ពន្ធដារពន្យារពេលបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ចុងខែតុលា
អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វិញ។ តាមសេចក្ដីជូនដំណឹងចេញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការផ្ដល់ពេលបន្ថែមនេះ គឺដោយសារតែនៅម្ចាស់អចលនទ្រព្យជាច្រើនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។ អគ្គនាយកដ្ឋានពន្ធដារបន្តថា អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វ...
អានបន្ថែមខេត្តត្បូងឃ្មុំចេញបទបញ្ជាថ្មី ៤ចំណុច រឹតបន្ដឹងអាជីវកម្មពុះដីឡូតិ៍ និងការប្រើប្រាស់ដី
រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញបទបញ្ជាថ្មី ៤ ចំនុច រឹតបន្ដឹងអាជីវកម្មការពុះដីឡូតិ៍ ការដ្ឋានសាងសង់ ការបើកផ្លូវចូលគេហដ្ឋាន និងការចាក់បំពេញអាចម៍ដីនានាទូទាំងខេត្ត។ យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ការដាក់ចេញវិធានការនេះ ធ្វើឡើងក្រោយពេល រដ្ឋបាលខេត្តពិនិត្យឃើញថា ប្រជាពលរដ្ឋមួយចំនួន បានកំពុងប្រើប្រាស់ដី និងសាងសង់សំណង់នានា ផ្ទុយពីប្លង់គោល និងផែនការប្រើប្រាស់ដីឆ្នាំ២០១៤ របស់ខេត្តត្បូ...
អានបន្ថែមរដ្ឋធ្វើប្រទានកម្មផ្តល់សិទ្ធដីព្រៃឈើ ១៧២ហិកតា នៅបន្ទាយស្រីឱ្យទៅក្រុមហ៊ុនអចលនទ្រព្យ
រដ្ឋាភិបាល បានធ្វើអនុប្រយោគដីសាធារណៈរបស់រដ្ឋ ប្រមាណ ១៧២ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធទៅក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីឈ្មោះមួយនៅក្នុងស្រុក។ ការសម្រេចធ្វើប្រទានកម្មផ្តល់កម្មសិទ្ធនេះ ធ្វើឡើងដោយអនុក្រឹត្យពីការកាត់ឆ្វៀលដីគម្របព្រៃឈើ ដែលចុះហត្ថលេខាដោយសម្ដេច ហ៊ុន សែន នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០២១។ តាមរយៈអនុក្រិត្យនេះ រដ្ឋាភិបាលបានកាត់ដីទំហំ ១៧២ហិកតា៣អា ស្ថិ...
អានបន្ថែមសាលាក្រុង៖ អ្នករស់នៅក្នុងបុរី និងម្ចាស់អាជីវកម្ម នឹងត្រូវផាកពិន័យ បើទុកដាក់សំរាមមិនត្រឹមត្រូវ
រដ្ឋបាលរាជធានីភ្នំពេញ បានចេញនូវបទបញ្ជាថ្មី តម្រូវឱ្យអ្នករស់នៅក្នុងបុរី ម្ចាស់អាជីវកម្ម ផ្សារទំនើប ផ្សាររដ្ឋ ផ្សារឯកជន អគារពាណិជ្ជកម្ម សណ្ឋាគារ និងមន្ទីរពេទ្យនានា ត្រូវមានកាតព្វកិច្ចដាក់ធុងសម្រាមផ្ទាល់ខ្លួន និងទុកដាក់សម្រាមឱ្យត្រឹមត្រូវ បើមិនដូច្នោះអាចនឹងត្រូវផាកពិន័យ ឬប្ដឹងឡើងដល់តុលាការ ។ សេចក្តីជូនដំណឹង កាលពីថ្ងៃ១៦ ខែកញ្ញា ក៏បានណែនាំឱ្យគ្រប់គ្នាឱ្យធ្វើការញែកសំរាម ជា ០២ប្រភេទ គឺសំរាមសើម និងសំរា...
អានបន្ថែមអាជ្ញាធរសៀមរាប៖ ហាមដាច់ខាតមិនឱ្យចតយានជំនិះ លក់ដូរ និងរំលោភចិញ្ចើមផ្លូវទៀតទេ
រដ្ឋបាលខេត្តសៀមរាប សម្រេចចេញបទបញ្ជាថ្មី ហាមមិនឱ្យយានជំនិះគ្រប់ប្រភេទចតនៅលើទ្រូងផ្លូវ និងចិញ្ចើមផ្លូវ និងហាមដាច់ខាតមិនឱ្យតាំងសម្ភារៈ ឬលក់ដូរ តាមដងផ្លូវនៅក្នុងក្រុងសៀមរាបឡើយ ដោយនឹងចាប់អនុវត្តពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ។ សេចក្តីជូនដំណឹង ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែកញ្ញា បានបញ្ជាក់ថា ការហាមឃាត់នេះ ធ្វើឡើងក្រោយ ឃើញមានការចតយានជំនិះ និងការដាក់តាំងសម្ភារៈលក់ដូរនៅលើទ្រូងផ្លូវ និងចញ្ចើមផ្លូវ ជាច្រើន ដែលធ...
