អគារកំពស់៦ជាន់មួយទៀតបាក់នៅខេត្តកែប សម្លាប់មនុស្ស ៧នាក់ និង២៥នាក់រងរបួស
អគារកំពស់ ៦ជាន់ កំពុងស្ថិតនៅក្នុងការសាងសង់ស្ថិតនៅក្រុងកែប បានបាក់រលំកាលពីរសៀលថ្ងៃទី៣ ខែមករា ដែលបណ្តាលឲ្យមនុស្សប្រមាណ៧នាក់ស្លាប់ និង២៥នាក់ផ្សេងទៀត រងរបួស ខណៈក្រុមការងារសង្រ្កោះជួយជនរងគ្រោះ កំពុងបន្តការរុករក។ ហេតុការណ៍បាក់រលំអគារដែលកំពុងដំណើរការសាងសង់កំពស់ ៦ជាន់ កើតឡើងនៅម៉ោង ៤ និង១៥នាទីរសៀល មានទីតាំងស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ យោងតាមសេចក្តីប្រកាសព័ត៌មានរដ្ឋបាលខេត្តកែប នៅថ្ងៃព...
អានបន្ថែមកំណើនសេដ្ឋកិច្ចកម្ពុជារំពឹងនឹងសម្រេចក្នុងរង្វង់ ៧ភាគរយ ឆ្នាំ២០២០
សេដ្ឋកិច្ចប្រទេសកម្ពុជា ត្រូវបានរំពឹងថានឹងសម្រេចក្នុងរង្វង់ ៧ភាគរយ នៅឆ្នាំ២០២០ ដោយសារការនាំចេញនឹងបន្តមានកំណើនខ្ពស់ លំហូរចូលនៃវិនិយោគបរបរទេស វិស័យទេសចរណ៍ និងវិស័យសំណង់ និងអចលនទ្រព្យ នៅតែបន្តកើនឡើង។ នៅក្នុងរបាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារឆ្នាំ២០១៩ និងទស្សនវិស័យឆ្នាំ២០២០ ដែលចេញផ្សាយកាលពីថ្ងៃទី២ មករា ធនាគារជាតិនៃកម្ពុជា កំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២០ ផ្អែកលើការព្យាករពីការងើបឡើងវិញ...
អានបន្ថែមសណ្ឋាគារលំដាប់ផ្កាយប្រកាសបិទទ្វារពាក់ព័ន្ធកតា្តផ្ទៃក្នុង៖ អ្នកជំនាញ
សណ្ឋាគារលំដាប់ខ្ពស់ ចាប់ពីផ្កាយបួន និងផ្កាយប្រាំ បានប្រកាសបិទអាជីវកម្មរបស់ខ្លួនកាលពីពេលថ្មីៗនេះ នៅក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងអាជីវកម្ម។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ឃើញថា ការបិទទ្វារអាជីវកម្ម គឺមិនមែនជាសញ្ញាអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍ជាទូទៅឡើយ។ សណ្ឋាគារចាស់វស្សា ដែលបានដំណើរការ ២៣ឆ្នាំ នៅភ្នំពេញ The Great Duke Hotel ដែលកាលពីដំបូងមានឈ្មោះថា Inter-continental បានប្រកាសបិទទ្វារ ឈប់ដំណើ...
អានបន្ថែមក្រសួងរៀបចំដែនដីនឹងប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងចាប់ផ្តើមអនុវត្ត ការប្រមូលចំណូលពីការផ្តល់សេវាព័ត៌មានសុរិយោដី តាមប្រព័ន្ធអេឡិចត្រូនិក ហើយការប្រមូលនេះគឺដើម្បីជាគុណប្រយោជន៍ដល់ថវិកាជាតិ។ យោងតាមប្រកាសអន្តរក្រសួង ស្តីពីការផ្តល់សេវាព័ត៌មានសុរិយោដីតាមប្រព័ន្ធអេឡិចត្រូនិក ចុះថ្ងៃទី២៤ ខែធ្នូ លក្ខខណ្ឌ និង នីតិវិធីនៃការប្រមូលចំណូលពីសេវានេះ នឹងចាប់ផ្តើមអនុវត្ត ក្រោយការប្រកាសរបស់រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនី...
