ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មីតម្លៃ ៤ លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ

អគារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតថ្មី ត្រូវបានបើកដំណើរការជាផ្លូវការហើយ ដែលនឹងចូលរួមសម្រួលការឆ្លងកាត់របស់ប្រជាពលរដ្ឋកម្ពុជា ថៃ និងទេសចរបរទេស ជាពិសេសសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។ ពិធីសម្ពោធត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី១ ខែមីនា ក្រោមអធិបតីភាពរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ចាប់ផ្តើមសាងសង់នៅថ្ងៃ២៧ ខែតុលា ឆ្នាំ២០១៧ ហើយបានបញ្ចប់នៅថ្ងៃទី ០...

អាន​បន្ថែម

រោងចក្រផ្គុំ និងដំឡើងគ្រឿងបរិក្ខារអគ្គិសនីតម្លៃ ២,៥លានដុល្លារ នៅស្រុកក្រគរ បើកដំណើរការហើយ

រោងចក្រផ្គុំ និងដំឡើងគ្រឿងបរិក្ខារអគ្គិសនីរបស់ក្រុមហ៊ុន SchneiTec CHINT Co.,Ltd ដែលមានតម្លៃប្រមាណ ២,៥លានដុល្លារ ក្នុងស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ។ ពិធីសម្ពោធធ្វើឡើង កាលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា។ គម្រោងនេះ ជាការបណ្ដាក់ទុនរ...

អាន​បន្ថែម

ជប៉ុននឹងផ្ដល់ជំនួយឥតសំណង ២៤លានដុល្លារ ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង

កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ប្រមាណ ៤១លានដុល្លារ សម្រាប់អភិវឌ្ឍន៍គម្រោងធំៗចំនួនពីរនៅកម្ពុជា នាថ្ងៃទី ២ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ គម្រោងទី ១ គឺការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តស្វាយរៀង ដែល...

អាន​បន្ថែម

អាជ្ញាធរខេត្តមណ្ឌលគិរីគ្រោងរៀបចំតំបន់អណ្តូងរ៉ែមាសជាតំបន់ទេសចរណ៍

អាជ្ញាធរខេត្តមណ្ឌលគិរី សហការជាមួយក្រុមហ៊ុនរ៉ុករករ៉ែ Renaissance Minerals Cambodia គ្រោងររៀបចំតំបន់អណ្តូងរ៉ែមាសទៅជាកញ្ចប់ទេសចរណ៍ទៅថ្ងៃអនាគត។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ជាក់ ម៉េងហាង អភិបាលរងខេត្តក្នុងកម្មវិធីវឌ្ឍនភាពមូលដ្ឋាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ។ ឯកឧត្តមបញ្ជាក់ថា ក្រុមហ៊ុននឹងរៀបចំតំបន់នោះជាទេសចរណ៍ឱ្យដូចនៅក្រៅប្រទេស ដោយនឹងបង្កើតជាកញ្ចប់ទេសចរណ៍តែម្តង។ «កញ្ចប់នេះអាចមានរយៈពេលពី ៣ ទៅ៤ យប់ ...

អាន​បន្ថែម

គម្រោងពង្រីក និងជួសជុលផ្លូវជាតិលេខ ៤ ចាប់ផ្ដើមហើយ! គ្រោងបញ្ចប់ឆ្នាំ ២០២៦

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមការងារពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ហើយ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ១១០លានដុល្លារ ដោយត្រៀមនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះផ្សាយកាលពីថ្ងៃទី២៥ ខែកុម្ភៈ។ ការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៤ នេះ គឺចាប់ផ្តើមពីឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រហូតដល់ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រ...

អាន​បន្ថែម

រដ្ឋស្នើឯកជនពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តព្រះសីហនុបន្ថែមទៀត

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យក្រុមហ៊ុនអានកូ ពង្រីក និងធ្វើទំនើបកម្មប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តព្រះសីហនុបន្ថែមទៀត ពិសេសនៅតាមស្រុកនានាដែលកំពុងអភិវឌ្ឍ ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោងចក្រធំៗ ៣ ដែលអាចផលិតទឹកស្អាតបានជាង ១៦ ម៉ឺនម៉ែត្រគូប/ថ្ងៃ។ ឯកឧត្តមរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានដាក់សំណើនេះក្នុងកិច្ចចុះពិនិត្យប្រព័ន្ធប្រព្រឹត្តកម្មប្មទឹកស្អាតរបស់ក្រុមហ៊ុន...

