ការដ្ឋានព្រលានភ្នំពេញថ្មីសម្រចបាន៤០%ហើយ ទោះស្ថិតក្នុងវិបត្តិកូវីដក្ដី
រូបភាពពី៖ Cambodia-SkylineSkyscraper គិតត្រឹមខែឧសភានេះ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចបានប្រមាណ ៤០% ហើយ ដោយការសាងសង់តាមផ្នែកសំខាន់នីមួយៗ អនុវត្តតាមផែនការគ្រោងទុក។ នេះបើយោងតាមតាមមន្រ្តីជំនាញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី កាលពីថ្ងៃសុក្រ កន្លងមកនេះ។ តាមការគ្រោងទុក អាកាសយានថ្មីនេះនឹងសាងសង់ចប់រួចរាល់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៣ បើទោះប្រទេសកំពុងមានវិបត្តិកូវីដ១៩ ក្ដី។ ...
អានបន្ថែមកម្ពុជាបើកដំណើរការអនុស្ថានីយអគ្គិសនី ២កន្លែង និងខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែភ្ជាប់មណ្ឌលគិរី-ក្រចេះ
ខ្សែបញ្ជូនតង់ស្យុងខ្ពស់មួយខ្សែតភ្ជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ព្រមទាំងអនុស្ថានីយអគ្គិសនី ២ កន្លែងទៀត នៅខេត្តមណ្ឌលគិរី ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើយោងតាម ឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា កាលពីថ្មីៗនេះ។ ឯកឧត្តម កែវ រតនៈ បានថ្លែងប្រាប់សារព័ត៌មាន Fresh News ថា ខ្សែបញ្ជូននេះ គឺខ្សែ ២៣០គីឡូវ៉ុល មានប្រវែង ១៣៣គីឡូម៉ែត្រ។ ដោយឡែក អនុស្ថានីយទាំង ២ កន្លែង ក៏មានតង់ស្យុង ...
អានបន្ថែមក្រុមហ៊ុនចិនគ្រោងពង្រីកវិសាលភាពវិនិយោគបន្ថែមក្នុងគម្រោង Long Bay នៅតារាសាគរ កោះកុង
ក្រុមហ៊ុនហ្សេងហេងគ្រុប (Zheng Heng Group) ដែលបច្ចុប្បន្នកំពុងដំណើរការវិនិយោគគម្រោងរមណីយដ្ឋានលំហែកាយខ្នាតធំ Long Bay ក្នុងខេត្តកោះកុង បានឱ្យដឹងថា ខ្លួនមានគម្រោងពង្រីកវិសាលភាពវិយោគបន្ថែមទៀតនៅក្នុងរមណីយដ្ឋានដ៏ធំមួយនេះ។ នេះបើតាមជំនួបសំណេះសំណាលរវាងរដ្ឋបាលខេត្តកោះកុង និងតំណាងក្រុមហ៊ុន កាលពីពេលថ្មីៗនេះ។ យោងតាមសារព័ត៌មាន Fresh News លោកឧកញ៉ា តឹង ភីពីង ប្រធានក្រុមហ៊ុនហ្សេងហេងគ្រុប បានថ្លែងបញ្ជាក់ថា គម្រោ...
អានបន្ថែមការដ្ឋានផ្លូវ Highway ថ្មីតម្លៃ ៦៣លានដុល្លារតភ្ជាប់មកទល់ដែនកម្ពុជា-ថៃស្ទឹងបត់សម្រេច ៧០%ហើយ
ការដ្ឋានផ្លូវល្បឿនលឿន (Highway) ថ្មីមួយខ្សែរបស់ថៃ ដែលតភ្ជាប់ពី បានណង់អៀន នៃស្រុកអារញ្ញប្រាថេតរបស់ខេត្តស្រះកែវ មកទល់ស្ពានមិត្តភាពថៃ-កម្ពុជាស្ទឹងបត់នៃខេត្តបន្ទាយមានជ័យ បច្ចុប្បន្នសម្រេចបានប្រមាណ ៧០%ហើយ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post របស់ប្រទេសថៃ កាលពីថ្ងៃទី២០ ឧសភា។ ប្រភពដដែលបានឱ្យដឹងថា ផ្លូវហាយវ៉េថ្មីនេះ មានឈ្មោះថា ផ្លូវ ៣៦៤៦ ជាផ្លូវ ៤ គន្លង មានប្រវែងសរុប ២៥ គីឡូម៉ែត្រ និងលាតសន្ធឹងឆ្លងកាត់ ផ...
