ក្រសួងរ៉ែបើកឱ្យឯកជនដេញថ្លៃធ្វើអាជីវកម្មបូមខ្សាច់លើទីតាំងទំហំជាង២ពាន់ហិកតានៅខេត្តពីរ
ក្រសួងរ៉ែ និងថាមពល បានប្រកាសជ្រើសរើសក្រុមហ៊ុនធ្វើអាជីវកម្មល្បាយខ្សាច់នៅលើទីតាំងចំនួន ០៧កន្លែង លើផ្ទៃសរុបប្រមាណ ២១៤៣,២ ហិកតា ដោយក្នុងនោះ ៣ទីតាំងនៅខេត្តកោះកុង និង ៤ទីតាំងទៀតនៅខេត្តព្រះសីហនុ។ នេះបើយោងតាមលិខិតចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងរ៉ែ និងថាមពល។ ទីតាំងដែលស្ថិតក្នុងខេត្តកោះកុង រួមមាន ទីតាំងទី១ ស្ថិតនៅឃុំតានូន ស្រុកបូទុមសាគរ មានទំហំ ១០៩ហិកតា ទីតាំងទី២ ស្ថិតនៅឃុំអណ្តូងទឹក និងឃុំកណ្តាល ...
អានបន្ថែមសហគ្រិនស្ត្រីឆ្នើមពីក្រោយភាពជោគជ័យនៃគម្រោងខុនដូល្បី Urban Village បង្ហាញពីគន្លឹះធ្វើអាជីវកម្ម
«ទោះកើតមកជាស្រ្តីមានរាងកាយតូច និងមានកម្លាំងទន់ខ្សោយជាងបុរសក្ដី មិនមែនមានន័យថាស្រ្តីមាន ខួរក្បាលតូចជាង ឬឆ្លាតចាញ់បុរសនោះទេ » លោកស្រី Catherine Chan ស្ថាបនិក និង នាយិកាប្រតិបត្តិនៃគម្រោង Urban Village & Factory Phnom Penh និងនាយិកាក្រុមហ៊ុន Goldfame Group។ លោកស្រី Catherine Chan គឺជាអ្នកដឹកនាំស្ត្រីមួយរូបដែលបច្ចុប្បន្នកំពុងគ្រប់គ្រងអាជីវកម្មតម្លៃរាប់ពាន់លានដុល្លារ ទាំងក្នុងវិស័យអចលនទ្រព្យ និង...
អានបន្ថែមវិវឌ្ឍនភាពលម្អិតនៃដំណើរការសាងសង់ព្រលានយន្តហោះសៀមរាបថ្មីតម្លៃជាង ៩០០លានដុល្លារ
គម្រោងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី (AIAI) ចាប់ផ្ដើមសាងសង់ ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ មកម្ល៉េះ ដោយគ្រោងនឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែ ពោលគឺនៅឆ្នាំ ២០២៣។ គម្រោងនេះ នឹងចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា រួមជាមួយនឹងផ្ទៃដីនៃតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០០០ ហិកតា ទៀតផង។ គិតមកត្រឹមខែធ្នូ នេះ គម្រោងទាំងមូលសម្រេចបានប្រមាណ ៣៥% ហើយ។ បើយោងតាមរបាយការណ៍របស់ក...
អានបន្ថែមក្រុមហ៊ុនវិស្វកម្មជប៉ុនទទួលសាងសង់រថភ្លើងល្បឿនលឿនឆ្លងសមុទ្រតម្លៃ ២,៤ពាន់លានដុល្លារពីប្រទេសសិង្ហបូរីទៅម៉ាឡេស៊ី
ក្រុមហ៊ុនវិស្វកម្មរបស់ជប៉ុន Penta-Ocean Construction កាលពីថ្មីៗនេះ ឈ្នះការដេញថ្លៃអនុវត្តការងារសាងសង់មួយផ្នែកធំនៃគម្រោងរថភ្លើងល្បឿនលឿនតភ្ជាប់ពីទីក្រុង Johor Bahru នៅប្រទេសម៉ាឡេស៊ី ទៅសិង្ហបូរី ក្រោមការអនុម័តដោយអាជ្ញាធរដែនដីរបស់សិង្ហបុរី (LTA) ។ ក្រុមហ៊ុន Penta-Ocean នឹងទទួលខុសត្រូវលើផ្នែកសាងសង់ផ្លូវក្រោមដី សាងសង់ស្ថានីយចំណត Woodland North នៅសិង្ហបូរី ស្ថានីយ Bukit Chaga នៅម៉ាឡេស៊ី អគារគយ អគារអន្ត...
អានបន្ថែមស្ថានីយប្រេងអប្សរាបានបញ្ចេញដំណក់ប្រេងដំបូងបង្អស់របស់កម្ពុជាហើយថ្ងៃនេះ
ស្ថានីយប្រេងអប្សរា បានបញ្ចេញដំណក់ប្រេងដំបូងបង្អស់របស់កម្ពុជាហើយ នៅថ្ងៃទី ២៩ ខែ ធ្នូ ២០២០នេះ ក្រោយបញ្ចប់ការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមទំព័រហេ្វសប៊ុករបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អណ្តូងប្រេងទី ១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា បានបញ្ចប់ការសាងសង់នៅថ្ងៃទី ២៣ ធ្នូ ២០២០ និងចាប់ផ្តើមផលិតចេញប្រេងដំណក់ដំបូង នៅថ្ងៃទី ២៩ ខែ ធ្នូ ២០២០នេះ។ ក្រៅពីនេះ មានអណ្តូ...
