ខេត្តកោះកុង មានដីសម្បទានសេដ្ឋកិច្ចជិត ៤៥ម៉ឺនហិកតា
ខេត្តកោះកុង មានក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន ៧ក្រុមហ៊ុន គ្របដណ្តប់ផ្ទៃដី ៤៤.១៧៧ ហិកតា។ យោងតាមរបាយការណ៍បូកសរុបការងារ ឆ្នាំ២០២១ និងលើកទិសដៅឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង បញ្ជាក់ថា ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច បានវិនិយោគលើការដាំដើមប្រេងខ្យល់ អំពៅ និងកៅស៊ូ។ ផ្ទៃដីក្រុមហ៊ុន Greerich Group Co Ltd ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៧ កាលពីមុនមានដីទំហំ ១០.០៧៧ ហិកតា ប៉ុន្តែក្រោយចេញអនុក្រឹត...
អានបន្ថែមអាជ្ញាធរ បញ្ជាឲ្យរុះរើសំណង់តូចៗជាច្រើន សង់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃជាបន្ទាន់
រដ្ឋបាលខេត្តពោធិ៍សាត់ បានចេញសេចក្តីជូនដំណឹងឲ្យរុះរើរោងខ្ទមដែលសង់ខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ជាបន្ទាន់។ នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ស្តីពីការចាត់វិធានការរដ្ឋបាល បោសសម្អាតការសាងសង់រោង-ខ្ទមខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស នៃតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ដែលចុះផ្សាយកាលថ្ងៃទី១៣ ខែ...
អានបន្ថែមរាជរដ្ឋាភិបាល ដោះដូរដីទំហំ ៨០០ហិកតា ក្នុងតំបន់សួនសត្វភ្នំតាម៉ៅ ជាមួយនឹងវិស័យឯកជន
រដ្ឋាភិបាល បានកាត់ដី ៨០០ហិកតា នៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនមួយឈ្មោះ ក្រុមហ៊ុនខ្មែរ ហ្រ្វេស មីល ឯ.ក (Khmer Fresh Milk) ដើម្បីអភិវឌ្ឍ ហើយរដ្ឋាភិបាល បានទទួលមកវិញនូវដី ១.១២២ ហិកតា ស្ថិតក្នុងតំបន់ចំនួនបីផ្សេងគ្នា។ យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ចេញតាំងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ២ ទីតាំងនៅតំបន់ភ្នំតាម៉ៅ ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ត្រូវបានកាត់ទៅឲ្យក្រុមហ៊ុនខ្មែរ ហ្វ្រេស មីល។ ...
អានបន្ថែមអគ្គនាយកដ្ឋានពន្ធដារ ពង្រឹងជំនាញលើវិស័យអចលនទ្រព្យ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូល
អគ្គនាយកដ្ឋានពន្ធដារ បើកវគ្គបណ្តុះបណ្តាល លើវិធីសាស្ត្រវាយតម្លៃអចលនវត្ថុបឋម ការវាសវែងអចលនទ្រព្យ និងប្រភេទប័ណ្ណកម្មសិទ្ធិ ដើម្បីប្រសិទ្ធភាពនៃការប្រមូលចំណូលលើវិស័យនេះឱ្យរិតតែមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុង វគ្គបណ្តុះបណ្តាល "ការវាយតម្លៃអចលនវត្ថុ” នៅថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២២ ថា ការពង្រីកសមត្ថភាពជំនាញលើវិស័យអចលនទ្រព្យ ពិតជាមានសាៈសំខាន់...
អានបន្ថែមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ណែនាំឱ្យទប់ស្កាត់ការរំលោភបំពានឆ្នេរ
ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានណែនាំដល់អភិបាលខេត្តឆ្នេរសមុទ្រកម្ពុជាទាំង៤ ឱ្យរួមគ្នាថែទាំឆ្នេរសមុទ្រទប់ស្កាត់កុំឱ្យមានការសាងសង់សំណង់រំលោភបំពានយកឆ្នេរ។ ឯកឧត្តម ជា សុផារ៉ា លើកឡើងក្នុងពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង នៅក្នុងក្រុងបូកគោ ខេត្តកំពត ...
