នាយកដ្ឋានពន្ធដារ ប្រកាសពន្យារពេលប្រមូលពន្ធចំណេញមូលធនដល់ឆ្នាំ២០២៤ ជាផ្លូវការ

អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតប្រកាសជាផ្លូវការហើយ ថានឹងពន្យារការអនុវត្តពន្ធចំណេញមូលធន ២ឆ្នាំទៀត ក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ស្នើទៅសម្ដេចហ៊ុន សែន ហើយទទួលបានការអនុម័ត កាលពីដើមឆ្នាំ។ ការអនុវត្តពន្ធលើចំណេញមូលធននេះ នឹងត្រូវចាប់ផ្ដើមនៅខែ ១ មករា ឆ្នាំ២០២៤ ជំនួសឱ្យឆ្នាំ ២០២២ នេះ ដើម្បីចូលរួមស្តារ និងជំរុញសេដ្ឋកិច្ចក្នុងបរិបទជំងឺកូវីដ១៩។ ជាក់ស្ដែង កាលបរិច្ឆេទនៃការអនុវត្តពន្ធចំណេញមូល...

អាន​បន្ថែម

អាជ្ញាធរមណ្ឌលគិរីចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យ ដែលបន្ដកើនឡើង

អាជ្ញាធរខេត្តមណ្ឌលគិរី បានព្រមានផាកពិន័យ និងចាត់វិធានតាមផ្លូវច្បាប់ធ្ងន់ធ្ងន់ចំពោះអាជីវកម្មពុះដីឡូតិ៍ណាដែលមិនបានសុំច្បាប់អនុញ្ញាត ខណៈបច្ចុប្បន្នកំពុងបន្ដចុះបង្រ្កាប និងទប់ស្ដាត់ការពុះដីឡូតិ៍អនាធិបតេយ្យទាំងនេះ។ ការព្រមាននេះ ធ្វើឡើងក្រោយពេលអាជ្ញាធរខេត្តរកឃើញថា មានការអភិវឌ្ឍដី និងការសាងសង់ក្នុងខេត្តយ៉ាងអនាធិបតេយ្យ ដោយគ្មានសុំច្បាប់អនុញ្ញាតជាមុន ជាពិសេសមិនផ្ទេរកម្មសិទ្ធិ និងបំបែកក្បាលដីឱ្យអ្នកទិញ ព...

អាន​បន្ថែម

អាជ្ញាធរជាតិអប្សរា ពង្រឹងច្បាប់ និងបទបញ្ញតិរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា កាលពីដើមខែមីនា កន្លងមក បានបើកវគ្គបណ្តុះបណ្តាលពង្រឹងការអនុវត្តច្បាប់ និងបទបញ្ញតិពាក់ព័ន្ធនឹងការរៀបចំដីធ្លី និងសំណង់ក្នុងតំបន់អង្គរ ដល់សិក្ខាកាមជាមន្ត្រី និងនិស្សិតចំនួន ១០០នាក់។ ការបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងអប់រំផ្សព្វផ្សាយ ពិនិត្យវាយតម្លៃអំពីសំណង់ និងការស្វែងយល់ស៊ីជម្រៅពីបទដ្ឋានច្បាប់នៃការគ្រប់គ្រងសំណង់ក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រោយពីបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ...

អាន​បន្ថែម

ក្រសួងដាក់កំហិតតឹង! ហាមសាងសង់ ជួសជុល ឬរុះរើសំណង់ដាច់ខាត បើកគ្មានលិខិតអនុញ្ញាត

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានហាមឃាត់ដល់ក្រុមហ៊ុនសាងសង់ និងក្រុមជាងសំណង់ទាំងអស់ ហាមមិនឱ្យចុះកិច្ចសន្យាម៉ៅការសាងសង់ ឬរុះរើ សំណង់ណាដែលមិនទាន់ទទួលបានលិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតជួសជុល លិខិតអនុញ្ញាតរុះរើ និងលិខិតអនុញ្ញាតបើកការដ្ឋានពីអជ្ញាធរមានសមត្ថកិច្ចជាមុនឡើយ។ បើតាមលិខិតជូនដំណឹង ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ ការហាមឃាត់នេះ ធ្វើឡើងក្នុងគោលបំណងកុំឱ្យប៉ះពាល់ដល់បទប្បញ្ញត្តិស្តីពីធ្លាគម...

អាន​បន្ថែម

សម្តេច ហ៊ុន សែន ឱ្យក្រសួងពាក់ព័ន្ធសុំអនុញ្ញាតសិន មុនប្រើច្បាប់ស្តីពីអស្សាមិករណ៍

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដល់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធឱ្យសុំការអនុញាត ឬយោបល់ជាមុនសិន មុននឹងសម្រេចឈានទៅដល់ការអនុវត្តច្បាប់ស្តីពីអស្សាមិករណ៍ ដែលជាការដកហូតដីឯកជនមកស្ថាបនាគម្រោងហេដ្ឋានរចនាសម្ព័ន្ធសាធារណៈនានា។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅពេលសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត កាលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២។ សម្តេច ហ៊ុន សែន ប្រកាសថា ជាទូទៅច្ប...

