ក្រុមហ៊ុនថ្មីមួយទៀត កំពុងសាកល្បងអាជីវកម្មចម្រាញ់រ៉ែមាសនៅព្រះវិហារ

ក្រុមហ៊ុន Delcom Campuchea PLC​ Ltd បានចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសសាកល្បងកាលពីដើមខែសីហានេះ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ បច្ចុប្បន្នទទួលបានទិន្នផលសរុបប្រមាណ ​២០គីឡូ។​ ឯកឧត្តម  អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០...

អាន​បន្ថែម

មេដឹកនាំអាស៊ាន ប្តេជ្ញាចិត្តជួយការពារតំបន់ជីវៈចម្រុះនៅកម្ពុជា  ខណៈបច្ចុប្បន្នមាន ៤១%នៃផ្ទៃដីសរុប

កម្ពុជា មានទីតាំងអភិរក្សជីវៈចម្រុះ ជាតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ចំនួន ៧៦ ទីតាំង ស្មើនឹង ៤១% នៃផ្ទៃដីប្រទេស។ នេះបើតាមបញ្ជាក់របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំចុះបញ្ជីដីធ្លី និងការបោះបង្គោលព្រំតំបន់ទាំងនោះ និងរៀបចំឧទ្យានរបស់កម្ពុជា ទៅ​តាមបទដ្ឋានបច្ចេកទេស ដែលមានកន្លែងសម្រាកសម្រាប់មនុស្ស និងជម្រកសម្រាប់សត្វព្រៃ។ ជាមួយគ្នានេះដែរ នៅ...

អាន​បន្ថែម

ត្រឹមខែមិថុនា-២០២២ កម្ពុជាចម្រាញ់មាសបានជាង ៣ពាន់គីឡូ

មកដល់បច្ចុប្បន្ន ក្រុមហ៊ុនអូស្រ្តាលី Renaissance Mineral Limited (Cambodia) ចម្រាញ់បានរ៉ែមាសសរុប ៣.៥៤៣ គីឡូ ស្មើនឹង ២៣២ដុំ ពីតំបន់អាជ្ញាបណ្ណរ៉ែមាសនៅខេត្តមណ្ឌលគីរី។ នេះបើយោងតាមការលើឡើងរបស់ឯកឧត្តម មាស សុខសេនសាន  អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់នៅថ្ងៃទី០៥ សីហា ២០២២។ កន្លងមកសម្តេចតេជោ ហ៊ុន សែន ធ្លាប់បានឱ្យដឹងថា ក្រុមហ៊ុនរំពឹងថា នឹងអាចផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុងមួយឆ្នាំ សម្រា...

អាន​បន្ថែម

រោងចក្រអំពូលភ្លើងជប៉ុន បានជួយកម្ពុជាកាត់បន្ថយចំណាយអគ្គិសនីប្រមាណជា ១លានដុល្លារក្នុង១ឆ្នាំ

ក្រុមហ៊ុនមីនីបៀ (Minebea Mitsumi) របស់ជប៉ុននៅកម្ពុជា បានផលិតអំពូលភ្លើងប្រភេទLED 100% នៅកម្ពុជា ហើយបាននាំចេញទៅទីផ្សារទូទាំងពិភពលោកផងដែរ ។ កន្លងមកក្រុមហ៊ុនបានតំឡើងអំពូល LED បានចំនួន 18 880 អំពូល ដែលក្នុងនោះបានជួយកាត់បន្ថយការប្រើប្រាស់អគ្គិសនី និងការសាយភាយឧស្ម័នកាបូនិចក្នុងបរិស្ថាន បើគិតជាទឹកប្រាក់ប្រមាណជា ១លានដុល្លារ ក្នុង១ឆ្នាំ។ នេះបើយោងតាមជំនួបគោរពរាយការណ៍របស់លោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa ...

អាន​បន្ថែម

កម្ពុជា មានរោងចក្រផលិតបន្ទះសូឡាចំនួន ២១កន្លែង ទុនវិនិយោគសរុបជាង១៧៣លានដុល្លារ

រោងចក្រផលិតបន្ទះសូឡា ចំនួន ២១ បានកំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មនៅកម្ពុជា ដែលមានទុនវិនិយោគសរុប ប្រមាណ ១៧៣.៣​ លានដុល្លារ។​ ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រោងចក្រផលិតបន្ទះសូឡា វិនិយោគដោយជនជាតិចិន ចំនួន១៨ រោងចក្រ កម្ពុជា ១​រោងចក្រ ម៉ាឡេស៊ី ១រោងចក្រ និងបារាំង ១រោងចក្រ។ ក្នុងចំណោមរោងចក្រទាំង២១ មាន ៩រោងចក...

