តើវិនិយោគិនចិនបាត់ពីទីផ្សារអចលនទ្រព្យកម្ពុជាដូចម្ដេចនិងប៉ះពាល់អ្នកក្នុងស្រុកយ៉ាងណា?

ដោយៈ Eric Wong Chon Lap ការរីករាលដាលនៃវីរុសកូវីដ១៩ មិនត្រឹមតែបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចប៉ុណ្ណោះទេ វាក៏បានធ្វើឱ្យវិនិយោគិនចិនផ្អាកធ្វើដំណើរមកប្រទេសកម្ពុជាផងដែរ។ នេះជាកត្ដាចំបងធ្វើឱ្យទីផ្សារអចលនទ្រព្យកម្ពុជាបាត់បង់ប្រភពវិនិយោគសំខាន់បំផុតរបស់ខ្លួន។ ផ្ទុយស្រឡះពីប៉ុន្មានឆ្នាំមុន ដែលវិនិយោគិនចិនសម្រុកទិញខុនដូនៅកម្ពុជា បច្ចុប្បន្នដោយសារតែវិបត្តិកូវីដ វិនិយោគិនភាគច្រើនបានផ្អាកការទិញលក់។ លើសពីនេះ គោ...

អាន​បន្ថែម

CEO សណ្ឋាគារអន្ដរជាតិកំពូលៗ បង្ហាញពីយុទ្ធសាស្រ្តសំខាន់ៗ ៣ ចំណុច ដើម្បីឆ្លងផុតពីវិបត្តិកូវីដ

ឧស្សាហកម្មបដិសណ្ឋារកិច្ចគឺ ជាវិស័យមួយដែលទទួលរងគ្រោះខ្លាំងបំផុតពីការរាតត្បាតនៃមេរោគកូវីដ១៩។ គិតត្រឹម៤ខែ ដំបូងនៃ ២០២០ ភ្ញៀវទេសចបរទេសមកកម្ពុជា ធ្លាក់ចុះជាង៧០% អាជីវកម្មទេសចរណ៍ជិត ៣០០០ កន្លែងបានផ្អាកដំណើរការ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីដ្ឋានជាងសរុប ១០០០ កន្លែងបានបិទទ្វា ដែលបង្កឲ្យប្រជាជនរាប់ម៉ឺននាក់បាត់បងការងារ នេះបើយោងតាមសារព័ត៌មានកោះសន្តិភាពចុះផ្សាយកាលពី ខែមិថុនានេះ។ ជាលទ្ធផល វិបត្តិនេះអាចនឹងធ្វើវិស...

អាន​បន្ថែម

ប្រៀបធៀបអត្រាការកម្ចីទិញផ្ទះរបស់ធនាគារធំៗមួយចំនួនក្នុងអំឡុងវិបត្តិកូវីដ១៩

អត្រាការប្រាក់ ចាត់ទុកថាគឺជាកត្តាក៏ចំបង និងសំខាន់មួយចំណោមកត្តាសំខាន់ផ្សេងៗទៀត មុននឹងសម្រេចថានឹងស្នើសុំកម្ចីទិញគេហដ្ឋានពីធនាគារណាមួយ។ ទោះបីស្ថិតក្នុងស្ថានភាពវិបត្តិកូវីដដូចនេះក្ដី ក៏នៅមានឱកាស ដោយសង្កេតឃើញថា ធនាគារមួយចំនួនបានកាត់បន្ថយអត្រាការប្រាក់ ក្នុងគោលបំណងដើម្បីជំរុញលំហូរសាច់ប្រាក់ និងនឹងកំណើនសេដ្ឋកិច្ច។ ដូច្នេះសម្រាប់អ្នកដែលកំពុងស្វែងរកប្រាក់កម្ចីទិញផ្ទះនៅពេលនេះ គឺអាចនឹងទទួលបានអត្ថប្រយោជន៍ដែលម...