អាន​បន្ថែម

ជប៉ុនបន្ដជួយកម្ពុជាពង្រឹងការអនុវត្តច្បាប់សំណង់ ខណៈកំពុងផ្ដល់វគ្គបណ្ដុះបណ្ដាលដល់មន្រ្តី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយទីភ្នាក់ងារ​ JICA បានរៀបចំកម្មវិធីបណ្តុះបណ្តាលមន្ត្រីជំនាញចំនួន ២៥ រូប ស្ដីច្បាប់សំណង់ថ្មី។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងជា ២ដំណាក់កាល។ ដំណាក់កាលបឋមបានធ្វើឡើងតាមប្រព័ន្ធអនឡាញចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ហើយដំណាក់កាលគោលនឹងចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។ ក្រោយឆ្លងកាត់ការបណ្ដុះបណ្ដាល មន្រ្តីទាំង ២៥ រូបនេះ នឹងទទួលបន្ទ...

អាន​បន្ថែម

ចង់អភិវឌ្ឍដី ឬអចលនទ្រព្យ តើត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់អ្វីខ្លះ?

បើតាមប្រកាសលេខ ០៨៧ ដ.ន.ស/ប្រក.នីក ស្តីពីការអភិវឌ្ឍដី អ្នកអភិវឌ្ឍទាំងអស់ ត្រូវសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិន មុននឹងអភិវឌ្ឍដីមួយកន្លែង។ ប៉ុន្តែ ការសុំការអនុញ្ញាត តែមួយមុខ គឺមិនគ្រប់គ្រាន់ទេ ម្ចាស់អ្នកអភិវឌ្ឍដី ក៏ត្រូវគោរពតាមលក្ខខណ្ឌបច្ចេកទេស និងផ្លូវច្បាប់ផ្សេងៗទៀតផងដែរ។ ការរៀបចំផែនការអភិវឌ្ឍដីឱ្យត្រឹមត្រូវ ត្រូវមានតាមលក្ខណៈបច្ចេកទេសដូចខាងក្រោម៖ ១. ត្រូវរក្សាទុកផ្ទៃដី២៥% នៃផ្ទៃដ...

អាន​បន្ថែម

តើការទិញលំនៅឋានមុនគម្រោងបើកការដ្ឋានសាងសង់ជាជម្រើសល្អ ឬហានិភ័យ?

សរសេរដោយ Harbor property នៅពេលនិយាយអំពីការទិញអចលនទ្រព្យយសម្រាប់វិនិយោគ ឬស្នាក់នៅ ជាទូទៅអ្នកទិញមានជម្រើស ៣៖ ១. ទិញអចលនទ្រព្យដែលបានបញ្ចប់ការសាងសង់ទាំងស្រុង ២. ទិញអចលនទ្រព្យដែលកំពុងសាងសង់ និង ៣. ទិញអចលនទ្រព្យមុនគម្រោងបើកការដ្ឋានសាងសង់។ ក្នុងចំណោមជម្រើសទាំង ៣ ខាងលើ ការទិញអចលនទ្រព្យមុនគម្រោងបើកការដ្ឋាន ទទួលបានការចាប់អារម្មណ៍ខ្លាំងចំណោមអ្នកទិញមួយចំនួនដោយសារហេតុផលដ៏ទាក់ទាញចំនួន៣។ ទី១ ប្រសិនបើអ្ន...

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជានឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពីអាជ្ញាបណ្ណថ្មីៗក្នុងវិស័យសំណង់

សមាគមអ្នកសាងសង់កម្ពុជា ឬ CCA នឹងរៀបចំសិក្ខាសាលាអនឡាញ នៅថ្ងៃទី ២៨ កុម្ភៈ ដើម្បីផ្សព្វផ្សាយ និងពន្យល់សមាជិកអំពីគោលនយោបាយថ្មីៗ របស់រដ្ឋាភិបាលក្នុងវិស័យសំណង់ ពិសេសអំពីប្រកាសថ្មីស្ដីពីការត្រួតពិនិត្យ និងបញ្ជាក់សំណង់។ សិក្ខាសាលា នឹងផ្ដោតលើបែបបទស្នើសុំអាជ្ញាបណ្ណថ្មីៗ ក្នុងវិស័យសំណង់ដូចជាវិញ្ញាបនបត្រប្រើប្រាស់សំណង់ និងលិខិតអនុញ្ញាតសាងសង់ជាដើម ក៏ដូចជាពន្យល់ពីសមត្ថកិច្ចគ្រប់គ្រង និងសារៈសំខាន់របស់អាជ្ញាបណ...

អាន​បន្ថែម

តើត្រូវចុះបញ្ជី ឬផ្ទេរកម្មសិទ្ធទៀតទេ ក្រោយទទួលបានប្លង់បំបែកក្បាលដីពីម្ចាស់បូរី ឬដីឡូតិ៍?

ការបំបែកក្បាលដី ជាសកម្មភាពពេញនិយមមួយក្នុងទីផ្សារអចលនទ្រព្យកម្ពុជាបច្ចុប្បន្ន ពិសេសក្នុងអាជីវកម្មពុះដីឡូតិ៍ បុរី និងផ្ទះល្វែង។ ប៉ុន្តែក្នុងនាមជាអ្នកទិញ អ្នកដឹងទេថា តើការបំបែកក្បាលដីជាអ្វី? ប្លង់បំបែកក្បាលដីជាអ្វី? ហើយតើគួរធ្វើដូចម្ដេចខ្លះ ក្រោយទទួលបានប្លង់បំបែកក្បាលដីពី ម្ចាស់ដីឡូតិ៍ ឬម្ចាស់បូរី? យោងតាមប្រកាសលេខ០៨៧ ដ.ន.ស. ប្រក/នីក. ស្តីពីការអភិវឌ្ឍដី ការបំបែកក្បាលដី សំដៅដល់ការបំបែកក្បាលដីមួយឱ្យទ...

អាន​បន្ថែម