រដ្ឋាភិបាលសម្រេចលើកកម្ពស់គុណភាពផ្លូវជាតិ ៣ ខ្សែនៅក្នុងខេត្តកំពត

រដ្ឋាភិបាលកាលពីពេលថ្មីៗនេះ សម្រេចសាងសង់ និងស្ដារគុណភាពផ្លូវ ៣ ខ្សែបន្ថែមទៀត នៅក្នុងខេត្តកំពត រួមមានផ្លូវជាតិលេខ៤១ លេខ៣១ និងលេខ ៣៣ ដែលបច្ចុប្បន្នកំពុងរង់ចាំការអនុម័តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតែប៉ុណ្ណោះ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសអញ្ជើញបើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។ (អានបន្ថែម) សម្ដេច បានមានប្រសាសន៍ថា៖ «ម្សិលមិញ ខ្ញុ...

អាន​បន្ថែម

សម្ដេច ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានស្ពានកោះនរានៅចុងខែតុលានេះ

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋានសាងសង់ស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា នៅចុងខែតុលានេះហើយ។ នេះបើតាមយោងតាមប្រសាសន៍ សម្តេច ក្នុងពិធីសម្ពោធមជ្ឈមណ្ឌល ព្រីនស៍ម៉ាណ័រ កាលពីថ្ងៃទី ០៧ តុលានេះ។ សម្ដេចបានមានប្រសាសន៍ថា៖ «ថ្ងៃទី២៦ ខែតុលា ខ្ញុំនឹងទៅបើកការដ្ឋានទៀត កសាងស្ពានតភ្ជាប់កោះពេជ្រ ទៅកោះនរា។ ធ្វើទៀត! អ្វីដែលយើងធ្វើ យើងត្រូវតែធ្វើ កុំខ្វល់ពីសម្ដីអ្នកដទៃ»។ យ៉ាងណាមិញ ទាក់ទិននឹងព័ត៌មានលម្...

អាន​បន្ថែម

ផ្សារទំនើប AEON ៣ នៅផ្លូវ ៦០ម៉ែត្របើកការដ្ឋានសាងសង់ជាផ្លូវការ

ក្រុមហ៊ុនជប៉ុន កាលពីព្រឹកថ្ងៃទី ៧ ខែតុលានេះ បានបើកការដ្ឋានសាងសង់ផ្សារទំនើបAEONទី ៣ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ បន្ទាប់ពីជោគជ័យលើកគម្រោងផ្សារទំនើបអេអនទី១ និងទី២ នៅកម្ពុជា។ ពិធីបើកការដ្ឋាននេះធ្វើឡើងក្រោមវត្តមានរបស់ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏ដូចជាតំណាងក្រុមហ៊ុនជប៉ុន AEON MALL (CAMBODIA) CO.,LTD ។ មានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ គម្រោងផ្សារទំន...

អាន​បន្ថែម

មជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងបង្អស់នៅកម្ពុជាតម្លៃ ៨៥លានដុល្លារ បើកសម្ពោធជាផ្លូវការហើយ

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីព្រឹកថ្ងៃទី ៧ ខែតុលា នេះ បានអញ្ជើញជាអធិបតីភាព បើកសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ»។ មណ្ឌលកម្សាន្តព្រីនស៍ ម៉ាណ័រ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល ពោលគឺមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ គម្រោងនេះ លាតសន្ធឹងលើផ្ទៃដី ជិត ១៣ហិកតា ដែលសាងសង់ដោយក្រុមហ៊ុនចិន ព្រីនស៍ ខលឈ័រ អេន ធួរីហ្សឹម ឌីវ...

អាន​បន្ថែម

ក្រុមការងារកំពុងសម្រុកសាងសង់ភូមិកីឡាដើម្បីជាកន្លែងស្នាក់នៅសម្រាប់កីឡាករជាង៧ពាន់នាក់

ក្រុមការងារសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ កំពុងសម្រុកសាងសង់ភូមិកីឡា ដើម្បីឱ្យបញ្ចប់ទៅតាមផែនការកំណត់ ពោលគឺឱ្យទាន់ការប្រកួតកីឡា ស៊ីហ្គេម នៅឆ្នាំ ២០២៣ ខាងមុននេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឱ្យដឹងកាលពីថ្ងៃទី ០៥ តុលានេះ ថាភូមិកីឡានេះជាផ្នែកមួយនៃគម្រោងកីឡដ្ឋានមរតកតេជោ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យទាន់ពេលវេលាដែលកម្ពុជ...

