សម្ដេចហ៊ុន សែន ឯកភាពគាំទ្រគម្រោងសង់ស្ពានថ្មី ភ្ជាប់ចាក់អង្រែក្រោម-ព្រែកប្រា ហើយ
គម្រោងសាងសង់ស្ពានថ្មី ដើម្បីជួយរំដោះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ភ្ជាប់សង្កាត់ចាក់អង្រែក្រោម និងសង្កាត់ព្រែកប្រា ទទួលបានការឯកភាពពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចរាល់ហើយ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្នុងកិច្ចជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថាន តេជោ សែន សាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម មានប...
អានបន្ថែមសាលាក្រុងគ្រោងសង់ស្ពានអាកាសថ្មីមួយទៀត ត្រង់ស្ដុបផ្សារស៊ិនជូរីផ្លាហ្សា នៅឆ្នាំក្រោយ
រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ ២០០៤ ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ ២០១១ ។ គម្រោងកសាងស្ពានអាកាសនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២០ ខែធ្នូ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទា...
អានបន្ថែមវិមានកីឡដ្ឋានមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ បើកសម្ពោធជាផ្លូវការនៅថ្ងៃសៅរ៍នេះ
«វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ ត្រូវបានដាក់សម្ភោធជាផ្លូវការហើយ នៅថ្ងៃសៅរ៍នេះ។ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នៃវិមានកីឡាដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១៥ ០០០នាក់។ វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុង...
អានបន្ថែមក្រុមហ៊ុន Nestle គ្រោងសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់
ក្រុមហ៊ុន Nestle ដែលជាក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈអន្តរជាតិខ្នាតធំ បានបង្ហាញគម្រោងមកវិនិយោគសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូននាំចូលផលិតផលពីក្រៅប្រទេសមកលក់នៅកម្ពុជា។ គម្រោងនេះត្រូវបានលើកឡើងដោយ លោក Chandana Fernando នាយកគ្រប់គ្រងប្រចាំប្រទេស នៃការិយាល័យតំណាងក្រុមហ៊ុន Nestle នៅប្រទេសថៃ ក្នុងជំនួបជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម...
អានបន្ថែមគម្រោងលើកកម្ពស់ផ្លូវជាតិ ៤៨ ភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅកោះកុង នឹងបើកការដ្ឋានខែមករា
គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្រោមកម្ចីកូរ៉េ ៧៨លានដុល្លារ នឹងបើកការដ្ឋានថ្ងៃទី ៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបើកកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីបើកការដ្ឋានផ្លូវនេះ កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ ដែលដឹកនាំដោយឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ផ្លូ...
អានបន្ថែមរដ្ឋគ្រោងសង់ផ្លូវដែកថ្មី ២ ខ្សែ និងធ្វើទំនើបកម្មផ្លូវដែកមានស្រាប់ទៅជាផ្លូវដែកល្បឿនលឿន
រដ្ឋាភិបាលកម្ពុជា នឹងពិនិត្យលទ្ធភាពសិក្សាគម្រោងធ្វើទំនើបកម្មផ្លូវដែកកម្ពុជាដែលមានស្រាប់ក្នុងពេលបច្ចុប្បន្នឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿន ហើយក៏គ្រោងនឹងសាងសង់ខ្សែផ្លូវដែកថ្មីបន្ថែមជាច្រើនខ្សែផងដែរ។ គម្រោងនេះ ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ក្រោមអធិបតីយភាពរបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី ១៦ ខែធ្នូ។ គម្រោងធ្វើទំនើបកម្មផ្លូវដែកឱ្យទៅជាផ្លូវដែកល្បឿនលឿន គឺសម្រាប់ទិសដៅ ២ខ្សែ គឺភ្នំពេញទ...
អានបន្ថែមដំណើរការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់សម្រេចបាន៨០%ហើយ
គិតដល់ពេលនេះ ដំណើរការសាងសង់មន្ទីរពិសោធន៍ជាតិសំណង់ ដែលស្ថិតក្នុងបរិវេណទីស្ដីការក្រសួងដែនដីថ្មីនៅ ផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រេចបាន ៨០% ហើយ។ នេះបើតាមជំនួបសម្តែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយលោកស្រី Kamei Haruko ប្រធាន JICA ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា កាលថ្...
អានបន្ថែមការដ្ឋានស្ថានីយបូមទឹកខ្នាតធំជាងគេនៅបឹងទំពុនសម្រេចបាន៧០% គ្រោងបញ្ចប់ ខែមីនា ២០២២
ការងារសាងសង់ស្ថានីយបូមទឹកបឹងទំពុន មកទល់បច្ចុប្បន្នសម្រេចបានប្រមាណ ៧០% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រុមការងារកំពុងមមាញឹកបំពាក់ម៉ូទ័របូមទឹកខ្នាតធំចំនួន ៣គ្រឿង។ ម៉ូទ័របូមទឹក ១គ្រឿង មានខ្នាតទំហំអង្កត់ផ្ចឹត ១,៥ម និង ២ គ្រឿងទៀតមានអង្កត់ផ្ចឹត ១,២ម ដោយម៉ូទ័រទាំង ៣ រួមគ្នា នឹងមានសមត្ថភាពបូមទឹកបាន ៤២ ០០០ម៉ែត្រគូបក្នុង១ម៉ោង ឬ ១២ម៉ែត្រគូប ក្នុង១វិនាទី ដែលគ្រប់គ្...
អានបន្ថែមលី យ៉ុងផាត់ គ្រុប គ្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយកន្លែងលើដីជិត ៥០០ហិកតា នៅកោះកុង
អាជ្ញាធរខេត្តកោះកុង បានបើកភ្លើងខៀវគាំទ្រឱ្យក្រុមហ៊ុន Koh Kong SEZ Co, Ltd. របស់ក្រុមហ៊ុន លី យ៉ុងផាត់ គ្រុប បោះទុនសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយកន្លែង នៅស្រុកគិរីសាគរ ខណៈបច្ចុប្បន្នភាគីពាក់ព័ន្ធកំពុងសិក្សាវាយតម្លៃផលប៉ះពាល់។ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនកោះកុង អេស អ៊ី ហ្សិត ខូ អិលធីឌី (Koh Kong SEZ Co, Ltd.) កាលពីថ្ងៃទី១៥ ខែធ្នូ កន្លងទៅនេះ ដើម្បីសិក្សា និងវាយត...
អានបន្ថែមជប៉ុន ជួយសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត តម្លៃជិត២២ លានដុល្លារ នៅខេត្តពោធិ៍សាត់
រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២១,៩លានដុល្លារអាមេរិក សម្រាប់សាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់ ដើម្បីបង្កើនការទទួលបានទឹកស្អាត ធ្វើឲ្យសេវាផ្គត់ផ្គង់ទឹកប្រកបដោយស្ថេរភាព និងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ទាំងមូល។ ការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានបើកការដ្ឋានជាផ្លូវការហើយ ក្រោមវត្តមាន ឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្...
អានបន្ថែម
