ក្រសួងមហាផ្ទៃជម្រុញឲ្យម្ចាស់អគារខ្ពស់ៗ ត្រូវគិតគូរសាងសង់ទុកច្រកសុវត្ថិភាពធំទូលាយ

ក្រសួងមហាផ្ទៃ បានជំរុញដល់អ្នកជំនាញឯកទេសស្ថាបត្យកកម្ម និងអ្នកសាងសង់ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការបង្ការ និងទប់ស្កាត់គ្រោះអគ្គីភ័យទុកជាមុន នូវរាល់ពេលចេញគម្រោងប្លង់របស់ខ្លួន ដើម្បីបង្ការនៅពេលមានគ្រោះអគ្គិភ័យកើតឡើង ដោយការសិក្សាកន្លែងសម្រាប់ជម្លៀសខ្លួន និងសម្រាប់ក្រុមការងារពន្លត់អគ្កីភ័យធ្វើអន្តរាគមន៍។ ការស្នើរបស់ក្រសួងនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍សិក្សា រកឃើញថា សំណង់អគារខ្ពស់ៗមួយចំនួន ដែលកំពុង...

អាន​បន្ថែម

ពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមសម្រុកទិញដីឡូតិ៍បើទោះបីជាមានបញ្ហាប្រឈមក្នុងការវិនិយោគក្តី

ភាពរុងរឿងផ្នែកសេដ្ឋកិច្ចរួមជាមួយនឹងការកើនឡើងនៃប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប បាននិងកំពុងជំរុញការអភិវឌ្ឍន៍ ឧស្សាហកម្មអចលនទ្រព្យរបស់កម្ពុជា។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ វិស័យអចលនទ្រព្យរបស់កម្ពុជាទទួលបានកំណើនយ៉ាងខ្លាំង ជារៀងរាល់ឆ្នាំ ជាពិសេស នៅរាជធានីភ្នំពេញ និងនៅតំបន់ជាយក្រុងនានា។ ជាមួយនឹងការអភិវឌ្ឍន៍ដ៏ឆាប់រហ័សនេះ បានធ្វើឲ្យមានការកើនឡើងនៃតម្លៃដីធ្លីដោយសារប្រជាជនកម្ពុជាដែលមានប្...

អាន​បន្ថែម

អនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានទាបជាងស្តង់ដាកំណត់របស់រដ្ឋ

អនាម័យក្នុងកន្លែងស្នាក់នៅរបស់កម្មករក្នុងការដ្ឋានសំណង់ក្នុងរាជធានី-ខេត្តចំនួនបី គឺមានកម្រិតទាបជាងស្តង់ដាដែលបានកំណត់ដោយរដ្ឋាភិបាលកម្ពុជា នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធសហជីពកម្មករសំណង់ និង ព្រៃឈើកម្ពុជា ហៅកាត់ថា BWTUC។ ការរកឃើញខាងលើ គឺត្រូវបានផ្សព្វផ្សាយដល់មន្ត្រីរដ្ឋាភិបាល តំណាងក្រុមហ៊ុនសំណង់ តំណាងសហជីព និងកម្មករសំណង់កាលពីថ្ងៃទី ០៨ ខែ សីហា នៅឯភោជនីដ្ឋានទន្លេបាសាក់ ២។ ក្រោមចំណងជើងថា៖ «ការប៉ាន់ប្...

អាន​បន្ថែម

CBRE និង DFDL នឹងរួមគ្នាពិភាក្សាអំពីសក្តានុពលការវិនិយោគលើវិស័យសណ្ឋាគារនិងអចលនទ្រព្យនៅកម្ពុជា

ស្របពេលដែលទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia និងក្រុមហ៊ុនច្បាប់ DFDL នឹងធ្វើការរៀបចំវេទិកាពិភាក្សា នៅថ្ងៃទី ៨ ខែសីហា ដើម្បីពិភាក្សាអំពីសក្តានុពលនៃការវិនិយោគលើវិស័យសណ្ឋាគារ និងអចលនទ្រព្យនៅកម្ពុជា នៅឯសណ្ឋាគារ Rosewood ភ្នំពេញ។ ក្រោមប្រធានបទ “ការវិនិយោគអចលនទ្រព្យនៅកម្ពុជា” កម្មវិធីនេះ នឹងប្រមូលផ្តុំវាគ្មិនជំនាញមកពីក្រុមហ៊ុន DFDL និង CBRE...

អាន​បន្ថែម

គន្លឹះនៃការធ្វើទីផ្សារលើបណ្ដាញផ្សព្វផ្សាយសង្គមឲ្យបានជោគជ័យ

សព្វថ្ងៃនេះ វាជាការលំបាកណាស់ក្នុងការទាក់ទាញអ្នកទស្សនា ឲ្យបាននិងឲ្យចំគោលដៅក្នុងបណ្ដាញផ្សព្វផ្សាយសង្គម។ ទោះបីយើងចំណាយថវិការជាច្រើនលើការ (Boost) ទាក់ទាញអ្នកទស្សនាក្ដី ក៏នូវតែពុំសូវមានអ្នកការចុចប៊ូតុង “ចូលចិត្ត” ឬ“ ចែករំលែក” នោះឡើយ។ មានមនុស្សតិចណាស់ដែលមានពេលវេលាដើម្បីអានអត្ថបទវែងៗ។ តាមការស្រាវជ្រាវ យើងបានកត់សម្គាល់ឃើញថា ចំនួនអ្នកប្រើប្រាស់បណ្ដាញសង្គមសព្វថ្ងៃនេះ មានអ្នកដែលចូលមកអានអត្តបទចាប់ពីចំនុចចាប់ផ...

