សំណង់ផ្ទះខ្មែរបូរាណសរសរ ១០០ អាយុជាង ២០០ឆ្នាំ នឹងត្រូវប្ដូរមុខមាត់ទៅជាសារមន្ទីរខេត្ត
ដោយមើលឃើញពីតម្លៃស្ថាបត្យកម្មបូរាណ មន្ទីរវប្បធម៌ខេត្តក្រចេះ គ្រោងរៀបចំប្ដូរមុខមាត់ផ្ទះចំណាស់ជាង ២០០ឆ្នាំ ឬស្គាល់ជាទូទៅថាផ្ទះសសរ១០០ ឱ្យក្លាយទៅសារមន្ទីរខេត្តឆាប់ៗនេះ។ នេះបើយោងតាមក្រសួងព័ត៌មាន កាលថ្ងៃទី២ ខែមិថុនា។ អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ លោកស្រី ហ៊ុក ផល្លីនី បានឱ្យដឹងថា ផ្ទះសសរ១០០នេះនឹងក្លាយជាសារមន្ទីរថ្មី ជំនួសឱ្យកន្លែងចាស់ ដោយបច្ចុប្បន្នក្រុមការងារកំពុងត្រៀមបញ្ជូនវត្ថុប...
អានបន្ថែមស្វែងយល់ពីកិច្ចសន្យាជួលផ្ទះ ឬដីធ្លី តាមក្រមរដ្ឋប្បវេណីកម្ពុជា
ម្ចាស់អចលនទ្រព្យភាគច្រើនច្បាស់ជាធ្លាប់ជួលផ្ទះ ឬដី ដែលមានការធ្វើកិច្ចសន្យាជួលជាលាយលក្ខណ៍អក្សរត្រឹមត្រូវ។ ប៉ុន្តែបើការជួលធ្វើឡើងក្នុងទ្រង់ទ្រាយធំ ជួលឱ្យក្រុមហ៊ុន ឬជួលឱ្យជនបរទេស ក្រៅពីកិច្ចសន្យា ក៏នៅមានលក្ខខណ្ឌ និងកាតព្វកិច្ចជាច្រើនទៀតដែលម្ចាស់ផ្ទះ និងអ្នកជួលត្រូវអនុវត្ត ដើម្បីបញ្ចៀសបញ្ហា និងវិវាទ។ មកស្វែងយល់ពី កិច្ចសន្យាជួលផ្ទះ ឬដីធ្លី តាមក្រមរដ្ឋប្បវេណី ទាំងអស់នេះ។ តើអ្វីទៅជាកិច្ចសន្យាជួល? ...
អានបន្ថែមអាគារសង់ពីឈើសុទ្ធខ្ពស់ជាងគេទាំង ៥ នៅលើពិភពលោក
ពេលនិយាយពីអាគារខ្ពស់ៗ មនុស្សភាគច្រើនមិននឹកស្មានថា អាចសាងសង់ពីឈើបានទេ ព្រោះផ្ទះឈើភាគច្រើនឃើញថាមានកម្ពស់ត្រឹម ២ ទៅ៣ជាន់ប៉ុណ្ណោះ។ ប៉ុន្តែអ្នកដឹងទេថា ជាមួយនឹងបច្ចេកវិទ្យាទំនើប មានអាគារខ្ពស់ៗជាច្រើន ធ្វើចេញឈើ។ Construction Review Online បានចាត់លំដាប់អគារខ្ពស់បំផុតធ្វើពីឈើទាំង ៥ ដូចខាងក្រោម៖ ១) អគារ Voll Arkitekter's Mjøstårne នៅ Brumunddal នៃប្រទេសន័រវេ អគារនេះមានកម្ពស់ ៨៥ ម៉ែត្រ ឬស្មើនឹង ១៨ ជាន់...
