ហេដ្ឋារចនាសម្ព័ន្ធធំៗ ៤ គម្រោង នៅខេត្តពោធិ៍សាត់ តម្លៃជិត១០លានដុល្លារ បញ្ចប់ការសាងសង់ជាស្ថាពរ

សមិទ្ធិផលហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ដែលស្ថិតក្នុងក្រុងពោធិ៍សាត់ បានស្ថាបនារួចរាល់ជាស្ថាពរហើយ ខណៈនៅមួយចំនួនតូចទៀតប៉ុណ្ណោះ កំពុងបន្តស្ថាបនា។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។ គម្រោងដែលបានបញ្ចប់ទាំងនោះរួមមាន ទីលានទុកដាក់សម្រាម អាងប្រព្រឹត្តកម្មទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងផ្លូវក្រាលស៊ូ DBST ព្រមទាំងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់។ ដោយឡែក ...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន នឹងសម្ពោធផ្លូវ ៣៨ខ្សែ នៅសៀមរាប ថ្ងៃទី ទី ០៤ ខែ មេសា

ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាប នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី ៤ មេសា ក្រោមអធិបតីភាព សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងប្រសាសន៍របស់អភិបាលខេត្តសៀមរាម ឯកឧត្តម ទៀ សីហា កាលពីថ្ងៃទី ១១ មីនា នេះ។ ឯកឧត្តមបន្តថា៖ «មកដល់ពេលនេះ ការសាងសង់ផ្លូវសម្រេចបានបាន១០០% ខណៈ នៅសេសសល់បន្តិចបន្តួច លើការងារបំពាក់ប្រព័...

អាន​បន្ថែម

មកទល់បច្ចុប្បន្ន ភ្នំពេញមានបូរីជាង ៣០០ កន្លែង និងអគារខ្ពស់ជាង ១៦០០ អគារ

គិតត្រឹមដើមឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញមានសំណង់បុរី និងបណ្ដុំផ្ទះល្វែងចំនួន ៣១០កន្លែង និងអគារខ្ពស់ៗចំនួន ១៦០៣ អគារ ក្នុងនោះ អគារកម្ពស់ចាប់ពី ២០ជាន់ឡើងទៅ មានចំនួន ២២៥អគារ ។ លើសពីនេះ ក្នុងឆ្នាំ ២០២១ កន្លងទៅ ភ្នំពេញទទួលបានគម្រោងសាងសង់ថ្មីៗ ១០៥០គម្រោង លើផ្ទៃក្រឡាសំណង់សរុបជាង ៤,៦៣ លានម៉ែត្រក្រឡា ដែលមានទំហំទុនវិនិយោគប៉ាន់ស្មានជាង ២,២៦ ពាន់លានដុល្លាអាមេរិក ។ នេះបើតាមការឱ្យដឹងរបស់អភិបាលរាជធានីភ្នំព...

អាន​បន្ថែម

ច្រកព្រំដែនអន្តរជាតិខ្មែរ-ថៃស្ទឹងបត់សម្រេច ៤០% ហើយ ត្រៀមបើកបណ្ដោះអាសន្នឆាប់ៗ

មកទល់បច្ចុប្បន្ន ការដ្ឋានអគាររដ្ឋបាលច្រកទ្វារអន្តរជាតិខ្មែរ-ថៃស្ទឹងបត់ ប៉ែកខាងកម្ពុជាសម្រេចបានប្រមាណ៤០ % ហើយ ខណៈប៉ែកខាងថៃសម្រេចបានជាង ៩០% ដោយភាគីទាំងពីរ ត្រៀមចង់បើកដំណើរការជាបណ្ដោះអាសន្នឆាប់ៗនេះ។ នេះបើតាមកិច្ចប្រជុំទ្វេភាគីរវាង ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម បរិនញ៉ា ភោធីសាធ អភិបាលខេត្តស្រះកែវ ប្រទេសថៃ កាលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ។ ទោះស្ថិតក្នុងដំណាក់កាលសាងសង់ក្ដី ទាំ...

អាន​បន្ថែម

ការបុកគ្រឹះ Naga 3 សម្រេចជាង ៥០% ហើយ ខណៈសំណង់អគារទាំង៣ នឹងចាប់ផ្ដើម ២០២៣

NagaCorp បានបញ្ជាក់ថា ខ្លួននឹងបន្តការសាងសង់ Naga 3 នៅរាជធានីភ្នំពេញតាមផែនការ បើទោះបីជាគម្រោង Naga Vladivostok នៅរុស្ស៊ីត្រូវបានផ្អាកក៏ដោយ។ យោងតាមការប្រកាសនាពេលថ្មីៗនេះ NagaCorp បានសម្រេចផ្អាកការសាងសង់គម្រោងកាស៊ីណូខ្នាតធំមួយតម្លៃ ២៣៨លានដុល្លារអាមេរិក នៅរុស្សី ហើយងាកមកផ្ដោតលើគម្រោង Naga 3 នៅកម្ពុជាវិញ។ គម្រោង Naga 3 មានតម្លៃប្រមាណជិត ៤ពាន់លានដុល្លារ ដែលត្រូវបានរចនាប្លង់ដោយក្រុមហ៊ុនអាមេរិកល្បីល...

