គម្រោងព្រលានយន្តហោះភ្នំពេញថ្មី ដោះស្រាយវិវាទដីបានជាង ៤៣% ហើយ

វិវាទដីធ្លីដែលប៉ះពាល់ការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី តម្លៃជាង១,៥ ពាន់លានដុល្លារ របស់ក្រុមហ៊ុន OCIC មកទល់ពេលនេះ បានដោះស្រាយរួចរាល់ជាង ៤៤%ហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបានឱ្យដឹងថា គិតចាប់ពីពេលចាប់ផ្តើមដោះស្រាយ មកទល់ខែធ្នូឆ្នាំ ២០២០ ដីដែលបានដោះស្រាយរួចមានសរុបជាង ១,១ពាន់ហិកតា ឬស្មើនឹង ៤៣,៧៥ % នៃផ្ទៃដីសរុបជាង ២,៦ ពាន់ហិកតា។ លើសព...

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ៨ តម្លៃជិត ១០០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចអនុម័តឱ្យក្រុមហ៊ុនឯកជនសាងសង់រោងចក្រ០៥ កន្លែង មន្ទីរពេទ្យ០២ កន្លែង និងស្ថានីយអគ្គិសនីសូឡា 0១ កន្លែង សរុបទុនវិនិយោគជិត ១០០ លានដុល្លារ នៅខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ស្វាយរៀង កណ្តាល និងរាជធានីភ្នំពេញ។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន Mayco Furniture Company Limited ដែលនឹងវិនិយោគ ៣,៨ លានដុល្លារ បង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទី...

អាន​បន្ថែម

កម្ពុជាបើកសម្ពោធអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ជាផ្លូវការ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បានបើកសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ថ្មីមួយ នៅខណ្ឌព្រែកព្នៅ។ ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលនេះ គឺដើម្បីបង្រៀនទៅអ្នកបើកបររថយន្តធុនធ្ងន់ ទាំងបច្ចេកទេស និងច្បាប់។ ឯកឧត្តម បន្តថា៖ «ធនធានអ្នកធ្វើការបើកបរនៅមាន...

អាន​បន្ថែម

ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅខែមីនា ខាងមុខនេះ

ការដ្ឋានស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នឹងបញ្ចប់ការសាងសង់ទាំងស្រុងជាស្ថាពរ នៅខែមីនា ខាងមុខនេះ ខណៈរដ្ឋាភិបាលក៏នឹងបើកការដ្ឋានសាង់សង់ផ្លូវជាតិលេខ ៧១សេ តភ្ជាប់ជាមួយនឹងស្ពានស្ទឹងត្រង់-ក្រូចឆ្មារ នេះ ក្នុងខែជាមួយគ្នាផងដែរ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈនេះ។ ស្ពានស្ទឹងត្រង់-ក្រូចឆ្...

អាន​បន្ថែម

ឯកឧត្តម ស៊ុន ចាន់ថុល៖ ស្ពានក្រចេះ-កំពង់ធំ គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ ២០២១ នេះ

គម្រោងស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ពីខេត្តក្រចេះ ទៅខេត្តកំពង់ធំ គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងឆ្នាំនេះ ក្រោយការសិក្សាត្រូវបានបញ្ចប់។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ កាលពីថ្ងៃទី ៤ កុម្ភៈនេះ។ ឯកឧត្តម បានបញ្ជាក់ថា ស្ពាននេះនឹងបើកការដ្ឋានក្នុងឆ្នាំនេះ តែមិនទាន់បានបញ្ជាក់កាលបរិច្ឆេទ ថានៅខែណានៅឡើយទេ។ ...

អាន​បន្ថែម

ការដ្ឋានកំពង់ផែទេសចរណ៍កោះទន្សាយសម្រេច ៥៥% ហើយ គ្រោងបញ្ចប់នៅខែសីហានេះ

ការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ដែលមានទីតាំងនៅត្រើយប៉ែកដីគោកខេត្តកែប មកទល់បច្ចុប្បន្នសម្រេចបាន ៥៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅខែសីហា ខាងមុខនេះ ក្រោយយឺតយ៉ាវមួយរយៈដោយសារវិបត្តិកូវីដ និងកត្តាបច្ចេកទេស។ លោក ម៉ម ទូច ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ០២ ខែកុម្ភៈ នេះថា៖ «កំពង់ផែនេះមានទំហំប្រមាណ ៣៤០០ម៉ែត្រការ៉េ ដែលមានជម្រៅពី ៣ម ទៅ ៤.៧០ម នឹង...

