គម្រោងកែលម្អគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបនៅពោធិ៍សាត់  សាងសង់បានជាង៩០%ហើយ

គិតមកដល់ពេលនេះ ថា គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបីងទន្លេសាប សម្រាប់ភូមិសាស្ត្រក្រុងពោធិ៍សាត់សម្រេចការងារសាងសង់បានជាង៩០%ហើយ។នេះបើតាមការឲ្យដឹងពីរដ្ឋបាលក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានចាត់ទុកថា នេះគឺសមិទ្ធិភាពថ្មីមួយបន្ថែមទៀត ដែលធ្វើឱ្យខេត្តកែប្រែមុខមាត់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិសេសជួយបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ មួយកម្រិតថែមទៀ...

អាន​បន្ថែម

ឡាវបង្កើនការនាំចេញថាមពលអគ្គិសនីទៅកម្ពុជាឱ្យបាន ៦ពាន់មេហ្កាវ៉ាត់ក្នុងឆ្នាំ២០៣០

ប្រទេសឡាវ កំពុងផ្តោតជាសំខាន់ក្នុងការសាងសង់គម្រោងវារីអគ្គិសនីយ៉ាងច្រើនពាសពេញផ្ទៃប្រទេស ដើម្បីបង្កើតការនាំចេញទៅប្រទេសជិតខាង ដោយក្នុងនោះគ្រោងនាំចេញមកប្រទេសកម្ពុជាឱ្យបាន ៦០០០ មេហ្កា​​​វ៉ាត់ ក្នុងឆ្នាំ២០៣០ ខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារពត៌មានវៀតណាមឈ្មោះថា  Vietnam​plus កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២។ បច្ចុប្បន្ននេះ ឡាវបាននាំចេញថាមពលអគ្គិសនីរបស់ខ្លួនមកប្រទេសកម្ពុជា​ ដែលមានសមត្ថភាពប្រមាណចំនួន...

អាន​បន្ថែម

កម្ពុជាស្នើ WB ជួយសង់ប្រព័ន្ធស្រោចស្រពដោយប្រើថាមពលពន្លឺព្រះអាទិត្យ

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ធនាគារពិភពលោក​ឲ្យជួយពិនិត្យមើលលទ្ធភាពក្នុងការជួយសាងសង់ប្រព័ន្ធស្រោចស្រពដោយប្រើថាមពលពន្លឺព្រះអាទិត្យ (សូឡា) ដើម្បីជួយកាត់ បន្ថយការចំណាយលើថ្លៃភ្លើង និងប្រេងឥន្ទន:  ដល់កសិករខ្មែរ។ នេះបើតាមកិច្ចប្រជុំពិភាក្សា និងនិងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ (MTR) និងបេសកកម្មគាំទ្រការអនុវត្តលើកទី៥ (ISM) សម្រាប់គម្រោងពិពិធកម្មវិ...

អាន​បន្ថែម

ហ្វីលីពីន​ខិត​កាន់តែ​កៀក​នៃការបង្កើតគម្រោង​ថាមពល​ព្រះអាទិត្យ​ដ៏ធំ​បំផុត​របស់​ពិភពលោក

ក្រុមហ៊ុន Solar Philippines បានដាក់សំណើដើម្បីចុះកិច្ចសន្យានៃគម្រោង ១០ ជីហ្គាវ៉ាត់ដែលជាការគ្រោងទុករបស់ខ្លួន រួមទាំងគម្រោងថាមពលសូឡាធំជាងគេលើពិភពលោកផងដែរ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្វែងរកប្រភពថាមពលដើម្បីឆ្លើយបតទៅនឹងតម្រូវការអគ្គិសនីដែលកំពុងកើនឡើង ស្របពេលប្រទេសនេះ កំពុងងាកចេញពីប្រភពថាមពលដុតធ្យូងថ្ម។ ប្រធានាធិបតីហ្វីលីពីនលោក Leandro Leviste បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រោងចក្រដែលបានគ្រោងទុក...

អាន​បន្ថែម

ក្រសួងកំពុងជំរុញការគ្រប់គ្រងបណ្តាញលូ និងប្រព័ន្ធទឹកកខ្វក់ក្នុងក្រុងសៀមរាបឱ្យមាននិរន្តភាព

ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានផ្សព្វផ្សាយសៀវភៅស្តីពីលើកកម្ពស់​ការយល់ដឹង​ជាសាធារណៈ​របស់​ប្រជាពល​​រដ្ឋ​អំពី​បណ្តាញលូ ប្រព័ន្ធចម្រោះ និងសេវាកម្មទឹកកខ្វក់នៅថ្នាក់ក្រោមជាតិ ដោយមានការចូលរួម​ពីសិក្ខា​កាម​ ៦០ នាក់​នៅក្នុងក្រុងសៀមរាប។ នេះបើ​តាម​សិក្ខាសាលា ប្រព្រឹត្តទៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ ក្រោមកិច្ចសហការជាមួយកម្មវិធី​អង្គការ​សហប្រជាជាតិ​សម្រាប់លំនៅឋាន នៃអង្គការសហប្រជាជាតិ (UN-Habitat)។ ...

