ឧកញ៉ាគីម ហ៊ាង ៖ ២ ឆ្នាំខាងមុខ វិស័យដីឡូតិ៍អាចនឹងជាប់គាំង បើសិនមិនផ្លាស់ប្ដូររបៀបអភិវឌ្ឍ

អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា បានលើកឡើងថា ក្នុងឆ្នាំ២០២២ រហូតដល់ឆ្នាំ២០៣០ វិស័យដីឡូតិ៍កម្ពុជា នៅតែអាចដំណើរការទៅមុខបានជាធម្មតា ប៉ុន្តែគាត់បានក្រើនរំលឹកថា ប្រភេទដីឡូតិ៍មួយចំនួន អាចនឹងជាប់គាំង ឬដួលរលំ ក្នុងរយៈពេល ២-៣ ឆ្នាំខាងមុខ ប្រសិនបើគម្រោងដីឡូតិ៍ទាំងនោះមិនធ្វើបច្ចុប្បន្នភាព ឬផ្លាស់ប្ដូររបៀបអភិវឌ្ឍន៍។ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានលើកឡើងថា ចរន្តទិញលក់ដីឡូតិ៍នៅតែអាចដ...

អាន​បន្ថែម

តើតំបន់ណាខ្លះល្អជាងគេសម្រាប់ការអភិវឌ្ឍន៍បុរី និងខុនដូក្នុងក្រុងភ្នំពេញ?

ដោយសារវិស័យអចលនទ្រព្យមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅរាជធានីភ្នំពេញ គ្រប់តំបន់ទាំងអស់ដែលស្ថិតនៅក្នុងទីក្រុងបានទាក់ទាញការវិនិយោគយ៉ាងច្រើនពីវិនិយោគិនក្នុងស្រុក និងក្រៅស្រុកដែលមានបំណងចង់អភិវឌ្ឍគម្រោងផ្សេងៗដូចជា រោងចក្រ ផ្សារ សាលារៀន និងជាពិសេសបុរី និងខុនដូដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ ប្រការនេះបានជំរុញឱ្យតម្លៃដីធ្លីទាំងក្នុង និងជាយក្រុងភ្នំពេញកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសទីតាំងដែលនៅ...

អាន​បន្ថែម

តើប្រទេសណាលើលោកដែលកម្មករសំណង់ប្រាក់ខែខ្ពស់បំផុត ហើយប្រទេសណាទាបបំផុត?

គេហទំព័រអន្តរជាតិ Workwear Guru ថ្មីៗនេះបានចេញរបាយការណ៍មួយ រៀងចំណាត់ថ្នាក់ប្រទេសជុំវិញពិភពលោក ពីប្រទេសដែលល្អ និងអំណោយផលបំផុតសម្រាប់កម្មករសំណង់ រហូតដល់ប្រទេសដែលអាក្រក់បំផុត ដោយផ្អែកលើកត្តាប្រាក់បៀវត្ស៍ សុវត្ថិភាព និងចំណាយនៃការរស់នៅជាទូទៅ។ ក្នុងចំណោមប្រទេសកំពូលទាំង១០ ដែលត្រូវបានចាត់ទុកជាឋានសួគ៌ល្អបំផុតសម្រាប់កម្មករសំណង់ មាន ៦ ប្រទេស ស្ថិតនៅអឺរ៉ុប ប្រទេស ២ ផ្សេងទៀត ស្ថិតក្នុងតំបន់អាស៊ី (ចិន និងសិង...

អាន​បន្ថែម

ឆ្នាំ២០២២ វិនិយោគអចលនទ្រព្យប្រភេទអ្វី និងនៅកន្លែងណាទើបចំណេញ?

ក្រោយតួលេខការឆ្លងនៃជំងឺកូវីដនៅកម្ពុជាបានធ្លាក់ចុះ និងមានការប្រកាសបើកប្រទេសឡើងវិញកាលពីដើមខែវិច្ឆិកា កន្លងទៅ អ្នកវិភាគអចលនទ្រព្យជាច្រើនមានសុទិដ្ឋិនិយមថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានឹងងើបឡើងវិញខ្លាំងនៅឆ្នាំ ២០២២ ខាងមុននេះ។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានព្យាករថា វិស័យអចលនទ្រព្យនៅកម្ពុជានឹងមានសន្ទុះខ្លាំងឡើងវិញនៅឆ្នាំ ២០២២ ពិសេសក្រោយពិធីចូលឆ្នាំប្រពៃណ...

អាន​បន្ថែម

CVEA និង AVA ចង់ជំរុញឱ្យភ្នាក់ងារអចលនទ្រព្យទូទាំងអាស៊ានស្ថិតក្រោមគោលការណ៍តែមួយ

សមាគមអ្នកវាយតម្លៃអចលនវត្ថុអាស៊ាន (AVA) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានបង្ហាញពីទិសដៅ ចង់លើកកម្ពស់សមត្ថភាពភ្នាក់ងារអចលនទ្រព្យរបស់ខ្លួន ដោយគ្រោងចង់បង្កើតគោលការណ៍តែមួយ ដើម្បីគ្រប់គ្រងស្ដង់ដារភ្នាក់ងារអចលនទ្រព្យទាំង១០ ប្រទេសសមាជិក។ អគ្គលេខាធិការសមាគម CVEA អ្នកស្រី Susan Widjojo បានឱ្យដឹងដូច្នេះក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពីការរៀបចំសមាជិកលើកទី២៣ នៃសមាគម AVA កាលពីថ្...

