ក្រុងសៀមរាបនឹងក្លាយជាក្រុងឆ្លាតវៃនៅឆ្នាំ ២០២២ នេះ ក្រោយJICA សិក្សាផែនការចប់
ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នឹងបញ្ចប់ផែនការដែលត្រៀមរៀបចំទីក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ដំណាក់កាលទី១ នៅក្នុងដើមឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមកិច្ចប្រជុំ និងពិធីចុះហត្ថលេខាលើឯកសារកំណត់ហេតុកិច្ចប្រជុំរវាងរដ្ឋបាលខេត្ត និងភាគីជប៉ុន កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ។ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា រដ្ឋបាលខេត្តធ្លាប់ស្នើឱ្យ JICA ជួយសិក្សាតាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ ហើយឆ្នាំ ...
អានបន្ថែមស្ពានអរិយក្សត្រអាចសង់ឆ្នាំក្រោយ ព្រោះរដ្ឋដាក់គម្រោងនេះក្នុងផែនការចំណាយ២០២២ ហើយ
គម្រោងស្ពានជ្រោយចង្វារ-ស្វាយជ្រុំ (អរិយក្សត្រ) អាចនឹងចាប់ផ្ដើមការសាងសង់នៅឆ្នាំក្រោយ ព្រោះរដ្ឋាភិបាលបានដាក់គម្រោងនេះជាគម្រោងអាទិភាពសម្រាប់ផែនការចំណាយឆ្នាំ ២០២២ ហើយ។ នេះបើយោងខ្លឹមសារសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សេចក្ដីព្រៀងច្បាប់បញ្ជាក់ថា មានគម្រោងចំនួន៧ ត្រូវបានចាត់ជាគម្រោងអាទិភាព ដែលរដ្ឋាភិបាលគ្រោងនឹងអនុវត្តនៅឆ្នាំក្រោយ តាម...
អានបន្ថែមរដ្ឋអនុម័តផែនការវិនិយោគថ្មី ៥កន្លែង ក្នុងឧទ្យានជាតិបូកគោ
ប្លង់មេ និងផែនការអភិវឌ្ឍវិនិយោគទេសចរណ៍ធម្មជាតិខ្នាតតូចចំនួន ៥ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោ ត្រូវបានដាក់ឆ្លង និងអនុម័តជាផ្លូវការហើយ នៅក្នុងកិច្ចប្រជុំពិនិត្យកាលថ្ងៃទី ២៥ ខែតុលា កន្លងទៅ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា គម្រោងវិនិយោគទាំងនេះ នឹងចូលរួមបង្កើតសក្តានុពលទេសចរណ៍កាន់តែខ្លាំង ពិសេសចូលរួមបង្កើតការងារ និងបង្កើនជីវភាពពលរដ្ឋនៅជុំវិញតំបន់នោះ។ ឯកឧត្តមបន្តថា ទ...
អានបន្ថែមកម្ពុជាចម្រាញ់មាសបានជាង ៧០០គីឡូហើយ ខណៈជាង ៥០០គីឡូ នាំចេញទៅបន្សុទ្ធហើយ
ក្រុមហ៊ុន Renaissance Minerals ចម្រាញ់មាសបានជាង៧០០គីឡូក្រាម នៅក្នុងរយៈពេលជាង ៣ខែ នៃដំណើរការផលិតកម្មចម្រាញ់មាស នៅខេត្តមណ្ឌលគីរី ខណៈជាង ៥០០ គីឡូ ក៏ត្រូវបាននាំចេញទៅបន្សុទ្ធនៅអូស្រា្តលី រួចមកហើយ។ ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រកន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា៖ «ក្នុងរយៈពេល៣ខែកន្លងមកនេះ កម្ពុជាផលិតលោហៈមាសបានជាង ៧០០គីឡូក្រាម»។ ក្រុមហ៊ុន...
អានបន្ថែមរដ្ឋត្រូវការទុនបម្រុងចំនួន ១៦០០លាន SDR ដើម្បីអភិវឌ្ឍវិស័យអាទិភាព៦ ក្នុងឆ្នាំ២០២២
ក្នុងឆ្នាំ២០២២ ខាងមុខនេះ រដ្ឋាភិបាលកម្ពុជាត្រូវការកម្ចីហិរញ្ញប្បទានចំនួន ១៦០០លាន SDR (ជាទុនបម្រុងអន្តរជាតិរបស់IMF ដែលអាចប្ដូរទៅជាលុយសុទ្ធបានតាមតម្រូវការ*) ដើម្បីអភិវឌ្ឍវិស័យអាទិភាពធំៗចំនួន ៦ ឬស្មើនឹង ៣៥គម្រោង។ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២។ វិស័យអាទិភាពទាំង ៦ នោះ រួមមាន វិស័យថាមពល ៨ គម្រោង វិស័យធារាសាស្ត្រ ៥ គម្រោង ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ៧ គម្រោង សុខាភិ...
