ស្នងការនគរបាលជាតិបង្កើតក្រុមការងារថ្មីទប់ស្កាត់ជម្លោះដីធ្លី និងការកាន់កាប់ដីរដ្ឋខុសច្បាប់

អគ្គស្នងការនគរបាលជាតិ បានបង្កើតក្រុមការងារពិសេសមួយ សម្រាប់ការប្រមូលព័ត៌មាន ស្រាវជា្រវស៊ើបអង្កេត លើករណីជម្លោះដីធ្លី និងបង្ការទប់ស្កាត់ ព្រមទាំងបង្ក្រាបការទន្ទ្រានការកាន់កាប់ដីរដ្ឋខុសច្បាប់ទូទាំងប្រទេស។ នេះបើតាមសេចក្តីសម្រេចលេខ ៤៣៨ សសរ ចុះថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១។ ក្រុមការងារនេះ មានសមាជិកសរុបចំនួន ២១រូប ដែលមាន ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិជាប្រធាន។ ក្រុមការងារនេះ អាចប្រើប្រ...

អាន​បន្ថែម

ក្រសួងឧស្សាហកម្មចេញគោលការណ៍ថ្មី ៧ ចំណុច រឹតបន្ដឹងសុវត្ថិភាពវិស័យសំណង់ និងអគ្គិសនី

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ បានសម្រេចយកស្តង់ដារ ISO, IEC និងស្តង់ដារ UNECE Regulation ចំនួន ២០ចំណុចបន្ថែម មកប្រើប្រាស់នៅកម្ពុជា ក្នុងនោះ ៧ចំណុច គឺដើម្បីរឹតបន្តឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យសំណង់ និងការប្រើប្រាស់អគ្គិសនីក្នុងផ្ទះ និងអគារ។ នេះបើតាមកិច្ចប្រជុំលើកទី២៤ របស់ក្រុមប្រឹក្សាស្តង់ដារជាតិ តាមប្រព័ន្ធ Video Conference (Zoom) ក្រោមអធិបតីភាពរបស់ឯកឧត្ដមកិត្តិសេ...

អាន​បន្ថែម

កម្ពុជាបន្តស៊ើបករណីប្រាសាទស្រដៀងអង្គរវត្តនៅថៃ គ្រោងបញ្ជូនបុរាណវិទ្យាទៅពិនិត្យឆាប់ៗ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅតែបន្តស៊េីបអង្កេតករណីរឿងប្រាសាទស្រដៀងអង្គរវត្តនៅប្រទេសថៃ ដោយគ្រោងនឹងបញ្ជូនមន្រ្តីជំនាញផ្នែកបុរាណវិទ្យាទៅពិនិត្យ និងវាយតម្លៃលើទីតាំងជាក់ស្ដែងឆាប់ៗ ក្រោយកូវីដស្ងប់ស្ងាត់។ នេះបើយោងតាមសារព័ត៌មានខ្មែរថាមស៍កាលពីថ្ងៃទី ២៥ សីហា ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ក្រសួងនឹងបញ្ជូនមន្ត្រីទៅឆាប់ៗ តែការធ្វើដំណើរនេះពេលជួបការលំបាកព្រោះវិបត្...

អាន​បន្ថែម

តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់?

ដីជាប់មាត់ច្រាំង ឬឆ្នេរ ជាទីតាំងមានសក្តានុពលមួយក្នុងការសាងសង់អគារ ឬប្រកបអាជីវកម្មផ្សេងៗ។ ប៉ុន្តែ ការកាន់កាប់ដីនៅតំបន់ទាំងនោះ សង្កេតឃើញថាមានវិវាទជាញឹកញាប់ ពីព្រោះពេលខ្លះ ជាដីចំណីរបស់រដ្ឋ។ តើត្រូវសង់សំណង់ចំងាយប៉ុន្មានពីមាត់ច្រាំង ឬឆ្នេរ ទើបស្របច្បាប់? តាមអនុក្រឹត្យលេខ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥ ការកាន់កាប់ដីដែលជាប់តំបន់ច្រាំង ឬឆ្នេរ មិនខុសច្បាប់ទេ ប៉ុន្តែត្រូវកាន់កាប់ស្ថិតលើរយៈច...

អាន​បន្ថែម

សាលាក្រុងសហការជាមួយសមាគមលំនៅឋានបង្កាមិនឱ្យកូវីដប៉ះពាល់ធ្ងន់ដល់ការដ្ឋានសំណង់

រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងម្ចាស់បុរីទាំងអស់ ផ្តោតបង្កើនវិធានការណ៍ការពារនានា ទិសដៅបង្ការមិនឱ្យជំងឺកូវីដ១៩ ឆ្លងចូលការដ្ឋានសំណង់គ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ ដែលជាហេតុនាំឱ្យរាំងស្ទះគម្រោង។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ២៥ ខែសីហា ថា ទោះមានវិបត្តិកូវីដ រដ្ឋបាលរាជធានីភ្នំពេញតែងតែយកចិត្តទុក...

