សម្តេចព្រមានអភិបាលខេត្តនិងក្រុង ឱ្យជួយការងារជួសជុលផ្លូវ កុំចាំតែក្រសួងសាធារណការ
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំលឹកដោយព្រមានខ្លាំងៗដល់អភិបាលក្រុង-ខេត្ត-ខណ្ឌ ព្រមទាំងអភិបាលរងនានា ដែលទទួលខុសត្រូវលើផ្នែកសាធារណការត្រូវមើលការងារជួសជុលផ្លូវផង កុំចាំបាច់ចំាតែក្រសួងសាធារណការចុះទៅ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ សម្តេចតេជោបានសង្កត់ធ្ងន់ៗថា «...ចឹងមិនមែនបង្កើតអាសនៈ ឱ្យអស់លោកមកធ្វើអភិបាលក្រុង ខណ្ឌ ខេត្ត និងរង នាំគ្នាមកអង្គុយលេងទេ...នាំគ្នាម...
អានបន្ថែមក្រសួងមហាផ្ទៃ៖ ប័ណ្ណស្នាក់អចិន្ត្រៃយ៍បរទេស អាចប្រើប្រាស់ទិញលក់អចលនទ្រព្យបាន
ក្រសួងមហាផ្ទៃ បានប្រកាសរំលឹកឡើងវិញឱ្យក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ឱ្យទទួលស្គាល់ពីតម្លៃនៃប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន្តនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងលេខ ២១៨១ សជណ ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២។ ការរំលឹកឡើងវិញនេះ ធ្វើឡើងក្រោយមានការជូនដំណឹងជាច្រើនលើកច្រើនសារ ប៉ុន្តែស្ថាប័ន ព្រមទាំងវិស័យឯកជនមួយចំនួននៅតែមិនទាន់បានជ្រួតជ្រាប ...
អានបន្ថែមច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ
រដ្ឋាភិបាលកម្ពុជាបានប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីចំណូលមិនមែនសារពើពន្ធជាផ្លូវការហើយ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។ ច្បាប់នេះ មានចំនួន ១២ជំពូក និង១០១មាត្រា ក្នុងគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណូលថវិកាជាតិ ប្រកបដោយប្រសិទ្ធិភាព តម្លាភាព ក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងប្រទេស។ ចំណូលមិនមែនសារពើពន្ធ ត្រូវបានបែងចែកដូចខាងក្រោម៖ ១. ចំណូលពីការចាត់ចែង...
អានបន្ថែម៥ឆ្នាំចុងក្រោយនេះ រដ្ឋសម្រេចការចុះបញ្ជីដីបានជាង ១,៦ លានក្បាលដី
ចាប់ពីឆ្នាំ២០១៨ ដល់ពាក់កណ្តាលឆ្នាំ២០២២ នេះ ការចុះបញ្ជីដំបូងសម្រេចបានចំនួន ១ ៦៩១ ៤៨៩ ក្បាលដី ស្មើនឹង ២៤,១៦%។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ថេង ច័ន្ទសង្វារ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់» នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។ ក្នុងរយៈពេល ៥ឆ្នាំនេះ ការចុះបញ្ជីក្បាលដីលក្ខណៈជាប្រព័ន្ធ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបានច...
អានបន្ថែមក្រសួងកំពុងពន្លឿនរៀបចំទីតាំងថ្មីនៅរុនតាឯកសម្រាប់ពលរដ្ឋដែលចេញពីតំបន់អង្គរ
ក្រោយពិនិត្យឃើញមានសំណង់ខុសច្បាប់រហូតដល់ ៨៤៤៨ករណី ក្នុងតំបន់អង្គរ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបញ្ជាបន្ទាន់មួយ ឱ្យរៀបចំដី ៦៥០០ ឡូត៍ នៅរុនតាឯក សម្រាប់ប្តូរប្រជាពលរដ្ឋឱ្យទៅរស់នៅទីនោះវិញ។ (អានបន្ថែម) ឯកឧត្តមបានឱ្យដឹងកាលពីថ្ងៃទី ទី១៧ សីហា ២០២២ នេះ ថា ដើម្បីទទួលបានដីឡូត៍នៅរុនតាឯក ពលរដ្ឋត្រូវមានលក្ខខ័ណ្ឌច្បាស់លាស់ មិនអាចចេះតែឱ្យៗនោះទេ ។ «បន្ទាប់មកពួកគាត...