អានបន្ថែមរដ្ឋអនុម័តគម្រោងវិនិយោគថ្មីៗ ៧ គម្រោង តម្លៃសរុបប្រមាណ ៩៥ លានដុល្លារ នៅខេត្តធំៗ៤
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនបោះទុនវិនិយោគ ចំនួន ៩៤,៩ លានដុល្លារអាមេរិក បង្កើតរោងចក្រចំនួន ០៧កន្លែង នៅរាជធានីភ្នំពេញ កំពង់ស្ពឺ ព្រះសីហនុ និងស្វាយរៀង។ យោងតាមប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២២ ខែតុលា កន្លងមកនេះ ក្រុមហ៊ុនដែលទទួលបានការអនុម័តគម្រោងទាំង ៧ រួមមាន៖ ១. ក្រុមហ៊ុន TREND APPAREL CO., LTD វិនិយោគប្រមាណ ២លានដុល្លារអាមេរិក បង្កើតរោងច...
អានបន្ថែមជប៉ុនផ្ដល់កម្ចី ៥៨លានដុល្លារ ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតនៅសៀមរាបឱ្យបាន ៦ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ
ទីភ្នាក់ងារសហប្រតិបត្តិការនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា (JICA) បានសម្រេចផ្តល់ឥណទានសម្បទានដល់កម្ពុជាប្រមាណ ៥៨លានដុល្លារ ដើម្បីពង្រីកសមត្ថភាពការផ្គង់ផ្គង់ទឹកស្អាតនៅខេត្តសៀមរាប។ កិច្ចព្រមព្រៀងឥណទាននេះ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន និងប្រធានទីភ្នាក់ងារ JICA លោកស្រី Kamei Haruko តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី ២១ ខែតុលា នេះ។ យោងតាមសេចក្តីប្រក...
អានបន្ថែមកម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ
រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើទៅកាន់ភាគីអាមេរិកថា កម្ពុជាចង់ឃើញក្រុមហ៊ុនអាមេរិកជាច្រើនបន្ថែមទៀតចូលរួមដេញថ្លៃគម្រោងកសាងហេដ្ឋារចនាសម្ព័ននានានៅកម្ពុជា។ ឯកឧត្តម បានលើកឡើងដូច្នេះ ក្នុងជំនួបរវាងគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) ដែលដឹកនាំដោយលោក Ted Oslus តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២0 តុលា ២០២១។ ក្នុងកិច្ចប្រជុំ ឯកឧត្តមក៏បាន គូស...
អានបន្ថែមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ អនុម័តជាផ្លូវការហើយ
រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥។ តាមរយៈផែនការមេនេះ រដ្ឋាភិបាលបានកំណត់លើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ជាច្រើនគម្រោង សម្រាប់ខេត្តទេសចរណ៍ដ៏ធំមួយនេះ។ ពិធីប្រកាសជាផ្លូវការនៃផែនការមេនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា នៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និ...
អានបន្ថែមរដ្ឋបង្កើតក្រុមការងារពិសេស៤ ដើម្បីត្រួតពិនិត្យគុណភាពផ្លូវ៣៤ខ្សែ មុនប្រគល់ទទួលជាផ្លូវការ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារពិសេសចំនួន៤ក្រុម ដើម្បីចុះពិនិត្យគុណភាព និងកង្វះខាតនានាៗនៃការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ នៅក្នុងក្រុងព្រះសីហនុ មុនធ្វើការប្រគល់ទទួលជាផ្លូវការ។ ឯកឧត្តម លី រស្មី អនុរដ្ឋលេខាធិការក្រសួង បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅថា ផ្លូវ ៣៤ខ្សែ នឹងត្រៀមរៀបចំការប្រគល់ទទួលជូនរដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកគ្រប់គ្រងបន្តនាពេលឆាប់ៗនេះ។ ...
អានបន្ថែម
