ភ្នំពេញនឹងមានមន្ទីរពេទ្យស្ដង់ដាថ្មីមួយ ដើម្បីកាត់បន្ថយការចេញទៅរកពេទ្យក្រៅប្រទេស

មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលជាមន្ទីរពេទ្យស្ដង់ដាទំនើបថ្មី កម្ពស់២៦ជាន់ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ទីរពេទ្យពហុជំនាញភ្នំពេញនេះ គឺជាសមិទ្ធផលមន្ទីរពេទ្យឯកជនថ្មីមួយ ដែលផ្ដល់សេវាសុខភាពប្រកបដោយគុណភាពដល់ប្រជាជន ទិសដៅកាត់បន្ថយការចេញទៅទទួលយកសេវានៅក្រៅប្រទេស។ ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងក្នុងពិធីបើកការដ្ឋានថា៖...

អាន​បន្ថែម

ប្រព័ន្ធចម្រោះទឹកស្អាតស្ដង់ដាអូស្រ្ដាលីនៅខេត្តបាត់ដំបងដាក់ឱ្យដំណើរការហើយ

ប្រព័ន្ធប្រព្រឹតិ្តកម្មសម្អាតទឹកខ្នាតតូច ដែលស្ថិតក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានប្រកាសដាក់ឱ្យដំណើរការហើយ កាលពីថ្ងៃទី១ ខែធ្នូ នេះ ក្រោមវត្តមានឯកឧត្តម ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា។ គម្រោងនេះសាងសង់ឡើងដោយក្រុមហ៊ុនឯកជនអូស្ត្រាលី We Venture ក្រោមជំនួយឥតសំណងរបស់អូស្ត្រាលី តាមរយៈកម្មវិធី 3i សម្រាប់អភិវឌ្ឍន៍វិស័យទឹកស្...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន ផ្ដល់អាទិភាពលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ៣ ធំៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសំដែងការគាំទ្រ និងផ្ដល់អាទិភាពលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ ៣គម្រោងធំៗ ដែលត្រៀមនឹងសាងសង់នៅពេលអនាគតឆាប់ៗខាងមុខ។ សម្តេចតេជោ បានបង្ហាញពីគម្រោងទាំងនេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ កាលពីថ្ងៃទី៦ ខែធ្នូ នេះ។ គម្រោងអាទិភាពទាំង ៣ រួមមាន ១) គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវថ្មីតភ្ជាប់ខេត្តក្រចេះ និងខេត្តកំពង់ធំ ២) គម្រោងសាង...

អាន​បន្ថែម

រដ្ឋកំពុងស្វែងរកថវិកាសម្រាប់គម្រោងសាងសង់ផ្លូវថ្មីឆ្លងទន្លេ ភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១

ប្រមុខរាជរដ្ឋាភិបាលកំពុងស្វែងរកថវិកា សម្រាប់គម្រោងសាងសង់កំណាត់ផ្លូវតភ្ជាប់ស្រុកល្វាឯមទៅផ្លូវជាតិលេខ១ និងបន្ដទៅលេខ១១ ដើម្បីសម្រួលការដំណើររបស់ប្រជាពលរដ្ឋ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង នៅថ្ងៃទី៦ ខែធ្នូ។ (អានបន្ថែម) សម្តចមានប្រសាសន៍ថា គម្រោងសិក្សាកំណត់ផ្លូវនេះ គឺតភ្ជាប់ពីស្រុកល្វាឯម ទៅផ្លូ...

អាន​បន្ថែម

សម្តេច ៖ កម្ពុជាគ្រោងសង់មន្ទីរព្យាបាលកូវីដធំទំនើបមួយ ជំនួសឱ្យទីតាំងបណ្ដោះអាសន្នបច្ចុប្បន្ន

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាកម្ពុជាគ្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ១៩ ដ៏ធំ និងទំនើបមួយ ដើម្បីផ្ទេរអ្នកជំងឺចេញពីពហុកីឡដ្ឋានអូឡាំពិក និងទីតាំងបណ្ដោះអាសន្នរបស់ឯកជននានា ដើម្បីយកទៅប្រើឱ្យត្រូវមុខងារវិញ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្រុងព្រៃវែង កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១។ (អានបន្ថែម) សម្តេចហ៊ុន សែន បានឱ្យដឹងថា កម្ពុជាគ្...