អានបន្ថែមស្វែងយល់ពីសិទ្ធិរបស់ម្ចាស់ហ៊ុនម្នាក់ៗ ក្នុងករណីចូលលុយគ្នាទិញដីឬផ្ទះ
ក្នុងករណីចូលលុយគ្នាទិញដី ឬផ្ទះ តើដឹងទេថា ម្ចាស់ភាគហ៊ុននីមួយៗ មានសិទ្ធិតាមផ្លូវច្បាប់ដូចម្ដេចលើទ្រព្យនោះ? ហើយតើប្លង់ដី ឬផ្ទះនោះត្រូវដាក់ឈ្មោះអ្នកណា? ចុះនៅពេលភាគីណាមួយចង់លក់វិញ ត្រូវធ្វើដូចម្ដេច? មកស្វែងយល់ទាំងអស់គ្នា។ បើយោងតាមច្បាប់ភូមិបាលឆ្នាំ២០០១ និងក្រមរដ្ឋប្បវេណីឆ្នាំ២០០៧ កម្មសិទ្ធិលើអចលនវត្ថុ ត្រូវបានបែងចែកជា ០៦ ហើយប្រភេទដី ឬផ្ទះដែលទិញចូលលុយគ្នានេះ ហៅថា ទ្រព្យអវិភាគ។ ទ្រព្យអវិភាគ គឺអចលនទ...
អានបន្ថែមចង់ទិញផ្ទះដំបូង គួរទិញនៅភាគខាងណានៃរាជធានីភ្នំពេញ? គួរជ្រើសរើសដូចម្ដេច?
ទីតាំង និងកាលៈទេសៈ គឺជាចំណុចស្នូលដ៏សំខាន់បំផុតដែលអ្នកត្រូវពិចារណា មុននឹងសម្រេចចិត្តទិញអចលនទ្រព្យណាមួយ។ បើទិញនៅទីតាំងល្អ ហើយចំពេលវេលាល្អទៀត អ្នកអាចនឹងចំណេញកប់ក្ដោង។ ចុះបើនេះជាលើកទីមួយដែលអ្នកចង់ទិញផ្ទះវិញ អ្នកនឹងមានជាសំណួរដែលត្រូវចោទឡើងជាច្រើនដូចជា គួរទិញនៅម្ដុំណា? ភាគខាងណានៃទីក្រុងភ្នំពេញ? ទិញពេលណា? ហើយជ្រើសរើសយ៉ាងដូចម្ដេច? យោងតាម លោក David Pen អ្នកជំនាញផ្នែកលំនៅដ្ឋានរបស់ក្រុមហ៊ុន CBRE Cambod...
អានបន្ថែមបរទេសអាចទិញដីនៅកម្ពុជាបាន! តើទិញតាមរយៈមធ្យោបាយបែបណាខ្លះ?
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ បានចែងថា មានតែរូបវន្តបុគ្គល ឬ នីតិបុគ្គលដែលមានសញ្ជាតិខ្មែរប៉ុណ្ណោះ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។ ប៉ុន្តែច្បាប់កំពូលនេះ មិនបានចែងហាមឃាត់ជនបរទេសមិនឱ្យទិញ ឬវិនិយោគដីនៅកម្ពុជានោះទេ។ តើជនបរទេសអាចទិញដីនៅស្រុកខ្មែរតាមរយៈមធ្យោបាយបែបណាខ្លះ? តាមការអនុវត្តជាក់ស្តែង ច្បាប់កម្ពុជាក៏បានទុកលទ្ធភាពឱ្យជនបរទេស អាចទិញដីធ្លីនៅស្រុកខ្មែរបានដែរ ពោលគឺត្រូវធ្វើឡើងតាមរយៈ ៤ វីធីសំខាន...
អានបន្ថែមមកស្វែងយល់ពីតម្លៃដីនៅខណ្ឌសំខាន់ៗចំនួន៤ ក្នុងរាជធានីភ្នំពេញ
របាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានបង្ហាញថា ខណ្ឌជាច្រើននៅរាជធានីភ្នំពេញ កំពុងក្លាយទីតាំងវិនិយោគដ៏មានសក្តានុពលសម្រាប់គម្រោងអភិវឌ្ឍន៍ននានា ដែលធ្វើឱ្យតម្លៃដីក៏មាននិន្នាការវិជ្ជមានផងដែរ។ របាយការណ៍ដដែល ក៏បានបង្ហាញតម្លៃដីធ្លីនៅក្នុងខណ្ឌចំនួនសំខាន់ៗ ៤ រួមមាន៖ ១) ខណ្ឌ ៧ មករា ខណ្ឌនេះ មានផ្ទះជាប់ដី និងលំនៅឋានខុនដូរតិចតួច ដោយសារតែជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម។ ខណ្ឌនេះទៀតសោត ...
