ក្រសួងដែនដីប្ដេជ្ញាធ្វើការងារធំៗមួយចំនួនឱ្យសម្រេចក្នុងឆ្នាំ ២០២២
នាឆ្នាំថ្មីខាងមុខនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញទិសដៅការងារសំខាន់ៗត្រៀមអនុវត្ត សរុប ១៨ ចំណុច ដើម្បីពង្រឹងការងារចុះបញ្ជីដីធ្លី និងគ្រប់គ្រងសំណង់ទូទាំងប្រទេស។ នេះបើតាមសេចក្តីប្រកាសពត៌មាន កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។ ក្នុងចំណោមទិសដៅទាំង ១៨ ការងារសំខាន់ៗទាក់ទិននឹងដីធ្លី និងសំណង់មានដូចជា ៖ -ចុះបញ្ជីក្បាលដីឱ្យបាន១០០% នៃក្បាលដីប៉ាន់ស្មានដំបូងចំនួន ៧លានក្បាលដី ក្នុងឆ្នាំ២០២២...
អានបន្ថែមអាជ្ញាធរកំពុងចុះកំណត់តម្លៃអចលនទ្រព្យទូទាំងខេត្តកំពង់ចាម ដើម្បីពង្រឹងការប្រមូលពន្ធ
អាជ្ញាធរខេត្តកំពង់ចាម កំពុងសម្រុកធ្វើសេចក្តីព្រាងបញ្ជីតម្លៃអចលនទ្រព្យនៅទូទាំងខេត្ត ដើម្បីទុកជាមូលដ្ឋានសម្រាប់គិតពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២១។ ទិសដៅនៃការចុះកំណត់តម្លៃអចលនទ្រព្យនេះ គឺដើម្បីពង្រឹងការប្រមូលពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងសមភាពជាងមុន។ បច្ចុប្បន្ន ក្រុមការងារកំពុងពិនិត្យលើឧបសម្ព័ន្ធតម្លៃចាស់ ព...
អានបន្ថែមរដ្ឋបាលខេត្តត្បូងឃ្មុំចេញគោលការណ៍ថ្មីរឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ សំណង់ និងដីធ្លី
រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញបញ្ជាឱ្យមន្ទីរ និងរដ្ឋបាលក្រុងស្រុកក្រោមឱវាទទាំងអស់ ពង្រឹងវិធានការគ្រប់គ្រងអាជីវកម្មពុះដីឡូតិ៍ សំណង់ ការជីក និងចាក់បំពេញអាចម៍ដី នៅទូទាំងខេត្ត ក៏ដូចជាត្រូវអនុវត្តវិធានការក្ដៅដើម្បីទប់ស្កាត់ និងបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក និងតំបន់អភិរក្សនានា។ លិខិតលេខ ០៤២/២១ គបឯខ.តឃ ចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ដូចខាងក្រោម៖ -មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរ...
អានបន្ថែមរដ្ឋទុកពេល ៣ខែ ចុងក្រោយ ឱ្យម្ចាស់ក្រុមហ៊ុនពង្រឹងសេវាអ៊ីនធេីណិតក្នុងបូរី
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទុករយៈពេល ៣ខែ ចុងក្រោយ ដើម្បីឱ្យប្រតិបត្តិករសេវាអិនធើណេត និងសេវាទូរស័ព្ទ ពិនិត្យ និងកែលម្អ គុណភាពសេវាអ៊ីនធេីណិត និងសេវាទូរសព្ទនៅក្នុងបូរីនានាទាំងអស់ បើផុតកំណត់នេះ ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងដូច្នេះ ក្នុងកិច្ចសំណេះសំណាលជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តអ៊ីនធេីណិត កាលពីថ្ងៃទី២៥ ខែធ្នូ...
អានបន្ថែមរដ្ឋបាលខេត្តកណ្តាល ជំរុញការចុះបញ្ជីដីរដ្ឋតាមបណ្តាមូលដ្ឋាន
រដ្ឋបាលខេត្តកណ្ដាល បានជំរុញដល់អភិបាលក្រុង-ស្រុកទាំង១១ ទូទាំងខេត្តកណ្ដាល ចុះបញ្ជីដីរដ្ឋ ដែលមិនទាន់ បានរៀបចំចុះបញ្ជី ក្នុងភូមិសាស្ត្ររបស់ខ្លួន និងការដោះសា្រយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ។ នេះជាការលើកឡើងរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក្នុងកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ យោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្ត ឯកឧត្តម គង់ សោ...
