ក្រុមហ៊ុន ៥ ចាប់អារម្មណ៍ចង់មកវិនិយោគបន្ដអាជីវកម្មបូមប្រេងនៅអណ្ដូងអប្សរា

ក្រុមហ៊ុនវិនិយោគ ៥ មកពីបណ្តាប្រទេសផ្សេងៗបាន និងកំពុងចាប់អារម្មណ៍ចង់ធ្វើអាជីវកម្មរុករកប្រេងក្នុងប្លុក A នៅតំបន់អណ្ដូងអប្សរា និងប្លុកផ្សេងៗទៀតនៅកម្ពុជា ក្រោយក្រុមហ៊ុន KrisEnergy បានប្រកាសក្ស័យធនកន្លងមក។ ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២២ នេះថា ក្រុមហ៊ុនចំនួន ៥នេះ គឺមកពីប្រទេសផ្សេងៗគ្នា ដូចជា ចិន ម៉ាឡេស៊ី កាហ្សាក់ស្តង់ កាណាដា ន...

អាន​បន្ថែម

ក្រសួងដាក់កំហិតឱ្យក្រុមហ៊ុនចិនបញ្ចប់ការសិក្សាផ្លូវល្បឿនលឿនបាវិតក្នុងពេល៣ខែទៀត

ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់កំហិតឱ្យក្រុមហ៊ុនចិន បញ្ចប់ការសិក្សាគ្រប់ជ្រុងជ្រោយលើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្នុងរយៈពេល ៣ខែទៀត ដើម្បីឈានទៅដំណាក់កាលសាងសង់ឆាប់ៗតាមផែនការ។ ការដាក់កំហិតនេះ ធ្វើឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី៧ ខែមេសា រវាងឯកឧត្ដម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយនឹងតំណាងក្រុមហ៊ុន China Railway International Group Co., Ltd ក្រុមហ៊ុនសិក្សាគម្រោង ...

អាន​បន្ថែម

ក្រុមហ៊ុន Prudential វិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានការធានារបស់ក្រុមហ៊ុន CAIC

ក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Life Insurance Plc បានវិនិយោគ៥លានដុល្លារ លើសញ្ញាបណ្ណមានបុគ្គលធានារបស់ក្រុមហ៊ុន Cambodia Airport Investment Co Ltd ដើម្បីប្រមូលទុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិ តេជោ នៅខេត្តកណ្តាល។ កិច្ចព្រមព្រៀងវិនិយោគសញ្ញាបណ្ណមានការធានានេះ ត្រូវបានចុះហត្ថលេខាដោយដំណាងក្រុមហ៊ុន Cambodia Airport Investment Co Ltd និងក្រុមហ៊ុនក្រុមហ៊ុនធានារ៉ាប់រង Prudential (Cambodia) Li...

អាន​បន្ថែម

កូរ៉េខាងត្បូងចង់វិនិយោគប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃនៅកម្ពុជា

ក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េខាងត្បូង ស្វែងរកកាលានុវត្តភាពធុរកិច្ចនៅកម្ពុជា ដោយផ្តោតសំខាន់លើបរិស្ថាន ដូចជាប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ថាមពលកែច្នៃឡើងវិញ។ គម្រោងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបមួយ រវាង ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងតំណាងក្រុមហ៊ុន Techcross Water & Energy របស់កូរ៉េ កាលពីដើមខែមេសា។ ក្នុងជំនួបនោះ ដំណាងក្...

អាន​បន្ថែម

សម្ដេច ជំរុញឱ្យព្រលានសៀមរាបបើកដំណើរការឆ្នាំ ២០២៣ ទោះបច្ចុប្បន្នទើបបានសង់២២% ក្ដី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាក់ក្តីរំពឹងខ្ពស់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងបញ្ចប់ការសាងសង់ ហើយបើកដំណើរការនៅចុងឆ្នាំក្រោយ ទោះការសាងសង់បច្ចុប្បន្នទើបសម្រេចបាន ២២% ក្ដី។ សម្តេចតេជោ ហ៊ុន សែន លើកឡើងបែបនេះ ក្នុងកិច្ចចុះពិនិត្យការដ្ឋានជាក់ស្ដែង កាលពីថ្ងៃទី ៣ មេសា កន្លងមកនេះ។ សម្តេច ហ៊ុន សែន ថា៖ «អាកាសយានដ្ឋានស្តង់ដារអន្តរជាតិសៀមរាប អង្គរ នឹងដើរតួនាទីសំខាន់ ជំរុញសេដ្ឋកិច...

