ជប៉ុន និងសិង្ហបូរី គ្រោងសាងសង់អគារអភិវឌ្ឍចម្រុះខ្នាតយក្សជាប់ស្ថានីយរថភ្លើងដំបូងបង្អស់នៅហ្សាការតា

រូបភាពដោយ៖ GCR ក្រុមហ៊ុនជប៉ុន Mitsubishi និងក្រុមហ៊ុនអភិវឌ្ឍន៍របស់សិង្ហបុរី Surbana Jurong នឹងរួមគ្នាសាងសង់អគារអភិវឌ្ឍន៍ចម្រុះខ្នាតយក្សដំបូងបង្អស់មួយនៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន Global Construction Review កាលពីពេលថ្មីៗនេះ។ គម្រោងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដីប្រមាណ ៦ហិកតា ភ្ជាប់ទៅនឹងស្ថានីយរថភ្លើង Cisauk ក្នុងសង្កាត់ Intermoda នៃតំបន់ Bumi Serpong Damai (BSD) ប្រ...

អាន​បន្ថែម

កម្ពុជានិងជប៉ុនចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន Kubota Metawater Joint venture កាលពីព្រឹកថ្ងៃទី២០ ខែមេសា នេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងរោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯកជាផ្លូវការហើយ ដោយគ្រោងបើកការដ្ឋានចុងខែមេសានេះ។ ការចុះហត្ថលេខាលើកិច្ចសន្យាលើគម្រោងខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្ងៃទី ១២ ខែមេសា បានឈ្នះការដេញថ្លៃ ទទួលប...

អាន​បន្ថែម

អគារបៃតងជាប់ចំណាត់ថ្នាក់ទាំង៥ លើពិភពលោកប្រចាំឆ្នាំ២០២១ មានអគារអ្វីខ្លះ

រូបភាពដោយ Procore បញ្ហាបម្រែបម្រួលអាកាសធាតុគឺជាហានិភ័យប្រឈមមួយ។ កត្តានេះបានធ្វើឱ្យស្ថាបត្យករនៅជុំវិញពិភពលោក បាននឹងកំពុងធ្វើការរចនាប្លង់អគារ ឱ្យមានភាពច្នៃប្រឌិត និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត ឬហៅម្យ៉ាងទៀតថាអគារបៃតង។ ក្រុមហ៊ុនល្បីល្បាញអាមេរិកមួយ Procore Technologies, Inc បានចាត់លំដាប់ប្លង់អគារបៃតងដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាងគេទាំង ៥ ក្នុងឆ្នាំ ២០២១ ដូចតទៅ៖ គម្រោង Valley នៅប្រទេសហូឡង់ ...

អាន​បន្ថែម

ហេតុអ្វីគេមិនសង់រោងចក្រសូឡានៅសមុទ្រខ្សាច់សាហារ៉ា ដែលធំ និងក្ដៅជាងគេលើលោក?

រូបភាពដោយ  the conversation ថាមពលអគ្គិសនីដែលបានចេញពីបន្ទះសូឡា បាននឹងកំពុងពេញនិយមណាស់នាពេលបច្ចុប្បន្ន ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន និងសន្សំសំច័យខ្ពស់។ ប៉ុន្តែជាទូទៅ រោងចក្របន្ទះសូឡាអាចសាងសង់បានលុះត្រាតែមានទីធ្លាធំ ហើយមានកម្តៅថ្ងៃខ្លាំង។ បើនិយាយពីទីធ្លាធំ ហើយក្ដៅ មិនមានកន្លែងណាដែលស័ក្ដសម្យជាងសមុទ្រខ្សាច់សាហារ៉ាទេ។ ប៉ុន្តែហេតុអ្វីប្រទេសមហាអំណាចធំៗមិនសាងសង់រោងចក្រសូឡាខ្នាតយក្សនៅទីនោះ? វាលខ្សា...

អាន​បន្ថែម

ក្រុមហ៊ុន New Zealand បង្ហាញបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ

ក្រុមហ៊ុនសំណង់នូវែលសេឡង់ Fletcher Building កាលពីថ្មីៗនេះ បានសម្រេចការសិក្សាលើបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ ដែលនឹងអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល បានដល់ទៅជាង ១៣០០០ តោនក្នុង១ឆ្នាំ។ បើយោងតាមសារព័ត៌មាន Global Construction Review ក្រុមហ៊ុននឹងយកសំបកកង់ឡានចាស់ៗ សរុបជាង ៣ លានកង់ ទៅដុតនៅក្នុងរោងចក្រនៅសីតុណ្ហភាព ១៤០០ អង្សាសេ ដើម្បីផលិតស៊ីម៉ងត៍។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ការប្រើប្រាស់សំបក...