អានបន្ថែមក្រសួងកំណត់ភ្នាក់ងារនាវាទាំងអស់ត្រូវមកដាក់ពាក្យសុំអនុញ្ញាតយ៉ាងយូរត្រឹមថ្ងៃទី២៩ ខែកក្កដា
ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសដល់ក្រុមហ៊ុនភ្នាក់ងារនាវាទាំងអស់ រួសរាន់មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតភ្នាក់ងារនាវា យ៉ាងយូរនៅត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ មុនពេលដែលប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដាក់ឱ្យដំណើរការជាផ្លូវការ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងតាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីនីតិវិធីផ្តល់លិខិតអនុញ្ញាតក្រុមហ៊ុនភ្នាក់ងា...
អានបន្ថែមការធ្វើអនុប្បយោគ ឬអធិប្បយោគដីធ្លី គឺជាអ្វី? ខុសគ្នាយ៉ាងដូចម្តេច?
នៅកម្ពុជា រដ្ឋបានបែងចែកទ្រព្យសម្បត្តិរបស់ខ្លួនជាពីរធំៗ គឺទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ ទ្រព្យទាំងពីរប្រភេទនេះ អាចធ្វើចំណាត់ថ្នាក់ឡើងវិញបានតាមរយៈអនុប្បយោគ ឬអធិប្បយោគ។ តើទ្រព្យរដ្ឋទាំងពីរនេះជាអ្វី? ហើយការធ្វើអនុប្បយោគ ឬអធិប្បយោគនេះ មានន័យយ៉ាងណា? ជាដំបូង ត្រូវស្គាល់ពីទ្រព្យសាធារណៈរបស់រដ្ឋ និងទ្រព្យឯកជនរបស់រដ្ឋជាមុនសិន។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ គឺទ្រព្យសម្រ...
អានបន្ថែមក្រសួងដែនដីដាក់កំហិតធ្ងន់ហាមវិស្វករទទួលការងារគម្រោងគ្មានលិខិតអនុញ្ញាត
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំឱ្យវិស្វករដែលចុះបញ្ជីទាំងអស់ ហាមដាច់ខាតកុំ ទទួលអនុវត្តការងារ លើគម្រោងណាដែលគ្មានលិខិតអនុញ្ញាតសាងសង់ ជួសជុល រុះរើ និងឬបើកការដ្ឋានសំណង់ ពីអាជ្ញាធរមានសមត្ថកិច្ច។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទី៨ មេសានេះ ការទទួលអនុវត្តការងារសាងសង់នានា ដែលមិនទាន់មានលិខិតអនុញ្ញាត ជាអំពើខុសច្បាប់។ ក្រសួង លើកឡើងថា ការសាងសង់ ដែលមិនមានប្លង់ស្ថាបត្យកម្ម និងប្លង់គ្រឿងផ្គុំ...
អានបន្ថែមក្រសួងដែនដី ចុះMoU ជាមួយសភាពាណិជ្ជកម្មអឺរ៉ុប ពង្រឹងស្ដង់ដាសំណង់ និងការរៀបចំក្រុង
សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា Eurocham Cambodia បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីជួយកម្ពុជាពង្រឹងស្ដង់ដាវិស័យសំណង់ និងផែនការរៀបចំក្រុង។ MoU ត្រូវបានចុះហត្ថលេខ កាលពីថ្ងៃទី១ ខែមេសា ដោយឯកឧត្តម លោក ថេង ច័ន្ទសង្វារ រដ្ឋលេខាធិការ និង លោក Tassilo Brinzer ប្រធាន EuroCham Cambodia។ ក្រោម MoU នេះ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា នឹងជួយផ្ដល់យោបល់ដ...
អានបន្ថែមសម្ដេច៖ រកស៊ីអចលនទ្រព្យនៅសៀមរាប កុំសម្លឹងដើមឈើ១ ដើម ត្រូវសម្លឹងព្រៃទាំងមូល
សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានក្រើនដល់វិនិយោគិនក្នុងវិស័យអចលទ្រព្យទាំងអស់ដែលចង់មកវិនិយោគក្នុងខេត្តសៀមរាប ឱ្យសម្លឹងមើលប្រយោជន៍រួម ឬតម្លៃវប្បធម៌នៃប្រាសាទអង្គរវត្តជាធំ ជាជាងចង់តែអភិវឌ្ឍ ឬសង់អគារខ្ពស់ៗ ដើម្បីចំណេញច្រើន។ សម្ដេច បានលើកឡើងដូច្នេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៤ មេសា នេះ។ សម្ដេច បានប្រើសុភាសិតថា កុំសម្លឹងដើមឈើ ១ដើម ត្រូវសម្លឹងព្រៃទាំងមូល ដោយ...
អានបន្ថែម
