ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្មី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
ទីបំផុត អគារក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ថ្មី បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ នាឱកាសនោះ សម្តេច ហ៊ុន សែន បានសម្តែងមោទនភាពចំពោះវត្តមានអគារទីស្តីការក្រសួងដែនដី ដែលមានលក្ខណៈធំទូលាយជាមុន ពិសេសនឹងកាន់តែធ្វើឱ្យតំបន់នេះកាន់តែអ៊ូអរ នឹងកាន់តែរីកចម្រើនទ្វេដង។ យ៉ាងណា សម្តេច ក៏...
អានបន្ថែមកាស៊ីណូហុងកុងនឹងបើកទ្វារក្នុងតំបន់តារាសាគរ ដើមឆ្នាំក្រោយ ក្រោយពន្យារច្រើនសារ
ក្រុមហ៊ុនកាស៊ីណូហុងកុង Century Entertainment គ្រោងបើកដំណើរការកាស៊ីណូនៅទីតាំងថ្មីរបស់ខ្លួនក្នុងតំបន់វិស្សមកាលតារាសាគរ ខេត្តកោះកុង នៅខែកុម្ភៈឆ្នាំក្រោយ ក្រោយពន្យារជាច្រើនឡើកដោយសារវិបត្តិតកូវីដ។ នេះបើយោងតាមសារព័ត៌មាន IGA កាលថ្ងៃទី ៥ វិច្ឆិកា កន្លងមកនេះ។ នេះជាលើកទី៤ ហើយ ដែលក្រុមហ៊ុនពន្យារពេលបើកដំណើរការ ពោលគឺកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ពន្យារទៅខែមីនាម្ដង ទៅចុងខែមេសាម្ដង ពន្យារគ្មានកាលកំណត់ម្ដង និងលើកនេ...
អានបន្ថែមបារាំងសម្រេចផ្ដល់កម្ចី ២៣លានដុល្លារដល់កម្ពុជាដើម្បីស្តារប្រព័ន្ធធារាសាស្រ្ត
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) សម្រេចផ្តល់កម្ចីចំនួន ២០លានអឺរ៉ូ (ប្រមាណ២៣លានដុល្លារ) ដល់កម្ពុជា ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងទទួលបានជំនួយឥតសំណង់ជាង ៣៤ម៉ឺនដុល្លារទៀត ពីបារាំង សម្រាប់ស្តារឡើងវិញនូវស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។ លោក FABRICE Έtienne ដែលជាលេខាទី១ នៃស្ថានទូតសាធារណរដ្ឋបារាំងប...
អានបន្ថែមផ្សារទំនើប Century Plaza បញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់
ការដ្ឋានផ្សារទំនើបសិនជូរីផ្លាហ្សា (Century Plaza) ដែលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ បានបញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ជាស្ថាពរ ក្រោយសាងសង់អស់ពេលមួយរយៈធំ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩។ ពិធីសម្ពោធការបញ្ចប់ផ្នែកគ្រឿងបង្គុំធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ក្រោមអធិបតីភាពអភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ លោក នួន ផារ័ត្ន។ ថ្លែងនៅក្នុងពិធីនេះ លោក នួន ផារ័ត្ន ការបញ្ចប់ជាស្ថាពរនូវការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្...
អានបន្ថែមបារាំង ផ្ដល់ជំនួយប្រមាណ៥០ម៉ឺនដុល្លារ ជួយលើកកម្ពស់វិស័យអាកាសចរស៊ីវិលកម្ពុជា
រដ្ឋាភិបាលបារាំង នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០ពាន់អឺរ៉ូ (ប្រមាណ៥០ម៉ឺនដុល្លារ) ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិលកម្ពុជា។ ការប្រកាសផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រួមជាមួយលោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារា...