អាន​បន្ថែម

សហព័ន្ធអ្នកសាងសង់អាស៊ានពិភាក្សាអំពីវិធីយកឈ្នះវិបត្តិកូវីដក្នុងកិច្ចប្រជុំលើកទី ៤៩

សហព័ន្ធអ្នកសាងសង់អាស៊ាន ឬ ASEAN Constructors Federation (ACF) បានបើកកិច្ចប្រជុំក្រុមប្រឹក្សាលើកទី ៤៩ តាមរយៈការធ្វើសន្និសីទវីដេអូតាមប្រព័ន្ធអ៊ីនធឺណិតកាលពីខែចុងខែ មិថុនា កន្លងមកនេះ ដើម្បីពិភាក្សាអំពីការអភិវឌ្ឍន៍នៃឧស្សាហកម្មសំណង់នៅក្នុងតំបន់ ក៏ដូចជាជួយគ្នារកដំណោះស្រាយ និងវិធីយកឈ្នះវិបត្តិកូវីដ។ កិច្ចប្រជុំក្រុមប្រឹក្សា ACF គឺជាការប្រជុំប្រចាំឆ្នាំដែលផ្តល់ឱកាសដល់សមាជិកនីមួយៗរបស់ខ្លួនរួមមានទាំងសមាគម...

អាន​បន្ថែម

CBRE: ស្ថានភាពផ្សារទំនើប ក្នុងត្រីមាសទី ២ ស្ថិតនៅដក ១៩% ក្រោមបន្ទាត់គោល តែចាប់ផ្ដើមងើបឡើងវិញបណ្ដើរៗ

ទីផ្សារតូបជួលក្នុងផ្សារទំនើប ឬ Retail នៅកម្ពុជា គិតត្រឹមចុងខែមិថុនា គឺនៅអវិជ្ជមាន ពោលគឺ ដក១៩% ក្រោមបន្ទាត់គោល ប៉ុន្តែទីផ្សារនេះត្រូវបានព្យាករណ៍ថា នឹងមានសន្ទុះឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ២០២០។ នេះបើយោងតាមរបាយកាណ៍ របស់ភ្នាក់ងារអចលនទ្រព្យ CBRE Cambodia ចេញផ្សាយ កាលពីថ្ងៃទី ៧ ខែកក្កដានេះ។ បើយោងតាម Google Mobility Tracker ទីផ្សារតូបជួល បានធ្លាក់ចុះដល់ ដក៤៥% ក្រោមបន្ទាត់គោល កាលពីដើមខែមេសា និង ដក២២% នៅអំ...

អាន​បន្ថែម

ឥណទានសរុបកើនឡើង ២០,៧% ក្នុងឆមាសទី១ វិស័យសំណង់និងអចលនទ្រព្យមានចំណែកជាង២៨%

ឥណទានសរុបរបស់អតិថិជននៅកម្ពុជា កើនឡើង ២០,៧% ឬស្មើនឹង២៦,៧ ប៊ីលានដុល្លារ (ជិត ១ លានគណនី) ក្នុងឆមាសទី ១ នៃឆ្នាំ ២០២០ ដោយក្នុងនោះ ឥណទានដែលផ្ដល់ឱ្យវិស័យសំណង់ និងអចលនទ្រព្យមានសរុប ២៨,៨%។ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី ១ របស់ធនគារជាតិនៃកម្ពុជា។ របាយការណ៍នេះបានបន្តថា ឥណទានត្រូវបានផ្ដល់ទៅវិស័យសំខាន់ៗជាច្រើន ដែលក្នុងនោះ កម្ចីទិញផ្ទះជាកម្មសិទ្ធិបុគ្គលរួមចំណែក ១១,៦% ការជួញដូរអចលនទ្រព្យ ៨% និងសំណង់ ៩,២%។ ...

អាន​បន្ថែម

យុទ្ធសាស្ត្រជោគជ័យសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ក្នុងឱនភាពទីផ្សារបច្ចុប្បន្ន

ក្រៅពីការបញ្ចុះតម្លៃដែលកំពុងប្រជែងគ្នាពេញទីផ្សារ កំពុងតែបន្តជាមួយនឹងការផ្គត់ផ្គង់ ខុនដូយ៉ាងលើសលុប អ្នកអភិវឌ្ឍន៍អចលនទ្រព្យ កំពុងត្រូវបានជំរុញឱ្យបង្កើតយុទ្ធសាស្រ្តថ្មីៗដើម្បីវាយលុក ឬរក្សាទិសដៅនៃការលក់របស់ពួកគេ ព្រោះការលក់នៅតែមានស្ថេរភាពដដែលសម្រាប់ការអភិវឌ្ឍន៍ខុនដូភាគច្រើន តែលក់ទំាងតម្លៃធ្លាក់ចុះនេះ គឺជារឿងមួយគួរឱ្យកត់សម្គាល់បំផុត នៅក្រុងព្រះសីហនុ។ ភាពងាយរកបាន បានក្លាយជាកត្តាកំណត់ជោគជ័យសម្រាប់ការអ...

