គម្រោងស្ពានចាក់អង្រែក្រោម-ព្រែកប្រា សិក្សាចប់ហើយ ក្រសួងកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ
ក្រុមហ៊ុនចិន Shanghai Construction Group Co.,Ltd. (SCG) បានបញ្ចប់ការសិក្សាលើគម្រោងសាងសង់ស្ពានព្រែកតាឡុង (ចាក់អង្រែក្រោម-ព្រែកប្រា) ហើយ ខណៈរដ្ឋាភិបាលកំពុងពិនិត្យលម្អិតលើផ្នែកនីមួយៗ ទិសដៅដើម្បីជំរុញឱ្យបានបើកការដ្ឋានឆាប់ៗ។ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារជំនាញបច្ចេកទេសក្រុមហ៊ុន Shanghai Construction Group Co.,Ltd. (SCG) បានជួបប្រជុំកាលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ដើម្បីពិភាក្សាលើគម្រោងស្ពាន...
អានបន្ថែមអគារ Chip Mong Tower តម្លៃជាង ២៣០ លានដុល្លារ សាងសង់បាន ៦០% ហើយ
អគារកំពស់៤៥ជាន់ ជីប ម៉ុង ថៅវើ របស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការវិនិយោគទុនប្រមាណ ២៣០លានដុល្លារសហរដ្ឋអាមេរិក បានសម្រេចការសាងសង់ ៦០%ហើយ។ ក្រុមហ៊ុន Chip Mong Group បញ្ជាក់ថា អគារនេះ នឹងបញ្ចប់នាចុងឆ្នាំ២០២២នេះ។ ក្រុមហ៊ុន ជីប ម៉ុង បានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ ជីប ម៉ុង ថៅវើ កាលពីដើមឆ្នាំ២០១៩ ដែលមានផ្ទៃក្រឡាសរុប ១៤ ០៤២ ម៉ែត្រការ៉េ។ (អានបន្ថែម) គួរបញ្ជាក់ផងដែរ អគារ ជីប ម៉ុង ថៅវើ មានទីតាំងស្...
អានបន្ថែមLSCG និង SINOMACH បោះទុនបន្ថែម ១៨ លានដុល្លារ បន្តសហការលើគម្រោងព្រលានថ្មី
ក្រុមហ៊ុនក្នុងស្រុក LSCG (Main Contractor) និង ក្រុមហ៊ុននចិន SINOMACH – CHMC (Sub-Contractor) កាលពីថ្មីៗនេះ បានសម្រេចបោះទុនបន្ថែម ១៨ លានដុល្លារ ដើម្បីពង្រឹងការងារអភិវឌ្ឍបឹង ៥០០ ដែលជាផ្នែកមួយនៃគម្រោងព្រលានយន្តហោះភ្នំពេញថ្មី។ នេះការបន្ថែមទុនទៅលើកិច្ចសន្យាសហប្រតិបត្តិការមានស្រាប់រវាងក្រុមហ៊ុន LSCG និងក្រុមហ៊ុន OCIC កាលពីថ្ងៃទី៤ ខែមេសា ២០២១ កន្លងទៅ។ អគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយបានឱ្យដឹងថា...
អានបន្ថែមការដ្ឋានលើកកម្ពស់អាងទំនប់ទឹកធំៗ ៣កន្លែង នៅមណ្ឌលគិរីសម្រេចបាន ២០%ហើយ
ការដ្ឋានសាងសង់ទំនប់អូរទេ និងការដ្ឋានស្តារកែលម្អអាងទំនប់លើ និងទំនប់ក្រោម ក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ប្រព្រឹត្តទៅយ៉ាងរលូន ដោយសម្រេចបានលទ្ធផល២០% ហើយ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបានលឿនរហ័សទាន់សភាពការណ៍ និងបានណែនាំក្រុមការងារបច្ច...
អានបន្ថែមសម្ដេច ហ៊ុន សែន ពន្លឿនឱ្យចាប់ផ្ដើមជួសជុលលើកកម្ពស់ផ្លូវជាតិលេខ ៤ ឱ្យបានក្នុងឆ្នាំនេះ
សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធធ្វើយ៉ាងណា ឱ្យគម្រោងជួសជុលលើកកម្ពស់ផ្លូវជាតិលេខ ៤ ដេញថ្លៃចប់សព្វគ្រប់ ហើយបានបើកការដ្ឋានក្នុងឆ្នាំ ២០២២ នេះ ព្រោះផ្លូវនេះជាផ្លូវស្នូលសេដ្ឋកិច្ចដ៏សំខាន់មួយ។ សម្ដេចបានស្នើដូច្នេះ ក្នុងពិធីបើកការដ្ឋានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ កាលថ្ងៃទី៣ មករា ២០២២។ ជាក់ស្ដែង គម្រោងលើកកម្ពស់ផ្លូវជាតិលេខ ៤ នេះ ត្រូវបានចុះកិច្ចសន្យាជាមួយធនាគារពិភពលោក...