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ២ តម្លៃជាង ៥០០ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានអនុម័តឱ្យក្រុមហ៊ុនឯកជនវិនិយោគសាងសង់រោងចក្រធំៗចំនួន ២ តម្លៃជាង ៥០០ លានដុល្លារ នៅខេត្តកំពត និងកំពង់ឆ្នាំង។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន Shunying Pulp and Paper Co Ltd, ដែលនឹងវិនិយោគ ៥០៤ លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតក្រដាស ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ ដោយឡែក ក្រុមហ៊ុនទី ២ គឺក្រុមហ៊ុន Shun Xin Lug...

អាន​បន្ថែម

សម្តេច ហ៊ុន សែន បើកការដ្ឋានរោងចក្រទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រទឹកស្អាតចំការមន

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ០១ ខែកុម្ភៈ នេះ បានអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតម្លៃជាង ១៩០ លានដុល្លារនៅបាក់ខែង ក៏ដូចជាបើកសម្ពោធរោងចក្រទឹកស្អាតនៅចំការមនផងដែរ ដែលរោងចក្រទាំង២ នឹងអាចផ្គត់ផ្គង់ទឹកស្អាតសរុបជាង ៤៥ ម៉ឺន ម៉ែត្រគូប ក្នុងមួយថ្ងៃ នៅឆ្នាំ ២០២៤។ រោងចក្រទឹកស្អាតបាក់ខែង នឹងត្រូវសាងសង់ដោយប្រើថវិកាប្រមាណ ១៩០លានដុល្លារ ដែលជាសហហិរញ្ញប្បទានរបស់ភ្នាក់ងារអភិវ...

អាន​បន្ថែម

អាកាសចរស៊ីវិលគ្រោងរៀបចំឱ្យមានផ្លូវហោះចុះឡើងដែលមានស្ដង់ដានៅកោះពេជ្រ

មន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីព្រឹកថ្ងៃទី២៨ ខែ មករា កន្លងមកនេះ បានចុះត្រួតពិនិត្យ និងសម្របសម្រួលសុវត្ថិភាពទីលានចុះចតឧទ្ធម្ភាចក្រ នៅកោះពេជ្រ ហើយក៏ត្រៀមរៀបចំឱ្យមានផ្លូវហោះចុះ និងផ្លូវហោះឡើងដែលមានស្ដង់ដាជាងមុននៅទីនោះផងដែរ។ ឯកឧត្តម ខាន់ វណ្ណា អគ្គនាយកបច្ចេកទេសនៃរដ្ឋលេខាធិការអាកាសចរស៊ីវិល បានឱ្យដឹងកាលពីថ្ងៃថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នេះថា៖ «ការត្រួតពិនិត្យនិងរៀបចំឱ្យមានផ្លូវហោះចុះឡើងនេះ...

អាន​បន្ថែម

ស្ថានីយសូឡាខ្នាតតូចមួយនៅសៀមរាមបើកដំណើរការ ខណៈស្ថានីយ ៣ ធំៗទៀត ក៏គ្រោងនឹងបើកក្នុងឆ្នាំនេះដែរ

ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព ៣២គីឡូវ៉ាត់ នៅខេត្តសៀមរាប បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីថ្ងៃទី២៧ ខែមករា កន្លងមកនេះ ខណៈរោងចក្រថាមពលសូឡា ៣ ផ្សេងទៀត សរុបអនុភាពជាង ១១០ មេហ្គាវ៉ាត ក៏គ្រោងដាក់ដំណើរការក្នុងដើមឆ្នាំ ២០២១ នេះដែរ។ បើយោងតាមក្រសួងបរិស្ថាន ស្ថានីយនេះមានទីតាំងស្ថិតនៅ មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អានភ្នំគូលែន ដែលអាចផលិតថាមពលបានក្នុងរង្វង់ ១៥០គីឡូវ៉ាត់ម...

អាន​បន្ថែម