រោងចក្រស្លដែកតម្លៃ១៧ លានដុល្លារនៅខេត្តកំពង់ស្ពឺនឹងបើកដំណើការឆាប់ៗនេះ
រោងចក្រផលិតដែក ស្ល (រំលាយ)ចេញពីដែកអេតចាយ ដែលប្រមូលពីក្នុងស្រុក គ្រោងនឹងដំណើរការក្នុងពេលឆាប់ៗនេះ ដែលនឹងផលិតដែកផ្គត់ផ្គង់ក្នុងស្រុកបម្រើឱ្យវិស័យសំណង់ និងចូលរួមកាត់បន្ថយការនាំចូលដែកពីបរទេស។ រោងចក្រនេះ មានទីតាំងស្ថិតនៅស្រុកឧត្តុង ខេត្តកំពង់ស្ពឺ វិនិយោគដោយក្រុមហ៊ុនចិន ហុង ឌី សេង (ខេមបូឌា) ស្ទីល ឯ.កជាមួយទឹកប្រាក់ប្រមាណជិត១៧ លានដុល្លារ។ រោងចក្រនេះ ដំណើរការដោយការប្រមូលដែកអេតចាយក្នុងស្រុក និងនាំចូលដែ...
អានបន្ថែមមីយ៉ាន់ម៉ាពុះគម្រោងបង្កើតទីក្រុងយ៉ាំងហ្គោនថ្មីជាផ្នែកៗ ដើម្បីជំរុញសក្ដានុពលការវិនិយោគ
រូបភាព៖ UK-ASEAN Business Council រដ្ឋាភិបាលមីយ៉ាន់ម៉ា បានបែងចែកតំបន់អភិវឌ្ឍន៍ពាណិជ្ជកម្ម «ទីក្រុងយ៉ាំងហ្គោន» របស់ខ្លួនជា ២ តំបន់ ដើម្បីបង្កើនការប្រកួតប្រជែងពាណិជ្ជកម្ម និងការវិនិយោគពីក្រុមហ៊ុនធំៗរបស់ចិន។ គម្រោងទីក្រុងយ៉ាំងហ្គោនថ្មីនេះ នឹងរៀបចំជាតំបន់ពាណិជ្ជកម្មឧស្សាហកម្មលើទំហំដីប្រមាណ ៨ ពាន់ ហិកតា នៅតាមដងទន្លេយ៉ាំងហ្គោន ដែលនឹងត្រូវចំណាយទឹកប្រាក់ប្រមាណ ៨ ពាន់លានដុល្លារ។ តាមប្លង់ដំបូង គម្...
អានបន្ថែមក្រុមហ៊ុនហ្វាំងឡង់ធានាផលិតថាមពលពន្លឺព្រះអាទិត្យ ២០០ មេហ្កាវ៉ាត់នៅកម្ពុជារយៈពេល ៥ ឆ្នាំ
ក្រុមហ៊ុនបច្ចេកវិទ្យាប្រទេសហ្វាំងឡង់ Wärtsilä បានចុះហត្ថលេខាជាមួយនឹងអគ្គីសនីកម្ពុជា (EDC) លើគម្រោងរោងចក្រថាមពល C7 ស្ថិតនៅទីក្រុងភ្នំពេញ ដោយធានាផ្គត់ផ្គង់ថាមពលអគ្គីសនីនៅកម្ពុជាសម្រាប់រយៈពេល ៥ ឆ្នាំ។ នេះបើយោងតាមគេហទំព័រ Power Engineering កាលពីថ្ងៃទី ១៧ កញ្ញានេះ។ ចំពោះកិច្ចព្រមព្រៀងនេះទៀតសោត ក្រុមហ៊ុន SchneiTec ដែលជាក្រុមហ៊ុនផ្គត់ផ្គង់វិស្វកម្មថាមពលអគ្គីសនី នឹងទទួលគ្រប់គ្រងអនុវត្តលើគម្រោងនេះ។ ក...
អានបន្ថែមUrban Village សហការជាមួយសមាគមអចលនទ្រព្យសកលដើម្បីពង្រឹងការលក់ក្នុងកំឡុងកូវីដ ១៩
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Village កាលពីថ្ងៃទី ១៤ កញ្ញា ២០២០នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមនអចលនទ្រព្យសកល (GRA) ដើម្បីពង្រឹងការលក់របស់ខ្លួន ក្នុងកំឡុងវិបត្តិកូវីដ ១៩។ លោក Ben Li ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Village បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា ៖ «អនុស្សារណៈយោគយល់នេះ គឺដើម្បីជាការជួយគាំទ្រគ្នាទៅវិញទៅមក ពោលគឺ ខាងសមាគម (GRA) នឹងជួយពង្រឹកការលក់...
អានបន្ថែមសម្ដេច ហ៊ុន សែន ស្នើឱ្យខេត្តកំពតសិក្សាបង្កើតតំបន់រដ្ឋបាល និងសាងសង់ពហុកីឡដ្ឋានថ្មី
រូបតំណាង សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យរដ្ឋបាលខេត្តកំពត សិក្សាលទ្ធភាពរៀបចំតំបន់រដ្ឋបាលប្រមូលផ្តុំ និងគម្រោងសាងសង់ពហុកីឡាដ្ឋានថ្មីមួយទៀតនៅក្នុងខេត្តនេះ។ នេះបើយោងតាមរដ្ឋបាលខេត្តកំពតកាលពីថ្ងៃទី ១២ កញ្ញា កន្លងទៅនេះ។ បើយោងតាម រដ្ឋបាលខេត្តកំពត ក្រុមការងារកំពុងធ្វើការយ៉ាងសកម្មសិក្សា លើសំណើរបស់សម្ដេចនាយករដ្ឋមន្ត្រីនេះ ដោយនឹងរាយការណ៍លទ្ធផលជូនសម្ដេចក្រោយសិក្សារួចក្នុងពេលឆាប់ៗ។ បន្ថែមពីនេ...
