ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេច៧០% ហើយ គ្រោងបើកឱ្យជិះឥតគិតថ្លៃឆ្នាំក្រោយ
គិតត្រឹមខែវិច្ឆិកានេះ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលមានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ សម្រេចការសាងសង់បានប្រមាណ ៧០% ហើយ។ នេះបើយោងតាម លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបានឱ្យដឹងនៅក្នុងទំព័រហ្វេសប៊ុកកាលពីថ្ងៃទី ២៦ វិច្ឆិកា នេះថា ផ្លូវនេះជាក់ស្ដែងធ្វើទៅលឿនជាងផែនការ ដែលប្ដូរពីការបញ្ចប់នៅឆ្នាំ២០២៣ មកចុងឆ្នាំ ២០២២ វិញ។ ថ្មីៗនេះ ក្រុមហ៊ុនចិន ក៏បានឱ្...
អានបន្ថែមបារាំងចង់ជួយបង្កើតប្រព័ន្ធរំដោះទឹកបែបទំនើបនៅក្រុងបាត់ដំបង ដើម្បីបញ្ចៀសការលិចលង់រាល់ឆ្នាំ
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គ្រោងសិក្សាអំពីវិធីសាស្រ្ដក្នុងការរំដោះទឹកជំនន់ ក្នុងក្រុងបាត់ដំបង ទិសដៅដើម្បីដោះស្រាយបញ្ហាជន់លិចដែលតែងតែកើតឡើងរៀងរាល់ឆ្នាំ ព្រោះទឹកស្ទឹងសង្កែមានកម្រិតខ្ពស់។ គម្រោងនេះ ត្រូវបានលើកឡើងដោយ លោកស្រី BOURHIS Ophélie នាយិកា AFD ប្រចាំប្រទេសកម្ពុជា ក្នុងជំនួបជាមួយអភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា។ គម្រោងនេះ ស្ថិតក្នុងគម្រោងដែល AFD កំ...
អានបន្ថែមអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី គ្រោងនឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២២
ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ បានបង្ហាញប្លង់ពេញលេញដ៏ស្កឹមស្កៃនៃអគារស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថ្មី ដែលកំពុងសាងសង់ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំក្រោយនេះ។ ក្រៅពីបង្ហាញប្លង់ ឧត្តមសេនីយ៍ ក៏បានបញ្ជាក់ថា អគារថ្មីគឺដើម្បីឆ្លើយតបទៅនឹងកំណើនការងារ និងដើម្បីបង្កើនប្រសិទ្ធការងារផងដែរ។ គួរបញ្ជាក់ថា អគារថ្មីនេះមានកម្ពស់ ៩ជាន់ បំពាក់បច្ចេកវិទ្យាទំនើបៗ សង់លើដីទំហំ៤០ម៉ែត...
អានបន្ថែមរដ្ឋនឹងបើកសម្ពោធស្ពានថ្នល់ធំៗ ៥ គម្រោង ខណៈគម្រោងជាង ១០ ទៀតគ្រោងបើកការដ្ឋានឆាប់ៗ
បន្ទាប់ពីការបើកប្រទេសឡើងវិញនៅថ្ងៃទី ១ ខែវិច្ឆិកា រដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងសកម្មដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ ដោយសម្រុកការងារលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាទូទាំងប្រទេស។ នៅក្នុងខែវិច្ឆិកា ទីស្ដីការក្រសួងធំៗ មួយចំនួនត្រូវបានសម្ពោធ និងបើកការដ្ឋាន ។ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញបើកសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបានបើកការដ្ឋានស...
អានបន្ថែមចិនគ្រោងបោះទុន ២ពាន់លាន បង្កើតតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រLNG នៅកម្ពុជា
ក្រុមហ៊ុនយក្សចិនមួយ សហការជាមួយនឹងក្រុមហ៊ុនក្នុងស្រុក LSCG គ្រោងនឹងបោះទុនសរុបជាង ២ពាន់លានដុល្លារ ដើម្បីបង្កើតរោងចក្រឧស្ម័ន LNG និងតំបន់សេដ្ឋកិច្ចពិសេស នៅក្នុងខេត្តធំៗ៤ រួមមាន ព្រះសីហនុ កោះកុង កែប និងកំពត។ បើយោងតាម អគ្គនាយកក្រុមហ៊ុន LSCG លោក លី សុខឆាយ ដែលជាតំណាងចរចារស្របច្បាប់លើគម្រោងនេះ បច្ចុប្បន្នក្រុមហ៊ុនទាំង ២ ក៏កំពុងស្វែងរកដៃគូក្នុងស្រុកបន្ថែមផងដែរ។ លោក លី សុខឆាយ និងក្រុមការងារ កន្លងមកក៏ប...
