ផ្ទៃដី ៣០២ ហិកតាក្នុងក្រុងតាខ្មៅ នឹងត្រូវបានកាត់ចូលក្នុងខណ្ឌដង្កោ ក្រុងភ្នំពេញ

រដ្ឋាភិបាលនឹងកាត់យកផ្ទៃដីទំហំ ៣០២ ហិកតា ពីក្រុងតាខ្មៅនៃខេត្តកណ្ដាល ឱ្យទៅជាផ្នែកមួយនៃខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីដោះស្រាយផលប៉ះពាល់ និងសម្រួលដល់ការអនុវត្តគម្រោងប្លង់មេទីក្រុងរណប បឹងទំពុន និងបឹងជើងឯក ក៏ដូចជាជួយសម្រួលដល់ការគ្រប់គ្រងរដ្ឋបាលផងដែរ។ នេះបើយោងតាម លិខិតលេខ ៩១៤ ល ស ចុះថ្ងៃទី ១៩ តុលានេះ។ លិខិតដដែលនេះបានបន្តថា ផ្ទៃដីដែលត្រូវបានកាត់មានចំនួន ៥ ភូមិគឺ ភូមិស្ទឹងជ្រៅ ភូមិព្រែកតាពៅ (សង្កាត់ដើមម...

អាន​បន្ថែម

សម្រាប់ឆ្នាំ២០២១ វិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានចំណែកថវិកាជាតិជិត ៦០០លានដុល្លារ

រដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ បានអនុម័តថវិកាជាតិសម្រាប់ចំណាយនៅឆ្នាំ២០២១ ប្រមាណ ៨.១ ពាន់លានដុល្លារ ដោយក្នុងនោះ វិស័យអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទទួលបានជិត ៦០០ លានដុល្លារ ឬ ខ្ពស់លំដាប់ថ្នាក់ទី ៣។ យោងតាមលទ្ធផលនៃប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបានវិភាជន៍ថវិកាជាតិ នៅលេខរៀងទី ៣ បន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការពារជាតិ។ តារាងបានបង្ហាញថា...

អាន​បន្ថែម

រដ្ឋាភិបាលពន្យារពេលប្រមូលពន្ធចំណេញមូលធន ២០% ទៅដើមឆ្នាំ២០២២

អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី ២២ តុលានេះ បានចេញសេចក្ដីប្រកាសពន្យារពេលការប្រមូលពន្ធចំណេញមូលធន ២០% ពីខែមករា ២០២១ ទៅ ខែថ្ងៃទី ១ មករា ២០២២ វិញ ដើម្បីទុកពេលអ្នកជាប់ពន្ធស្វែងយល់កាន់តែច្បាស់នូវបទប្បញ្ញត្តិ និងត្រៀមខ្លួនបង់ពន្ធដោយមានប្រសិទ្ធិភាព។ សេចក្ដីសម្រេចនេះគឺ យោងតាមលិខិតចំណារឯកភាពពីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលចុះថ្ងៃទី ៩ តុលា កន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា កាលពីចុងខែសីហា កន្លងទៅ រដ្ឋាភ...

អាន​បន្ថែម

នាទីស្វែងយល់ ភាគទី ៤៨៖ តើជនបរទេសមានកម្មសិទ្ធិលើអគារសហកម្មសិទ្ធិបានកម្រិតណា?

<div class="youtube"> https://www.youtube.com/watch?v=dUeZCFeV7Qk </div> ដើម្បីជួយសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគរបស់ជនបរទេសនៅកម្ពុជា ពិសេសក្នុងវិស័យសំណង់ និងអចលនទ្រព្យ រដ្ឋាភិបាលកម្ពុជាបានបង្កើត “ច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស”។ តើច្បាប់នេះមានន័យយ៉ាងណា ហើយជនបរទេសមានកម្មសិទ្ធិអគារសហកម្មសិទ្ធិបានត្រឹមកម្រិតណា? ចុច Subscribe ...

អាន​បន្ថែម

តើជនបរទេសមានកម្មសិទ្ធិលើអគារសហកម្មសិទ្ធិបានកម្រិតណា?

