ក្រសួងរៀបចំដែនដីចាត់តាំងមន្រ្តីត្រួតពិនិត្យសំណង់ទូទាំងប្រទេស

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់តាំងមន្រ្តីត្រួតពិនិត្យសំណង់ ហើយការចាត់តាំងនេះ ធ្វើឡើងបន្ទាប់ពីករណីបាក់រលំអគារ នៅខេត្តកែប កាលពីដើមខែមករា និងករណីបាក់រលំអគារនៅខេត្តព្រះសីហនុ កាលពីខែមិថុនា ឆ្នាំ២០១៩។ តាមរយៈសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី៩ ខែមករា ក្រសួងបានចាត់តាំងមន្រ្តី រាប់ចាប់ពីរដ្ឋលេខ...

អាន​បន្ថែម

ក្រសួងរៀបចំដែនដីជំរុញការអនុវត្តច្បាប់ស្តីពីសំណង់បន្ថែម

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើអោយអាជ្ញាធរមានសមត្ថកិច្ច ក្នុងវិស័យសំណង់ និងមន្ត្រីក្រសួង មន្ទីរ រាជធានី ខេត្ត លើការអនុវត្តច្បាប់ស្តីពីសំណង់ តាមរយៈការហាមដាច់ខាតសំណង់ គ្មានច្បាប់អនុញ្ញាត។ ទន្ទឹមនឹងនេះ ក្រសួងក៏បានអនុវត្តលើការចេញលិខិត សាងសង់ និងការចុះត្រួតពិនិត្យសំណង់ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពនៃការដ្ឋានសាងសង់។ នៅក្នុងសេចក្តីណែនាំស្តីពី ការពង្រីងគុណភាព និងសុវត្ថិភាពសំណង់ ដែលចុះ...

អាន​បន្ថែម

ការធានារ៉ាប់រងតាមផ្លូវច្បាប់លើសំណង់ និងកាតព្វកិច្ចរបស់ភាគីពាក់ព័ន្ធនៅក្នុងវិស័យសំណង់៖ ឱកាសអាជីវកម្មថ្មីសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង

ច្បាប់ស្តីពីសំណង់ បានណែនាំអំពីទិដ្ឋភាពផ្លូវច្បាប់ផ្សេងៗគ្នាអំពីការធានាលើសំណង់ ដែលគ្រប់អ្នកម៉ៅការសាងសង់ និងម៉ៅការសាងសង់បន្តទាំងអស់ ដែលចូលរួមនៅក្នុងគម្រោងសាងសង់ ត្រូវតែទទួលខុសត្រូវ ខណៈដែលកាតព្វកិច្ចថ្មីជាច្រើនត្រូវបានដាក់បន្ទុកដល់ភាគីពាក់ព័ន្ធនៅក្នុងគម្រោងសាងសង់របស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការ្យនេះជាឱកាសសម្រាប់ក្រុមហ៊ុនធានារ៉ាប់រង ក្នុងការដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យនេះ ដោយគ្របដណ្តប់រាល់ហានិភ័យ...

អាន​បន្ថែម

សម្តេចហ៊ុនសែន៖ ច្បាប់ស្តីពីសំណង់ថ្មីនឹងជួយកាត់បន្ថយគ្រោះថ្នាក់បាក់រលំអគារ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានមានប្រសាសន៍ថា ច្បាប់ស្តីពីសំណង់ដែលទើបនឹងបានអនុវត្តថ្មីៗនេះ គឺនឹងជួយកាត់បន្ថយមិនឲ្យមានគ្រោះថ្នាក់បាក់រលំអគារបណ្តាលមកពីកង្វៈបច្ចេកទេស និងគុណភាពសាងសង់។ សម្តេចថ្លែងបែបនេះកាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ ក្នុងអំឡុងពេលសម្តេចថ្លែងសន្និសិទកាសែតបូកសរុបលទ្ធផលនៃការបាក់រលំអគារកម្ពស់ ៧ជាន់ដែលបានបណ្តាលឲ្យមនុស្សស្លាប់នឹងរបួសជាង ៥០ នាក់ក្នុងខេត្តកែប។ (អានបន្ថែម) ...

អាន​បន្ថែម

មនុស្សស្លាប់និងរបួសចំនួន៥៩នាក់ក្នុងគ្រោះថ្នាក់បាក់រលំអគារក្នុងខេត្តកែបបណ្តាលមកពីហេតុផល២

ក្រោយប្រតិបត្តិការសង្គ្រោះអស់រយៈពេលជាង៤៣ម៉ោងរួចមក ចំនួនមនុស្សស្លាប់និងរបួសដោយសារគ្រោះថ្នាក់បាក់រលំអគារក្នុងខេត្តកែប បានកើនឡើងដល់ចំនួន ៥៩នាក់ ហើយមូលចម្បងដែលធ្វើឱ្យអគារនេះរលំបាក់ គឺបណ្តាលមកពីហេតុផល២យ៉ាង នេះបើយោងតាមសន្និសីទកាសែតថ្លែងដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គ្រោះថ្នាក់បាក់រលំអគារដែលមានទីតាំងស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប កាលព...