អានបន្ថែមសម្តេចសខេង៖ ក្រុមហ៊ុនដឹកជញ្ជូន ត្រូវមានកាតព្វកិច្ចគ្របសម្ភារសំណង់ឱ្យបានជិតល្អ ពេលធ្វើចរាចរតាមផ្លូវសាធារណៈ
ថ្មីៗនេះ សម្តេច ស ខេង បានបញ្ជាឱ្យគ្រប់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មដឹកជញ្ជូនទាំងអស់ ត្រូវមានកាតព្វកិច្ចគ្របសម្ភារដែលបានដឹកទាំងអស់ ជាពិសេសពេលដឹកសម្ភារសំណង់ឱ្យបានជិតល្អក្នុងអំឡុងពេលធ្វើចរាចរតាមផ្លូវសាធារណៈ ម្យ៉ាងទៀតត្រូវសំអាតផ្លូវថ្នល់ឱ្យបានជាប្រចាំផងដែរ។ នេះបើតាមប្រសាសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។ សម្ដេចក្រឡាហោម បានលើកឡើងថា៖ «...
អានបន្ថែមសួនឧទ្យានភ្នំតាម៉ៅ ២០២៥ហិកតា ក្លាយជាតំបន់អភិរក្សផ្លូវការហើយ
នៅទីបំផុត រដ្ឋាភិបាលបានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ នេះបើយោងតាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ សីហា ២០២២។ តាមរយៈព្រះរាជក្រឹត្យបានបញ្ជាក់ថា សួនឧទ្យានដ៏ធំនេះត្រូវបានបែងចែកជា ៣តំបន់ដូចខាងក្រោម៖ ១. តំបន់ព្រៃការពារសម្រាប់ស្តារលទ្ធភាពសត្វព្រៃ៖ សម្រាប់ធានាការធ្វើវិបុលកម្មសត្...
អានបន្ថែមបច្ចុប្បន្ន ក្នុងឧទ្យានជាតិអង្គរមានសំណង់ខុសច្បាប់ជាង ៨ពាន់ករណី
ក្រោយមានការចុះត្រួតពិនិត្យដោយផ្ទាល់របស់ ឯកឧត្តមជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរកឃើញថារហូតដល់បច្ចុប្បន្ន មានសំណង់ខុសច្បាប់រហូតដល់ជាង ៨០០០ករណី ស្ថិតក្នុងឧទ្យានជាតិអង្គរ ខណៈមានតែ ២០០ករណីប៉ុណ្ណោះដែលបានរើចេញ។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តមជា សុផារ៉ា ជាមួយឧកញ៉ាញ៉ូនៅថ្ងៃទី១៧ សីហា ២០២២។ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានរៀបចំយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីចុះវាស់វ...
អានបន្ថែមរដ្ឋប្រកាសលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ
ក្រសួងទេសចរណ៍កម្ពុជា បានសម្រេចលើកលែងកាតព្វកិច្ចស្នើសុំចំណាត់ថ្នាក់អាជីវកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ក្លឹបកម្សាន្ត KTV ខារ៉ាអូខេ រង្គសាល-ឌីស្កូតែក និងបៀរហ្កាឌិន)។ នេះបើតាមប្រកាសលេខ ០៨៦ ប្រក ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ការលើកលែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្ម ជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងនិងក្រោយវិបត្តិជំងឺ...
អានបន្ថែមរដ្ឋបើកយុទ្ធនាការពិសេសចុះកំណត់ក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់អប្សរាខេត្តសៀមរាប
ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាប់ផ្តើមបើកយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ នេះបើតាមពិធីបើកយុទ្ធនាការកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ ជាមួយគ្នានេះដែរ បើតាមរដ្ឋបាលខេត្ត...
អានបន្ថែម