អានបន្ថែមក្រុមហ៊ុនសិង្ហបូរីកំពុងទិញដីទំហំ ១,២ ហិកតា នៅទួលគោកដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ
ក្រុមហ៊ុន Public Housing Development (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ HLH Group (ហុង ឡៃហួត គ្រុប) កាលពីថ្មីៗនេះ បានព្រមព្រៀងជាមួយ ឡៅ ចាន់ណារ៉ា ទិញដីទំហំ ១,២ ហិកតា នៅខណ្ឌទួលគោក ដើម្បីសាងសង់គម្រោងអភិវឌ្ឍចម្រុះថ្មីមួយ។ យោងតាមសារព័ត៌មាន The Business Times ភាគីទាំង ២ បានព្រមព្រៀងលើការទិញលក់នេះ កាលពីថ្ងៃទី ១១ ខែកញ្ញា កន្លងមកនេះ ក្នុងតម្លៃ ២២.៥ លានដុល្លារអាមេរិក។ HLH Group បានឱ្យដឹងថា ការទិញដីនេះគ...
អានបន្ថែមគម្រោងពង្រីកផ្លូវជាតិលេខ ៣ សម្រេចបាន ៨០% ហើយ
គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣ សម្រេចបាន ៨០% ហើយបច្ចុប្បន្នកំពុងសាងសង់សួនច្បារចែកទ្រូងផ្លូវ និងសាងសង់ស្ពានរំលងផ្លូវផងដែរ។ នេះបើយោងតាមឯកឧត្ដម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងដំណើរចុះពិនិត្យវឌ្ឍនភាពនៃផ្លូវនេះកាលពីថ្ងៃទី១០ កញ្ញា កន្លងទៅ។ ឯកឧត្តម បានឱ្យដឹងថា តាមលក្ខណៈបច្ចេកទេស ការសាងសង់សួនច្បារចែកទ្រូងផ្លូវនេះ ត្រូវរក្សាគម្លាតពី១,៥គីឡូម៉ែត្រ ទៅ២គីឡូម៉ែត្រ នៅ...
អានបន្ថែមវៀតណាមអនុម័តរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រតម្លៃជាង ៩ពាន់លានដុល្លារដើម្បីស្ដារសេដ្ឋកិច្ច
រដ្ឋាភិបាលវៀតណាម កាលពីថ្មីៗនេះ បានអនុម័តគម្រោងលំនៅដ្ឋាន និងរមណីយដ្ឋានទេសចរណ៍ជាប់សមុទ្រដ៏ធំសម្បើមមួយតម្លៃប្រមាណ ៩,៣ ពាន់ដុល្លារ នៅក្នុងតំបន់ឆ្នេរ Can Gio ជាយក្រុងហូជីមិញ។ គម្រោងអភិវឌ្ឍន៍នេះ មានចម្ងាយ ៤០ គម ពីទីក្រុងហូជីមិញ លាតសន្ធឹងនៅលើផ្ទៃដីព្រៃកោងកាងទំហំជិត ៨ ម៉ឺនហិកតា ហើយកំពុងត្រូវបានអនុវត្តដោយក្រុមហ៊ុនភាគហ៊ុន Can Gio Tourist Urban Joint Stock Company ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធ...
អានបន្ថែមកម្ពុជាបើកដំណើរការច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មី នៅខេត្តស្វាយរៀង
ច្រកទ្វារព្រៃវល្លិ៍ ដែលជាច្រកទ្វាអន្តរជាតិកម្ពុជា-វៀតណាមថ្មីនៅខេត្តស្វាយរៀង តម្លៃជាង ៦លានដុល្លារ បានបើកឱ្យដំណើរការជាបណ្ដោះអាសន្នហើយ ដោយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ នេះបើយោងឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១០ កញ្ញា នេះ។ ឯកឧត្តម បានមានប្រសាសន៍ថា៖ «យើងមកកន្លែងនេះ គឺដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍នេះ និងរៀបចំនីតិវីធីយ៉ាងណាដើម្បីសម្រួលរាល់ទំនិ...
អានបន្ថែមឧកញ៉ា សៀ ឫទ្ធី នឹងសាងសង់បណ្តុំសហគ្រាសធុនតូច និងមធ្យម តម្លៃ ៣០ លានដុល្លារ នៅតាខ្មៅ
ក្រុមហ៊ុន WorldBridge Industrial Developments Co., Ltd. នឹងសាងសង់គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ លើផ្ទៃដីប្រមាណជាង ៦ហិកតា នៅក្រុងតាខ្មៅ។ មានទីតាំងនៅជិតគម្រោងលំនៅដ្ឋានតម្លៃសមរម្យ តាមបណ្ដោយផ្លូវជាតិលេខ ២១ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ គម្រោងនេះគ្រោងនឹងបើកការសាងសង់នៅខែតុលាខាងមុននេះ ហើយនឹងបញ្ចប់ជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២១។ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹ...
អានបន្ថែម
