កីឡដ្ឋានតម្លៃ១៦០ លានដុល្លារ បំពាក់កៅអីបានជាង ១ម៉ឺនកន្លែងហើយ គ្រោងបញ្ចប់ទាំងស្រុងខែឧសភា

កីឡដ្ឋានមរតកតេជោដែលកំពុងសាងសង់ឡើងក្រោមថវិកាជំនួយឥតសំណងរបស់ចិនជាង ១៦០លានដុល្លារ បច្ចុប្បន្នត្រូវបានបំពាក់កៅអីបានជាង ១២.០០០ កន្លែងហើយ ដោយគ្រោងនឹងបញ្ចប់ការងារសាងសង់ទាំងស្រុងនៅខែឧសភានេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគ.ជ.ប.អ (CAMSOC) បានឱ្យដឹងកាលពីថ្ងៃទី២៣ ខែមីនា នេះថា៖ « ការបំពាក់កៅអីអង្គុយសម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបានជាង ១២.០០០កៅអី ហើយ គឺនៅសល់តែជាង ៤០.០០០កៅអីទៀតប៉ុណ្ណោះ។ លោកបន្...

អាន​បន្ថែម

សាលាក្រុងកំពុងសម្រុកបញ្ចប់ការដ្ឋានផ្លូវស្ពាននិងប្រឡាយនានាដើម្បីត្រៀមការពារទឹកជំនន់ក្នុងរដូវវស្សា

អាជ្ញាធររាជធានីភ្នំពេញ បានលើកឡើងថា បើទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅតែកើនឡើងក្ដី ការងារស្តារប្រឡាយ និងជួលជុលផ្លូវស្ពាននានាទូទាំងរាជធានីភ្នំពេញ ក៏នៅតែបន្ត ដើម្បីត្រៀមការពារទឹកជំនន់ ក្នុងរដូវវស្សាដែលខិតជិតមកដល់។ ជាក់ស្តែង កាលពីថ្ងៃ២២ ខែមីនា ឆ្នាំ២០២១ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា មន្ទីរសាធារណការភ្នំពេញ សហការជាមួយមន្ទីរធនធានទឹក និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ...

អាន​បន្ថែម

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារសង់រួចមុនពេលកំណត់ ២ខែ ដោយបើកឱ្យប្រើប្រាស់ពីថ្ងៃនេះតទៅ

ស្ពានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ក្នុងទឹកដីខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នហើយ ចាប់ពីថ្ងៃនេះតទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងដើម្បីអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ។ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសដូច្នេះក្នុងដំណើរចុះត្រួតពិនិត្យស្ពានកាលពីព្រឹកថ្ងៃទី២៣ ខែមីនា។ ឯកឧត្តមបាន...

អាន​បន្ថែម

ការដ្ឋានផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ

ផ្លូវថ្មីទទឹង ៣០ ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ សម្រេចបាន ៩០% ហើយ ខណៈបច្ចុប្បន្ន ក្រុមការងារសាងសង់កំពុងតម្លើងបង្គោលភ្លើង និងដាំផ្កាលើសួនច្បារចំកណ្តាល។ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា៖ «សម្រាប់ពេលនេះក្រុមការងារកំពុងតម្លើងបង្គោលភ្លើងលើមហាវិថីថ្មីទទឹង ៣០ ម៉ែត្រ ចាប់បុរីអង្គរ ដល់ផ្លូវមុខហ្រ្គេនភ្នំពេញ ចំនួន១០០បង្គោលសិន»។ ដោយ...

អាន​បន្ថែម

ជប៉ុនផ្ដល់ជំនួយឥតសំណងជាង ៥២លានយេន សាង់សងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តចំនួន៥

រដ្ឋាភិបាលជប៉ុន សម្រេចផ្ដល់ជំនួយឥតសំណង់ជាង ៥២លានយេន ឬស្មើនឹងជាង ៤៨ ម៉ឺនដុល្លារអាមេរិក ដើម្បីសាងសង់អគារសុខាភិបាល និងផ្តល់ឧបករណ៍បច្ចេកទេសមួយចំនួន ក្នុងខេត្តមណ្ឌលគិរី ព្រះវិហារ សៀមរាប ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងក្នុងពិធីចុះហត្ថលេខាផ្ដល់ជំនួយ កាលពីថ្ងៃទី១៧ ខែមីនា នេះថា ថវិកាជាង៤៨ ម៉ឺនដុល្លារនេះនឹងត្រូវប្រើប្រាស់សម្រាប់គម...