អាន​បន្ថែម

LSCG ឈ្នះការដេញថ្លៃគម្រោងដំឡើងថាមពលសូឡាតម្លៃ១៦៨លានដុល្លារ នៅព្រលានភ្នំពេញថ្មី

ក្រុមហ៊ុនក្នុងស្រុក LSCG Real Estate Co., Ltd បានឈ្នះការដេញថ្លៃ លើគម្រោងដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ឬសូឡា អានុភាព ៧០MW នៅឯអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី។ យោងតាមនាយកប្រតិបត្តិក្រុមហ៊ុន LSCG លោក លី សុខឆាយ កិច្ចព្រមព្រៀងអនុវត្តគម្រោងនេះ ត្រូវបានចុះហត្ថលេខារួចរាល់ កាលពីថ្ងៃទី ២២ ខែកុម្ភៈ ក្រោមទុនវិនិយោគ ១៦៨ លានដុល្លារអាមេរិក។ លោក លី សុខឆាយ មានប្រសាសន៍ថា៖ «គម្រោងនេះគឺជាកិច្ចសហប្រតិបត្តិការ...

អាន​បន្ថែម

សម្ដេចហ៊ុន សែន ជំរុញវិនិយោគិនម៉ាឡេស៊ី ឱ្យបោះទុនក្នុងវិស័យសំណង់ និងអចលនទ្រព្យកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទាក់ទាញវិនិយោគិនម៉ាឡេស៊ី ឱ្យមកបណ្ដាក់ទុនបន្ថែមលើវិស័យសំណង់ អចលនទ្រព្យ និងវិស័យសក្តានុពលផ្សេងទៀតនៅកម្ពុជា ខណៈដែលការវិនិយោគសរុបរបស់ម៉ាឡេស៊ីនៅកម្ពុជា ឈរលំដាប់ទី ៣។ ថ្លែងក្នុងសន្និសីទរួមគ្នាជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប កាលពីថ្ងៃទី២៤ ខែកុម្ភៈ សម្តេច បានឱ្យដឹងថា កម្ពុជាចង់ឃើញក្រុមហ៊ុនម៉ាឡេស៊ីមកធ្វើធុរកិច្ច ឬបើក្រុ...

អាន​បន្ថែម

ផ្លូវប្របមាត់សមុទ្រខេត្តកែប តម្លៃ១០លានដុល្លារ នឹងបើកការដ្ឋានសាងសងដើមខែមីនា

រដ្ឋបាលខេត្តកែប គ្រោងបើកការដ្ឋានសាងសង់ផ្លូវបេតុងប្របមាត់សមុទ្រ តម្លៃ១០លានដុល្លារ នៅថ្ងៃទី ១ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំដឹកនាំដោយលោក វ៉ៅ សុខា អភិបាលរងខេត្តកែប កាលពីថ្ងៃទី២៤ ខែកុម្ភៈ នេះ។ ការសាងសង់ផ្លូវនេះ គឺជាកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន នៃមហាអនុតំបន់មេគង្គជំហានទី២។ ផ្លូវនេះ មានប្រវែងជាង១១គីឡូម៉ែត...

អាន​បន្ថែម

កូរ៉េខាងត្បូង គ្រោងបង្កើតឧទ្យានធម្មជាតិបែបកូរ៉េ នៅតំបន់អង្គរ សៀមរាប

ឧទ្យានធម្មជាតិបែបកូរ៉េ នឹងត្រូវសាងសង់នៅក្នុងតំបន់អង្គរ សៀមរាប ដែលជាការចម្លងម៉ូត និងបច្ចេកវិទ្យាគ្រប់គ្រងព្រៃឈើតាមស្ដង់ដាកូរ៉េ មកកម្ពុជាដោយផ្ទាល់។ ក្រុមហ៊ុន Korea Forest Service បានបង្ហាញពីគម្រោងនេះនៅក្នុងកិច្ចប្រជុំលើកទី១ នៃគណៈកម្មការប្រតិបត្តិការរួមគ្នា កូរ៉េ-កម្ពុជា តាមអនឡាញ កាលពីថ្ងៃទី ២២ កុម្ភៈ កន្លងទៅ។ យោងតាម The Korea Bizwire ឧទ្យាននេះនឹងត្រូវបានបង្កើតឡើងនៅទីតាំងប្រមាណ ៣០នាទី ពីប្រាសាទ...

អាន​បន្ថែម