ផែនការតំបន់សេដ្ឋកិច្ចពហុបំណងព្រះសីហនុ ដំណាក់កាលទី១ សិក្សាចប់! ផ្ដោតលើ ២ ចំណុចធំៗ

សេចក្ដីព្រាងលទ្ធផលនៃការសិក្សាផែនការមេអភិវឌ្ឍខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដំណាក់កាលពី១ ត្រូវបានបញ្ចប់ហើយ ខណៈបច្ចុប្បន្នអន្តរក្រសួងកំពុងវាយតម្លៃ ពិភាក្សា និងផ្តល់យោបល់លើលទ្ធផលនេះ។ កិច្ចប្រជុំវាយតម្លៃលើសេចក្ដីព្រាងលទ្ធផលសិក្សា ធ្វើឡើងកាលពីថ្ងៃទី ៣០ មីនា ដែលដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយមានដំណាងពីវិទ្យាស្ថាននគរូបនីយកម...

អាន​បន្ថែម

ត្រឹមខែមីនា កម្ពុជាចម្រាញ់មាសបាន ២២៧៦ គីឡូក្រាម

ក្នុងរយៈពេល៩ខែ គិតចាប់ពីពេលបើកដំណើរកាលពីខែមិថុនា ឆ្នាំមុន ក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral Limited (Cambodia) ចម្រាញ់បានរ៉ែមាសសរុប ២ ២៧៥ គីឡូ ពីតំបន់អាជ្ញាបណ្ណរ៉ែមាសនៅខេត្តមណ្ឌលគីរី។ បរិមាណចម្រាញ់រ៉ែមាសត្រឹមខែមីនានេះ ត្រូវបានបង្ហាញដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពិធីសម្ភោធស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ នៅថ្ងៃទី ៣១ ខែមីនានេះ។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «៩ ...

អាន​បន្ថែម

អគារកម្ពស់ ៥ជាន់ នៃវិទ្យាស្ថានកងទ័ពជើងគោក បើកការដ្ឋានសាងសង់ ក្រោមជំនួយចិន

អគារសាលប្រជុំកម្ពស់ ៥ជាន់ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៃវិទ្យាស្ថានកងទ័ពជើងគោក នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានបើកការដ្ឋានសាងសង់ ជាផ្លូវការ ក្រោមជំនួយពីចិន។ ពិធីបើកការដ្ឋានធ្វើឡើងនៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និង លោក Zhu Shuaifei សេនានុព័ន្ធយោធាស្តីទីប្រចាំនៅកម្ពុជា ។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប...

អាន​បន្ថែម

កំពង់ផែទេសចរណ៍កំពតសាងសង់បាន ៩៣% គ្រោងបញ្ចប់ខែមិថុនា យឺតជាងផែនការម្ដងទៀត

គម្រោងសាងសង់កំពង់ផែទេសចរណ៍កំពត សម្រេចបាន ៩៣% ហើយគិតត្រឹមខែមីនា ដោយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅខែមិថុនា ដែលជាការយឺតយ៉ាវម្ដងទៀត ។ វឌ្ឍនភាពនៃកំពង់ផែទេសចរណ៍កំពតនេះ ដោយ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចចុះពិនិត្យការដ្ឋានផ្ទាល់ នៅថ្ងៃទី ២៩ ខែមីនា។ ជាក់ស្ដែង គម្រោងនេះត្រូវបានពន្យារពេលបញ្ចប់ជាច្រើនដងមកហើយ។ តាមផែនការដំបូងត្រូវបញ្ចប់នៅខែមេសា ឆ្នាំ ២០២០ បន្ទាប់មកពន្យា...

អាន​បន្ថែម

ព្រលានយន្តហោះបាត់ដំបងនឹងត្រូវធ្វើជាព្រលាន4C ដែលទទួលយន្តហោះធំពីក្រៅប្រទេសបាន

ព្រលានយន្តហោះខេត្តបាត់ដំបង នឹងត្រូវអភិវឌ្ឍទៅជាអាកាសយានដ្ឋានខ្នាត4C ដែលអាចទទួលការចុះចតទាំងយន្តហោះទាំងក្នុង និងក្រៅប្រទេសបាន ខណៈបច្ចុប្បន្ន ការសិក្សាពីលទ្ធភាព និងការងារដោះស្រាយផលប៉ះពាល់កំពុងតែបន្ដធ្វើដោយរលូន។ ការពិភាក្សាអំពីបច្ចុប្បន្នភាពនៃគម្រោងនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំរវាង ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៥ ខែមីនា...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន សម្ពោធអគារមន្ទីរពេទ្យអង្គឌួងថ្មី សង់ក្រោមជំនួយកូរ៉េ ៨លានដុល្លារ

អគារព្យបាលជំងឺត្រចៀក ច្រមុះ បំពង់ក ទំនើបថ្មីមួយកន្លែង នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលសាងសង់ឡើងក្រោមជំនួយកូរ៉េខាងត្បូង ៨ លានដុល្លារ ត្រូវបានសម្ពោធធដាក់ឱ្យដំណើរការជាផ្លូវការហើយ នៅថ្ងៃទី២៨ ខែមីនា ២០២២ នេះ។ ពិធីសម្ពោធធ្វើឡើងនៅក្រោមអធិបតីយភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម ផាក ហ៉ឹងក្យុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា។ អគារត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-...