អាន​បន្ថែម

កម្ពុជាបង្កើតមជ្ឈមមណ្ឌលសិក្សាសា្រវជ្រាវកម្មន្តសាលកម្រិតខ្ពស់បច្ចេកវិទ្យាជប៉ុន និងអាឡឺម៉ង់

រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានផ្តល់ជំនួយប្រមាណ ៤,៥លានដុល្លារ គាំទ្រដល់ដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវ និងបណ្តុះបណ្តាលខាងកម្មន្តសាលកម្រិតខ្ពស់ ដែលមានទីតាំងនៅក្នុងសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មជ្ឈមមណ្ឌលនេះ ត្រូវបានប្រកាសដំណើរការ នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១៤ ខែតុលានេះ នៅក្រោមអធីបតីភាព ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ឯកឧត្តម ...

អាន​បន្ថែម

ចំណេះដឹង៖ ឯកសារផ្លូវច្បាប់សំខាន់ៗដែលអ្នកត្រូវស្វែងយល់បន្ថែមមុននឹងទិញផ្ទះក្នុងបុរី

បុរី គឺជាអចលនទ្រព្យដែលពេញនិយមមួយសម្រាប់ប្រជាជនខ្មែរ មូលហេតុដោយសារតែផ្ទះនៅជាប់ដី មានទំហំធំទូលាយ និងពិសេសមានតម្លៃទាបបើប្រៀបធៀបទៅនឹងខុនដូក្នុងក្រុង ទោះបីជាបច្ចុប្បន្នបុរីភាគច្រើនត្រូវបានអភិវឌ្ឍនៅឆ្ងាយពីទីក្រុងប្រមាណ ១០ ទៅ ១៥ គីឡូម៉ែត្រ ក្ដី។ យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះដែលត្រូវតែដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? សម្រាប់មនុស្សភាគច្រើនគឺផ្ដោតលើទីតាំង តម្លៃ និងម៉ូ...

អាន​បន្ថែម

ក្រសួងសាធារណការចាប់ដៃជាមួយឯកជន ពង្រឹងជំនាញបច្ចេកទេសដល់និស្សិត

វិទ្យាស្ថាន តេជោសែន សាធារណការ បានចុះហត្ថលេខាលើអនុស្សរណៈរួមគ្នា ជាមួយក្រុមហ៊ុន RMA Cambodia Plc ដែលជាក្រុមហ៊ុនឯកទេសផ្នែកវិស្វកម្មយានយន្ត បច្ចេកទេស និងឧបករណ៍ធុនធ្ងន់ ក្នុងគោលបំណងពង្រឹងសមត្ថភាពនិស្សិតក្នុងវិទ្យសា្ថនឱ្យមានជំនាញច្បាស់ជាងមុន។ តាមរយៈអនុស្សរណៈនេះ ភាគីទាំង ២ នឹងរួមគ្នាបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលនានា ដូចជាការផ្លាស់ប្តូរប្រើប្រាស់ឧបករណ៍ គ្រឿងបរិក្ខារ សម្ភារសំណង់ និងធនធានរួមគ្នា និងកា...

អាន​បន្ថែម

មេរៀនដ៏លំបាកដែលអ្នកអភិវឌ្ឍនិងអ្នកទិញអចលនទ្រព្យនៅកម្ពុជាជួបប្រទះក្នុងអំឡុងវិបត្តិកូវីដ

មុនកូវីដ អ្នករកស៊ីភាគច្រើនគិតថាការទិញលក់ដីធ្លីជាវិធីរកចំណូលដោយងាយស្រួលបំផុត អ្នកខ្លះទៀតហ៊ានខ្ចីប្រាក់ពីធនាគារដើម្បីយកមកបង្វិលទិញលក់អចលនទ្រព្យដើម្បីចំណេញ ប៉ុន្តែវិបត្តិកូវីដបានផ្លាស់ប្ដូរគ្រប់យ៉ាង។ តើការទិញលក់នៅតែចំណេញទៀតទេក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន? ដោយសារវិបត្តិ ទីផ្សារអចលនទ្រព្យក្នុងស្រុកបានជាប់គាំង ប៉ុន្តែតម្លៃរំពឹងថានឹងមិនធ្លាក់ចុះជាងនេះទៀតឡើយ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍ខ្លះផ្អាកការដ្ឋាន ឬ...

អាន​បន្ថែម

ភ្នាក់ងារអចលនទ្រព្យកម្ពុជាជាង ១០០០ នាក់ នឹងអប់រំឱ្យចេះប្រើបច្ចេកវិទ្យាថ្មីពីប្រទេសចិន

ក្រុមហ៊ុនអចលនទ្រព្យ LSCG និងក្រុមហ៊ុនអចលនទ្រព្យ Milky-Way Reality Investment Plc បានបោះទុនរួមគ្នា ១លានដុល្លារ បង្កើតវគ្គបណ្តុះបណ្តាលភ្នាក់ងារអចលនទ្រព្យស្តង់ដារសរុប ១០០០នាក់។ ការបណ្តុះបណ្តាលនេះ នឹងត្រូវធ្វើឡើងតាមបច្ចេកទេសទំនើបរបស់ប្រទេសចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារអចលនទ្រព្យជាតិ និងអន្តរជាតិនាពេលបច្ចុប្បន្ន និងអនាគត។ អគ្គនាយកក្រុមហ៊ុន LSCG លោក លី សុខឆាយ បានមានប្រសាសន៍ថា ការបង្កើតវគ្គ...

អាន​បន្ថែម