អាន​បន្ថែម

រដ្ឋាភិបាលសាងសង់វិមានឈ្នះឈ្នះដ៏ធំមួយនៅលើភ្នំ២០០ខេត្តឧត្តរមានជ័យ

ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នឹងមានស្ដូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ ថ្មីមួយកន្លែង ខណៈការដ្ឋានសាងសង់បានចាប់ផ្ដើមជាផ្លូវការហើយកាលពីថ្ងៃទី ៩ មីនា ក្រោមវត្តមានសម្ដេចឧបនាយករដ្ឋមន្រ្តី ទៀ បាញ់។ ស្តូបអនុស្សាវរីយ៍នយោបាយ ឈ្នះ ឈ្នះ អន្លង់វែងនេះ ជាទីតាំងប្រវត្តិសាស្រ្តបញ្ចប់សង្រ្គាមចុងក្រោយគេ ស្ថិតនៅចំណុចភ្នំ២០០ ក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ។ សម្តេច ទៀ បាញ់ បានបញ្ជាក់ថា ទីន...

អាន​បន្ថែម

ឯកជនស្នើវិនិយោគបង្កើតទេសចរណ៍ធម្មជាតិ ១៦កន្លែង នៅឧទ្យានជាតិបូកគោ

ក្រសួងបរិស្ថាន បានចុះត្រួតពិនិត្យលើគម្រោងសំណើសុំវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចមានផ្ទៃដីក្រោម ១០ហិកតា ចំនួន ១៦គម្រោង នៅក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ។ កិច្ចចុះពិនិត្យធ្វើឡើងកាលពីថ្ងៃទី ៧ មីនា ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងចូលរួមពីមន្ដ្រីពាក់ព័ន្ធ។ ឯកឧត្តម នេត្រ ភក្ត្រា ថា៖ «ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជារមណីយដ្ឋាន ធម្មជាតិមួយដ៏មានសក្តានុពល និងបានទាក់ទាញភ្ញ...

អាន​បន្ថែម

រោងចក្រផលិតដែកដំបូងបង្អស់នៅខេត្តបន្ទាយមានជ័យ សម្ពោធឱ្យដំណើរការជាផ្លូវការហើយ

រោងចក្រផលិតកម្ម និងកែច្នៃដែកគ្រឿងសំណង់ ដំបូងបង្អស់នៅខេត្តបន្ទាយមានជ័យ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។ រោងចក្រនេះ ស្ថិតនៅផ្លូវជាតិលេខ៥៩ ភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលនឹងចូលរួមផ្គត់ផ្គង់ដែកដល់វិស័យសំណង់ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តជិតខាង។ ឯកឧត្តម អ៊ុំ រាត្រី ថារោងចក្រនេះមិនត្រឹមតែជួយក្នុងវិ...

អាន​បន្ថែម

ក្រុមហ៊ុន CAIC ស្នើកែគន្លងផ្លូវថ្មី ភ្ជាប់ផ្លូវ៦០ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោក្រុងតាខ្មៅ

ក្រុមហ៊ុន Cambodia Airport Investment Co., Ltd បានស្នើកែសម្រួលគន្លងផ្លូវថ្មី តភ្ជាប់ មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែ្រត) ទៅនឹងគម្រោងផ្លូវចូលអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ។ បច្ចុប្បន្នសំណើកំពុងស្ថិតក្នុងការពិចារណារបស់រដ្ឋបាលខេត្តកណ្តាល ខណៈក្រុមការងារពាក់ព័ន្ធ កាលពីថ្ងៃទី០៧ ខែមីនា កន្លងទៅ បានបើកកិច្ចប្រជុំពិភាក្សាសំណើនេះ។ យ៉ាងណាក្ដី កិច្ចប្រជុំមិនបានបង្ហាញលទ្ធផលអ្វីនៅឡើយទេ។ បើតា...

អាន​បន្ថែម

អគាររដ្ឋបាលខេត្តព្រះសីហនុថ្មី តម្លៃជាង៣លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ

អគាររដ្ឋបាលសាលាខេត្តព្រះសីហនុថ្មី ត្រូវបានបុកគ្រឹះបើកការដ្ឋានសាងសង់ហើយ នៅលើទីតាំងចាស់ កាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ក្រោមវត្តមានឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។ អគារសាលាខេត្តនេះ មានកម្ពស់ ៤ជាន់ និងផ្ទៃក្រឡាសរុប ៤៤,០៩៣ម៉ែត្រការ៉េ ដោយសាងសង់ឡើងដោយយកតាមរចនាបទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ។ អគារនេះ គ្រោងនឹងប្រើពេលសាងសង់ ១៨ខែ ដោយនឹងថវិកាប្រមាណជាង៣លានដុល្លារ។ ឯកឧត្តម គួច ...

អាន​បន្ថែម