អាន​បន្ថែម

កូវីដ១៩-ផលប៉ះពាល់លើភតិសន្យា និង ការទូទាត់ថ្លៃជួលក្នុងប្រទេសកម្ពុជា

ជំងឺរាតត្បាតសាកលកូវីដ១៩ កំពុងបន្តរីករាលដាល ហើយអ្នកជួលផ្ទះនៅកម្ពុជា កំពុងពិនិត្យមើលដោយយកចិត្តទុកដាក់ថា តើស្ថានភាពនេះ អាចចាត់ទុកថាជា “ប្រធានសក្តិ” (force majeure) ដើម្បីអះអាងការបញ្ឈប់ឬកាត់បន្ថយការបង់ថ្លៃជួលរបស់ខ្លួន បានដែរឬទេ។ នៅថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការពីការផ្ទុះឡើងនៃជំងឺឆ្លងវីរុស នេះឆ្នាំ ២០១៩ (“ COVID-១៩”) ថាជាជំងឺរាតត្បាតទូទាំងពិភពលោក។ ជាកា...

អាន​បន្ថែម

បណ្ឌិត គីម ហ៊ាង៖ អ្វីដែលខ្ញុំបារម្ភជាងគេ គឺបរទេសមិនមកហើយ ខ្មែរមិនធ្វើទៀត ហ្នឹងគឺជារឿងមួយធំហ្មង!

ខុសប្លែកពីអ្នករកស៊ីមួយចំនួនដែលផ្អាកសកម្មភាពគម្រោងរបស់ខ្លួន ព្រោះតែខ្លាចខាតដោយសារផលប៉ះពាល់ពីមេរោគកូវីដ១៩ ដែលកំពុងបន្តគម្រាមកំហែងសុខភាពពិភពលោក និងមិនដឹងថាពេលណាទើបបានស្រាយស្បើយទៅវិញនេះ លោកបណ្ឌិត គីម ហ៊ាង អ្នកជំនាញ និងជាវិនិយោគិនអចលនទ្រព្យឆ្នើមមួយរូបនៅកម្ពុជា បែរជាបន្តអភិវឌ្ឍគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនលោកទៅវិញ។ ឆ្លើយនឹងសំណួរអ្នកសារៈព័ត៌មានដែលបានចោទសួរថា ក្នុងស្ថានភាពផ្ទុះកូវីដ១៩ នេះ  តែហេតុដូចម្ត...

អាន​បន្ថែម

CBRE៖ អត្រាជួល/លក់ការិយាល័យ ចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីខែនេះទៅ

អត្រាការិយាល័យលក់/ជួលរួច (occupancy rate) ចាប់ផ្តើមធ្លាក់ចុះចាប់ពីខែនេះទៅ បន្ទាប់ពីនៅថេរ ក្នុងត្រីមាសដំបូង។ ចំណែកអត្រាជួលថ្មី (Rent Rate) ក៏នឹងចាប់ផ្តើមថយខ្លាំងរហូតជិតដល់ចុងឆ្នាំ ក្រោយពីទើបតែបានងើបឡើងតែបន្តិចប៉ុណ្ណោះ កាលពីមុនផ្ទុះកូវីដ១៩ មួយខែ។ អត្រាជួលធ្លាក់ចុះខ្លាំងនេះ មាននិន្នាការបញ្ច្រាសពីអត្រាផ្គត់ផ្គង់ការិយាល័យថ្មី ដែលមានស្ថានភាពថេរ កាលពីដើមឆ្នាំ ហើយនឹងកើនចំនួនច្រើនខ្លាំង រហូតឆ្នាំក្រោយតែម្ត...

អាន​បន្ថែម