អានបន្ថែមសម្ដេច ហ៊ុន សែន បើកការដ្ឋានគម្រោងលើកកម្ពស់ផ្លូវលេខ៤៨ ស្រែអំបិល-កោះកុង ជាផ្លូវការ
គម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ពីចំណុចផ្លូវបំបែកស្រែអំបិល ទៅទីរួមខេត្តកោះកុង ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នេះ។ ពិធីបើកការដ្ឋាន ធ្វើឡើងនៅខេត្តកោះកុង នៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ យោងតាមក្រសួងសាធារណករ និងដឹកជញ្ជូន គម្រោងនេះ នឹងប្រើប្រាស់ថវិកាប្រមាណ ៦៥លានដុល្លារ ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្...
អានបន្ថែមកូរ៉េសិក្សាគម្រោងស្ពានជ្រោយចង្វារ-ស្វាយជ្រុំ ចប់ហើយ ទើបដាក់បញ្ចូនឱ្យកម្ពុជាថ្មីៗនេះ
ក្រុមហ៊ុនកូរ៉េ បានបញ្ចប់ការសិក្សាគម្រោងសាងសង់ស្ពានជ្រោយចង្វារ-ស្វាយជ្រុំរួចរាល់ហើយ ដោយបានបញ្ជូនលទ្ធផលឱ្យរដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ ដើម្បីជ្រើសរើសទីតាំង និងតម្រាយស្ពាន (Alignment)។ នេះបើយោងតាមការឱ្យដឹងរបស់ ឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា ក្នុងពិធីបើកសម្ពោធផ្លូវជាតិលេខ ៤៨ នៅព្រឹកថ្ងៃទី ៣ មករា ២០២២។ ឯកឧត្តមថា៖ «ក្រោយកម្ពុជាស្នើសុំស្ពាន រដ្ឋាភិបាលកូរ៉េបានអនុម...
អានបន្ថែមគម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប ដល់ដំណាក់កាលជ្រើសរើសទីប្រឹក្សាបច្ចេកទេសហើយ
ក្រុមហ៊ុន ៧ បានចូលរួមដាក់ពាក្យដេញថ្លៃ (ឬ Expression of Interest) ដើម្បីធ្វើទីប្រឹក្សាបច្ចេកទេសសម្រាប់គម្រោងសាងសង់ផ្លូវវាងក្រុងសៀមរាប (EDCF Loan KHM-28)។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យឯកសារ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ដឹកនាំដោយឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ និងចូលរួមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ជាក់ស្ដែង ក្រសួងបានអញ្ជើញក្រុមហ៊ុនសរុបចំនួន១៤ ឱ្យដាក់ពាក្យ...
អានបន្ថែមមន្ទីរពិសោធន៍ក្រសួងសាធារណការ នឹងបញ្ចប់ការសាងសង់ខែមីនា ឆ្នាំ២០២២
អគារមន្ទីរពិសោធន៍ នៃវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ក្រោមជំនួយរបស់កូរ៉េខាងត្បូង គ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះហើយ។ នេះបើយោងតាមជំនួបរវាងនាយកវិទ្យាស្ថាន ឯកឧត្តម ហឿន សំនៀង និងតំណាងម្ចាស់ជំនួយក្រុមហ៊ុន KICT របស់កូរ៉េលោក Song Jae Heon កាលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។ ក្នុងជំនួប ភាគីទាំង២ បានពិនិត្យរបាយការណ៍ដំណើរការសាងសង់ ផែនការប្រើប្រាស់អគារ ការប្រើប្រាស់ទីធ្លានៃអគា...
អានបន្ថែមទីលានគ្រប់គ្រងសំណល់រឹង តម្លៃជិត២លានដុល្លារ នៅពោធិ៍សាត់ សម្រេចបានជិត១០០%ហើយ
ទីលានគ្រប់គ្រងសំណល់រឹងស្ដង់ដាមួយ នៅក្រុងពោធិ៍សាត់ ត្រូវបានសាងសង់រួចបានប្រមាណជាង ៩៨% ហើយ ដោយគ្រោងនឹងប្រកាសដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចចុះពិនិត្យការដ្ឋាន កាលពីថ្ងៃទី២៨ ធ្នូ របស់អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ជាវ តាយ។ បើគិតពីការងារជាផ្នែកសំខាន់ៗ រណ្តៅទុកដាក់សំរាមទី១ និងទី២ សម្រេចបាន ១០០% អគាររដ្ឋបាល ១០០% ឃ្លាំងសម្រាប់ហាល ឬស្តុកកករខាប់(ភក់) ៧០% អាងចម្រោះទឹករងៃ ១០០% ការដាក់បង...
អានបន្ថែម