អានបន្ថែមអូស្រ្តាលីនិងកម្ពុជាចុះហត្ថលេខាកិច្ចព្រមព្រៀងផ្លូវការពង្រឹងសុវត្ថិភាពវិស័យសំណង់នៅកម្ពុជា
ប្រទេសអូស្រ្តាលី ប្ដេជ្ញានឹងជួយពង្រឹងសុវត្ថិភាពសំណង់នៅកម្ពុជា ដោយនឹងជួយបង្កើតបទបញ្ញត្តថ្មីស្ដីពីសុខភាព និងសុវត្ថិភាពការដ្ឋានសំណង់ ជួយអប់រំមន្រ្តីពាក់ព័ន្ធលើការងារត្រួតពិនិត្យសំណង់ ក៏ដូចជាជួយអប់រំវិស័យឯកជនមាន ទំនួលខុសត្រូវខ្ពស់ជាងមុនលើសុវត្ថិភាពការងារ។ ការប្ដេជ្ញានេះ ធ្វើឡើងក្រោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថានទូតអូស្ដ្រាលី នៅកម្ពុជាបានចុះហត្ថលេខាកិច្ចព្រមព្រៀងផ្លូវការលើកិច្ចសហប្រ...
អានបន្ថែមពន្ធដារនឹងពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនប្រើប្រាស់ឱ្យតឹងរឹងបំផុត
អគ្គនាយកដា្ឋនពន្ធដារ បានប្រកាសថានឹងបន្តពង្រឹងការប្រមូលពន្ធលើអចលនទ្រព្យ ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ឱ្យបានតឹងរឹងជាងមុន ពិសេសលើការងារប្រមូលពន្ធតាមប្រព័ន្ធអនឡាញ ទិសដៅដើម្បីប្រមូលឱ្យគ្រប់ផែនការសម្រាប់ឆ្នាំ ២០២១ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ លទ្ធផលប្រមូលពន្ធសរុបជារួម ក្នុងរយៈពេល ៨ខែ ដំបូង នៃឆ្នាំ២០២១ សម្រេចបាន ១,៩ ប៊ីលានដុល្លារ ឬស្មើនឹង ៨៥,១២% នៃផែនការច្បាប់ហិរញ្ញវត្ថុសម...
អានបន្ថែមពន្ធដារនឹងចុះទៅពិនិត្យឯកសារពន្ធ និងភាពត្រឹមត្រូវនៃការចុះបញ្ជីអចលនទ្រព្យដល់ទីតាំងផ្ទាល់
អគ្គនាយកដ្ឋានពន្ធដារ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា តទៅ នឹងចាប់ផ្ដើមចុះទៅពិនិត្យឯកសារពន្ធ ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃការចុះបញ្ជីអចលនទ្រព្យ ធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងផ្ដល់សេវាពាក់ព័ន្ធនានានៅទីតាំងផ្ទាល់ ក្នុងភូមិសាស្ដ្រ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី ៩ ខែកញ្ញា កន្លងទៅ ការចុះធ្វើការនៅទីតាំងផ្ទាល់នេះ គឺដើម្បីស្រង់ស្ថិតិ ថតរូបទីតាំង និងសាកសួរព័ត៌មាន សម្រាប់ធ្វើការផ្ទៀងផ...
អានបន្ថែមតើការសាងសង់អគារក្នុងដីឡូតិ៍ត្រូវសល់ដីជុំវិញប៉ុន្មានម៉ែត្រ ទើបស្របតាមច្បាប់?
ម្ចាស់ដីឡូតិ៍ ឬដីទូទៅ ជាច្រើនតែងគិតថា ឱ្យតែស្ថិតនៅក្នុងព្រំដីរបស់ខ្លួន គឺអាចសង់សំណង់ពេញដីកម្រិតណាក៏បាន ប៉ុន្តែតាមច្បាប់គឺមិនត្រឹមត្រូវនោះទេ។ សម្រាប់សំណង់ខ្លះ គឺតម្រូវឱ្យសល់ដីជុំវិញសំណង់ពីព្រំដីក្នុងគម្លាតជាក់លាក់ណាមួយ។ មកស្វែងយល់ទាំងអស់គ្នា។ គ្រប់សំណង់ដែលតម្រូវឱ្យសុំលិខិតអនុញ្ញាតសាងសង់ គឺត្រូវតែទុកគម្លាតពីព្រំដី ពិសេសសម្រាប់ដីឡូតិ៍ ឬដីដែលមានទីតាំងនៅក្នុងរាជធានី ក្រុង និងទីប្រជុំជន។ បើតាមអនុក...
អានបន្ថែមរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់វិនិយោគថ្មី និងច្បាប់២ ផ្សេងទៀតដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្ម
រដ្ឋសភាជាតិនៃកម្ពុជា បានសម្រេចអនុម័តសេចក្តីព្រាងច្បាប់ចំនួន ៣ ដែលនឹងក្លាយជាយន្តការថ្មីក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ទំាងក្នុងស្រុក តំបន់ និងសកលលោក។ ការអនុម័តនេះធ្វើឡើង នៅសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ដែលដឹងនាំដោយប្រធានរដ្ឋសភាសម្តេច ហេង សំរិន ។ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាអនុម័ត រួមមាន៖ ១)សេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគនៃព្រះរ...
អានបន្ថែម