អានបន្ថែមកម្ពុជានឹងនាំចេញប្រេងឆៅជាលើកដំបូងទៅទីផ្សារអន្តរជាតិ ៣០ម៉ឺនបារែល នៅខែឧសភានេះ
ក្រុមហ៊ុន KrisEnergy គ្រោងនឹងនាំចេញប្រេងឆៅដែលផលិតចេញពីអណ្ដូងអប្សារាទឹកដីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិជាលើកដំបូងប្រមាណ ៣០ម៉ឺនបារែល នៅក្នុងខែឧសភា នេះហើយ។ នេះបើយោងតាម ឯកឧត្តម ជៀប សួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល កាលពីថ្មីៗនេះ។ ឯកឧត្តម ថ្លែងថា ការនាំចេញលើកដំបូងនេះ គឺក្រុមហ៊ុន KrisEnergy គ្រោងនាំចេញបរិមាណ ចន្លោះពី ២៧៥ ០០០ ប៉ារ៉ែល ទៅ ៣០០ ០០០ ប៉ារ៉ែល អាស្រ័យលើស្ថានភាពជាក់ស្ដែង។ «ដោយឡែក បច...
អានបន្ថែមគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ពីបាត់ដំបងទៅកោះកុងសម្រេចបានជិត៥០% ហើយ
គិតត្រឹមពាក់កណ្តាល ខែឧសភា គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងកោះកុង បច្ចុប្បន្នសម្រេចបាន ៤៨,៧៧% ហើយ។ នេះបើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីម្សិលមិញនេះ។ ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងផ្លូវជាតិលេខ១០ បានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងបន្តការងារសាងសង់យ៉ាងសស្រាក់សស្រាំ ទោះកម្ពុជាកំពុងជួបប្រទះនៃការឆ្លងរីករាលដ...
អានបន្ថែមស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ លេចចេញរូបរាងហើយ
គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តម្លៃ ២ពាន់លានដុល្លារ បានឈានទៅមុខមួយជំហានទៀត ដោយស្ពានអាកាសផ្លាស់ប្តូរទិសទី១ នៃការិយាល័យគ្រប់គ្រងគម្រោងទី៣ នៃគម្រោងនេះបានចាប់ផ្តើមបានលេចចេញរូបរាងហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី១៧ ខែឧសភា នេះ។ ប្រភពដដែលបានឱ្យដឹងថា ស្ពានអាកាសផ្លាស់ប្តូរទិសទី១ នេះបានបញ្ចប់ការដំឡើងធ្នឹមតភ្ជាប់ (Girder) ដែលជារបកគំហើញដ៏សំខាន់មួយ...
អានបន្ថែមកំពង់ផែថ្មីតម្លៃ១.៥លានដុល្លារនៅក្រុងខេមរភូមិន្ទ ចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការ
ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកោះកុង បានបើកការដ្ឋានសាងសង់កំពង់ផែថ្មីតម្លៃ១.៥លានដុល្លារ ជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី១៣ ឧសភា នេះ ដើម្បីសម្រួលការធ្វើដំណើររបស់អ្នកទេសចរ និងការដឹកទំនិញកសិផល។ មានទីតាំងស្ថិតនៅតាមដៃព្រែកកោះប៉ោ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កំពង់ផែថ្មីនេះ សាងសង់ជាប្រភេទបេតុងអាម៉េ មានប្រវែង ៦៩ម៉ែត្រ និងទទឹង ១៦,៥ម៉ែត្រ ព្រមជាមួយនឹងស្ពានបេតុងភ្ជាប់ទៅផែប្រវែង ២៨ម...
អានបន្ថែមការសិក្សាគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដើរទៅមុខមួយជំហានទៀតហើយ
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល កាលពីថ្ងៃទី១០ ខែឧសភា បានប្រជុំអនឡាញជាមួយនឹងអភិបាលខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ក៏ដូចជាមន្រ្តីពាក់ព័ន្ធ ដើម្បីពន្លឿនផែនការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ នេះសឱ្យឃើញថាគម្រោងនេះ ដើរទៅមុខមួយជំហានទៀតហើយ។ ក្នុងកិច្ចប្រជុំ ក្រុមការងារពិភាក្សាលើប្លង់ដែលស្នើដោយ JICA និងប្លង់ដែលស្នើឡើងដោយក្រុមហ៊ុនចិន China Railway International Grou...
អានបន្ថែមរដ្ឋាភិបាលអនុម័តគម្រោងសាងសង់រោងចក្រធំៗ ២កន្លែងទៀត តម្លៃប្រមាណ ៥លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រចំនួន ២កន្លែង ទៀត តម្លៃសរុប ៤,៧ លានដុល្លារអាមេរិក នៅខេត្តបាត់ដំបង និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន GREEN POWER BIOCHEMICAL CO., LTD ដែលនឹងវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតជីវគីមី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ចំណែកឯ ក្រុមហ៊ុនទី ២ គឺក្រុមហ៊...
អានបន្ថែម
