កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សម្រេចបាន៨៤% គ្រោងបញ្ចប់នៅចុងឆ្នាំ ២០២១
ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិនៅខេត្តកំពត សម្រេចបានប្រមាណ ៨៤% បើគិតត្រឹមខែកញ្ញានេះ ដោយគ្រោងបញ្ចប់ជាស្ថាពរ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះបើយោងតាម ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្នុងកិច្ចចុះពិនិត្យវឌ្ឍនភាពគម្រោង កាលពីថ្ងៃទី២៩ ខែកញ្ញា។ កំពង់ផែទេសចរណ៍អន្តរជាតិនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ រហូតមកបច្ចុប្បន្នការងារការដ្ឋានទាំងមូលសម្រេច...
អានបន្ថែមគម្រោងវិនិយោគកោះទន្សាយតម្លៃ ១៣០លានដុល្លារ ចាប់ផ្តើមដំណើរការសាងសង់
គម្រោងវិនិយោគអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនៅលើផ្ទៃដី ១៤០ ហិកតា នៅកោះទន្សាយ ដែលវិនិយោគដោយក្រុមហ៊ុន ទ្រី ភាពគ្រុប តម្លៃជាង ១៣០លានដុល្លារ បានចាប់ផ្តើមដំណើរការសាងសង់ហើយ។ លោក វ៉ោ សុខា អភិបាលរងខេត្តកែប បានឱ្យដឹងកាលពីព្រឹកថ្ងៃទី ២៩ ខែកញ្ញានេះ ថា ការដ្ឋានសាងសង់គម្រោងវិនិយោគកោះទន្សាយ ចាប់ផ្តើមកាលពីថ្ងៃទី២២ ខែកញ្ញា កន្លងទៅ ដោយក្រុមការងារនៃក្រុមហ៊ុន បានដឹកជញ្ជូនគ្រឿងចក្រនិងសម្ភារសាងសង់ចូលទៅកោះរួចរាល់ហើយ។ គម...
អានបន្ថែមក្រុមហ៊ុនយក្សជប៉ុនវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់ធំជាងគេនៅអាស៊ីអាគ្នេយ៍
ក្រុមហ៊ុនយក្សជប៉ុន Mitsubishi តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Imperial Energy Asia Development Ltd (IEAD) សម្រេចទិញភាគហ៊ុន ២៤% នៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលដើរដោយខ្យល់លើគោកធំជាងគេនៅអាស៊ីអាគ្នេយ៍ អានុភាព ៦០០មេហ្គាវ៉ាត។ ការអភិវឌ្ឍន៍គម្រោងថាមពលនេះ នឹងចាប់ផ្តើមនៅឆ្នាំក្រោយ នៅខេត្តភាគខាងត្បូងប្រទេសឡាវ ខណៈការបញ្ចេញថាមពល គ្រោងធ្វើឡើងនៅឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន Renewable Now ចេញផ្សាយកា...
អានបន្ថែមគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធលូ ជំហានទី ៤ របស់ជប៉ុន បិទបញ្ចប់ការដ្ឋានជាស្ថាពរ
ទីបំផុត គម្រោងការពារទឹកជំនន់ និងការកែលម្អប្រព័ន្ធប្រឡាយ-លូ ជំហានទី៤ ដែលសាងសង់ក្រោមជំនួយឥតសំណងរបស់ជប៉ុន ៣៦លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ជាស្ថាពរហើយ កាលពីថ្ងៃ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។ ទោះជាមានប្រព័ន្ធការពារទឹកជំនន់ថ្មីនេះក្ដី អង្គការ JICA បានបន្តស្នើដល់អ្នករស់នៅក្រុងភ្នំពេញឈប់បោះចោលសំរាមតាមផ្លូវ ដើម្បីរក្សាទម្លាប់ សណ្ដាប់ធ្នាប់ល្អ និងការបង្ការការជន់លិច។ គម្រោងជំហានទី៤ នេះបានបើកការដ្ឋានសា...
អានបន្ថែមក្រុមហ៊ុន Ford និងដៃគូ នឹងបោះទុន ១១,៤ ប៊ីលានដុល្លារ សង់រោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស
ក្រុមហ៊ុន Ford Motor Co., Ltd និងក្រុមហ៊ុនកូរ៉េខាងត្បូង SK Innovations នឹងចាប់ដៃគ្នាបោះទុន ១១,៤ ប៊ីលានដុល្លារ បង្កើតរោងចក្ររថយន្តអគ្គិសនីខ្នាតយក្ស ២ កន្លែង។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយកាលពីថ្ងៃទី២៧ ខែកញ្ញា។ យោងតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford លោកស្រី Lisa Drake ចំណែកភាគហ៊ុនរបស់ក្រុមហ៊ុន Ford មានចំនួន ៧ប៊ីលានដុល្លារ ក្នុងការវិនិយោគនេះ។ លោកស្រី បន្តថាការវិនិយោគនេះជាផ្នែកមួយនៃទំហំទឹកប្រា...