អានបន្ថែមក្រសួងរៀបចំដែនដី៖ ៣ចំណុចធំៗ ត្រូវបានផ្លាស់ប្តូរ ក្រោយពេលមានច្បាប់ស្ដីពីសំណង់
វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំ២០១៩មក ពិសេសលើអនុវិស័យធំៗ៣។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាជប៉ុន JICA នៅកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ កន្លងមកប្រទេសជប៉ុន បានជួយជ្រោម...
អានបន្ថែមរដ្ឋបន្តលើកលែងពន្ធប្រថាប់ត្រាលំនៅឋានតម្លៃទាបជាង ៧ម៉ឺនដុល្លារ ដល់ឆ្នាំ២០២២
ការលើកលែងពន្ធប្រថាប់ត្រាសម្រាប់ផ្ទះ ឬខុនដូ ដែលមានថ្លៃទាបជាង ឬស្មើ ៧ម៉ឺនដុល្លារអាមេរិក នឹងមិនផុតកំណត់ត្រឹមចុងខែធ្នូ ឆ្នាំ ២០២១ នេះទេ ដោយរដ្ឋាភិបាលនឹងត្រូវបន្តគោលការណ៍នេះទៀត ដែលនេះជាផ្នែកមួយនៃវិធានការគ្រប់គ្រងផលប៉ះពាល់ និងស្តារសេដ្ឋកិច្ចឡើងវិញក្នុងបរិបទកូវីដ១៩។ នេះជាការលើកឡើងរបស់ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការយុទ្ធសាស្រ្តស្តារសេ...
អានបន្ថែមអន្តរក្រសួងសម្រេចមោឃៈ និងបដិសេធរាល់ប្លង់ដី និងការផ្ទេរសិទ្ធដីក្នុងដែនព្រៃលិចទឹកទាំងអស់
អន្តរក្រសួង បានសម្រេចបដិសេធរាល់លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធកាន់កាប់ដីក្នុងដែនព្រៃលិចទឹកដែលបានចេញពីមុនទាំងអស់ បន្ទាប់ពីដឹកនាំការស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់។ ក្នុងសេចក្តីប្រកាសព័ត៌មានចុះផ្សាយកាលពីថ្ងៃទី៥ ខែធ្នូ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម ...
អានបន្ថែមរដ្ឋចេញវិធានការក្ដៅបង្រ្កាបការតភ្ជាប់សេវាទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ តាមខេត្តព្រំដែន
រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារអន្តរក្រសួងថ្មីមួយ ដើម្បីបង្ការ និងបង្រា្កបការសាងសង់ ឬតភ្ជាប់ប្រព័ន្ធទូរគមនាគមន៍ឆ្លងដែនខុសច្បាប់ ក្រោយរកឃើញថាមានសកម្មភាពនេះកើតឡើងជាបន្តបន្ទាប់នៅតាមខេត្តជាប់តាមព្រំដែន។ បើតាមសេចក្តីសម្រេច ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ក្រុមការងារនេះ មានសមាជិកសរុបចំនួន២៩ រូប ដែលមានរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាប្រធាន និងមានសមាជិកភាគច្រើនជាអភិបាលរងខេត្តដែលស្ថិតនៅតាម...
អានបន្ថែមកម្ពុជាផ្សព្វផ្សាយច្បាប់វិនិយោគថ្មីដល់ធុរជនចិន ៣០០នាក់ ទិសដៅទាក់ទាញការវិនិយោគបន្ថែម
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២៩ វិច្ឆិកានេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគថ្មីដល់វិនិយោគិន និងធុរជនចិន សរុបជាង ៣០០នាក់ តាមប្រព័ន្ធអនឡាញ ទិសដៅដើម្បីទាក់ទាញការវិនិយោគបន្ថែម។ នាឱកាសនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានបង្ហាញថា គិតត្រឹម ខែតុលា ឆ្នាំ២០២១ ចិនបានបណ្តាក់ទុននៅកម្ពុជាសរុបជាង ២៧ ប៊ីលានដុល្លារអាមេរិក ដោយតួលេខនេះរំពឹងថានឹងកើនជាបន្ដបន្ទាប់ ខណៈទំនាក់ទំនងទ្វេភា...
អានបន្ថែម