អាន​បន្ថែម

ការដ្ឋានច្រកព្រំដែនខ្មែរ-ថៃស្ទឹងបត់ និងផ្លូវថ្មីភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបាន ៣០% ហើយ

បើគិតត្រឹមថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គម្រោងសាងសង់អគារច្រកទ្វារអន្តរជាតិស្ទឹងបត់ និង ផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចបានប្រមាណ ៣០,៣៧ % ហើយ។ នេះបើតាមដំណើរចុះពិនិត្យរបស់គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនីដា (NEDA) នៃប្រទេសថៃ។ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្នក្រសួងកំពុងពិនិត្យ និងពន្លឿនការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតា...

អាន​បន្ថែម

ផ្លូវលេខ១៤៨ ពីស្ទឹងហាវដល់កំពង់ផែក្រុងព្រះសីហនុ សាងសង់បានជាង ៤០%ហើយ

ការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែងជាង ១៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សាងសង់សម្រេចបាន ៤០,៨៩% ហើយ។ នេះបើតាមឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចពិនិត្យការដ្ឋានកាលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងថា ការចុះពិនិត្យនេះ គឺដើម្បីធានាគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង ខណៈវឌ្ឍនភាពការងារ ៤០,៨៩% នេះ...

អាន​បន្ថែម

គម្រោងពង្រីកកំពង់ផែព្រះសីហនុបើកដេញថ្លៃរកអ្នកសាងសង់ហើយ ការដ្ឋានគ្រោងបើកឆ្នាំ ២០២២

គម្រោងពង្រីកកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុដំណាក់កាលទី ១ ក្រោមជំនួយ ២០០លានដុល្លាររបស់ជប៉ុន បានបញ្ចប់ការគូរប្លង់ហើយ បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលដាក់ដេញថ្លៃ ជ្រើសរើសអ្នកសាងសង ខណៈការដ្ឋានគ្រោងនឹងចាប់ផ្ដើមនៅឆ្នាំ ២០២២ ខាងមុខនេះ។ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានប្រសាសន៍ថា គម្រោងពង្រីកជំហានទី១ នឹងធ្វើនៅឆ្នាំ២០២២ ដោយគ្រោងនឹងបញ្ចប់ការសាងស...

អាន​បន្ថែម

សមិទ្ធផលនានាក្នុងក្រុងព្រះសីហនុ សរុបជាង៣០០លានដុល្លារ ត្រូវដាក់ប្រើប្រាស់ក្រោមវត្តមានសម្តេចតេជោ

សមិទ្ធផលនានាក្នុងក្រុងព្រះសីហនុតម្លៃសាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋផ្ទាល់ ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១។ នាឱកាសនោះ សម្តេចតេជោ បានថ្លែងថា សម្រាប់ខេត្តព្រះសីហនុ គឺរដ្ឋាភិបាលមានគោលបំណងកែប្រែឱ្យក្លាយជាខេត្តពហុបំណង ដូច្នេះទើបមានការចាំបាច់កសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវ ប្រព័ន...

អាន​បន្ថែម

សម្ដេច៖ កោះកុង កំពត កែប និងខេត្តតាមដងទន្លេចាំបាច់ត្រូវមានប្រព័ន្ធចម្រោះទឹក និងលូស្ដង់ដា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានលើកឡើងថា កម្ពុជាគ្រោងនឹងកសាង ប្រព័ន្ធលូស្ដង់ដា និងរោងចក្រចម្រោះទឹកកខ្វក់បន្ថែមទៀត នៅតាមច្រើនកន្លែង នៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រ និងដងទន្លេនានា ដើម្បីលើកកម្ពស់កម្ពុជាឱ្យក្លាយជាប្រទេសស្រលាញ់បរិស្ថាន និងមាននិរន្តរភាព។ សម្ដេចបានមានប្រសាសន៍ដូច្នេះ ក្នុងកិច្ចចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនានា នៅខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី ១ ធ្នូនេះ។ សម្តេច មា...

អាន​បន្ថែម