អាន​បន្ថែម

ម៉ាឡេស៊ីចង់វិនិយោគបន្ថែមលើវិស័យអាទិភាពនានានៅកម្ពុជា ពិសេសអចលនទ្រព្យ

វិនិយោគិនម៉ាឡេស៊ីកំពុងស្វែងរកឱកាសវិនិយោគបន្ថែមលើវិស័យសំណង់ អចលនទ្រព្យ ថាមពល រ៉ែនិងវិស័យអាទិភាពផ្សេងៗទៀតនៅកម្ពុជា នៅពេលឆាប់ៗនេះ។ គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២ ម៉ាឡេស៊ីមានការវិនិយោគ ១៦២គម្រោង រួចមកហើយនៅកម្ពុជា ដែលជាគម្រោងដែលចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងតម្លៃវិនិយោគសរុប ៣,២ប៊ីលានដុល្លារ។ នេះបើយោងតាមជំនួបរវាង ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាន...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន បើកសម្ពោធផ្លូវជាតិលេខ៥១ តភ្ជាប់ផ្លូវជាតិលេខ៤ និងលេខ៥

ផ្លូវជាតិលេខ៥១ ដែលជាកំណាត់ផ្លូវសំខាន់តភ្ជាប់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ ត្រូវបានដាក់សម្ពោធជាផ្លូវការហើយ នៅថ្ងៃទី ២៥ មីនា ២០២២ ក្រោមអធិបតីយភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ផ្លូវជាតិលេខ៥១ នេះ មានប្រវែងសរុបជិត ៣៨គីឡូម៉ែត្រ ចាប់ផ្តើមពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ទៅដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រាលបេតុងកៅស៊ូ AC កម្រាស់ ៩សង់ទីម៉ែត្រ និងមានទទឹងតួផ្លូវសរុប ១២ម៉ែត្រ។ គម្រោងលើ...

អាន​បន្ថែម

ខ្សែកាបក្រោមសមុទ្រប្រវែងជិត ២ម៉ឺនគីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ផ្ដើមសង់ហើយ

ខ្សែកាប្លិ៍អុបទិក្រោមបាតសមុទ្រប្រវែង ១៩ ២០០គីឡូម៉ែត្រ ឆ្លងកាត់ ១២ប្រទេស ចាប់ពីប្រទេសសិង្ហបុរី ភ្ជាប់ទៅប្រទេសបារាំង បានចាប់ផ្ដើមការសាងសង់ហើយ។ ខ្សែកាប្លិ៍អុបទិកនេះ ជាខ្សែកាប្លិ៍ភ្ជាប់រវាងទ្វីបអាស៊ី និងអឺរ៉ុប ដ៏វែងមួយដែលមានឈ្មោះថា Southeast Asia–Middle East–Western Europe 6 (SEA-ME-WE 6)។ យោងតាមការចុះផ្សាយរបស់ Global Construction Review ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមីនា ខ្សែកាប្លិ៍អុបទិកនៅក្រោមបាតសម...

អាន​បន្ថែម

ផ្លូវល្បឿនលឿនតម្លៃ ៤,៤ ពាន់លានដុល្លារ នៅខេត្តដីសណ្ដរទន្លេមេគង្គ នឹងបើកការដ្ឋានខែវិច្ឋិកា

គម្រោងសាងសង់ផ្លូវល្បឿនលឿនប្រវែង ១៥៦គីឡូម៉ែត្រ ឆ្លងកាត់តាមខេត្ត ៥ នៃតំបន់ដីសណ្តរមេគង្គ ដែលជាបណ្ដុំសេដ្ឋកិច្ចផលិតស្រូវធំជាងនៅវៀតណាម នឹងត្រូវបើកការដ្ឋានសាងសង់នៅខែវិច្ឆិកា ខាងមុខ នេះហើយ។ ផ្លូវនេះនឹងភ្ជាប់ទីក្រុង Can Tho ទៅកាន់ទីក្រុង Ca Mau ដោយត្រូវចំណាយថវិកាប្រមាណ ៤,៤ប៊ីលានដុល្លារ។ យោងតាម Global Construction Review ចេញផ្សាយកាលពីសប្តាហ៍មុន ដំណាក់កាល១ នឹងត្រូវសាងសង់ផ្លូវល្បឿនលឿន ២គន្លង ហើយនឹងពង្រ...

អាន​បន្ថែម