បុរីហ្គោលដេនផាក បើកសម្ពោធការិយាល័យលក់ថ្មីលើផ្លូវ៦អា សម្រាប់គម្រោងដឹណេតឆឺរ៉ល
អត្ថបទផ្សព្វផ្សាយ បុរី ហ្គោលដេន ផាក កាលពីថ្ងៃ ៨ កញ្ញា កន្លងទៅ បានបើកសម្ពោធជាផ្លូវការនូវការិយាល័យលក់ថ្មីនៅលើផ្លូវជាតិលេខ ៦អា ក្នុងតំបន់ជ្រោយចង្វារ ដើម្បីបង្កើនភាពងាយស្រួលជូនដល់អតិថិជនក្នុងការមកទស្សនាទីតាំងការដ្ឋានដោយផ្ទាល់នៃគម្រោង ដឹណេតឆឺរ៉ល ។ ការិយាល័យលក់ថ្មីនេះ ស្ថិតនៅគល់ស្ពានទី ៩ ចំណាយពេលត្រឹមតែ ៣នាទី ពីផ្លូវលីយ៉ុងផាត់ និង ១២នាទី ពីស្ពានជ្រោយចង្វារប៉ុណ្ណោះ។ ដើម្បីអបអរពិធីសម្ពោធជាការ...
អានបន្ថែមតំបន់វិស្សមកាលក្រសួងការពារជាតិលើដីជាង ១ពាន់ហិកតា នឹងបើកការដ្ឋានឆាប់ៗ
ក្រសួងការពារជាតិ នឹងចាប់ផ្តើមស្ថាបនា តំបន់អភិវឌ្ឍន៍សម្តេចពិជ័យសេនា លើដីជាង ១០០០ហិកតា នៅខេត្តកោះកុង ឆាប់ៗខាងមុខនេះ បន្ទាប់ពីបានកំណត់ព្រំដីនៃគម្រោងត្រូវបានធ្វើឡើងរួចរាល់ហើយ។ នេះបើយោងតាមរដ្ឋបាលខេត្តកោះកុងកាល ពីថ្ងៃទី៣ ខែកញ្ញា។ ការចុះពិនិត្យទីតាំងដី ត្រូវបានធ្វើឡើងកាលពីថ្មីៗនេះ ក្រោមការដឹកនាំរបស់លោកសុខ សុទ្ធី អភិបាលរង ខេត្តកោះកុង និងនាយឧត្តមសេនីយ៍ឯក សឿន រឿត ដែលជាទីប្រឹក្សាសម្តេចពិជ័យសេនា ទៀ បាញ់។ ...
អានបន្ថែមគម្រោងពង្រីកកំពង់ផែទឹកជ្រៅនៅព្រះសីហនុត្រូវបានពន្យារពេលបើកការដ្ឋាន
គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅឆ្នាំ២០២២ វិញ ដោយសារការងារគូសប្លង់នៃគម្រោងមិនទាន់បញ្ចប់។ នេះបើយោងតាមលោក ថៃ រិទ្ធី អគ្គនាយករងនៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ សម្រាប់ជំហានទី១នេះ ក្រុមការងារនឹងពង្រីកកំពង់ផែទៅជម្រៅ ១៤,៥ម៉ែត្រ និងប្រវែង ៣៥០ម៉ែត្រ ជាមួយនឹងការសាងសង់ស្ថានីយកុងតឺន័រថ្មី។ គម្រោងនេះទៀតសោត នឹងត្រូវសាងសង់ក្រោមកម្ចីជាង ២០០លានដុល្ល...
អានបន្ថែមមជ្ឈមណ្ឌលស្ដារនីតិសម្បទាថ្មីទំហំជាង ១០ហិកតា នៅខេត្តកណ្ដាល សាងសង់បាន ៤០% ហើយ
គម្រោងសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លើដីទំហំជាង ១០ ហិកតា នៅខេត្តកណ្ដាល សម្រេចបានជាង ៤០% ដោយគម្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២២ ខាងមុខ។ នេះបើតាមរដ្ឋបាលខេត្តកណ្តាលកាលពីថ្ងៃទី០៦ ខែកញ្ញា។ មានទីតាំងស្ថិតនៅភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង គម្រោងនេះនឹងមានការសាងសង់អាគារសិក្សាពហុជំនាញ អគារការិយាល័យរដ្ឋបាល អគាររោងជាង អគារស្នាក់នៅសម្រាប់បុរស-នារី អគារសម្រាប់បុគ្គលិក មន្ទីរ...
អានបន្ថែមគម្រោងសាងសង់មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដថ្មី នៅខេត្តព្រះសីហនុ បើកការដ្ឋានហើយ
រដ្ឋបាលខេត្តព្រះសីហនុ បានចាប់ផ្តើមសាងសង់មន្ទីរពេទ្យថ្មីមួយខ្នង សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផ្ទាល់។ មានឈ្មោះថា «អគារតេជោព្យាបាលជំងឺកូវីដ-១៩» អគារថ្មីនេះកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ ធ្វើពីគ្រឹះសសរបេតុង ដំបូលប្រក់ស័ង្កសី។ អគារព្យាបាលនេះ អាចដាក់គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាលបានចំនួន ៣៥៦ គ្រែ សម្រាប់គ្រែ០១ជា...