ដើម្បីជួយសម្រួលបរិយាកាសធុរកិច្ច និងការវិនិយោគរបស់ជនបរទេសនៅកម្ពុជា ពិសេសក្នុងវិស័យសំណង់ និងអចលនទ្រព្យ រដ្ឋាភិបាលកម្ពុជាបានបង្កើត “ច្បាប់ស្តីពីការផ្តល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេស”។ តើច្បាប់នេះមានន័យយ៉ាងណា ហើយជនបរទេសមានកម្មសិទ្ធិអគារសហកម្មសិទ្ធិបានត្រឹមកម្រិតណា? អគារសហកម្មសិទ្ធិ សំដៅលើសំណង់ ឬអគារដែលមានកម្មសិទ្ធិករ ឬអ្នក់កាន់កាប់ច្រើននាក់រស់នៅ ដូចជាខុនដូ ផ្ទះល្វែង ភូម...

អាន​បន្ថែម

កម្ពុជា-កូរ៉េកំពុងពិភាក្សាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ 

រដ្ឋាភិបាលកម្ពុជា និងភាគីកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ បានបើកកិច្ចពិភាក្សាលើកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនតាមផ្លូវសមុទ្រ ក្នុងគោលបំណងដើម្បីកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីនានា ក៏ដូចជាដើម្បីពង្រឹងវិស័យដឹកជញ្ជូនតាមផ្លូវទឹករវាងប្រទេសទាំង២ ផង។ កិច្ចពិភាក្សានេះធ្វើឡើង កាលពីថ្ងៃទី ១២ ខែតុលា ក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអគ្...

អាន​បន្ថែម

កម្ពុជាកំពុងសិក្សាសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែដើម្បីពង្រឹងការដឹកជញ្ជូនផ្លូវទឹក

ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ កំពុងពិភាក្សា និងសិក្សាឡើងវិញអំពីសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីក ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ កិច្ចប្រជុំពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី ១៤ តុលានេះ ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល។ គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ កំណ...

អាន​បន្ថែម

រដ្ឋាភិបាលសម្រេចកាត់ដីគម្របព្រៃឈើជាង ៦០០ហិកតា នៅខេត្តព្រះសីហនុឱ្យឯកជនធ្វើកម្មសិទ្ធ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចធ្វើអនុប្រយោគឆ្វៀលដីទំហំ ៦០០ហិកតា ចេញពីដែនព្រៃលិចទឹក និងគម្របព្រៃឈើឆ្នាំ ២០០២ នៅខេត្តព្រះសីហនុ ឱ្យទៅជាកម្មសិទ្ធិរបស់លោកឧកញ៉ា សេង ញ៉ក និងលោកជំទាវ លី អាផណ ដែលជាប្រធានក្រុមហ៊ុន ដឺព្រេមៀ លែន (The Premiere Land Co Ltd) ដើម្បីធ្វើការអភិវឌ្ឍ។ យោងតាមអនុក្រិត្យ លេខ ៨២អនក្រ.បក ចុះហត្ថលេខាដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ដីរដ្ឋជាង ៦០០ ហិកតា នេះ ម...

អាន​បន្ថែម

៥០%នៃកញ្ចប់វិនិយោគសាធារណៈរបស់រដ្ឋត្រៀមសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគសាធារណៈចំនួន ៦២៩គម្រោង ដោយនឹងប្រើថវិការដ្ឋជាង ១២ ប៊ីលានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២១-២០២៣ ក្នុងនោះវិស័យហេដ្ឋារចនាសម្ព័ន្ធទទួលបានថវិកាដល់ទៅជាង ៥០%។ នេះបើយោងតាមសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលរាជរដ្ឋាភិបាលបានអនុម័តនៅក្នុងអង្គប្រជុំគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ០៩ ខែតុលានេះ។ សេចក្តីព្រាងនេះ បានបង្ហាញថា ក្នុងចំណោមគម្រោងវិនិយោគសាធារណ...

អាន​បន្ថែម

នគរបាលជាតិ និង សាលាក្រុងចេញគោលការណ៍ថ្មី ៨ចំណុចដើម្បីពង្រឹងសន្តិសុខនៅតាមខុនដូនិងបុរី

នគរបាលជាតិ និងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្មីៗនេះ សម្រេចដាក់ចេញនូវគោលការណ៍ថ្មីចំនួន ៨ចំណុចធំៗ ដើម្បីឱ្យម្ចាស់គម្រោងអនុវត្តក្នុងការពង្រឹងសន្តិសុខនិងសុវត្ថិភាពនៅតាមខុនដូ និងបុរី នៅក្នុងរាជធានីភ្នំពេញ។ គោលការណ៍ថ្មីចំនួន ៨ចំណុចនេះ ត្រូវបានសម្រេចក្នុងកិច្ចប្រជុំរួម រវាងអគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង កាលពីថ្ងៃទី ៨ ខែតុលា កន្លងមកនេះ។ សំណូមពរ...

អាន​បន្ថែម