អាន​បន្ថែម

៦ខែដំបូង-២០២១ អាជ្ញាធរជាតិអប្សរាអនុម័តសំណង់ ៥១៩១ករណី នៅក្នុងតំបន់ការពារខេត្តសៀមរាប

គិតត្រឹម ៦ខែ ដើមឆ្នាំ២០២១ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋទាំងក្នុង និងក្រៅតំបន់ឧទ្យានអង្គរ ធ្វើការជួសជុលផ្ទះ និងសាងសង់សំណង់ស្រាល សរុបចំនួន៥១៩១ករណី ខណៈបន្តហាមឃាត់ដាច់ខាតមិនឱ្យមានការទិញលក់ដីធ្លីក្នុងតំបន់ការពារឡើយ។ សេចក្ដីប្រកាសរបស់អាជ្ញាធរជាតិមួយនេះកាលពីថ្ងៃទី ២៤ ខែសីហា បានឱ្យដឹងថា ករណីទាំងអស់ជាង ៥ពាន់ករណី ត្រូវបានផ្ដល់ជូនដល់ពលរដ្ឋក្នុងស្រុកប្រាសាទបាគងបានចំនួន ៧១២ករណី ស្រុកអង្គរធំ ៩៩២ករណី...

អាន​បន្ថែម

ក្រសួងស្នើឱ្យអ្នកអភិវឌ្ឍន៍បញ្ចូលហេដ្ឋារចនាសម័ន្ធសម្រួលដល់ជនពិការក្នុងគម្រោងសាងសង់នានា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ទាំងរដ្ឋ និងឯកជន ត្រូវគិតគូរបញ្ចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជនពិការ ក្នុងគម្រោងនានារបស់ខ្លួន ទិសដៅដើម្បីបង្កើតសិទ្ធិស្មើភាពគ្នាក្នុងសង្គម។ នៅក្នុងលិខិតចុះថ្ងៃទី១៦ ខែសីហា ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមន្ទីរររាជធានីខេត្ត យកចិត្តទុកដាក់អនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័...

អាន​បន្ថែម

តើអ្នកអភិវឌ្ឍន៍ឯកជនត្រូវដោះស្រាយផលប៉ះពាល់ដូចម្ដេច ករណីប្រជាជនមិនស្ម័គ្រចិត្តរើចេញ?

ក្រសួងបរិស្ថាន កាលពីថ្មីៗនេះ បានដាក់ចេញនីតិវិធីណែនាំដល់ម្ចាស់គម្រោងអភិវឌ្ឍឯកជននានា ពីរបៀបដោះស្រាយផលប៉ះពាល់គម្រោង ទៅលើលំនៅឋាន ឬដីធ្លីរបស់ប្រជាពលរដ្ឋ ក្នុងករណីពួកគាត់មិនស្ម័គ្រចិត្តរើចេញ។ ការប្រកាសពីនីតិវិធីណែនាំនេះ ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាមន្រ្តីពាក់ព័ន្ធ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅ។ នីតិវិធីដោះស្រាយនេះ ធ្វើទៅលើប្រជាពលរដ្ឋ ដែលអាចប្រឈមទៅនឹងការចាកចេញពីលំនៅឋាន ប៉ះពាល់ ជីវភាពប...

អាន​បន្ថែម

ក្រសួងដែនដីបញ្ជាឱ្យរឹតបន្ដឹងសុវត្ថិភាពក្នុងការដ្ឋានសំណង់ទូទាំងប្រទេស ទោះក្នុងវិបត្តិកូវីដក្ដី

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់បញ្ជាឱ្យម្ចាស់សំណង់ទាំងអស់ ត្រូវរឹតបណ្តឹងសុវត្ថិភាពក្នុងការដ្ឋានរបស់ខ្លួន ទោះបីការដ្ឋានផ្អាក ឬបន្ថយការងារក្ដី ដោយហាមដាច់ខាតមិនឱ្យមានការធ្វេសប្រហេសបង្កគ្រោះថ្នាក់ដល់សាធារណជន និងកម្មករ។ នេះបើតាមលិខិតលេខ១០៨ ចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១។ បទបញ្ជានេះធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញថា ការដ្ឋានសំណង់មួយចំនួនបានផ្អាកដំណើរការ ឬបានកាត់បន្ថយសកម្មភាពសាងសង់ខ្លះ ហើយម...

អាន​បន្ថែម

កិច្ចសន្យាលទ្ធកម្មសាធារណៈគឺជាអ្វី? ធ្វើដូចម្តេចទើបអាចដេញថ្លៃគម្រោងធំៗរបស់រដ្ឋបាន?

ធ្លាប់ឆ្ងល់ទេថា ហេតុអ្វីក្រុមហ៊ុនឯកជនខ្លះទទួលបានការងារសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់រដ្ឋរហូត ឯខ្លះទៀតមិនទទួលបានសោះ។ ហើយឆ្ងល់ទេ ថាក្រុមហ៊ុនទាំងនោះត្រូវធ្វើដូចម្ដេចខ្លះទើបអាចទទួលការងារពីរដ្ឋបាន។ ការងារទាំងនេះហៅថា លទ្ធកម្មសាធារណៈ។ តើកិច្ចសន្យាលទ្ធកម្មសាធារណៈគឺជាអ្វី? ហើយដូចម្តេចទើបអាចដេញថ្លៃគម្រោងធំៗរបស់រដ្ឋបាន? ដំបូងត្រូវយល់ពាក្យថា លទ្ធកម្ម សិន។ លទ្ធកម្ម មានន័យថា នីតិវិធី ឬរបៀប ដែលរដ្ឋ ...

អាន​បន្ថែម