អានបន្ថែមធនាគារពិភពលោកគ្រោងវិនិយោគអភិវឌ្ឍន៍គម្រោងសេដ្ឋកិច្ចខៀវ (Blue Economy) នៅកោះកុង
ធនាគារពិភពលោក គ្រោងនឹងវិនិយោគអភិវឌ្ឍន៍គម្រោងសេដ្ឋកិច្ចខៀវ ឬ Blue Economy នៅប្រទេសកម្ពុជា ដោយខេត្តកោះកុងអាចនឹងត្រូវជ្រើសរើសជាគោលដៅមួយក្នុងចំណោមគោលដៅដទៃនៃការអនុវត្តគម្រោងនេះ។ នេះបើតាមលទ្ធផលកិច្ចប្រជុំស្តីពីពីវឌ្ឍនភាព យុទ្ធសាស្រ្ត និងផែនការគ្រប់គ្រងធនធានតំបន់ឆ្នេរតាមបែបសមាហរណកម្ម នៅខេត្តកោះកុង កាលពីថ្ងៃទី ២៨ ធ្នូ កន្លងមកនេះ។ លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង បានឱ្យដឹងថាបច្ចុប្បន្នអាជ្ញាធរកំ...
អានបន្ថែមក្រសួងរ៉ែនិងថាមពល៖ អនុម័តឱ្យក្រុមហ៊ុនឯកជន២ រុករករ៉ែលើដីជាង ២ម៉ឺនហិកតានៅខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី
ក្រសួងរ៉ែ និងថាមពល កាលពីថ្ងៃទី ២១ ខែធ្នូ កន្លងមកនេះ បានសម្រេចចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនឯកជនចំនួន ២កន្លែង ដើម្បីបន្តរុករករ៉ែលើផ្ទៃដីសរុបជាង ២ម៉ឺនហិកតានៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តរតនគិរី។ ក្រុមហ៊ុនទី១ គឺក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល ( ខេមបូឌៀ) លីមីធីត (RENAISSANCE MINERALS (CAMBODIA) LIMITED) ដែលនឹងប្រតិបត្តិការរុករករ៉ែលើផ្ទៃដី ទំហំ ១០៧.១០ គីឡូម៉ែត្រក្រឡា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយឡែកក្រ...
អានបន្ថែមអគារក្រសួងសាធារណការថ្មីនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែមករា
អគារទីស្ដីការក្រសួងថ្មី គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ នេះបើយោងតាមការឱ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម បានឱ្យដឹងដូច្នេះក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងមកនេះ។ កិច្ចប្រជុ...
អានបន្ថែមក្រុមហ៊ុនដាណឺម៉ាក និងម៉ាឡេស៊ីឈ្នះការដេញថ្លៃរចនាប្លង់មេកោះសិប្បនិម្មិតទំហំ១៨០០ហិកតានៅ Penang
ក្រុមហ៊ុនវិស្វកកម្ម និងស្ថាបត្យកម្ម ពីប្រទេសដាណឺម៉ាក និងម៉ាឡេស៊ី កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ យកការងាររៀបចំរចនាប្លង់មេ សម្រាប់គម្រោងអភិវឌ្ឍកោះសិប្បនិម្មិតទំហំ ១៨០០ហិកតា នៅទីក្រុងPenang ប្រទេសម៉ាឡេស៊ី។ គម្រោងនេះមានឈ្មោះថា BiodiverCity (ទីក្រុងជីវៈចម្រុះ) ដែលនឹងត្រូវរចនាជាទីក្រុងដ៏ធំមួយ ពោលគឺអាចទទួលអ្នកស្នាក់នៅដល់ទៅ ១៦ ០០០ នាក់ នៅតាមបណ្តោយមាត់ទឹកប្រវែង ២៥ គីឡូម៉ែត្រ ឆ្នេរប្រវែង ៤,៦ គីឡូម៉ែត្រ ...
អានបន្ថែមអ្នកឧកញ៉ា ពុង ឃាវសែ ស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណាដែលចង់ធ្វើការលើគម្រោងរបស់ OCIC
អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាប្រធានក្រុមហ៊ុន OCIC និងប្រធានសមាគមអ្នកសាងសង់កម្ពុជា ក៏ដូចជា ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា កាលពីថ្ងៃទី ១៩ ធ្នូ នេះ បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ា បើកចំហរ និងស្វាគមន៍ជានិច្ចរាល់ក្រុមហ៊ុនសំណង់ណា ដែលចង់ធ្វើការងារឲ្យគម្រោងនានារបស់ OCIC។ អ្នកឧកញ៉ា បានមានប្រសាសន៍ថា៖ «យើងមិនដែលបិទទេ គឺយើងបេីកចំហរ អ្នកណាចាប់អារម្មណ៍ចង់មកធ្វើការ អាចដាក់ស្នើមកបាន សម្រាប់គម្រោងនានារប...
អានបន្ថែម