អានបន្ថែមឥណ្ឌាថាស្រុកអូយ៉ាដាវ ខេត្តរតនគិរី មានរ៉ែច្រើនគ្រប់គ្រាន់សម្រាប់បង្កើតរោងចក្រចម្រាញ់មាស
ក្រុមហ៊ុនឥណ្ឌា Mesco Gold (Cambodia) ដែលទទួលបានអាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មរុករករ៉ែ នៅស្រុកអូយ៉ាដាវ ខេត្តរតនគិរី បានប្រកាសថា បរិមាណធនធានរ៉ែនៅក្នុងតំបន់នេះគឺមានរ៉ែមាសគ្រប់គ្រាន់ ដែលអាចឈានទៅដល់ការបង្កើតរោងចក្រចម្រាញ់រ៉ែមាសបាន។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃទី២៧ ខែកញ្ញា នេះថា ក្រុមហ៊ុន Mesco Gold បានកំពុងរៀបចំ និងកសាងហេដ្ឋារចនាសម្ព័នសំខាន់ៗ...
អានបន្ថែមត្រឹម៣ខែ កម្ពុជាចម្រាញ់មាសបាន ៥៥៥គីឡូ ខណៈនាំចេញទៅបន្សុទ្ធក្រៅប្រទេស ៣៥៥គីឡូ
គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា រយៈពេល ៣ខែក្រោយ បើកប្រតិបត្តិការ ក្រុមហ៊ុន Renaissance Minerals (Cambodia) Limited អាចចម្រាញ់រ៉ែមាសបានចំនួន ៤៨ដុំ ដែលស្មើនឹងប្រមាណ ៥៥៥ គីឡូក្រាម ក្នុងតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ របាយការណ៍ពីក្រសួងរ៉ែ និងថាមពល បានបង្ហាញថា ក្រុមហ៊ុនបាននាំចេញដុំមាស ៣៤ដុំ ឬស្មើនឹង ៣៥៥គីឡូក្រាម ទៅប្រទេសអូស្រ្តាលីរួចហើយ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក៩៩,៩៩%។ ឯកឧត្តម អ៊ឹង ឌីប៊ូឡា...
អានបន្ថែមមន្ទីរពេទ្យថ្នាក់ជាតិព្យាបាលអ្នកជំងឺកូវីដថ្មីមួយ នឹងត្រូវសាងសង់លើដីជាង១០ ហិកតា នៅកោះកុង
មន្ទីរពេទ្យលំដាប់ថ្នាក់ជាតិសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្មីស្រឡាងមួយកន្លែង នឹងលេចរូបរាងឡើងក្នុងពេលឆាប់ៗនៅខេត្តកោះកុង ខណៈការដ្ឋានបើកការសាងសង់គ្រោងនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុងកាលពីថ្ងៃទី២៥ ខែកញ្ញាកន្លងទៅ។ មន្ទីរពេទ្យនេះនឹងត្រូវសាងសង់ លើផ្ទៃដីសរុប ១០ហិកតា ហើយនឹងក្លាយជាសមិទ្ធិផលហេដ្ឋានរចនាសម្ព័ន្ធដ៏ធំមួយទៀត បម្រើដល់វិស័យសុខាភិបាល។ ប្រភពដដែល មិនទាន់...
អានបន្ថែមអគារថ្នាក់រៀនវ័យឆ្លាតនៃវិទ្យាស្ថានជាតិអប់រំ កម្ពស់៦ជាន់ នឹងបញ្ចប់ការសាងសង់ឆ្នាំ ២០២៣
អគារកម្ពស់៦ជាន់ ថ្មីស្រឡាងមួយខ្នង នៃវិទ្យាស្ថានជាតិអប់រំ ក្រោមអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ដោយគម្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ ខាងមុខនេះ។ ឯកឧត្ដម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងក្នុងពិធីបើកការដ្ឋាន កាលពីថ្ងៃទី២៣ ខែកញ្ញា កន្លងទៅថា អគារនេះជាអគារទី២ ហើយ ក្រោមអំណោយសម្ដេចហ៊ុនសែន ហើយជាអគារសិក្សាថ្មីទំនើបបែបវៃឆ្លាត និងមានសរុបទាំង ៥៤បន្ទប...
អានបន្ថែមNagaCorp គ្រោងចាប់ផ្តើមសាងសង់តួអគារ Naga ទី៣ នៅឆមាសទី១ ឆ្នាំ២០២៣
ក្រុមហ៊ុនកាស៊ីណូ NagaCorp គ្រោងចាប់ផ្តើមសាងសង់តួអគារគោលកម្ពស់ ៦៦ជាន់ នៃគម្រោង NagaWorld ទី៣ នៅឆមាសទី១ ឆ្នាំ២០២៣ ក្រោមក្រុមហ៊ុនបញ្ចប់ការបុកគ្រឹះ និងការដ្ឋានចាំបាច់ផ្សេងៗទៀត។ សេចក្ដីប្រកាសរបស់ក្រុមហ៊ុនចេញផ្សាយកាលពីថ្ងៃទី ២០ កញ្ញា ឆ្នាំ ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន ការងារគូប្លង់លម្អិត និងរចនាកំពុងបន្តធ្វើតាមផែនការ ទិសដៅបញ្ចប់ប្លង់លម្អិតនៃអគារគោល (Superstructure) នៅឆ្នាំ២០២៣។ ដោយឡែក ការងារបុកគ្រ...
អានបន្ថែម