អាន​បន្ថែម

ក្រុមហ៊ុនជប៉ុនឈ្នះការដេញថ្លៃការងារសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក

ក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្មីៗនេះ បានឈ្នះការដេញថ្លៃ ទទួលបានការងារសាងសង់រោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯក ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ ៥០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ កម្មវិធីដាក់ឱ្យដេញថ្លៃនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ឋទឹកខ្វក់នៅរាជធានីភ្នំពេញ ត្រូវបានធ្វើឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ កន្លងមក។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ...

អាន​បន្ថែម

កម្ពុជាផលិតអគ្គិសនីបានសរុបជាង៨,៥ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងឆ្នាំ២០២០

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឱ្យដឹងថាកាលពីថ្មីៗនេះថា ក្នុងឆ្នាំ២០២០ កម្ពុជាបានផលិតអគ្គិសនីតាមរយៈរោងច្រកថាមពលនានា ដូចជារោងចក្រធ្យូងថ្ម និងវារីអគ្គសនី បានដល់ជាង ៨ ៥១២លានគីឡូវ៉ាត់ម៉ោង ដែលថយចុះតិចតួចប្រមាណ ១,៨៧% បើធៀបនឹងឆ្នាំ ២០១៩។ សម្តេចបន្តទៀតថា ការតភ្ជាប់ខ្សែបណ្តាញចរន្តឱ្យដល់ប្រជាពលរដ្ឋតាមគេហដ្ឋាន បានកើនដល់ប្រមាណ ២,៩១លានខ្នងផ្ទះ ឬស្មើនឹងប្រមាណ ៨១,០៦% នៃចំនួនផ្ទះសរុប។ ដោយឡែក សម្រាប់បណ្តាញ...

អាន​បន្ថែម

លក្ខណៈពិសេសបីយ៉ាងដែលធ្វើឱ្យគម្រោងផ្លូវល្បឿនលឿននៅកម្ពុជាក្លាយជាគម្រោងអភិវឌ្ឍន៍បៃតង

ទស្សនៈរបស់អ្នកបច្ចេកទេសយល់ឃើញថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុប្រវែង ១៩០គីឡូម៉ែត្រ តម្លៃជាង ២ពាន់លានដុល្លារ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ មានលក្ខណៈពិសេស ៣យ៉ាងធំៗ ដែលគោរពទៅតាមលក្ខខណ្ឌគម្រោងអភិវឌ្ឍន៍បៃតង ឬហៅថាគម្រោងដែលប៉ះពាល់ បរិស្ថានតិចតួចបំផុត។ បើយោងតាមសារព័ត៌មាន Xinhua លក្ខណៈពិសេស ៣ នោះរួមមានដូចតទៅ៖ ១) បច្ចេកទេសមិនប៉ះពាល់បរិស្ថាន (eco-friendly) នៅក្នុងដំណើរនៃការជីកយក...

អាន​បន្ថែម

បរិមាណប្រេងបូមពីតំបន់អប្សរាទាបជាងក្ដីរំពឹងខ្លាំង ទោះអណ្តូងទាំង ៥ ដំណើរការហើយក្ដី

បរិមាណប្រេងឆៅបូមចេញពីអណ្តូងប្រេងទាំង ៥ នៅតំបន់ Apsara ទាបជាងការរំពឹងទុក និងផ្ដល់ចំណូលទាប ដែលប៉ះពាល់ខ្លាំងដល់ផែនការហិរញ្ញវត្ថុរបស់ក្រុមហ៊ុនវិនិយោគមួយកម្រិតធំ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន KrisEnergy កាលពីថ្ងៃទី ៣១ មីនា កន្លងមកនេះ។ បើយោងតាមប្រភពដដែល ក្រុមហ៊ុន KrisEnergy កំពុងសើរើ និងពិនិត្យពីផែនការចង្វាក់ផលិតកម្មឡើងវិញ ដើម្បីធ្វើយ៉ាងណាបង្កើតបរិមាណប្រេងឱ្យបានច្រើនជាងមុន។ ក្រុមហ៊ុនបានចា...

អាន​បន្ថែម

ក្រសួងកំពុងដាក់ឱ្យដេញថ្លៃ គម្រោងរោងចក្រសូឡាអនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងរបស់ ADB

ក្រសួងរ៉ែ និងថាមពល កំពុងដាក់ដេញថ្លៃគម្រោងវិនិយោគបង្កើតរោងចក្រថាមពលពន្លឺព្រះអាទិត្យ អនុភាព ៤០មេហ្គាវ៉ាត ថ្មីមួយកន្លែងទៀតនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ឬហៅកាត់ថា ADB។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ការដាក់ដេញថ្លៃគម្រោងខាងលើនេះ ចាប់ផ្តើមកាលពីពាក់កណ្តាលខែកុម្ភៈកន្លងទៅ ហើយមកទល់ពេលនេះ ដំណើរការដាក់ដេញថ្លៃគម្រោងនៅតែបន្ត។ គម្រោងនេះជាផ្នែកមួយនៃផែនការមេរបស់ ADB ក្នុងការបង្កើ...

អាន​បន្ថែម