KrisEnergy នឹងឡើងតុលាការនៅខែក្រោយ ខណៈស្ថានភាពបូមប្រេងនៅមិនច្បាស់លាស់
ក្រុមហ៊ុន KrisEnergy ប្រកាសថា សំណុំរឿងស្នើរំលាយក្រុមហ៊ុន នឹងឡើងសាវនាការសម្រេចក្តី នៅថ្ងៃទី១២ ខែកក្កដា ខាងមុខនេះ ខណៈប្រតិបត្តិការបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ KrisEnergy (Cambodia) នៅកម្ពុជា បានផ្អាកបណ្តោះអាសន្ន។ កាលបរិច្ឆេទសវនាការនេះ ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនមេ បានប្រកាសរំលាយក្រុមហ៊ុនកាលពីថ្ងៃទី ៤ មិថុនា កន្លងមក ក្រោមហេតុផលជាប់បំណុលធ្ងន់ធ្ងរ មិនមានលទ្ធភាពសងត្រឡប់។ (អានបន្ថ...
អានបន្ថែមកម្ពុជាស្នើឱ្យបារាំងបោះទុនបន្ថែមជួយសាងសង់រោងចក្រផលិតទឹកស្អាតខ្នាតធំទី៣ នៅបាក់ខែង
កម្ពុជា កាលពីថ្មីនេះបានស្នើឱ្យប្រទេសបារាំង ពិចារណាវិនិយោគ ឬផ្តល់កម្ចីឥណទានបន្ថែម ដើម្បីសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងទី៣ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ សំណើនេះធ្វើឡើងក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ចម ប្រសិទ្ធ និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំកម្ពុជា ក្នុងឱកា...
អានបន្ថែមរដ្ឋមន្រ្តី ៣រូបនឹងរួមគ្នាពន្លឿន ប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចគំរូ
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យថ្មីមួយ បង្កើតគណៈកម្មធិការបច្ចេកទេសអន្តរក្រសួង ឱ្យមកពន្លឿនរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅខេត្តព្រះសីហនុ ដើម្បីជំរុញឱ្យខេត្តនេះក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ក្នុងពេលឆាប់ៗ។ បើយោងតាមអនុក្រឹត្យលេខ ៨២អនក្រ.បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០២១ គណៈកម្មាធិការនេះ មានសមាសភាពសរុបចំនួន ២៥រូប ដែលមានរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយ...
អានបន្ថែមវៀតណាមចង់ជំរុញកោះត្រល់ឱ្យក្លាយតំបន់ទេសចរណ៍ល្បី ឈ្នះកោះភូកេតនិងកោះបាលី
រដ្ឋាភិបាល និងក្រុមហ៊ុនឯកជនវៀតណាម កាលពីថ្មីៗនេះ បានបង្ហាញមហិច្ឆតាថា នឹងអភិវឌ្ឍកោះត្រល់បន្ថែមទៀតរហូតអាចយកឈ្នះតំបន់ទេសចរណ៍បែបឆ្នេរសមុទ្រល្បីៗក្នុងតំបន់ ដូចជាកោះភូកេតនៃប្រទេសថៃ និងកោះបាលីនៃប្រទេសឥណ្ដូនេស៊ីឱ្យបាននាពេលអនាគតដ៏ខ្លីខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Nikkei Asia របស់ប្រទេសជប៉ុន។ កោះត្រល់គ្រាន់តែជាកោះតូចមួយល្បីរឿងការផលិតទឹកត្រីមុនឆ្នាំ ២០១៣ ប៉ុន្តែដោយមើលឃើញសក្ដានុពល រដ្ឋាភិបាលវៀតណាមបានសម្រេចឱ...
អានបន្ថែមច្រកចេញនៃស្ពានអាកាសបន្លាស់ទិសទី១នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសាងសង់រួចរាល់ហើយ
ច្រកចេញនៃស្ពានអាកាសបន្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសម្រេចការសាងសង់រួចរាល់ហើយ ខណៈការសាងសង់ផ្លូវល្បឿនលឿនទាំងមូលសម្រេចប្រមាណ ៥០% ទៅ ៦០% ហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី៧ ខែមិថុនា នេះ។ ប្រភពដដែលបានបន្តថា ច្រកចេញនៃស្ពានបន្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿន នឹងអាចឱ្យយានជំនិះអាចធ្វើដំណើរចេញ ឬចូលផ្លូវល្បឿនលឿនងាយស្រួល មានសុវត្ថិភាព និងឆាប់រហ័ស មិ...