អាន​បន្ថែម

សម្ដេចហ៊ុន សែន សម្ពោធផ្លូវ ៣៨ខ្សែ និងព្រមដាក់នាមខេត្តសៀមរាបជា តារារះទិសឧត្តរ

សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៤ មីនា នេះបានបើកសម្ពោធផ្លូវ ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត នៅក្រុងសៀមរាប និងព្រមដាក់នាមឱ្យខេត្តនេះថា តារារះទិសឧត្តរ ពោលគឺជាទីក្រុងទេសចរណ៍ទំនើប ស្រស់ស្អាត ឆ្លាតវៃ និងជាប៉ូលសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល។ បើកការដ្ឋាននៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គម្រោងសាងសង់ផ្លូវ៣៨ ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធនានា បានបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់ថ...

អាន​បន្ថែម

អូស្ត្រាលីនឹងផ្តល់ជំនួយឥតសំណងចំនួន៦៥លានដុល្លារសម្រាប់វិស័យ ៣ រយៈពេល៥ ឆ្នាំ

អូស្តា្រលីនឹងផ្តល់ជំនួយឥតសំណងចំនួន ៦៥ លានដុល្លារអាមេរិក មកកម្ពុជា សម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ ៣ ក្នុងរយៈពេល៥ ឆ្នាំ ពីឆ្នាំ២០២២ ដល់២០២៧។ នេះបើតាមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា កាលពីថ្ងៃ៣១ ខែមីនា ឆ្នាំ២០២២។ ជំនួយនេះ នឹងជួយដល់ការអភិវឌ្ឍវិស័យដូចជា វិស័យកសិកម្ម វិស័យពាណិជ្ជកម្ម និងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលផ្តោតជាសំខាន់លើវិស័...

អាន​បន្ថែម

សណ្ឋាគារខ្ពស់ជាងគេលើពិភពលោក នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០២៣

សំណង់សណ្ឋាគារខ្ពស់ជាងគេលើពិភពលោក កម្ពស់ ៣៦៥ម៉ែត្រ សម្រេចការសាងសង់បានពាក់កណ្តាលហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២៣ ខាងមុខ។ សណ្ឋគារនេះ មានឈ្មោះថា Ciel ស្ថិតក្នុងទីក្រុងឌូបៃ ហើយកំពុងសាងសង់ដោយក្រុមហ៊ុន China Railway Construction Corporation។ យោងតាមការចុះផ្សាយរបស់ Construction Week កាលពីដើមខែមីនា ការសាងសង់សម្រេចបានពាក់កណ្តាលនៃគម្រោងសំណង់ទាំងមូល បើទោះជារងផលប៉ះពាល់ដោយសារវិបត្តិកូវ...

អាន​បន្ថែម

រដ្ឋអនុម័តគម្រោងវិនិយោគធំៗ ថ្មី ២ កន្លែង តម្លៃសរុប៥,៤ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ដល់ក្រុមហ៊ុនឯកជន២ ឱ្យវិនិយោគសរុប ៥,៤លានដុល្លារ បង្កើតរោងចក្រ ២ កន្លែង នៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ យោងតាមសេចក្ដីប្រកាសរបស់CDC កាលពីថ្ងៃទី ៣១ មីនា ក្រុមហ៊ុនទី ១ គឺ ក្រុមហ៊ុន TOP NINGBO FASHION CO., LTD ដែលវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។ គម្រោងនេះនឹងបង្កើត...

អាន​បន្ថែម

អគារក្រសួងមហាផ្ទៃថ្មីតម្លៃ ៦០ លានដុល្លារ សាងសង់សម្រេចបាន២០% ហើយ

អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ដែលមានតម្លៃប្រមាណ៦០ លានដុល្លារអាមេរិក សាងសង់សម្រេចបាន២០% ហើយ ដោយគ្រោងនឹងបញ្ចប់តាមផែនការ នៅខែសីហា ឆ្នាំ២០២៣។ នេះបើតាមការឱ្យដឹងពីសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ អគារថ្មីនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង។ មួយវិញទៀត ការសាងសង់ គឺ...

អាន​បន្ថែម