អាន​បន្ថែម

សណ្ឋាគារលំដាប់ផ្កាយប្រកាសបិទទ្វារពាក់ព័ន្ធកតា្តផ្ទៃក្នុង៖ អ្នកជំនាញ

សណ្ឋាគារលំដាប់ខ្ពស់ ចាប់ពីផ្កាយបួន និងផ្កាយប្រាំ បានប្រកាសបិទអាជីវកម្មរបស់ខ្លួនកាលពីពេលថ្មីៗនេះ នៅក្រោមហេតុផលវិបត្តិសេដ្ឋកិច្ចផ្ទៃក្នុងអាជីវកម្ម។ អ្នកជំនាញក្នុងវិស័យទេសចរណ៍ យល់ឃើញថា ការបិទទ្វារអាជីវកម្ម គឺមិនមែនជាសញ្ញាអវិជ្ជមាននៅក្នុងវិស័យទេសចរណ៍ជាទូទៅឡើយ។ សណ្ឋាគារចាស់វស្សា ដែលបានដំណើរការ ២៣ឆ្នាំ នៅភ្នំពេញ The Great Duke Hotel ដែលកាលពីដំបូងមានឈ្មោះថា Inter-continental  បានប្រកាសបិទទ្វារ ឈប់ដំណើ...

អាន​បន្ថែម

ក្រសួងបរិស្ថានអនុញ្ញាតលើគម្រោងអាជីវកម្មថ្មសំណង់ទំហំ ២០,៩២ ហិកតា

ក្រសួងបរិស្ថានបានសម្រេចគាំទ្រគម្រោងអាជីវកម្មថ្មសំណង់លើផ្ទៃដីទំហំ ២០,៩២ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំស្រួចទៅលើលទ្ធផលនៃរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូងឬ (IESIA)។ យោងតាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ក្រសួងផ្ទាល់កាលពីថ្ងៃទី០៤ ខែធ្នូ គម្រោងខាងលើត្រូវបានក្រសួងពិនិត្យនិងផ្តល់យោបល់ចំនួន ៧ ចំណុច ដើម្បីធានាដល់ការធ្វើអាជីវកម្មត្រឹមត្រូវគោរពតាមស្តង់ដារបរិស្ថាន។ គម្រោងអាជីវកម្មថ...

អាន​បន្ថែម

ក្រសួងដែនដីកោះហៅម្ចាស់ការដ្ឋានសំណង់ជិត២០០ក្នុងខេត្តព្រះសីហនុដើម្បីមកណែនាំ៤ចំណុច

ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីសុវត្ថិភាព និងគុណភាពសំណង់ដល់បណ្តាម្ចាស់ការដ្ឋានសំណង់ក្នុងក្រុងព្រះសីហនុ សរុបប្រមាណជាង ១៩៥ការដ្ឋាន​ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្គាប់ឲ្យម្ចាស់ការដ្ឋានសំណង់ទាំ...

អាន​បន្ថែម

ក្រសួងកំពុងពន្លឿនតាក់តែងច្បាប់រៀបចំដែនដី និងនគរូបនីយកម្ម

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងរៀបចំគោលនយោបាយជាតិស្តីពីនគរូបនីយកម្មកម្ពុជា និងច្បាប់ស្តីពីការរៀបចំដែនដី និងនគររូបនីយកម្ម ដើម្បីឆ្លើយតបទៅនឹងកំណើនលឿនរហ័សនៃការអភិឌ្ឍន៍គរូបនីយកម្ម អចលនទ្រព្យ និងសំណង់។ ថ្លែងនៅក្នុងនៅក្នុងវេទិកានគររូបនីយកម្មកម្ពុជា ស្តីពីការអភិវឌ្ឍទីក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន រៀបចំកាលពីថ្ងៃទី២៧ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងដែនដី បានមានប្រសាសន៍ថា...

អាន​បន្ថែម

ក្រសួងរៀបចំដែនដីបញ្ជាឲ្យ Gold Tower 42 ផ្អាកការសាងសង់ បើមិនឆ្លើយតបនឹងលក្ខខ័ណ្ឌទាំងនេះទេ

ក្រសួងរៀបចំដែនដី នគរូបណីយកម្ម និង សំណង់ នៅថ្ងៃទី២០ វិច្ឋិកា​បានចេញលិខិតផ្អាកការដ្ឋានសាងសង់អាគារ Gold Tower 42 បណ្តោះអាសន្ន ហើយ​ត្រូវឆ្លើយតបទៅនឹង​លក្ខខ័ណ្ឌសុវត្ថិភាពមួយចំនួនសិន មុននឹងអាចបន្តការសាងសង់បាន។ នៅក្នុងលិខិតនោះបានបង្គាប់ឲ្យលោក លី សាន់ហ៊ីម តំណាងក្រុមហ៊ុន យ៉ុន វូ (ខេមបូឌា) ជាម្ខាស់សំណង់អាគារមជ្ឍមណ្ឌលពាណិជ្ជកម្ម Gold Tower 42 ត្រូវផ្អាកការសាងសង់បណ្តោះអាសន្នចាប់ពីថ្ងៃចេញលិខិត ហើយត្រូវអនុវត្...

អាន​បន្ថែម