កម្ពុជាប្រកាសដាក់ដំណើរការកម្មវិធីផ្តល់ទិដ្ឋារស់នៅ ១០ឆ្នាំ ដល់វិនិយោគិនបរទេស​

កម្ពុជា ចាប់ផ្តើមដាក់ឱ្យដំណើរការកម្មវីធិដើម្បីជំរុញវិនិយោគិនបរទេស​ ដែលចង់មកវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់នូវទិដ្ឋាការរស់នៅក្នុងប្រទេសរយៈពេលដល់ទៅ១០ឆ្នាំ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងទៀត។​ កម្មវីធីនេះ មានឈ្មោះថា  “កម្ពុជាផ្ទះទីពីររបស់ខ្ញុំ” ត្រូវបានដាក់ឱ្យដំណើរការដោយក្រុមហ៊ុន Khmer Home Charity Association ​ដែលទទួលបានការគាំទ្រពីក្រសួងមហាផ្ទៃ។ ក្រុមហ៊ុនបញ្ជាក់ក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថា គោលបំណង...

អាន​បន្ថែម

ពន្ធដារជំរុញឱ្យអ្នកជាប់ពន្ធលើអចលទ្រព្យទាំងអស់ទៅបង់ពន្ធឱ្យបានមុនថ្ងៃផុតកំណត់

សាខាពន្ធដារខេត្តព្រះសីហនុ បានប្រកាសជូនដំណឹង​ដល់​ម្ចាស់​អចល​​ន​ទ្រព្យ​ទាំងអស់ដែលមិនទាន់ បង់ពន្ធលើអចលនទ្រព្យ និងមិនទាន់បានធ្វើបច្ចុប្បន្នភាព ឱ្យរួសរាន់ទៅប្រកាសបង់ពន្ធនៅសាខាពន្ធដារខេត្ត ឱ្យបាន​មុន​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីជៀសវាងការផាកពិន័យ។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែ មិថុនា។ សាខាពន្ធដារខេត្ត បានបញ្ជាក់បន្ថែមទៀតថា ម្ចាស់អចលនទ្រព្យទាំងអស់អាចធ្វើការទូទាត់ប្រាក់ពន្ធតាមរយៈធនាគារទ...

អាន​បន្ថែម

គំនូសប្លង់សម្រាប់ត្រួតពិនិត្យគុណភាពផ្លូវ សម្រេចបាន៧០%ហើយ

បច្ចុប្បន្ន ដំណើរការរៀបចំ “គំនូសប្លង់លម្អិត គេហទំព័រគ្រប់គ្រងព័ត៌មាន និងទិន្នន័យ” នៃគម្រោងអភិវឌ្ឍមុខងារត្រួតពិនិត្យគុណភាពផ្លូវ (ROAD CARE Supervision) សម្រេចបាន៧០ភាគរយហើយ។ នេះបើយោងតាមកិច្ចប្រជុំរបស់ក្រុមការងារបច្ចេកទេស​នៃក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ ថ្លែងក្នុងប្រជុំនា លោក ធូ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស  បានឲ្យដឹងថា គោលបំណងកិច្ចប្រជុំនេះ ធ្វើឡើងដើម្ប...

អាន​បន្ថែម

៦ខែដំបូង ឆ្នាំ២០២២ មន្ទីរសុរិយោដីខេត្តមណ្ឌលគិរីចុះបញ្ជីដីជូនពលរដ្ឋបានជាង ៤ពាន់ក្បាល

គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី បានចុះបញ្ជីក្បាលដីជូនប្រជាពលរដ្ឋបានជាង ៤ពាន់ក្បាលដី ហើយនៅសល់ប្រមាណជាង ២ពាន់ក្បាលដីទៀតប៉ុណ្ណោះ ដែលនឹងសម្រេចតាមផែនការថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុជាតិ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។​ លោក លឹម ចាន់សូភី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី មានប្រសាសន៍...

អាន​បន្ថែម

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំផែនការនៃកាត់ឆ្វៀលតំបន់បី ជូនដល់ប្រជាពលរដ្ឋ

គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង បានរៀបចំផែនការកាត់ឆ្វៀលដីតំបន់បី ជូនដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ គណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមិថុនា បានបើកប្រជុំពិភាក្សា ដឹកនាំដោយលោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃផែនការរៀបចំការកាត់ឆ្វៀលដីតំបន់បី ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ លោក លី សុភា ប្រធានមន្ទីររ...