អានបន្ថែមប្រៀបធៀបការបញ្ចាំ និងហ៊ីប៉ូតែកលើអចលនវត្ថុ
អ្នកសុំកម្ចីភាគច្រើន យល់ថា ដើម្បីសុំកម្ចីពីធនាគារបានគឺត្រូវយកប្លង់ដី ឬផ្ទះ ទៅបញ្ចាំជាមួយធនាគារ។ ប៉ុន្តែ ជាក់ស្ដែង ការយកប្លង់អចលនទ្រព្យទៅធានាបំណុលជាមួយធនាគារ មិនមែនជាការបញ្ចាំទេ តែជាការដាក់ហ៊ីប៉ូតែក។ តើហ៊ីប៉ូតែក ខុសពីបញ្ចាំយ៉ាងដូចម្ដេច? បើយោងតាមមាត្រា ៨១៦ និង ៨៤៣ ក្រមរដ្ឋប្បវេណី ការបញ្ចាំអចលនទ្រព្យ គឺខុសពីហ៊ីប៉ូតែក ព្រោះក្នុងករណីបញ្ចាំ ម្ចាស់បំណុលមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ទ្រព្យនោះ ប៉ុន្តែក...
អានបន្ថែមបណ្ឌិត គីម ហ៊ាង៖ វិស័យអចលនទ្រព្យក៏នឹងស្ទុះឡើងបើរដ្ឋធ្វើរឿងមួយនេះមែន
អ្នកជំនាញផ្នែកអចលនទ្រព្យ និងជាប្រធានក្រុមហ៊ុន KW Cambodia លោកបណ្ឌិត គីម ហ៊ាង បានសំដែងសុទិដ្ឋិនិយមថា វិស័យអចលនទ្រព្យក៏នឹងមានដង្ហើមឡើងវិញដែរ ក្រោយភាពស្ងប់ស្ងាត់មួយរយៈពេលធំ បើរដ្ឋាភិបាលសម្រេចបើកឱ្យភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួចចូលមកសៀមរាបអង្គរនៅចុងឆ្នាំនេះពិតមែន។ លោកបានឱ្យដឹងទៀតថា៖ «នេះគឺជំហានដ៏ឆ្លាតវៃមួយរដ្ឋាភិបាល ដូចនឹងប្រទេសផ្សេងៗទៀត ដែលបាននឹងកំពុងធ្វើដូចគ្នា។ ជាក់ស្ដែង ភ្ញៀវទេសចរណ៍ន...
អានបន្ថែមCBRE៖ ឆ្នាំ២០២១ វិស័យអចលនទ្រព្យនឹងជួបហានិភ័យ ៣ ធំៗ
ការផ្គត់ផ្គង់លើសតម្រូវការ ការថមថយនៃរំហូរសាច់ប្រាក់ចូលក្នុងទីផ្សារ និងការពន្យារពេលបញ្ចប់ការដ្ឋាននៃគម្រោងអចលនទ្រព្យនានា គឺជាហានិភ័យចម្បងបំផុតដែលនឹងជះឥទ្ធិពលដល់ទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២១ ក្រៅពីវិបត្តិកូវីដ។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារអចលនទ្រព្យ CBRE Cambodia កាលពីថ្មីៗនេះ។ ការស្ទង់មតិនេះក៏បានបង្ហាញ ក្រៅពីហានិភ័យចម្បងទាំង ៣ខាងលើ ទីផ្សារក៏អាចនឹងត្រូវគំរាមកំហែងពីបញ្ហាផ្សេងៗទៀតដូចជា កា...
អានបន្ថែម
