Samsung ចុះកុងត្រា ៩៤០លានដុល្លារ សង់រោងចក្រថាមពលឧស្ម័ន LNG នៅវៀតណាម

ក្រុមហ៊ុនកូរ៉េខាងត្បូង Samsung C&T និងក្រុមហ៊ុនវៀតណាម Lilama វិនិយោគរួមគ្នា ៩៤០ លានដុល្លារអាមេរិក សាងសង់ស្ថានីយថាមពលឧស្ម័នធម្មជាតិរាវ ឬ LNG នៅភាគខាងត្បូងនៃប្រទេសវៀតណាម។ បើយោងតាម GCR កិច្ចព្រមព្រៀងវិស្វកម្ម លទ្ធកម្ម និងសំណង់ ត្រូវបានចុះរួចរាល់កាលពីសប្តាហ៍មុន ដែលរួមមានការសាងសង់រោងចក្រថាមពល ៧៥០MW ចំនួន ២ កន្លែង នៅទីតាំងដែលមានស្រាប់ក្នុងខេត្ត Dong Nai។ រោងចក្រទាំង២ មានឈ្មោះថា Nhon Trach 3 និ...

អាន​បន្ថែម

ឯឧ ស៊ុន ចាន់ថុល៖ កម្ពុជាត្រូវការទុន៥០ ប៊ីលានដុល្លារ ដើម្បីអនុវត្តផែនការភស្តុភារ ១០ ឆ្នាំ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កម្ពុជាត្រូវការថវិកាប្រមាណ ៥០ប៊ីលានដុល្លារ សម្រាប់ការអភិវឌ្ឍផែនការមេភស្តុភារកម្មនៅកម្ពុជា ក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។ ឯកឧត្តម បានបង្ហើបពីទុនសម្រាប់ផែនការខ្នាតធំនេះ នៅក្នុងពិធីបើកការដ្ឋានឃ្លាំងស្តុកទុកទំនិញត្រជាក់ នៅចំណតផែកុងទឺណ័រនៃកំពង់ផែស្វ័យតភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា។ (អានបន្ថែម) ឯកឧត្តម មានប្រសាសន៍ថា ក្រសួងបាន និង...

អាន​បន្ថែម

ឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំ នៅចំណតផែកុងតឺន័រភ្នំពេញ បើកការដ្ឋានសាងសង់

ឃ្លាំងស្តុកទុកទំនិញត្រជាក់ខ្នាតធំ ទំហំ ៣៦ ០០០ ម៉ែត្រគូប នៅចំណតផែកុងតឺន័រ LM17 ក្នុងខេត្តកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ ពិធីបើកការដ្ឋានធ្វើឡើង នៅថ្ងៃទី២២ ខែមីនា នៅក្រោមវត្តមានរបស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាតំណាងដៃគូរអភិវឌ្ឍនានា។ ឃ្លាំងស្តុកទុកទំនិញត្រជាក់នេះ គឺជាការវិនិយោគដោយក្រុមហ៊ុនឯកជន InfraCo Asia តាមរយៈក្រុមហ៊ុន Khmer Cold Chain C...

អាន​បន្ថែម

នាយករដ្ឋមន្ត្រីជប៉ុនថានឹងបន្តជួយកម្ពុជាពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម និងបច្ចេកវិទ្យា

នាយករដ្ឋមន្ត្រីជប៉ុន KISHIDA Fumio បានឱ្យដឹងថា ជប៉ុននឹងបន្តជួយកម្ពុជាពង្រីក និងពង្រឹកវិស័យអាទិភាពនានា ពិសេសហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម បច្ចេកវិទ្យា និងការធ្វើពិពិធកម្មខ្សែរសង្វាក់ផ្គត់ផ្គង់ ។ ឯកឧត្តមបានឱ្យដឹងដូច្នេះ ក្នុងជំនួបផ្លូវការជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី ២០ មីនា កន្លងទៅ។ ភាគីទាំង ២ បានឯកភាពគ្នាសហការយ៉ាងពេញទំហឹងដើម្បីធ្វើឲ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជ...

អាន​បន្ថែម

មន្ទីរពេទ្យតេជោ សែន កោះធំ តម្លៃ១០លានដុល្លារ សាងសង់សម្រេចបានជិត ២៣%ហើយ

មកទល់បច្ចុប្បន្ន ការដ្ឋានសាងសង់អគារមន្ទីរពេទ្យតេជោ សែន កោះធំ សម្រេចបាន២២,៩៦% ហើយ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១៧ ខែមីនា នេះ។ គួរបញ្ជាក់ថា អគារមន្ទីរពេទ្យតេជោ សែន កោះធំ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ គម្រោងនេះសាងសងលើផ្ទៃដី ប្រមាណ ១,៣ហិចតា មានអគារថ្មីចំនួន ៣ខ្នង អគារកណ្ដាលមានកម្ពស់ ៣ជាន់ ហើយអគារសងខាងឆ្វេងស្ដ...