អានបន្ថែមរដ្ឋបាលខេត្តកំពតកំពុងកំណត់ទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោថ្មី
រដ្ឋបាលខេត្តកំពត និងភាគីពាក់ព័ន្ធ បាននឹងកំពុងចុះត្រួតពិនិត្យសិក្សាទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលទីក្រុងបូកគោថ្មី ដោយការដ្ឋានគ្រោងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ ក្រោយទីតាំងត្រូវបានកំណត់រួចជាស្រេច។ នេះបើតាមដំណើរចុះពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត កាលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។ ចំណុចដែលរដ្ឋបាលខេត្តកំពុងពិចារណាគឺ នៅទីតាំងស្នាក់ការចាស់របស់មន្ទីរបរិស្ថានខេត្តកំពត ជាប់នឹងផ្លូវនៅ...
អានបន្ថែមក្រុមហ៊ុនចិនគ្រោងសង់រោងចក្រផលិតកង់ឡានតម្លៃជាង ២០០ លានដុល្លារនៅខេត្តព្រះសីហនុ
ក្រុមហ៊ុនចិន Jiangsu General Science គ្រោងនឹងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ក្រោមទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិតសំបកកង់បានដល់ ៦លានគ្រាប់ ក្នុងមួយឆ្នាំៗ។ នេះបើយោងតាម European Rubber Journal។ រោងចក្រនេះនឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយរំពឹងថានឹងចំណាយពេល ១៥ខែ ដើម្បីបញ្ចប់ការសាងសង់ ហើយគ្រោងនឹងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ ...
អានបន្ថែមក្រសួងជំរុញក្រុមហ៊ុនពង្រឹងបច្ចេកទេសសាង់សង់ផ្លូវជាតិលេខ១៤៦B និងលេខ១៤៨
ដើម្បីធានាឱ្យផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ មានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង ក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញក្រុមហ៊ុនពង្រឹងលក្ខណៈបច្ចេកទេសបន្ថែមទៀត។ នេះបើតាមដំណើរចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណក...
អានបន្ថែមក្រុមហ៊ុនយក្សសិង្ហបូរីសម្រេចលក់អាជីវកម្មនៅប្រទេសខ្លួន មកផ្ដោតលើការវិនិយោគនៅកម្ពុជា
ក្រុមហ៊ុនអចលនទ្រព្យសិង្ហបូរីខ្នាតយក្ស ហុងឡៃហួត គ្រុប (HLH Group) សម្រេចលក់ភាគហ៊ុនទាំងអស់របស់ខ្លួនក្នុងអាជីវកម្មកសិដ្ឋានបែបរីសតនៅសិង្ហបូរី ក្នុងតម្លៃប្រមាណ ៣.៦ លានដុល្លារអាមេរិក ដើម្បីយកទុនមកផ្តោតលើអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងលក់ទិញជាមួយក្រុមហ៊ុន Gallop Green ដែលជាក្រុមហ៊ុនផលិតគ្រឿងសមុទ្រ ដោយនេះជាការលក់ភាគហ៊ុនសរុបចំនួន ១២,៦លានហ៊ុន។ ក្រុមហ៊ុន Gallop Green បាន...
អានបន្ថែមកម្ពុជាផលិតអគ្គិសនីបាន ២៧០០មេហ្គាវ៉ាត់ គ្រោងបង្កើនដល់ ១ម៉ឺនមេហ្គាវ៉ាតនៅឆ្នាំ២០៣០
កម្ពុជាអាចផលិតថាមពលអនុភាពអតិប្បរមា ២ ៧៣១មេហ្គាវ៉ាត់ គិតត្រឹមពេលបច្ចុប្បន្ន ខណៈរាជរដ្ឋាភិបាលកំពុងជំរុញការវិនិយោគលើរោងចក្រផលិតអគ្គិសនីបន្ថែមទៀត ដើម្បីបង្កើនអនុភាពរហូតដល់ទៅ ១០ ០០០ មេហ្គាវ៉ាត់ ត្រឹមឆ្នាំ២០៣០។ យោងតាមក្រសួងរ៉ែ និងថាមពល បច្ចុប្បន្នប្រភពថាមពលបានមកពីរោងចក្រដុតប្រេងខ្មៅមានអានុភាពសរុប ២៣៦មេហ្គាវ៉ាត់ រោងចក្រជីវម៉ាស ១១១ មេហ្គាវ៉ាត ស្ថានីយថាមពលពន្លឺព្រះអាទិត្យ ៣៦០មេហ្គាវ៉ាត់ រោងចក្រថាមពលដុតធ...
អានបន្ថែម
