងរហូតដល់ទៅ ១១,៥ ភាគរយ ដែលទិន្ន័យនេះបានសបញ្ជាក់ឲ្យឃើញតាមរយៈការកើនឡើងនៃបរិមាណការនាំចូលសម្ភារសំណង់រហូតដល់ទៅ ២៧ភាគរយ បើប្រៀបធៀបទៅនឹងរ...

អាន​បន្ថែម

ការផ្គត់ផ្គងផ្សារទំនើបនៅភ្នំពេញកើនឡើង ៤៣ ភាគរយនៅត្រីមាសទី ២ ឆ្នាំ ២០១៨

Naro Mall ការផ្គត់ផ្គង់ផ្សារទំនើប ឬពាក្យបច្ចេកទេសហៅថាការផ្គត់ផ្គង់ទីតាំងលក់ទំនិញរាយ (Retail Supply) នៅក្នុងរាជធានីភ្នំពេញបានកើនឡើង ៤៣ ភាគរយនៅត្រីមាសទី ២ ឆ្នាំ ២០១៨ បើប្រៀបធៀបនឹងត្រីមាសទី ១ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍របស់ភ្នាក់ងារអចលទ្រព្យ CBRE Cambodia។ ការកើនឡើងនេះ គឺដោយសារតែមានផ្សារទំនើបធំៗចំនួន ៣ កន្លែង ត្រូវបានបញ្ចប់ការសាងសង់និងបានបើកអោយដំណើរជាផ្លូវការ រួមមានទាំងផ្សារទំនើបអ៊ី...

អាន​បន្ថែម