ជប៉ុនគ្រោងជួយសាងសង់មន្ទីរពេទ្យខ្នាតតំបន់ ក្នុងរាជធានីខេត្តគោលដៅចំនួន ៦ ទូទាំងប្រទេស
ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JICA មកពីទីក្រុងតូក្យូ ប្រទេសជប៉ុន គ្រោងនឹងជួយលើកកម្ពស់ និងធ្វើទំនើបកម្មមន្ទីរពេទ្យបង្អែកក្នុងរាជធានីខេត្តចំនួន៦ ឱ្យក្លាយទៅជាមន្ទីរពេទ្យស្ដង់ដារខ្នាតតំបន់ ទិសដៅពង្រីកសេវាសុខាភិបាលឱ្យកាន់តែកៀកទៅនឹងប្រជាពលរដ្ឋកម្ពុជា។ ការលើកឡើងនេះ ត្រូវបានបង្ហាញឡើងក្នុងជំនួបពិភាក្សារវាង ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតជាមួយ លោកស្រី ហា យុ និងលោក យ៉ូម៉ា ទីប្រឹក្សាបច្ចេកទេស នៃអង្គការ JIC...
អានបន្ថែមខេត្តកណ្តាល និងតាកែវ គ្រោងស្វាគមន៍គម្រោងវិនិយោគធំៗ ៤ តម្លៃជាង ៥១ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ៤កន្លែង តម្លៃសរុប ៥១,១ លានដុល្លារអាមេរិក នៅខេត្តកណ្តាល និងខេត្តតាកែវ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន HONG CEN MAX LEATHER PRODUCTS CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៦ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែក្រវាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងប្រុយ ឃុំបែកចាន ស្រុកអង្គស្នួល ខេត...
អានបន្ថែមវៀតណាមគ្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្ម ៦ កន្លែង នៅខេត្តជាប់ព្រំដែនកម្ពុជា
វៀតណាម គ្រោងបង្កើតមជ្ឈមណ្ឌលព័ស្តុភារកម្ម (ឡូជីស្ទីក) ៦ កន្លែងធំៗ នៅក្នុងខេត្តឡុងអាន ដែលជាខេត្តជាប់ព្រំដែនកម្ពុជាភាគអាគ្នេយ៍ ខេត្តស្វាយរៀង និងព្រែវែង ដើម្បីឆ្លើយតបទៅនឹងការដឹកជញ្ជូន ការនាំចេញ និងនាំចូល។ នេះបើយោងតាមមន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មខេត្ត។ មជ្ឈមណ្ឌលព័ស្តុភារកម្មទាំងនេះ រំពឹងថានឹងជួយឱ្យក្រុមហ៊ុនក្នុងស្រុកបង្កើនភាពប្រកួតប្រជែងកាន់តែខ្ពស់នៅក្នុងតំបន់។ សារព័ត៌មាន Vietnam News ចេញផ្សាយក...
អានបន្ថែមប្រព័ន្ធលូ និងទីលានកប់សម្រាមតម្លៃជិត ១៣លានដុល្លារ នៅពោធិ៍សាត់សម្រេចជាង ៦៤%ហើយ
គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់ និងទីលានកប់សំណល់រឹង នៅខេត្តពោធិ៍សាត់ ដែលកំពុងសាងសង់ក្រោមកម្ចីហិរញ្ញប្បទានរបស់ ADB ជាង ១២,៩លានដុល្លារ មកទល់បច្ចុប្បន្ន សម្រេចបានជាង ៦៤% ហើយ ។ នេះបើតាមកិច្ចប្រជុំរបស់រដ្ឋបាលខេត្ត កាលពីថ្ងៃទី ១៦ ខែកក្កដា កន្លងទៅនេះ។ ជាក់ស្ដែង សម្រាប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកដែលកំពុងអនុវត្តដោយក្រុមហ៊ុន គីរីដងរ៉ែក សម្រេចបាន ៦២% ហើយ។ មកទល់ពេលនេះ ក្រុមហ៊ុន បានសាងសង់លូថ្មីរួចរា...
អានបន្ថែមរដ្ឋាភិបាលចង់បង្កើតមជ្ឈមណ្ឌលនុយក្លេអ៊ែរ ខណៈបច្ចុប្បន្នកំពុងសិក្សាពីចិន និងរុស្ស៊ី
រដ្ឋាភិបាលកម្ពុជា មានផែនការចង់បង្កើតមជ្ឈមណ្ឌលព័ត៌មាននុយក្លេអ៊ែរ ដើម្បីលើកកម្ពស់ការយល់ដឹង និងទាញយកប្រយោជន៍ពីនុយក្លេអ៊ែរមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ខណៈបច្ចុប្បន្នកំពុងសិក្សាបន្ថែមពីប្រទេសចិន និងរុស្សី។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានឱ្យដឹងកាលពីថ្ងៃទី១៨ កក្កដា នេះថា កម្ពុជាបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ (MoU) ជាមួយសាជីវ...