អានបន្ថែមមជ្ឈមណ្ឌលធុរកិច្ចថ្មី តម្លៃ២,៧លានដុល្លារ បើកការដ្ឋានសាងសង់ក្រោមជំនួយរបស់កូរ៉េខាត្បូង
អគារមជ្ឈមណ្ឌលជាតិបណ្តុះបណ្តាលធុរកិច្ចថ្មីនៃកម្ពុជា ឬNICC បានការដ្ឋានសាងសង់ជាផ្លូវការហើយ នៅក្នុងបរិវេណនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញានេះ ក្រោមជំនួយ ៨ លានដុល្លារ ពីទីភា្នក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA។ ពិធីបើកការដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមវត្តមានរបស់ ឯកឧត្តម ហង្ស ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម Park Heung-kyoeng អគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ឯ...
អានបន្ថែមការសិក្សាអន្តរជាតិបង្ហាញថា រោងចក្រថាមពលនៅល្វាឯម អាចដុតឧស្ម័នធម្មជាតិជំនួសប្រេងខ្មៅបាន
រោងចក្រថាមពលដុតប្រេងខ្មៅ នៅស្រុកល្វាឯម ខេត្តកណ្តាល អាចប្រើប្រាស់ឧស្ម័នធម្មជាតិ (LNG) ដុតជាចំហេះជំនួសបាន នាពេលអនាគត ដែលជាការជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន។ នេះបើយោងតាមក្រុមហ៊ុនផ្គត់ផ្គង់ម៉ាស៊ីនភ្លើងសម្រាប់រោងចក្រថាមពលនេះ។ យោងតាមគេហទំព័រព័ត៌មាន Power Magazine ចុះផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ការប្តូរពីការដុតប្រេងខ្មៅ ទៅឧស្ម័នធម្មជាតិ អាចដំណើរការទៅបាន លុះត្រាតែ ត្រូវមានការដំឡើងនៅហេដ្ឋារចនាសម្ព័ន្ធបច្ច...
អានបន្ថែមWorldBank ផ្ដល់កម្ចី ៦៣ លានដុល្លារ សាងសង់ទីលានចាក់សំរាមស្ដង់ដា ក្នុងខេត្តធំៗ ៣
ធនាគារពិភពលោក (World Bank) គ្រោងផ្ដល់ហិរញ្ញប្បទាន ៦៣លានដុល្លារ សម្រាប់គម្រោងសាងសង់ទីលានទុកដាក់សំរាម សំណល់រឹង និងប្លាស្ទិក ដែលមានស្ដង់ដា ក្នុងខេត្តសៀមរាប កណ្ដាល និងកំពង់ស្ពឺ ដោយថវិកានេះនឹងត្រូវអនុវត្តរយៈពេល ៦ ឆ្នាំ។ នេះបើយោងតាមជំនួបរវាង ក្រសួងបរិស្ថាន និងធនាគារពិភពលោក ដើម្បីពិភាក្សាលើលទ្ធផលសិក្សាលទ្ធភាពបឋម និងពិនិត្យឡើងវិញលើជម្រើសទីតាំង នៃទីលានចាក់សំរាម ក្នុងខេត្តទាំង ៣ នេះ កាលពីថ្ងៃទី៣១ សីហា កន...
អានបន្ថែមកំពង់ផែទេសចរណ៍ថ្មីនៅកែបតម្លៃជិត ២លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៥ កញ្ញា នេះ
គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩ លានដុល្លារអាមេរិក។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តចុះថ្ងៃទី ០១ ខែកញ្ញា ការសាងសង់នឹងប្រើរយៈពេល ប្រមាណ ២ឆ្នាំ ពោលគឺនឹងបញ្ចប់ក្នុងអំឡុងចុងឆ្នាំ២០២៣។ ក្រោយសាងសង់រួច អ្នកវិនិយោគឯកជន អាចធ្វើអាជីវកម្មភាស៊ីចំណតជលយានរយៈពេល១៥ឆ្...
អានបន្ថែមផ្លូវជាតិធំៗ ១០ខ្សែ និងស្ពាន ៦ បានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ
ផ្លូវជាតិធំៗ ចំនួន១០ខ្សែ និងស្ពានចំនួន៦ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមខែសីហា ឆ្នាំ២០២១ គម្រោងកសាងផ្លូវ និងស្ពានជាច្រើនទៀត កំពុងស្ថិតក្នុងការសាងសង់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃវិស័យសាធារណការរបស់ខ្លួន នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុក កាលថ្ងៃទី ៣០ សីហា កន្លងទៅ ដោយមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជ...
អានបន្ថែម
