កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០
ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវិទ្យាសំណង់កូរ៉េ បានប្រកាសប្តេជ្ញាថា នឹងពង្រឹងកិច្ចសហការលើកម្មវិធីពាក់ព័ន្ធនឹងអគារបៃតងទ្វេភាគីបន្ថែមទៀត ដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង ព្រមទាំងជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០។ នេះបើតាមការប្រកាសរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែធ្នូ ២០២២។ គួបញ្ជាក់ថា លោកជំទាវ ងិន លីណា អគ្គនាយិការង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត នៃក្រសួងបរិស្...
អានបន្ថែមក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង
រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាននិងសង្គម និងថវិកាពីការលក់ឥណទានកាបូន ក្រសួងប្តេជ្ញានឹងគាំទ្រដល់សាលារៀនទូទាំងប្រទេស ធ្វើយ៉ាងណាបង្កើតឱ្យបាននូវបរិស្ថានស្អាត ដោយត្រូវរៀបចំបន្ទប់ទឹកស្ដង់ដារបរិស្ថានបៃតង មានការបំពាក់ផ្ទាំងសូឡា ដើម្បីធានាសុខុមាលភាពសិស្សានុសិស្សនៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី កាលពីថ្ងៃទី២ ធ្នូ ២០២២។ ឯកឧត្ត...
អានបន្ថែមក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១ប្រភេទ
ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្អិតពីផ្ទៃដីទាំងអស់របស់កម្ពុជាដោយចែកចេញជា ២១ ប្រភេទ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយទិន្នន័យ និងផែនទីនៃការប្រើប្រាស់ដីធ្លីឆ្នាំ២០២២ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ផ្ទៃដីទាំង ២១ប្រភេទ រួមមាន ផ្ទៃដីដំណាំស្រូវ ដំណាំកៅស៊ូ ដំណាំស...
អានបន្ថែមធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា
ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា។ នេះបើតាមក្រសួងមហាផ្ទៃនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។ គម្រោងនេះ នឹងត្រូវអនុវត្តរយៈពេល ០៦ឆ្នាំ ដែលមានការចូលរួមសហការរវាងក្រសួងមហាផ្ទៃ ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន និងក្រុ...
អានបន្ថែមក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ
ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហំ ១៥៥ហិកតា នៅស្រុកឈូក ខេត្តកំពត ឱ្យក្រុមហ៊ុនឯកជនណាដែលមានបំណងចង់វិនិយោគ អាចចាប់ផ្តើមមកដាក់ពាក្យស្នើសុំបាន។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងកាលពីថ្ងៃទី១៨ វិច្ចិកា ២០២២។ ក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ អាចមកដាក់ពាក្យស្នើសុំ ស្វែងរុករករ៉ែ នៅការិយាល័យច្រកចេញចូលតែមួយរបស់ក្រសួងរ៉ែ និងថាមពល។ ដោយឡែក ការដាក់ពាក្យស្នើសុំនេះ ត្រូវធ្វើឡើងជាលក្ខណៈ...
អានបន្ថែមកម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ
កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លានតោន ទៅក្រុមហ៊ុនសាជីវកម្មអន្តរជាតិធំៗ ដែលនឹងទិញគម្រោងរេបូន (REDD+) ចំនួន ០៣គម្រោង។ នេះបើតាមកិច្ចពិភាក្សាស្តីពីការបញ្ឈប់ការបំផ្លាញព្រៃឈើក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។ កម្ពុជាបានបង្កើនកម្មវិធីរេបូក (REDD+) តាមរយៈការពង្រីកការទទួល...
អានបន្ថែមរដ្ឋជំរុញឱ្យបញ្ជប់គម្រោងវារីអគ្គិសនីដ៏ធំមួយ តម្លៃ ២៣១លានដុល្លារ ត្រឹមឆ្នាំ២០២៦
គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ អាចនឹងរួចរាល់ជាស្ថាពរតាមផែនការ ហើយឈានដល់ការដាក់ឱ្យដំណើរការនៅឆ្នាំ២០២៦ ខាងមុខនេះ ខណៈបច្ចុប្បន្នក្រសួងរ៉ែនិងថាមពលកំពុងខិតខំជំរុញដំណើរការសាងសង់នេះយ៉ាងសស្រាក់ស។ នេះបើយោងតាមការចុះត្រួតពិនិត្យរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ នាឱកាស ឯកឧត្តមរដ្ឋមន្រ្តី ស៊ុយ សែម បានឱ្យដឹងថា «ក្រុមការងារក្រសួងបានណែនាំដល់ក្រុមការងារជំ...
អានបន្ថែមរោងចក្រថាមពលពន្លឺព្រះអាទិត្យផលិតអគ្គិសនីបាន៦០MWចូលបណ្តាញជាតិជាលើកដំបូង
ក្រុមហ៊ុនបម្រើសេវាផ្គត់ផ្គង់ថាមពលអគ្គិសនីជាតិរបស់កម្ពុជា ដែលស្ថិតក្រោមភាពជាដៃគូរវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងអគ្គិសនីកម្ពុជា (EDC) សម្រាប់បង្កើតឧទ្យានថាមពលពន្លឺព្រះអាទិត្យទំហំ ១០០មេហ្គាវ៉ាត់ (MW) ដែលផលិតបានជារោងចក្រផលិតថាមពលដោយពន្លឺព្រះអាទិត្យទំហំ ៦០មេហ្គាវ៉ាត់ (MW) ជាលើកដំបូង បន្តភ្ជាប់ចូលទៅក្នុងបណ្តាញជាតិ។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ធនគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះថ្ងៃទី១៥ ខែ...
អានបន្ថែមកម្ពុជា-ចិន ប្តេជ្ញាជំរុញវិស័យថាមពលព្រះអាទិត្យ ដើម្បីឆ្ពោះទៅប្រើថាមពលកកើតឡើងវិញ
កម្ពុជា-ចិន បានប្តេជ្ញារួមគ្នាជំរុញវិស័យថាមពលព្រះអាទិត្យ និងបច្ចេកវិទ្យាទំនាក់ទំនងនិងព័ត៌មានវិទ្យា ដើម្បីការប្រើប្រាស់ថាមពលកកើតឡើងវិញ សំដៅធ្វើយ៉ាងណាឱ្យការផ្គត់ផ្គង់ថាមពលនៅកម្ពុជាបានគ្រប់គ្រាន់។ ការលើកឡើងនេះ ត្រូវបានធ្វើឡើង ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងក្រុមហ៊ុនចិន ហួវៃថេកណូឡូជី (ខេមបូឌា) កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ ឯកឧត្តមស៊ុយ សែម បានឱ្យដ...
អានបន្ថែមកម្ពុជាអំពាវនាវប្រទេសនានាឱ្យផ្តល់ថវិកា ១០០ពាន់លានដុល្លារ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ
ប្រទេសកម្ពុជា បានធ្វើការអំពាវនាវឱ្យប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ខ្ពស់ផ្តល់ថវិកាចំនួន ១០០ពាន់លានដុល្លារសហរដ្ឋអាមេរិកដូចដែលបានសន្យាឱ្យបានលឿនបំផុតដើម្បីពន្លឿនការផ្ទេរបច្ចេកវិទ្យាដល់ប្រទេសកំពុងអភិវឌ្ឍន៍ សម្រាប់ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។ នេះបើតាមការថ្លែងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងសន្និសីទកំពូលលើកទី២៧ នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រ...
អានបន្ថែម