អានបន្ថែមអគារមន្ទីរពិសោធន៍ជាតិសំណង់ នៃក្រសួងរៀបចំដែនដី បើកការដ្ឋានសាងសង់ជាផ្លូវការហើយ
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី ១៧ កក្កដា បានបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់អគារមន្ទីរពិសោធន៍ជាតិសំណង់ ជាផ្លូវការហើយ។ យោងតាមក្រសួង អគារនេះនឹងត្រូវសាងសង់ក្នុងបរិវេណទីស្ដីការក្រសួងដែនដីថ្មីនៅ ផ្លូវលេខ៣០៧ ក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គម្រោងនេះ នឹងត្រូវសាងសង់លើផ្ទៃដី ១ហិកតា មានអគារកម្ពស់ ២ ជាន់ និងត្រូវបែកចែកជា...
អានបន្ថែមគម្រោងប្ដូរមុខមាត់សួនច្បារនៅមុខក្រសួងការពារជាតិចាប់ផើ្តមអនុវត្តហើយ
ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានចាប់ផ្តើមការងាររៀបចំកែលម្អសួនច្បារមុខក្រសួងការពារជាតិ។ ការងារកែលម្អសួននេះ គឺគ្រោងបញ្ចប់នៅមុនពិធីសម្ពោធទីស្តីការក្រសួងការពារជាតិនៅពេលខាងមុខ។ លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងកាលពីព្រឹកមិញនេះថា ក្រុមការងារបាននិងកំពុងគាស់ការ៉ូឡា និងគាស់ដើមឈើចេញ ដើម្បីកែលម្អសួនច្បារឱ្យបានស...
អានបន្ថែមកម្ពុជាស្នើសុំកម្ចីពីចិនរួចហើយសម្រាប់គម្រោងស្ពានកំពង់ឆ្នាំង-កំពង់ធំ រង់ចាំតែចម្លើយប៉ុណ្ណោះ
រដ្ឋាភិបាលកម្ពុជាបានដាក់សំណើទៅរដ្ឋាភិបាលចិនរួចរាល់ហើយ ដើម្បីស្នើសុំឥណទានយកមកសាងសង់ស្ពានវែងជាងគេនៅកម្ពុជា ឆ្លងកាត់ទន្លេសាប តភ្ជាប់ពីខេត្តកំពង់ឆ្នាំងទៅខេត្តកំពង់ធំ ខណៈមកទល់បច្ចុប្បន្ន នៅមិនទាន់បានចម្លើយពីខាងភាគីចិននៅឡើយទេ។ នេះបើយោងតាមកាសែត ភ្នំពេញប៉ុស្តិ៍ ដែលស្រង់សំដី ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ។ ជុំវិញគម្រោងស្ពាននេះ ឯកឧត្តម វ៉ាស៊ឺម សុរិយា អ្នកនាំពាក្យក្រសួងសាធារណក...
អានបន្ថែមពហុកីឡដ្ឋានមរតកតេជោ អាចទទួលអ្នកទស្សនាបានច្រើនជាងគេលំដាប់ទី៣ក្នុងតំបន់អាស៊ាន
ពហុកីឡដ្ឋានមរតកតេជោ អាចទទួលបានអ្នកចូលទស្សនាព្រឹតិ្តការណ៍កីឡា បានរហូតដល់ ៧៥ ០០០ នាក់ ដែលជាប់ចំណាប់ថ្នាក់ទី ៣ ធៀបនឹងពហុកីឡាដ្ឋានផ្សេងៗទៀត ក្នុងតំបន់អាស៊ាន។ ពហុកីឡដ្ឋាន Bukit Jalil National Stadium នៃប្រទេសម៉ាឡេស៊ី ជាប់ចំណាត់ថ្នាក់លេខ១ ដែលអាចទទួលបានអ្នកចូលទស្សនារហូតដល់ ៨៧ ៤១១ នាក់ តាមដោយពហុកីឡដ្ឋាន Gelora Bung Karno Station នៃប្រទេសឥណ្ឌូនេស៊ី ដែលអាចទទួលអ្នកទស្សនា ៧៧ ១៩៣នាក់។ ដោយឡែក ចំណាត់ថ្នាក់...
អានបន្ថែមកូរ៉េកំពុងគូសប្លង់ និងរើសទីតាំងស្ពានអរិយក្សត្រ តែនឹងបញ្ចប់ពេលណាក្រសួងមិនបញ្ជាក់បានទេ
ក្រុមជំនាញប្រទេសកូរ៉េខាងត្បូង កំពុងសិក្សាគូសប្លង់ និងជ្រើសរើសទីតាំងសម្រាប់គម្រោងស្ពានឆ្លងទន្លេរវាងជ្រោយចង្វារ និងតំបន់អរិយក្សត្រ ប៉ុន្តែការសិក្សានឹងបញ្ចប់នៅពេលណា ឬស្ពាននឹងចាប់ផ្ដើមសាងសង់នៅឆ្នាំណា ក្រសួងនៅតែមិនទាន់បញ្ជាក់បាននៅឡើយទេ។ នេះបើយោងតាម ឯកឧត្តម វ៉ាស៊ីម សុរិយា អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីសប្ដាហ៍មុននេះ។ ឯកឧត្តម ថ្លែងថា៖ «ក្រុមការងារកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ និងគ...
អានបន្ថែម