អាន​បន្ថែម

អាជ្ញាធរសៀមរាបដាក់កំហិតម្ចាស់សំណង់ដែលសង់លើដីចំណីផ្លូវទាំង ៨ខ្សែនេះ ត្រូវរុះរើចេញជាបន្ទាន់!

អាជ្ញាធរខេត្តសៀមរាប បានប្រកាសឱ្យប្រជាពលរដ្ឋដែលមានសំណង់នៅលើដីចំណីផ្លូវទាំង ៨ខ្សែ ក្នុងក្រុងសៀម​រាប​ ត្រូវរុះរើជាបន្ទាន់ឲ្យបានមុន ១៥ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះ ដោយអាជ្ញាធរនឹងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធលើផ្លូវទាំងនេះ ក្នុងពេលឆាប់ៗនេះ។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២៣​ ខែមិថុនា ឆ្នាំ២០២២។ ម្ចាស់ទីតាំងអាជីវកម្ម លំនៅឋាន សំណង់ការ្យ និង ទ្រព្យសម្បត្តិផ្សេងៗទៀត ដែលប៉ះពាល់ និងនៅលើដីចំណីផ្លូវទ...

អាន​បន្ថែម

ក្រសួងកែប្រែខ្លឹមសារសំខាន់ៗមួយចនួនដើម្បីសម្រួលដល់នីតិវិធីស្នើសុំលិខិតអនុញ្ញាតសាងសង់

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើការកែប្រែចំណុចទី៧ និងទី៨ ក្នុងប្រការ៣ នៃប្រកាសលេខ ០១៣ ដនស/ ប្រ.ក/ នី.ក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទ និងបរិបថនៃការផ្ដល់លិខិតអនុញ្ញាតសាងសង់។ នេះបើតាមប្រកាសលេខ ០៩៦ ដនស/ ប្រ.ក/ នី.ក ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ ការកែសម្រួលថ្មីនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីសម្រួលដល់នីតិវីធីស្នើសុំលិខិតអនុញ្ញាតសាងសង់ ដូចខាងក្រោមនេះ ៧ថ្មី ៖ លិខិតបញ្ជាក់...

អាន​បន្ថែម

ក្រសួងកំពុងពន្លឿនចេញសេចក្តីព្រាងច្បាប់ចំនួនពីរលើការប្រើប្រាស់ផ្លូវថ្នល់ និងផ្លូវដែក

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រជុំពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅ តាមបណ្តាញផ្លូវថ្នល់ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងចំណុចផ្លូវកាត់ និងដីចំណីផ្លូវដែក។ កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមិថុនា ដឹកនាំដោយ ឯកឧត្តមរដ្ឋលេខាធិការ ប៉ាល់ ចន្ទតារា ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួង ក្រុមការងារទទួលបន្ទុករៀបចំសេចក្តីព្រាងអនុក្រឹត្យ និងក្រុមអ្នកប...

អាន​បន្ថែម

រដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជំរុញសកម្មភាពវិនិយោគ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យ បង្កើតអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត ដើម្បីជាយន្តការក្នុងការពិនិត្យសម្រេចលើការវិនិយោគឯកជន និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគ។ យោងតាមអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអនុគណៈកម្មាធិកាវិនិយោគរាជធានី-ខេត្ត អភិបាលនៃគណៈអភិបាលរាជធានី-ខេត្តទាំងអស់ គឺជាប្រធាន និងអភិបាល...

អាន​បន្ថែម

អគ្គនាយកពន្ធដារ ចាប់ផ្តើមធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង

អគ្គនាយកពន្ធដារ នឹងចាប់ផ្តើមការងារចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅខេត្តស្វាយរៀង ដើម្បីប្រមូលទិន្នន័យអចលនទ្រព្យ ជាគុណប្រយោជន៍ដល់ការគៀងគរប្រភពចំណូលពន្ធ។​ អគ្គនាយកដ្ឋានពន្ធដារសហការជាមួយរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំស្តីពីការត្រៀមលក្ខណៈចុះបញ្ជីផ្តល់សេវាពន្ធដារ លើការចុះបញ្ជី និងធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅថ្ងៃទី១៧ ខែមិថុនា ដោយមានការចូលរួមដោយថ្នាក់ដឹកនាំ និងមន្រ្តី...

អាន​បន្ថែម