អាន​បន្ថែម

ពិភពលោកនឹងចំណេញបានជិត ៧៨ទ្រីលានដុល្លារ ពីការប្តូរមកប្រើថាមពលកកើតឡើងវិញ សម្រាប់ ២០-២០ឆ្នាំខាងមុខ

ក្នុងរយៈពេលពីរបីទស្សវត្សខាងមុខនេះ ពិភពលោកនឹងអាចទទួលបានប្រាក់ចំណេញប្រមាណជា ៧៧,៨៩ ទ្រីលានដុល្លារ ដោយ​គ្រាន់​តែជំនួសថាមពលកាបូន (ធ្យូងថ្ម) ជាមួយនឹងថាមពលកកើតឡើងវិញ។ នេះ​បើ​តាម​​កា​រ​ចុះផ្សាយរបស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។ តាមរយៈការចុះផ្សាយនេះ ទឹកប្រាក់បានពីការជំនួសថាមពលនេះ ស្មើប្រហែល១,២% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ពិភពលោកនាពេលបច្ចុប្បន្ន ដែលកើតមានជារៀង...

អាន​បន្ថែម

ក្រសួងរ៉ែ​និងថាមពល​ជំរុញការអនុវត្តគម្រោងធំៗពីរដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពលស្អាត

ក្រសួងរ៉ែ និងថាមពល បានផ្សព្វផ្សាយសកម្មភាពសម្រាប់អនុវត្តលើគម្រោង​ចំនួនពីរ រួមមាន​គម្រោងប្រសិទ្ធភាព​ថាមពល​​​សម្រាប់អគាររាជរដ្ឋាភិបាល និងគម្រោងសាកល្បងផ្គត់ផ្គង់អគ្គិសនីឱ្យភូមិមិនទាន់មាន​អគ្គិ​សនី តាមរយៈ​ប្រព័ន្ធ​ថាមពលពន្លឺព្រះអាទិត្យភ្ជាប់ជាមួយបណ្ដាញផ្គត់ផ្គង់អគ្គិសនីខ្នាតតូច។ នេះបើតាមសិក្ខា​​សាលាផ្សព្វផ្សាយ​កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដឹកនាំដោយឯកឧត្តមបណ្ឌិត ទី នរិ​ន្ទ​​ រដ្ឋ​លេ​ខាធិការ​ក្រសួ...

អាន​បន្ថែម

អាល្លីម៉ង់សន្យាផ្តល់ឥណទាន ៣០លានអឺរ៉ូ សម្រាប់អភិវឌ្ឍការផ្គត់ផ្គង់អគ្គិសនីជនបទ

រដ្ឋាភិបាលអាល្លីម៉ង់ សន្យាផ្តល់ឥណទានសម្បទានថ្មីបន្ថែមទៀតចំនួន ៣០លានអឺរ៉ូ (ប្រមាណជាង៣១លានដុល្លារ)  សម្រាប់​គម្រោងប្រសិទ្ធភាព​ថាមព​ល និងការផ្គត់ផ្គង់អគ្គិសនីតាមទីជនបទដំណាក់កាលទី២។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋា​ភិ​បា​ល​នៃ​សាធារណរដ្ឋសហព័ន្ធអាល្លីម៉ង់ កាលពីថ្ងៃទី៣១ ខែឧសភា នេះ។ ឥណទាននេះ នឹងជួយជំរុញដល់កិច្ចការងារលើកកម្ពស់ប្រសិ...

អាន​បន្ថែម

ក្រុមហ៊ុនEnerCam កំពុងផ្តោតខ្លាំងលើសក្តានុពល អណ្តូងប្រេងកម្ពុជា

ក្រសួងរ៉ែ និងថាមពល សហការជាមួយក្រុមហ៊ុន EnerCam Resources Corp បានកំពុងសិក្សាពីសក្តានុពល ពិនិត្យលទ្ធភាពក្នុងការចាប់ផ្តើមដំណើរការឡើងវិញអណ្តូងប្រេងដំបូងគេបង្អស់របស់កម្ពុជា ក្រោយផ្អាកជាងមួយឆ្នាំ ដោយក្រុមហ៊ុនវិនិយោគក្ស័យធន។ ក្រុមហ៊ុន Angkor Resources Corp បានប្រកាសកាលពីថ្ងៃទី ២៥ ឧសភា ថាក្រុមហ៊ុនបុត្រសម្ព័ន្ធថាមពលរបស់ខ្លួនគឺ ក្រុមហ៊ុន EnerCam Resources Corp. (EnerCam) បានសិក្សាលើសក្តានុពល និងត្រួតពិន...

អាន​បន្ថែម

ជំនាញការកម្ពុជា ៦រូប បានបញ្ចប់វគ្គសាងសមត្ថភាពលើការវាយតម្លៃគម្រោងថាមពលអគ្គិសនី

កម្មសិក្សាការីចំនួន ៦ នាក់ របស់កម្ពុជាបានទទួលវិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលកសាងសមត្ថភាពលើការវាយតម្លៃគម្រោងអ្នកផលិតថាមពលអគ្គិសនីឯករាជ្យដោយជោគជ័យហើយ។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំប្រទេសកម្ពុជា (JICA) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។ បើតាម JICA បានឲ្យដឹងថា វិញ្ញាបនបត្របញ្ចប់វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រគល់ជូនកាលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅអគ្គនាយកដ្...

អាន​បន្ថែម