អាន​បន្ថែម

រោងចក្រផលិតទឹកស្អាតតម្លៃ៣០លានដុល្លារក្នុងខេត្តកំពង់ធំ គ្រោងបើកដំណើរការនៅខែមេសា

រោងចក្រផលិតទឹកស្អាត តម្លៃ ៣០លានដុល្លារ នៅខេត្តកំពង់ធំ បានបញ្ចប់ការសាងសង់រួចទាំងស្រុងហើយ ដោយគ្រោងបើកដំណើរការជាផ្លូវការនៅខែមេសា ខាងមុខ។ នេះបើយោងតាម កិច្ចចុះពិនិត្យការដ្ឋានរបស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែមីនា នេះ។ មានទីតាំងស្ថិតក្នុងស្ទឹងសែន រោងចក្រផលិតទឹកស្អាតនេះ សាងសង់នៅក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមានតម្លៃជិត ៣០លានដុល្លាអាមេរិក។ យោងតាមក្រសួងឧស្សាហកម្ម បច្ចេក...

អាន​បន្ថែម

ស្ពានបេតុងថ្មី ៩ កន្លែង នៅខេត្តកំពង់ចាម បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចផ្តល់ស្ពានបេតុងចំនួន ៩ កន្លែង ដល់ពលរដ្ឋនៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដើម្បីសម្រួលដល់ការធ្វើដំណើរ។ ការដ្ឋានសាងសង់ស្ពានបេតុង ទាំង៩កន្លែង ត្រូវបានបើកការដ្ឋានកាលពីព្រឹកថ្ងៃទី ១៧ ខែ មីនា ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ។ ពិធីបើកការដ្ឋាននេះ បានរៀនចំឡើងស្របគ្នានឹងពិធីសម្ពោធដាក់ឱ្យប្រ...

អាន​បន្ថែម

កម្ពុជាស្នើ World Bank ជួយអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅបណ្តារាជធានី ខេត្តសំខាន់ៗ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទៅកាន់ធនាគារពិភពលោក (World Bank) ជួយគាំទ្រដល់ការអនុវត្តផែនការមេគ្រប់គ្រងទឹកកខ្វក់នៅតាមបណ្តារាជធានី-ខេត្តសំខាន់ៗឱ្យបានទូលំទូលាយបន្ថែមទៀត។ នេះបើតាមជំនួបរវាង រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល  ជាមួយគណៈប្រតិភូធនាគារពិភពលោក កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។ ឯកឧត្តម ស៊ុន ចាន់ថុល ថាវិស័យសក្ដានុពល និងអាទិភាពមួយចំនួនរបស់កម្ពុជា កំពុងត្រូវការជំនួយ...

អាន​បន្ថែម

កម្ពុជាស្នើ JICA បន្តគាំទ្រជំនួយបច្ចេកទេសលើគម្រោងដឹកជញ្ជូនឆ្លងកាត់ព្រំដែនឲ្យកាន់តែរលូន

ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) ឲ្យបន្តផ្តល់ការគាំទ្រជំនួយបច្ចេកទេស ដើម្បីធានាឱ្យការដឹកជញ្ជូនឆ្លងកាត់ព្រំដែនកាន់តែមានប្រសិទ្ធភាពខ្ពស់។ ការស្នើនេះត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងារនៃគម្រោងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មឆ្លងកាត់ព្រំដែននៅកម្ពុជា រវាងភាគីទាំង ២ កាលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិន...

អាន​បន្ថែម

រដ្ឋកាត់ដីកោះក្រោយវត្តចំប៉ា ឱ្យឯកជនអភិវឌ្ឍ ខណៈក្រើនប្រជាជនឱ្យឈប់រំលោភដីនោះ

រដ្ឋាភិបាលបានសម្រេចកាត់ដីកោះក្រោយវត្តចំប៉ា ក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ឱ្យឯកជនបង្កើតគម្រោងអភិវឌ្ឍថ្មីមួយ ខណៈក៏បានប្រកាសឱ្យប្រជាជនឈប់សាងសង់ និងទន្រ្ទានកាន់កាប់ដីកោះនោះទៀតទៅ។ តាមរយៈលិខិតលេខ ៥៦ សជណ ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុន ៣ អិលអិមធី អ៊ិនវេសម៉ិន ឯ.ក ធ្វើការអភិវឌ្ឍលើដីកោះក្រោយវត្តចំប៉ានេះ។ ដូច្នេះ ប្...

អាន​បន្ថែម