អាន​បន្ថែម

ក្រុមហ៊ុនចិនឈ្នះគម្រោងសាងសង់ផ្នែក២នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

រូបភាពដោយ PASCALL +WATSON ក្រុមហ៊ុនសាងសង់ដែលមានមូលដ្ឋាននៅប្រទេសចិន Shanxi Construction Mechanization Group បានឈ្នះការដេញថ្លៃចំនួន ២៩០ លានយ័ន (ប្រមាណជា ៤២.១៦ លានដុល្លារអាមេរិក) ដើម្បីសាងសង់ផ្នែកចំនួន២នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ តាមការចុះផ្សាយរបស់សារព័ត៌មាន China Daily កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Shanxi នឹងចូលរួមក្នុងការសាងសង់អាកាសយានដ្ឋានខាងលើ ដែលក្នុងនោះ ក្រុមហ៊ុននឹងសាងសង់ បរិវេណហោះហ...

អាន​បន្ថែម

ព្រលានយន្តហោះកោះកុងចាស់នឹងត្រូវសាងសង់ឡើងវិញដោយក្រុមហ៊ុនថៃក្នុងពេលឆាប់ៗនេះ

រូបភាពដោយ Cambodia-hotels ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways នឹងសាងសង់ឡើងវិញព្រលានយន្តហោះកោះកុងចាស់ដែលមានទីតាំងស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ក្នុងពេលឆាប់ៗខាងមុននេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រជុំសម្រេចឲ្យមានការសាងសង់ព្រលានយន្តហោះនេះឡើងវិញកាលពីខែមិថុនាកន្លងទៅនេះ។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលទ្រព្យយើងខ្ញុំតាមទូរសព្ទ កាលពីថ្ងៃទី ១៦ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអ្នកនាំពាក្យសាលាខេត្...

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចឲ្យវិនិយោគបន្ថែមថាមពលពន្លឺព្រះអាទិត្យអនុភាព១៤០មេហ្គាវ៉ាត

រដ្ឋាភិបាលបានសម្រេចអនុញ្ញាតឲ្យមានការវិនិយោគបន្ថែម លើថាមពលដើរដោយពន្លឺព្រះអាទិត្យ ឬថាមពលសូឡា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការប្រើប្រាស់ថាមពល ដែលកំពុងខ្វះខាត។ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃសុក្រ គម្រោងថាមពលសូឡា ចំនួនបួនគម្រោងត្រូវបានអនុម័ត ដែលមានអនុភាពសរុប១៤០មេហ្គាវ៉ាត។ តាមសេចក្តីជូនដំណឹងរបស់គណៈរដ្ឋមន្រ្តី គម្រោងថាមពលសូឡាទាំងបួននេះ គឺស្ថិតនៅខេត្តបាត់ដំបង ដែលមានអនុភាព ៦០មេហ្គាវ៉ាត ស្...

អាន​បន្ថែម

ប្រជាជនកម្ពុជាភាគច្រើនបានយល់ច្រឡំលើការប្រើប្រាស់ពាក្យ ស័ង្កសី ប័ង្កសី និងអៀងប៉ាន់

ជាមួយនឹងអាយុកាលដ៏យូឡុងនិងភាពសម្បូរបែបនៃពាក្យពេជន៍ក្នុងភាសារខ្មែរ ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន បានប្រើពាក្យខុសៗគា្នសម្រាប់សម្គាល់អ្វីមួយដែលមានន័យដូចគ្នា ក៏ប៉ុន្តែ បើទោះបីជាបែបនេះក្តី បច្ចុប្បន្ន កម្ពុជាមានវចនានុក្រមគោលមួយគឺ វចនានុក្រមខ្មែរ សម្តេច ជួន ណាត ដែលប្រើសម្រាប់កំណត់និយមន័យនៃពាក្យទាំងឡាយណាដែលត្រឹមត្រូវទៅតាមអក្សសាស្ត្រខ្មែរ ពោលគឹសម្រាប់ប្រើក្នុងភាសារសរសេរ។ ជាក់ស្តែង ប្រជាជនកម្ពុជាតែងតែប្...

អាន​បន្ថែម

ស្ថាបត្យកម្ម និងការតុបតែងលំអដ៏ល្អបំផុតរបស់កម្ពុជាបានត្រឡប់មកវិញដោយផ្តោតលើការរស់នៅបែបឆ្លាតវៃ

ពិព័រណ៍ស្ថាបត្យករ និងការតុបតែងលំអកម្ពុជាបានបូកសរុបកម្មវិធីប្រចាំឆ្នាំលើកទី ៤ របស់ខ្លួននៅថ្ងៃសៅរ៍ទី ៨ ខែមិថុនា បន្ទាប់ពីកម្មវិធីរយៈពេល ៣ ថ្ងៃដែលបានប្រមូលផ្តុំអ្នកតាំងពិព័រណ៍ ម៉ាក និងដៃគូក្នុងស្រុកនិងអន្តរជាតិចំនួនជាង ១៨០ មកពីទូទាំង ១៩ ប្រទេស។ ពិព័រណ៍ចម្រុះដែលរៀបចំដោយក្រុមហ៊ុន ICVeX Co Ltd សហការជាមួយសមាគមស្ថាបត្យករកម្ពុជា (CSA) នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រដ៏ល្បីល្បាញ ក្នុងរាជធានីភ្នំពេញ ដ...

អាន​បន្ថែម