អាន​បន្ថែម

គម្រោងថាមពលពន្លឺព្រះអាទិត្យកម្លាំង១៦២គីឡូវ៉ាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

គម្រោងផ្គត់ផ្គង់ថាមពលដើរដោយពន្លឺព្រះអាទិត្យខ្នាតតូចកម្លាំង ១៦២គីឡូវ៉ាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី១៨ កក្កដា ២០២២។ គម្រោងនេះស្ថិតនៅភូមិកោះឫស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង សាងសង់ឡើងក្រោមជំនួយឧបត្ថមរបស់ក្រុមហ៊ុន Snetech Group និងក្រុមហ៊ុន Chin Group។ គួរបញ្ជាក់ដែរថា គម្រោងផ...

អាន​បន្ថែម

ក្រសួងចេញផែនការថ្មី ១០ចំណុចទៀត ដើម្បីប្រែ​ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចគំរូពហុបំណងមេត្រីបរិស្ថាន

ក្រសួងបរិស្ថាន បានដាក់ចេញផែនការសកម្មភាពបច្ចេកវិទ្យា ១០ចំណុច ក្នុងការអនុវត្តគម្រោងវាយ​តម្លៃតម្រូវ​ការបច្ចេកវិទ្យាមេត្រីបរិស្ថាន (TNA) ដើម្បីគាំទ្រដល់ការអនុវត្តបច្ចេកវិទ្យាមេត្រីភាពបរិស្ថាន សម្រាប់តំបន់សេដ្ឋកិច្ច​ពិសេស​នៅខេត្តព្រះសីហនុ។ នេះបើតាមសិក្ខាសិក្ខាសាលា ស្តីពីការផ្តល់សុពលភាពលើផែនការសកម្មភាពបច្ចេកវិទ្យានៃគម្រោង TNA កាលពី​ថ្ងៃ​​ទី១៥ ខែកក្កដា ឆ្នាំ២០២២។ សិក្ខាសាលានេះ បានសម្រេចផ្តល់សុពលភាព...

អាន​បន្ថែម

អាជ្ញាធរខេត្តត្បូងឃ្មុំនឹងប្រែក្លាយ បឹងប្រាក់ទៅជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រដ៏ស្រស់ត្រកាលមួយ

អាជ្ញាធរខេត្តត្បូងឃ្មុំ រក្សាទុកបឹងប្រាក់ ដើម្បីអភិរក្សជាតំបន់ទេសចរណ៍ធម្មជាតិប្រវត្តិសាស្ត្រ ដែលស្ថិតនៅក្នុងតំបន់មរណីយ​ដ្ឋាន​​វប្បធម៌ប្រវត្តិសាស្រ្ត ហ្លួងព្រះស្ដេចកន​។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូង​ឃ្មុំ​ កាលពីថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ២០២២​។ ឯកឧត្តមអភិបាល បានណែនាំអោយអាជ្ញាធរមូលដ្ឋាន មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នា ចុះ​កំណត់យក​ចំណី​បឹងជុំវិញ​តំបន់​ប្រ...

អាន​បន្ថែម

អឺរ៉ុបបោះទុន ៨ពាន់លានដុល្លារសង់ទំនប់អគ្គិសនីខ្ពស់ជាងគេលើពិភពលោក ដើម្បីបង្អាក់ឥទ្ធិពលថាមពលរបស់រុស្ស៊ី

សហភាពអឺរ៉ុបគ្រោងសង់ទំនប់វារីអគ្គិសនីដ៏ធំនិងខ្ពស់ជាងគេបំផុតលើពិភពលោកនៅក្នុងប្រទេសតាជីគីស្ថាន នេះបើយោងតាមសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី០៦ កក្កដា ២០២២។ សហភាពអឺរ៉ុបធ្វើបែបនេះគឺចង់ជួយអាស៊ីកណ្តាលឱ្យកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដែលនេះក៏ជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ គម្រោងដ៏ធំនេះ ត្រូវបានគេរំពឹងថានឹងចំណាយទុនប្រមាណជា ៨០០០លានដុល្លារអាមេរិក ដែលក្នុងនោះ ៣០០០លានដុល...

អាន​បន្ថែម

សម្តេចតេជោ៖ រដ្ឋចំណាយលើការខាតបង់អគ្គិសនីប្រមាណ ១០០លានដុល្លារ ក្នុងឆ្នាំនេះ

រដ្ឋាភិបាលកម្ពុជា បានប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងខាតបង់ថវិកាជាតិប្រមាណជា ១០០លានដុល្លារ លើថាមពលអគ្គិសនី នេះគឺដោយសារតែការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្សុី-អ៊ុយក្រែន ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលទី០៦ កក្កដា ថាការវិនិយោគលើថាមពលអគ្គិសនីបានឈានចូលដល់ការខាតបង់ហើយ តែរាជរដ្ឋាភិបាលមិនបានដំឡើងថ្លៃទេ ព្រោះមិនចង់ឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។ «បើគ្ម...

អាន​បន្ថែម