អានបន្ថែមអាជ្ញាធរភ្នំពេញគ្រោងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅស្ទឹងព្រែកត្នោត
អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញពិចារណាសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅលើស្ទឹងព្រែកត្នោត ភាគខាងលិចរាជធានីភ្នំពេញ ដើម្បីបង្កើនការផ្គត់ផ្គង់ទឹកស្អាតដល់ខណ្ឌ៣ នៅជាយរាជធានីភ្នំពេញ ដែលបច្ចុប្បន្នមិនទាន់មានទឹកស្អាតប្រើគ្រប់គ្រាន់នៅឡើយ។ ឯកឧត្តម ឃួង ស្រេង ស្នើដូច្នេះ ក្នុងកិច្ចប្រជុំជាមួយឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពី...
អានបន្ថែមជប៉ុនប្ដេជ្ញាបន្តជួយជំរុញការអភិវឌ្ឍកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅខេត្តព្រះសីហនុ
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានសន្យាថានឹងបន្តជួយអភិវឌ្ឍកំពង់ផែទឹកជ្រៅ និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងសំរាម ក៏ដូចជាបរិស្ថាន ក្នុងខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីឆ្លើយតបទៅកំណើនសក្ដានុពលនៃខេត្តនេះនាពេលអនាគត។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងដូច្នេះ ក្នុងពេលចុះទស្សនកិច្ចនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយនិងឯកឧត្តម លូ គឹមឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីថ្ងៃទី ១៥ វិច្ឆិកា កន្លងមកនេ...
អានបន្ថែមកូរ៉េផ្ដល់ជំនួយ ៨លានដុល្លារសង់មន្ទីរពិសោធន៍ និងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធកសិកម្មកម្ពុជា
រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារ KOICA នឹងផ្តល់ជំនួយទឹកប្រាក់ ៨លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បីសាងសង់មន្ទីរពិសោធន៍ជាតិសម្រាប់ត្រួតពិនិត្យគុណភាពផលិតផលបសុសត្វ ក៏ដូចជាលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេសកសិកម្មនៅកម្ពុជា។ ការសម្រេចផ្ដល់ជំនួយនេះ ធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក Hyunjun Rho នាយកប្រតិបត្តិនៃ KOICA កាលពីថ្ងៃទ...
អានបន្ថែមក្រុមហ៊ុនជប៉ុនគ្រោងបំពាក់ភ្លើងបំភ្លឺបច្ចេកវិទ្យាវៃឆ្លាតតាមដងផ្លូវនានាក្នុងខេត្តកណ្តាល
ក្រុមហ៊ុនជប៉ុន មីនេបៀ Minebea (Cambodia) Co., Ltd មានគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវ ដោយប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងមានភាពសន្សំសំចៃខ្ពស់ នៅលើផ្លូវសាធារណៈនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល ពិសេសទីក្រុងតាខ្មៅ នាពេលឆាប់ៗខាងមុខនេះ។ លោក តាកាហ្ស៊ី អាអូគី តំណាងក្រុមហ៊ុន Minebea (Cambodia) បានឱ្យដឹង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា ក្រុមហ៊ុនគ្រោងដំឡើងអំពូលភ្លើងLED ដែលសន្សំសំចៃអគ្គិសនីខ្ពស់ ...
អានបន្ថែមមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ នឹងសង់រួចចុងខែវិច្ឆិកានេះ
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ តម្លៃជាង៥០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម វង្ស សូត្រ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំនេះ នឹងក្លាយជាកន្លែងបំរើសេវាសុខាភិបាលប្រកបដោយបរិក្ខារទំនើបស្តង់ដារខ្ពស់។ មន្ទីរពេទ្យនេះ មានអគារចំនួន៨...
អានបន្ថែម