អាន​បន្ថែម

យុវជនខ្មែរ ៥ រូបគ្រោងនឹងបាញ់ផ្កាយរណបចេញពីខ្មែរទៅទីអវកាសដំបូងបង្អស់នៅឆ្នាំក្រោយ

សិក្សានុសិស្សខ្មែរ ៥ នៃវិទ្យាស្ថាន Liger Leadership Academy កំពុងរួមគ្នាបង្កើតជាផ្កាយរណបខ្នាតតូចមួយដំបូងបង្អស់នៅកម្ពុជា ហើយគ្រោងនឹងបាញ់ផ្កាយរណបនេះចេញពីប្រទេសខ្មែរទៅអវកាសនៅឆ្នាំក្រោយ។ គម្រោងនេះ មានឈ្មោះថា Liger CubeSat ដែលជាគម្រោងរួមរបស់សិស្សវិទ្យាល័យ ៥ រូប និងគ្រូបង្វឹក ៦ រូបដែលជាអ្នកមានបទពិសោធន៍ទាក់ទងនឹងអវកាសជាច្រើនឆ្នាំ។ CubeSats គឺជាឧបករណ៍ដែលស្រដៀងនឹងផ្កាយរណប ឬផ្កាយរណបខ្នាតតូចដែលមានមុខងារ...

អាន​បន្ថែម

ផ្សារទំនើបអន្តរជាតិព្រីនស៍ ម៉ល នៅខេត្តព្រះសីហនុបើកឱ្យដំណើរការសាកល្បង

ផ្សារទំនើបអន្តរជាតិព្រីនស៍ ម៉ល (Prince Mall) ដែលមានទីតាំងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានបើកសម្ពោធដំណើរការសាកល្បងហើយ ក្រោមវត្តមានពីសំណាក់អភិបាលរងខេត្តព្រះសីហនុ លោក គង់ វិតាណ: កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២០ នេះ។ គម្រោងផ្សារទំនើបនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Prince Huan You Real Estate Cambodia Group Co. Ltd សាងសង់លើផ្ទៃដី ៥ ម៉ឺនម៉ែត្រក្រឡា។ ផ្សារទំនើបនេះ រួមមានអាជីវកម្មធំៗចំនួន៥ រួមមាន ...

អាន​បន្ថែម

ក្រសួងសាធារណការបញ្ចប់ការសិក្សាផ្លូវក្រវ៉ាត់ក្រុងទី៤ ហើយ

ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣០ កញ្ញានេះ បានឱ្យដឹងថា មកដល់បច្ចុប្បន្ន ក្រសួងបានបញ្ចប់ការសិក្សាផ្លូវក្រវាត់ក្រុងទី៤ ហើយ។ ឯកឧត្តមបានមានប្រសាសន៍ថា ទោះបីជាយើងជួបប្រទះបញ្ហាកូវីដ ១៩ ក៏ដោយ រដ្ឋាភិបាននៅតែបន្តគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា …តូយ៉ាងការកសាងផ្លូវក្រវាត់ក្រុងទី ៣ កំពុងដំណើរការ ហើយផ្លូវក្រវាត់ក្រុងទី ៤ បានបញ្ចប់ការសិក្សាហើយ។ គម្រោងសា...

អាន​បន្ថែម

កូរ៉េផ្ដល់កម្ចី ៥០លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តកោសល្យវិច្ច័យមួយនៅកម្ពុជា

សាធារណរដ្ឋកូរ៉េខាងត្បូង ផ្ដល់កម្ចី ៥០លានដុល្លារអាមេរិក ដើម្បីសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្រ្តកោសល្យវិច្ច័យមួយនៅប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់វិជ្ជាជីវៈផ្នែកកោសល្យវិច្ច័យនេះ ក៏ដូចជាបង្កើនសម្ព័ន្ធមិត្តរវាងប្រទេសទាំង២។ លោក ឡុង ឌីម៉ង់ ឯកអគ្គររាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានឱ្យដឹងកាលពីថ្ងៃទី ២៩ កញ្ញាថា៖ «មជ្ឈមណ្ឌលនេះនឹងផ្ដោតទៅលើការបណ្ដុះបណ្ដាលដល់ចៅក្រម ព្រះរាជអាជ្ញា សមត្ថកិច្ចទាំងឡាយ ក្នុងកិច្...

អាន​បន្ថែម

អ្នកឧកញ៉ា ពុង ឃាវសែ ចុះពិនិត្យការដ្ឋានព្រលានយន្តហោះថ្មី យ៉ាងតិច ៦ខែម្ដងដើម្បីពន្លឿនការសាងសង់

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ឬ OCIC នឹងបន្ដចុះត្រួតពិនិត្យការដ្ឋានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី យ៉ាងតិច៦ខែម្ដង ដើម្បីលើកទឹកចិត្ដដល់អ្នកសាងសង់ និងពន្លឿនដំណើរថាសាងសង់ឱ្យទៅតាមផែនការ។ នេះបើយោងតាមការឱ្យដឹងក្នុងដំណើរចុះត្រួតពិនត្យការដ្ឋានរួមរវាង ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងអ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្ងៃទី...

អាន​បន្ថែម