អានបន្ថែមវិនិយោគិនបានប្តូរចំណាប់អារម្មណ៍ទៅលើអចលនទ្រព្យនៅក្រៅរាជធានីភ្នំពេញ
ដោយ Eric Wong Chon Lap នៅទីក្រុងភ្នំពេញអ្នកអភិវឌ្ឍន៍បានផ្តោតលើការដាក់លក់ផ្ទះនិងខុនដូថ្មីៗក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រហូតមកដល់ពេលនេះមានជាង ១៥.០០០ យូនីតនៅក្នុងទីក្រុង ពីការអភិវឌ្ឍន៍ខុនដូដែលបានដាក់ដំណើរការនៅចន្លោះឆ្នាំ ២០១៦ និង ២០១៨។ បញ្ហាប្រឈមធំមួយដែលទីផ្សារលំនៅដ្ឋាន និងខុនដូត្រូវប្រឈម គឺថ្លៃដើមនៃការវិនិយោគបានកើនឡើងទន្ទឹមនឹងការឡើងថ្លៃដីធ្លីនៅភ្នំពេញដែលនាំឱ្យមានការកើនឡើងនៃតម្លៃលក់។ អ្...
អានបន្ថែមតំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី បើកដំណើរការផ្លូវការ
តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី (Poipet PP SEZ) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់តំបន់សេដ្ឋកិច្ចពិសេស ភ្នំពេញ ត្រូវបានបើកដំណើរការជាផ្លូវការ កាលពីថ្ងៃទី៩ ខែធ្នូ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការបើកដំណើការនេះ ធ្វើឡើងស្របពេលជាមួយគ្នានៃការបើកសម្ពោធរោងចក្រថ្មីរបស់ Sumitronics មកពីប្រទេសជប៉ុន។ ពិធីបើកដំណើរការតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិ...
អានបន្ថែមក្រសួងដែនដីកោះហៅម្ចាស់ការដ្ឋានសំណង់ជិត២០០ក្នុងខេត្តព្រះសីហនុដើម្បីមកណែនាំ៤ចំណុច
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ដល់បណ្តាម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ សរុបប្រមាណជាង ១៩៥ការដ្ឋាន នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្គាប់ឲ្យម្ចាស់ការដ្ឋានសំណង់ទាំ...
អានបន្ថែមមន្ត្រីជំនាញ និងជាងសំណង់ជ័យលាភីពីការប្រកួតជំនាញ អេស៊ីជី ឆ្នាំ២០១៩ អំពាវនាវឲ្យ យុវជនងាកមករៀនជំនាញដែលទីផ្សារត្រូវការ
រាជធានីភ្នំពេញ, ថ្ងៃទី២៨ វិច្ឆិកា ២០១៩ - មន្ត្រីជំនាញជាន់ខ្ពស់ និងមេជាងសំណង់ដែលឈ្នះជ័យលាភីពីការប្រកួតប្រជែងជំនាញរបស់ក្រុមហ៊ុន អេសស៊ីជី ឆ្នាំ២០១៩ បានលើកទឹកចិត្តឲ្យយុវជននាំគ្នារៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ដែលទីផ្សារការងារកំពុងត្រូវការ ក្នុងនោះរួមទាំងជំនាញផ្នែកសំណង់។ លោក ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) នៃក្រសួងក...
អានបន្ថែមក្រុមហ៊ុនធំៗរបស់ចិនចំនួន៣៥ ចាប់អារម្មណ៍វិនិយោគនៅខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅថ្ងៃទី២៧ វិច្ឆិកានេះថា មានក្រុមហ៊ុនធំៗមកពីប្រទេសចិនចំនួន៣៥ ចាប់អារម្មណ៍បោះទុនវិនិយោគនៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន ទាំងនោះ ដែលបានមកស្វែងយល់ពីឱកាសវិនិយោគនៅក្នុងទឹកដីខេត្តមួយនេះ ហើយបានប្រាប់ពីសក្កានុពលរបស់ខេត្ត ពិសេសក្រុមហ៊ុនចិននានាដែលកំពុងធ្វើការវិនិយោគនៅកំពង់ស្ពឺ ដែលមានការទទួលស្គាល់...
អានបន្ថែមអគារជួល Grade “A” បានថ្លៃឈ្នួលខ្ពស់ តែទាមទារលក្ខខ័ណ្ឌស្តង់ដា
ដោយ Dan Davies (ដកស្រង់ចេញពី Design Review របស់ Dan Davies) សេចក្តីផ្តើម បំណងប្រាថ្នា និង គោលបំណង របស់អ្នកអភិវឌ្ឍន៍ជាច្រើន គឺចង់ផ្តល់នូវការិយាល័យឈានមុខគេនៅក្នុងប្រទេសកម្ពុជា និង ចង់ឲ្យគេចាត់ទុកអគារជួលរបស់ខ្លួនថាស្ថិតក្នុងប្រភេទ GRADE A ដែលពួកគេដាក់ថ្លៃឈ្នួលបានខ្ពស់ និងផ្តល់ជូននូវសេវាកម្មដែលមានគុណភាព និង ការចង់បានពីសំណាកអតិថិជន។ ចំណាត់ថ្នាក...
អានបន្ថែម