អានបន្ថែមអគារមណ្ឌលសុខភាពក្រុងកោះរ៉ុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
អគារមណ្ឌលសុខភាពក្រុងកោះរ៉ុង ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ត្រូវបានប្រកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់នូវមណ្ឌលសុខភាពនេះ គឺជាការរំកិលសេវាសុខាភិបាលមកជិតប្រជាពលរដ្ឋ ដោយសារកន្លងមកនៅពេលមានអ្នកជំងឺ គឺត្រូវដឹកជញ្ជូនមកកាន់ដីគោក។ ក្រោយមានមណ្ឌលសុខភាពនេះ ប...
អានបន្ថែមរដ្ឋករទឹកដាក់ផែនការបង្កើនការផលិតទឹកស្អាត៣ម៉ឺនគូប សម្រាប់ក្រុងតាខ្មៅ ត្រឹមឆ្នាំ២០២៤
រដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ នឹងបង្កើនការផលិតទឹកស្អាតបន្ថែម ៣ម៉ឺនម៉ែត្រគូប សម្រាប់ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រឹមឆ្នាំ ២០២៤ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ទឹកស្អាត ដោយសារកំណើនប្រជាជន និងគម្រោងវិនិយោគអាកាសយានដ្ឋានភ្នំពេញថ្មី នៅខេត្តកណ្តាល។ ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី២ ខែវិច្ឆិកា។ ...
អានបន្ថែមទីលានប្រកួត Baseball ខ្នាតអន្តរជាតិដំបូងនៅកម្ពុជា នឹងសាងសង់នៅកំពង់ឆ្នាំង ចុងឆ្នាំនេះ
ក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកមួយបានបង្ហាញផែនការចង់វិនិយោគសាងសង់ទីលានកីឡា Baseball ខ្នាតអន្តរជាតិដំបូងបង្អស់នៅកម្ពុជា នៅស្រុកសាមគ្គីមានជ័យ នៃខេត្តកំពង់ឆ្នាំង។ ទីលាននេះ នឹងសាងសង់នៅលើផ្ទៃដី ប្រមាណ ៣ហិកតា ក្រោមទុនវិនិយោគប្រមាណ ៤០ម៉ឺនដុល្លារ។ នេះបើយោងតាមការឱ្យដឹងពី លោក ឈឹម តារា អគ្គនាយកក្រុមហ៊ុន Homeland Real Estate និងជាប្រធានសមាគម Baseball កម្ពុជា។ លោក ឈឹម តារា បញ្ជាក់ថា នៅថ្ងៃទី១ ខែវិច្ឆិកា នេ...
អានបន្ថែមការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្រេចបានជាង ៣០%
ការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានជាង៣០% ខណៈដំណើរការសាងសង់គម្រោងទាំងមូលស្ថិតតាមផែនការ បើទោះបីជារងផលប៉ះពាល់ដោយការជន់លិចជំនន់ទឹកភ្លៀងកាលពីពេលថ្មីៗនេះក្តី។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ ខែតុលា នេះថា ដំណើរការយឺតយ៉ាវបន្តិចបន្តួច ដោយសារការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ប៉ុន្តែក្រុមហ៊ុនបានត្រៀមចាំសម្រាប់ការទប់ស្កាត់ ដែលធ្វើឱ្...
អានបន្ថែមចិនកំពុងពន្លឿនព្រលានតារាសាគរទទួលយន្តហោះបានចុងឆ្នាំ ស្របនឹងការបើកប្រទេស
ក្រុមហ៊ុនចិន Union Development Group កំពុងពន្លឿនការសាងសង់អាកាសយានដ្ឋានតារាសាគរក្នុងខេត្តកោះកុង ឱ្យចប់តាមការគ្រោងទុកនៅចុងឆ្នាំ ឬដើមឆ្នាំក្រោយ ស្របពេលនឹងការបើកប្រទេសទទួលភ្ញៀវទេសចរ ខណៈខេត្តកោះកុងក៏ជាខេត្តគោលដៅដំបូងមួយផងដែរ។ ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៨ តុលា នេះថា ការសាងសង់នៃអាកាសយានដ្ឋានតារាសាគរ រងផលប៉ះពាល់បន្តិចបន្តួចពីអាកាសធាតុ និង...
អានបន្ថែម