អាន​បន្ថែម

ផ្លូវមួយចំនួននៅម្ដុំទួលគោកបិទចរាចរ ២៩ថ្ងៃ ដើម្បីសាងសង់ប្រព័ន្ធការពារទឹកជំនន់

មន្ទីសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាសបិទចរាចរផ្លូវលេខ ៦០៨ ត្រង់ទីតាំងប្រសព្វផ្លូវលេខ ៣១៥ ចំនួន ២៩ ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។ ការបិទផ្លូវនេះគឺដោយសារតែ ក្រុមការនឹងសាងសង់លូប្រអប់ទំហំ ២ម x ២ម តាមបណ្តោយផ្លូវលេខ ៣១៥ ដល់ចំណុចផ្លូវលេខ ៦០៨ ប្រសព្វនៃផ្លូវលេខ ៣១៥ និងផ្លូវលេខ ៥៩៨។ ការតំឡើងប្រព័ន្ធលូប្រអប់នេះទៀតសោត គឺដើម្បីភ្ជាប់ទៅស្ថានីយ៍បូមទឹកទួ...

អាន​បន្ថែម

រោងចក្រសូឡាដ៏ធំ អានុភាព ៣៩ មេហ្គាវ៉ាត់នៅបន្ទាយមានជ័យ ភ្ជាប់ចូល​បណ្ដាញអគ្គសនីជាតិជាស្ថាពរ

រោងចក្រសូឡាដ៏ធំ អានុភាព ៣៩ មេហ្គាវ៉ាត់ នៅខេត្តបន្ទាយមានជ័យ ត្រូវបានតភ្ជាប់ចូលបណ្ដាញអគ្គិសនីជាតិជាស្ថាពរកាលពីថ្មីៗនេះ។ នេះបើយោងតាមសារព័ត៌មាន PR Newswire កាលពីថ្ងៃ ១០ មីនា កន្លងទៅ។ គម្រោងនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនចិន Shanxi Electric Power Engineering ដោយមានក្រុមហ៊ុន JR Solar ជាអ្នកផ្គត់ផ្គង់បន្ទះកញ្ចក់សូឡាទាំងអស់។ បើយោងតាមប្រភពដដែល រោងចក្រនេះ គឺជាគម្រោងថាមពលកកើតឡើងវិញ (ថាមពលបៃតង) ធំជាងគេ...

អាន​បន្ថែម

កម្ពុជា ឡាវ និងវៀតណាម ឯកភាពគ្នាពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣

នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម បានសម្រេចឯកភាពគ្នាគៀងគរធនធានពីដៃគូអភិវឌ្ឍន៍ ដើម្បីពន្លឿនការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធឆ្លងប្រទេសធំៗ ៣ រួមមាន ផ្លូវរថភ្លើងភ្នំពេញ-ហូជីមិញ ផ្លូវល្បឿនលឿនហាណូយ-វៀងចន្ទន៍ និងផ្លូវរថភ្លើងវៀងចន្ទន៍-វង្សអាន ។ នេះបើយោងតាមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ។ ការពន្លឿនការស្ថាបនាផ្លូវល្បឿនលឿន និងផ្...

អាន​បន្ថែម

គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុនឹងពន្យារការបើកការដ្ឋានសាងសង់ទៅពាក់កណ្តាលឆ្នាំ២០២២

គម្រោងពង្រីកកំពង់ផែខេត្តព្រះសីហនុជំហានទី១ ដែលគ្រោងនឹងសាងសង់ឡើងក្នុងឆ្នាំ២០២១នេះ នឹងត្រូវពន្យារទៅពាក់កណ្តាលឆ្នាំ២០២២ វិញ ដោយសារវិបត្តិជំងឺកូវីដ-១៩។ នេះ​បើតាម​ការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់នៃកំពង់ផែស្វ័យតក្រុងព្រះសីហនុ។ លោក សុខគល់ ចិន្តា ប្រធានរដ្ឋបាលនៃអង្គភាពគ្រប់គ្រងគម្រោងកំពង់ផែស្វយ័តក្រុងព្រះសីហនុបានប្រាប់សារព័ត៌មាន cambonomist កាលពីថ្មីៗនេះថា ការពន្យារពេលនេះ ទី១គឺដោយសារតែជំងឺកូវីដ-១៩ ផង និងទី២ ...

អាន​បន្ថែម

ខណៈពិភពលោកកំពុងមានវិបត្តិ ទីផ្សារអចលនទ្រព្យវៀតណាមបែរជាមានសន្ទុះ ពិសេសទីផ្សារការិយាល័យ

ទីផ្សារការិយាល័យនៅទីក្រុងហាណូយប្រទេសវៀតណាម បាន និងកំពុងទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់ ពិសេសក្នុងវិបត្តិកូវីដ-១៩ នេះ អ្នកវិនិយោគភាគច្រើនកំពុងទិញ និងសាងសង់ការិយាល័យទុក ដោយរំពឹងថាក្រោយកូវីដ ទីក្រុងមួយនេះនឹងក្លាយជាបណ្ដុំការិយាល័យរបស់ក្រុមហ៊ុនធំៗជាច្រើន។ នេះបើយោងតាមទិន្នន័យរបស់ CBRE វៀតណាម។ ប្រភពដដែលបានវិភាគទៀតថា មូលហេតុដែលធ្វើឱ្យទីផ្សារមួយនេះរីកចម្រើនទោះស្ថិតក្នុងវិបត្តិកូវីដក្ដី រួមមាន ទីផ្សារការ...

អាន​បន្ថែម